បងប្អូនអើយសាហា វពេកហើយ! ចៅអធិការមិនទាន់ពេញសិទ្ធិ វា យលោកនេន បា ក់ធ្មេញ ចាប់បោ ក ហើមដៃ ហើមជើង នៅក្នុងវិហារ ដោយសារតែដើមហេតុគឺ…

ជារឿងមួយដ៏ភ្ញាក់ផ្អើលដែលបានកើតឡើងនៅក្នុងវត្តមួយកន្លែង ហើយយោងតាមហ្វេសបុកផេច Child Helpline Cambodia បានបញ្ជាក់ថា: លោកគ្រូចៅអធិការស្ដីទី ឬ ចៅអធិការមិនទាន់ពេញសិទ្ធិឈ្មោះ ហ៊ុម ហឿន បានវា យលោកនេននៅលើព្រះវិហារ ដោយសារលោកខានចូលព្រះវិហារមួយល្ងាច នៅថ្ងៃទី២ ខែវិច្ឆិកា ម៉ោង ៥:៤៥នាទីល្ងាច។ មុនដំបូងបានហៅលោកនេនទៅសួរនាំ ពេល លោកនេនទៅដល់ហើយអង្គុយលុតជង្គង់នៅពីមុខគ្រូចៅអធិការស្ដីទីនោះ ហើយក៏លោកសួរពីរបីម៉ាត់ បន្ទាប់មកក៏វា យលោកនេនដោយប្រើកណ្ដាប់ដៃវា យលើផ្ទៃមុខ ហើយលោកនេនក៏ដួលទៅលើផ្ទៃឥដ្ឋការ៉ូព្រះវិហារ លោកគ្រូចៅអធិការនោះបានយកជើង កន្ត្រុំក្បា លលោកនេន ហើយក៏យកដៃបោ កក្បា លលោកនេនទៅលើផ្ទៃឥដ្ឋការ៉ូ និងចាប់ជើងលោកនេនព្យាយាមលើកបោ កលោកនេនទៅនឹងសសរព្រះវិហារ ប៉ុន្តែដោយសារលើកមិនរួចក៏បោ កមិនបាន ពេលនោះលោកនេនក៏រើរួចរត់ពេញព្រះវិហារ លោកនេនផ្សេងៗទៀតក៏រត់ពេញក្នុងព្រះវិហារដែរ។ លោកផ្សេងៗដែលនៅក្នុងព្រឹត្តិការណ៍នោះបានឲ្យដឹងថាបើលោកនេនរងគ្រោះនោះរើមិនរួចទេ មុខជាគ្រូចៅអធិកាស្ដីទីនោះវា យដល់ស្លា ប់មិនខាន។ ពេលលោកនេនរត់ចេញពីព្រះវិហារបានហើយ លោក ស្រែកឲ្យគេជួយ ពេលនោះលោកមួយអង្គទៀតដែលជាគ្រូបង្រៀន បានឮហើយ ក៏ដើរទៅមើលបានឃើញលោកនេននោះរងរបួ ស ហើយក៏គ្រាលោកយកទៅកុដិខាងត្បូង និងនាំយកទៅពេទ្យ ទៅដល់ពេទ្យបានពិនិត្យទៅឃើញថា លោកនេនរងគ្រោះ បាន បាក់ធ្មេញខាងលើពីរ និងរង្គើធ្មេញពីរ ពកក្បាល ហើ មជើង ហើមដៃ ព្រមទាំងដងខ្លួនធ្ងន់ធ្ងរណាស់ ពេទ្យក៏ឲ្យថ្នាំលេប និងចាក់ថ្នាំបំបាត់ការឈឺចុកចាប់ ។ ហេតុការណ៍នេះកើតឡើងនៅ វត្តពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ សូមអាជ្ញាធរភូមិឃុំមេត្តាចុះអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ផង ៕

Read More

ថាមែនៗ! ឃាត់ខ្លួនបានហើយ ជនដែលចា ក់អ្នកជិ តខាងបា ត់ប ង់ជី វិត គ្រាន់តែឃាត់កុំអោយឈ្លោះគ្នាលឺៗជាមួយប្រពន្ធ ហើយបាន….

គួររំលឹកថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសម្នាក់បានបា ត់បង់ជី វិ ត បន្ទាប់ពីបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅរាជធានីភ្នំពេញ ខណៈត្រូវជនស ង្ស័យរស់នៅក្បែរផ្ទះគ្នាមានជម្លោះជាមួយប្រពន្ធ ហើយត្រូវបានជនរ ងគ្រោះ ស្រែកថាថ្លង់ណាស់រក ដេកពួនមិនបាន ស្រាប់តែជនស ង្ស័យ រត់ឡើងលើរបង ហើយចូលទៅចា ក់ជនរងគ្រោះចំនួន ៣ កន្លែង ស្មារ ត្រចៀក ពោះ បង្កការភ្ញាក់ផ្អើលទាំងយប់ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។ បុរសរ ងគ្រោះ មានឈ្មោះតូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ចំណែកជនស ង្ស័យដែលរត់គេចខ្លួនមានឈ្មោះឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើជាមួយជនរងគ្រោះដែរ។ រហូតនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយមានការចង្អុលបង្ហាញដឹកនាំរបស់លោកស្នងការនគរបាលខេត្តស្វាយរៀង រូបលោកបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានធ្វើការបង្ក្រាបនិងចាប់ខ្លួនជនស ង្ស័យបានហើយ នៅភូមិអកមួល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ជនស ង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕

Read More

ទម្លា យអស់គ្មានសល់! ឪក សុគន្ធកញ្ញា បង្ហោះសារទៅកាន់ ខេមរៈ សិរីមន្ត ថាគាត់ជាមិត្តផង ជាហ្វេនខ្ញុំផង មិត្តអើយចាស់ៗអស់ហើយកុំ….

