ឯកឧត្តម ខៀវ កាញ៉ារីទ្ធ លាន់មាត់សរសើរដល់យុវជនខ្មែរម្នាក់ ទោះបីមានជំងឺ autist តែមានឆន្ទៈខ្ពស់ មិនចុះចាញ់ក្នុងជីវិត ហើយ….

នរណាម្នាក់ក៏ប្រាថ្នាកើតមកចង់បានជីវិតដែលល្អ មិនស្គាល់ការលំបាក មានអ្វីៗគ្រប់បែបយ៉ាង ប៉ុន្តែមានរូបមានទុក្ខ នេះគឺជាច្បាប់របស់ធម្មជាតិទៅហើយ មានតែពាក្យទ្រាំង មានតែពាក្យលើកទឹកចិត្តខ្លួនឯង និងមិនចុះចាញ់ តស៊ូសម្រេចអ្វីដែលយើងចង់បាន ទោះត្រូវជួបរឿងអ្វីក៏ដោយ។ ជាក់ស្តែង នៅថ្ងៃនេះ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ បានបង្ហោះសារអំពីការតស៊ូរបស់យុវជនខ្មែរម្នាក់ថា: គេជាមនុស្ស autist តែមានឆន្ទៈយ៉ាងខ្ពស់ក្នុងជីវិត ។ ពេលខ្ញុំយកមកអោយបម្រើការងារនៅមន្ទីរព័ត៌មានខេត្តបាត់ដំបង គេបានបំពេញការងារយ៉ាងល្អមិនចាញ់អ្នកឯទៀតឡើយ ។ ជីវិតជាការតស៊ូ ហើយ អ្នកមានឆន្ទៈតស៊ូ ជាអ្នកមានជោគជ័យ!៕

Read More

យូរៗម្តង កញ្ញា វ៉ាន់ នីឡា លេងមួយទំហឹងក្នុងឈុតហែលទឹក បង្ហារាងដ៏សិចស៊ីមិនធម្មតា…

មួយរយៈចុងក្រោយមកនេះ បើទោះបីជា តារាចម្រៀងស្រី កញ្ញា វ៉ាន់ នីឡា មិនសូវបានបង្ហាញមុខ និងមិនសូវប្រឡូកក្នុងវិស័យសិល្បៈច្រើនដូចកាលពីមុនទៀតក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រពីហ្វេនៗច្រើនដដែល ទៅលើការតុបតែងខ្លួន និងជីវិតរស់នៅប្រចាំថ្ងៃរបស់នាងផ្ទាល់តែម្ដង។ ជាពិសេស កាលពីពេលថ្មីៗនេះ វ៉ាន់ នីឡា ក៏ទើបតែបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួននៅលើបណ្ដាញសង្គម ដែលក្នុងនោះនាងបានបង្ហាញឲ្យឃើញ ពីសម្រស់ដ៏ស្រស់ស្អាតទាក់ទាញភ្នែកខ្លាំងមិនចាញ់រាល់ដងនោះឡើយ។ហើយអ្វីដែលមហាជន ក៏ដូចជាហ្វេនៗកាន់តែចាប់អារម្មណ៍ និងមើលសឹងមិនចង់ដាក់ភ្នែកនោះ គឺរូបទាំងនោះ តារាស្រីរូបនេះ បានឈរកាច់រាងដ៏ស្រឡូនរបស់នាងយ៉ាងជឿជាក់ ក្នុងឈុតប៊ីគីនីពណ៌ខ្មៅ បញ្ចេញសាច់សខ្ចី ដើមទ្រូងដ៏ទ្រលុកទ្រលន់គួរឲ្យក្នាញ់ មើលទៅពិតជាស៊ិចស៊ីខ្លាំងតែម្ដង។យ៉ាងណាមិញ យូរៗម្ដង វ៉ាន់ នីឡា ស្លៀកឈុតបញ្ចេញសាច់ស៊ិចស៊ីមិនធម្មតាបែបនេះ ពិតជាធ្វើឲ្យអ្នកណាៗឃើញរូបទាំងនោះហើយ ក៏លាន់មាត់ពោលពាក្យសរសើរពីនាងគ្រប់គ្នាផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

Read More

នាយពាក់មី រំភើបខ្លាំង ក្រោយឃើញកូនប្រុសទី ២ តួ ធ្វើបែបនេះជាមួយនឹងលុយ ១០០ ដុល្លា រហូតនាយពោលពាក្យថា….

ប្រិយមិត្តច្បាស់ជាបាន ស្គាល់ តារាកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ពាក់មី ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ថែមទាំងទទួលបាន ការគាំទ្រជាច្រើន ជាមួយនឹងសមត្ថភាព ព្រមទាំងវោហាស័ព្ទចាក់ទឹកមិនលិច ព្រមទាំងបានផ្ដល់ភាពរីករាយដល់ទស្សនិកជនជាច្រើន ផងដែរ ជាពិសេស នាយ ពាក់មី ក៏មានកូនៗដល់ទៅ ៣ នាក់ ហើយបានប្រលូកក្នុងវិស័យសិល្បៈតាំងពីក្មេងៗដូចលោកទៅហើយ។ ហើយនៅថ្ងៃនេះផងដែរ តារាកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ពាក់មី មានអារម្មណ៍រំភើបផង ក្តុកក្តួលផងបន្ទាប់ពីកូនប្រុស២ របស់លោកហៅ តួ បានហុយលុយចំនួន ១០០ដុល្លា ជូនដល់លោកជាប៉ាៗ ក្រោយពីត្រលប់ពីថតជាមួយពូគ្រឿនរួចទាំងបីម៉ោង៦ព្រឹក ដល់ ៦ល្ងាច ហើយនាយ ពាក់មី បានពោលពាក្យថា: “ហាហា កូនតួ មកពីថត កុន បានលុយយកលុយអោយប៉ា 100 ដុល្លា”។ ក្រោយឃើញបែបនេះ មហាជនចូលមកខមិនថា: “យកឲ្យប៉ា 100ដុល្លា ទារប៉ាទិញរបស់របរអស់ 1000ដុល្លា” “ហាហា😆😆😆😆អោយប៉ាៗយកប្រពន្ធពី” “ល្អណាស់កូន” “ក្មួយក្មេងសោះចេះរកលុយហើយខ្ញុំវិញមួយថ្ងៃរកសឹងមិនបាន10$រៀនផង”៕

Read More

អាណិតជំនួស! មកមើលវីដេអូអ៊ីលក់ពងទាកូនសុខៗ ស្រាប់តែមានជនសតិមិនគ្រប់ ស្ទុះមកវា យយកៗ ហើយចុងក្រោយត្រូវបាន… (មានវីដេអូ)

មានករណីមួយដែលប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល និងភ័យខ្លាច បន្ទាប់ពីបានឃើញសកម្មភាពវីដេអូសុវត្តិភាព ថតបានសកម្មភាពបុរសម្នាក់ មានសតិមិនល្អ (ឆ្កួត) បានស្ទុះមកវា យ អ៊ីម្នាក់កំពុងតែអូសរទេះលក់ពង់ទាកូន ពីមុខផង ពីក្រោយផង ឡើងខ្លាំងៗ ធ្វើអោយគាត់ភ័យខ្លាំង បានត្រឹមស្រែកអោយគេជួយ។ យ៉ាងណាដោយសារតែកន្លែងនោះមានមនុស្សច្រើនដែរ ទើបបុរសសតិមិនល្អនោះ ប្រញាប់បញ្ចប់សកម្មភាពវា យទៅលើអ្នកលក់នោះ ហើយក៏មានឃើញបងប្រុសម្នាក់ឈប់ម៉ូតូ មកចង់ជួយផងដែរ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ នៅប៉ោយប៉ែត ហើយពេលនេះបុរសសតិមិនល្អរូបនេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ ដើម្បើរក្សាសុវត្តិភាពជូនប្រជាពលរដ្ឋ៕

Read More

ក្រោយពីបានគ្រងឈុតកូនក្រមុំជាថ្មី! ថៅកែពេជ្រ ទ្រី ដាណា បានពោលពាក្យយ៉ាងផ្អែមល្ហែមទៅកាន់ពូម៉ៅ ថា មើលចុះពួកយើង….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ បានបង្ហោញខ្លួនថតរូបរបៀបកូនកម្លោះ កូនក្រមុំ ជាមួយ សុជាតា ហ្គោល សំអាងការ សាខាភ្នំពេញ។ ដោយក្នុងនោះ ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ បានគ្រងក្នុងសំលៀកបំពាក់ជាច្រើនឈុត ដែលមើលទៅពិតជាប្លែកភ្នែក និងទាក់ទាញខ្លាំង ជាពិសេសគឺ ថៅកែពេជ្រ ទ្រី ដាណា តែម្តង ធ្វើឲ្យម្ចាស់ហាង អ្នកថត អ្នកតុបតែងមុខ សរសើរគ្រប់គ្នាតែម្តង។ ហើយក្រោយពីថតចប់រួចរាល់ ស្រាប់តែថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារយ៉ាងផ្អែមល្ហែមទៅកាន់ស្វាមីគឺ ពូម៉ៅ ដោយបានពោលពាក្យថា: ពេលខ្លះពួកយើងឈ្លោះគ្នាមែន តែពួកយើងនៅតែខ្វះគ្នាមិនបាន😂🤣មើលចុះពូម៉ៅនិងចែដាណាដូចសេ្នហាថ្មីថ្មោងទេណប់ៗ🤣😂 ថតអោយសំអាងការ សុជាតាហ្គោល ណាបងប្អូន៕

Read More

ស្អាតប្លែកបើធៀបពីពេលមុន! នេះជាសម្រស់ថ្មីរបស់ Love Riya ក្រោយវះកាត់ភ្នែករួចរាល់ ស្អាតទាក់ភ្នែកតែម្តង….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន ហាក់មានការមិនពេញចិត្តនៅចំនុចមួយនៅលើផ្ទៃមុខ អ្នកនាង Love Riya ក៏សម្រេចចិត្តទៅធ្វើភ្នែកបន្ថែមទៀត ដោយមិនស្ទាក់ស្ទើរឡើយ ធ្វើឲ្យហ្វេនមួយចំនួនបានប្រាប់ថា “ស្អាតហើយគួរអោយស្រលាញ់ទៀតបងស្រី” “ចែកាត់ភ្នែកសោះនឹង តិចទៀតស្អាតសាហាវ” “ស្អាតហើយកែធ្វើអី” ចំនែក អ្នកនាង Love Riya បានត្រឹមពោលពាក្យថា: “ពិកាហើយ😢😢😢 ចាំមើលផលិតផលវះកាត់ភ្នែកទាំងអស់គ្នាស្អាតរឺអត់?”។ យ៉ាងណាក្រោយពីទ្រាំឈឺប៉ុន្មានថ្ងៃមកនេះ ពេលនេះ អ្នកនាង Love Riya បានបង្ហាញនៅសម្រស់ថ្មីមួយបែបទៀត ក្រោយពីវះកាត់កែភ្នែកហើយ ដែលមើលទៅក្មេងជាមុន និងស្រស់ស្អាតជាមុនខ្លាំងណាស់៕

Read More

មិនដឹងជាល្បឿនប៉ុន្មានទេលោកអើយ! រថយន្ត Range Rover បើករេបុកត្រូវរូបសំណាក់ព្រះពុទ្ធ ខ្លះដួលផ្កាប់មុខ ខ្លះធ្លាក់ព្រះកេសក៏មាន ហើយ…. (មានវីដេអូ)

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច សារព័ត៌មាន ហង្សតូច បានឲ្យដឹងថា: រថយន្ត Range Rover ស៊េរីទំនេីប បោះពួយលឿនដូចហោះ រេចង្កូតតទៅបុ ករូបសំណាក់ព្រះពុទ្ធ បណ្ដាលឲ្យក្រឡាប់ផ្ងាជេីង រងរបួស២នាក់ ហេតុការណ៍នេះ ស្ថិត តាម បណ្ដោយ ផ្លូវ ហាណូយ ក្នុងសង្កាត់ ឃ្មួញ ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ នាវេលា ម៉ោង ១១៖២៥នាទីយប់ ថ្ងៃ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ដោយលែកបើក្រលេកមកមើលការខូចខាតវិញ គឺរថយន្តទំនើបនេះស្ទើរតែខូចគ្រប់កន្លែងទៅហើយ ចំនែកឯរូបចម្លាក់របស់ព្រះពុទ្ធវិញ មានខ្លះដួងផ្កាប់មុខ ខ្លះរបូតព្រះ កេសធ្លាក់មកដីក៏មាន៕ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ:

Read More

អាណិតណាស់លោកអើយ! អូនលាហើយលាគ្មានថ្ងៃត្រឡប់វិញទេ ម្តាយបានត្រឹមមើលកូនស្រីដ៏គួរស្រលាញ់បូជា ក្រោយធ្វេសប្រហែសនាំឲ្យជួបរឿងបែបនេះ….

យោងតាមការរៀបរាប់របស់គណនីហ្វេសបុកឈ្មោះ Srey Neang បានប្រាប់ថា: អូនលាហើយលាគ្មានថ្ងៃត្រឡប់វិញទេសូមឪពុកម្ដាយទាំងអស់ដែលមានកូនតូចៗកុំប្រហែសឲ្យសោះកូនក្ដៅខ្លួនប្រញាប់យកទៅពេទ្យភ្លាមកុំទុកអោយហួសពេលអាងស្ដាយក្រោយសូមឲ្យក្មួយទៅឲ្យបានសុខសូម កូនដែលកំពុងពេញស្រឡាញ់ស្រាប់តែបាត់បង់ទៅមានអារម្មណ៍ថាសោកស្ដាយអស់មួយជីវិត ជួយស៊ែរចែករំលែកគ្នាផងកុំអូសរំលងអីជួយស៊ែរយកតែបុណ្យទៅគ្រុនឈាមនិងឈាមសឡើង។ ក្រោឃើញបែបនេះមហាបានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ក្មេងស្រីដែលត្រូវបាត់បង់មនុស្សជាស្រលាញ់បែបនេះ ហើយក៏ជាសារដាស់តឿនដល់អាណាព្យាបាលកុំប្រហែសអោយសោះ៕

Read More

ចាក់ដោតខ្លាំង! ឧត្តមសេនីយ៍ ទី ចំរើនកុសល ទម្លា យរូបរថយន្តស្លាកលេខរដ្ឋចតនៅលើគំនូសផ្លូវរបស់អ្នកថ្មើរជើង ហើយបោះសម្តីថា…

នៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបង្ហោះរូបភាពរថយន្តចតនៅលើគំនូសផ្លូវរបស់អ្នកថ្មើរជើង ដោយឧត្តមសេនីយ៍ ទី ចំរើនកុសល បានរៀបរាប់ថា: ផ្ញើរជូនម្ចាស់រថយន្ត! ប្រជាពលរដ្ឋម្នាក់បានផ្ញើរូបថតនេះមកខ្ញុំ គាត់ចង់ប្រាប់ថា រថយន្តស្លាកលេខរដ្ឋក្នុងរូបនេះបានចតនៅលើគំនូសព័ណ៌សឆ្នូតដាច់ៗដែលជាផ្លូវដើររបស់គាត់រាល់ថ្ងៃ។ បើនៅស្រុកគេវិញ អ្នកថ្មើរជើងប្រាកដជាដើរឡើងលើរថយន្តនេះដើម្បីពួកគាត់ឆ្លងថ្នល់។ នាំគ្នាសែរចែកចាយដើម្បីឆាប់បានដឹងដល់ម្ចាស់រថយន្តស្លាកលេខរដ្ឋខាងលើផង 🙏។ ក្រោយឃើញបែបនេះ មហាជនបានចូលមកខមិនថា: មិនបាច់នៅស្រុកគេទេ ទោះនៅស្រុកខ្មែរក៏អាចដើរបានដែរ ច្បាប់ចរាចរណ៍ផ្លូវគោកមិនមានមាត្រាណាមួយហាមឃាត់ទេ – ស្រុក យើង សាកល្បង ហ្ចឹង មិន បាន ទេ បើ មិន បា ក់ ជើង បែ ក ក្បាល ឬក៏ ខ្វិ ន ដែរ លោកពូ – បេី ខ្ញុំ សុំ ដេីរ ឡេីង លេី ឡាន ដូច ស្រុក គេ បានអត់ 😁៕

Read More

ធ្ងន់កហើយ! បងប្រុសពិការរត់ PassApp ដែលកំពុងបង់រំលោះ ស៊យបានជិះទៅបុកឡានគេទំនើប ៥៧០ ហើយត្រូវគេអោយសងជាច្រើនដល់ទៅ… តែ…

កំសត់ណាស់បងប្រុសជាជនពិការម្នាក់ទិញPassApp បង់រំលោះដើម្បីប្រកបរបរចិញ្ចឹមជីវិត តែចៃដន្យបើកប៉ះបង៥៧០ ពណ៌ស បណ្ដាលឲ្យក្រលិតថ្នាំងទ្វារនិងខួចខាតបន្តិចបន្តួច ស្រាប់តែបង៥៧០ទារសំណង៣០០០ដុល្លារ តើឲ្យបងប្រុសជាជនពិការដោះស្រាយដោយរបៀបណាទៅបង៥៧០អើយ បងគួរយោគយល់អ្នកពិការខ្លះផងទៅ !!! បងប្រុសជាជនពិការតស៊ូរត់PassAppជីវិតម្នាក់ឈ្មោះ ភួង សាម៉េត អាយុ២៨ឆ្នាំមានអាស័យដ្ឋាន ភូមិរមាស ឃុំគោខ្ច ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃពុធទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៨និង៤៥នាទីបានជួបហេតុការណ៍មួយគឺកង់បីរបស់គាត់ប៉ះគ្នា និងរថយន្ត៥៧០ កន្លែងកើតហេតុនៅក្នុងបូរី អគីដេវីឡា អូបែកក្អម រាជធានីភ្នំពេញ។ ជាហេតុធ្វើឱ្យភាគីខាងឡាន៥៧០ក្រលិតទឹកថ្នាំ ហើយម្ចាស់ឡាន ទាមទារសំណងចំនួន ៣០០០ដុល្លា។ តាមប្រភពព័ត៌មានបានឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាបានដឹងនៅព្រឹកនេះថាហើយឥលូវនេះបងប្រុសជាជនពិការមិនមានលទ្ធិភាពសងភាគី៥៧០នូវទឹកប្រាក់ដ៏ច្រើនបែបនេះទេ។ ហើយប្រភពព័ត៌មានពីបងប្រុសជនពិការសូមឲ្យក្រុមការងារសារព័ត៌មានហង្សតូចយេីងជួយផ្សាយដោយសេចក្ដីអនុគ្រោះ។ សូមជម្រាបបង៥៧០ថា បងប្រុសជាជនពិការនោះទិញកង់បី(PassApp)បង់រំលោះទេ មេត្តាអធ្យាស្រ័យដល់គាត់ផង បើអាច៕

Read More