ដូចដែរប្រិយមិត្តបានជ្រាបហើយថា នៅលើវិថីសិល្បៈជាច្រើនឆ្នាំ តារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត និងអ្នកនាង ឱក សុគន្ធកញ្ញា គឺជាដៃគូរចម្រៀងដ៏មានភាពទាក់ទាញបំផុត ហើយតែងតែចាំដៃគ្នាច្រៀងនៅបទចម្រៀងជាច្រើន ហើយសុទ្ធសឹងតែពិរោះ និងទទួលបានការគាំទ្រជាមិនធម្មតា ជាក់ស្តែងដូចជាបទចេញពេលថ្មីៗនេះ ដូចជា “ស្វែងយល់ព្រះរាជពិធីបុណ្យអុំទូក” “បុណ្យកឋិនទាន” “ភ្ជុំបិណ្ឌដល់ហើយ”។ ដោយលែកនៅថ្ងៃនេះ មហាជនមានការចាប់អារម្មណ៍ខ្លាំងទៅលើសារជូនពររបស់ អ្នកនាង ឱក សុគន្ធកញ្ញា ទៅកាន់មិត្តរួមសិល្បៈ គឺលោក ខេមរៈ សិរីមន្ត ដោយសារនោះបានរៀបរាប់យ៉ាងដូចនេះថា: “ថ្វី ត្បិត តែ យើង ជាមិត្ត តែគ្មានឱកាស បាន ជុំគ្នា ក្រៅពី ម៉ោងធ្វើការ តែយ៉ាងណាក៏មិនដែល ភ្លេចគិតពី សុខទុក្ខ គ្នា ឡើយ ហើយខ្ញុំនៅតែចាំថាខ្ញុំមានមិត្តម្នាក់ចាំផ្ដល់កំលាំងចិត្ត និងជាអ្នកគាំទ្រខ្ញុំគ្រប់ពេល រីករាយ ថ្ងៃកំណើត មិត្ត ល្អរបស់ខ្ញុំ 🎉🎉🎂🎉🎉 សម ឲ្យ អ្នកទទួល បាន អ្វី ៗគ្រប់យ៉ាងដែលជាបំណង់ប្រាថ្នា 🍾🍾😘😘 ហើយឈប់ អន់ចិត្ត ទៀត OK ចាស់ៗ អស់ហើយ 😁🥰😘😘”៕

Read More

ពិសេសកប់! ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ បញ្ជាក់អំពីរបៀបចុះឈ្មោះរបស់អ្នកប្រលង និងគណកម្មការ៣នាក់ សម្រាប់កម្មវិធី សំនៀងពេជ្រ NNP ដែលមានដូចជា… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា ការលពីម្សិលមិញពេលយប់ ថៅកែពេជ្រ ទ្រី ដាណា បានចេញប្រកាសជាផ្លូវការអំពីការរៀបចំអោយមាន ការប្រលងជ្រើសរើសតារាចម្រៀង ដែលមានលោកស្រី ជាអ្នកគ្រប់គ្រងផ្ទាល់តែម្តង ដែលកម្មវីធិប្រលងចម្រៀងនេះ   មានឈ្មោះថា “សំនៀងពេជ្រ NNP 2020” ក្នុងនោះលោកស្រី បានផ្តល់កម្លាំងចិត្តដល់អ្នកចូលរួម ដើម្បីចាប់យកឱកាសនេះ។ ថោកែពេជ្រ ទ្រី ដាណា បានបន្តទៀតថា “សំនៀងពេជ្រ NNP 2020” និងមានទាមទារឲ្យអ្នកប្រលង ចំណាយលុយដើម្បីចូលរួម ឡើយ។ ជាក់ស្តែងនៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ ក៏បានរៀបចំប្រកាសជាផ្លូវការដោយបញ្ជាក់ថា ក្រៅពីរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសម្រាប់អ្នកលេខ ១ ចំនួន ៤០លានរៀល – លេខ២ ២០លានរៀល និងលេខ៣ ១០លានរៀល ហើយពួកគេក៏ទទួលបានកុងត្រា ២ ឆ្នាំ ហើយ មានប្រាក់ប្រចាំខែទៀតផង៕ ហើយចំពោះការចុះឈ្មោះ និងគណកម្មការដែលចូលរួមមាន៣រូប សូមមើលរូបខាងក្រោមនេះ:

Read More

កាន់តែច្បាស់! តាមការសាកសួរពីគ្រួសាររបស់នារីរងគ្រោះ ដែលត្រូវគេផ្តា ច់ជី វិ ត មានរបួសដាច់សុះមុខ ថានាងមានស្នេហាជាមួយបុរសពោះម៉ាយម្នាក់ ហើយពេលនេះបុរសនោះបាន…

គួររំលឹកថា កាលពីម្សិលមិញថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញបាត់ប ង់ជី វិ តក្នុងទឹកវាលស្រែ ជាមួយនឹងវ៉ែនតានៅជាប់នឹងខ្លួន និងកូនកាំបិ តចុងស្រួច នៅចំណុចខាងត្បូងស្ពានភ្នំតុប ហៅស្ពានរាគអាចម៍ ចម្ងាយ១៥០ម៉ែត្រ ខាងកើតផ្លូវជាតិលេខ៥៦A ប្រហែល១០ម៉ែត្រ ខាងជើងផ្លូវលំស្ថិត ក្នុងភូមិក្បាលស្ពានសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុនោះមានពលរដ្ឋម្នាក់ឈ្មោះ អាង សួ ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅមើលស្រែនៅចំណុចខាងលើ។ ពេលនោះឃើញមែកឈើសង្កត់ដើមស្រូវ ក៏យកដៃទៅចាប់ទាញ ស្រាប់តែឃើញដៃជនរងគ្រោះផុសចេញមក ហើយក៏រត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលម្កាក់ទៅពិនិត្យមើល។ កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រ និងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការពិនិត្យ និងធ្វើកោស ល្យវិច្ច័ យយ៉ាងយកចិត្តទុកដាក់។ នៅលើខ្លួននារីរ អគ្រោះ មានស្នា មចា ក់ដោយវត្ថុរឹងចុងស្រួច ត្រូវចុ ងដង្ហើ ម១កន្លែង ដើមក រខាងស្តាំ១កន្លែង និងស្នាមឆូ តលើផ្ទៃមុខជាច្រើនកន្លែង។ ហើយបើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ក្រោយពីបានសាកសួរពីគ្រួសាររបស់នារីរងគ្រោះ បានឲ្យដឹងថាជនរ ងគ្រោះមាន ឈ្មោះ ទិត្យ ស្រីសួង អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី មកធ្វើការនៅកន្លែងផលិតទឹកសុទ្ធមួយកន្លែងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ លោកបានបន្តថា យោងតាមម្តាយ និងសាច់ញាតិ គឺជនរ ងគ្រោះបានចំណាកស្រុកមករស់នៅ និងធ្វើការនៅក្រុងសិរីសោភ័ណច្រើនឆ្នាំមកហើយ ក្នុងនោះធ្លាប់ធ្វើការនៅរោងចក្រកាត់ដេរ តែមានបញ្ហាលួចរបស់គេ ក៏ត្រូវដេញចេញ ហើយបានទៅធ្វើការនៅកន្លែងផលិតទឹកសុទ្ធនេះ។ នៅទីនោះ នាងមានទំនាក់ទំនាក់ស្នេហា និងរស់នៅដូចប្តីប្រពន្ធជាមួយបុរសពោះម៉ាយម្នាក់ ដែលជាកម្មករធ្វើការជាមួយគ្នា ប៉ុន្តែគូស្នេហ៍ដែលយកប្តី ប្រពន្ធចិត្តឯងនេះ មិនចុះសម្រុងនឹងគ្នានោះឡើយ។ សមត្ថកិច្ចបានបន្តថា ពីមុននិងក្រោយឃា តកម្ម មកទល់ពេលនេះ បុរសនោះបានបាត់ខ្លួន៕

Read More

មើលកូនក្រមុំគេផង! មួយគូរនេះល្បីខ្លាំង ហើយខាងកូនក្រមុំ រៀបមង្គលហើយ បានពោលពាក្យដ៏មានន័យថា មនុស្សស្រីគ្រប់គ្នាតែងប្រាថ្នា… (មានវីដេអូ)

និស្ស័យ បានធ្វើឲ្យមនុស្សពីរនាក់បានជួបគ្នា បានយល់ពីគ្នា និងបានចំណាយពេលជាមួយគ្នា រហូតបាននៅជុំគ្នា និងចាប់ដៃគ្នាជាគូជីវិត ប៉ុន្តែក៏មានគូរខ្លះទៀត បានត្រឹមស្គាល់គ្នា តែមិនបានថែគ្នាអស់មួយជីវិតឡើយ ព្រោះតែបញ្ហាមួយចំនួនកើតឡើង។ ដោយលែកងាកមកចាប់អារម្មណ៍មួយគូរនេះវិញ ដែលទើបតែចូលរោងជ័យ ហើយទទួលបានការចាប់អារម្មណ៍ និងស៊ែរជាច្រើន ដោយសារតែរូបសម្រស់ដ៏គួរស្រលាញ់ របស់ខាងស្រី និងខាងប្រុស។ ជាក់ស្តែងក្រោយពីរៀបមង្គលការហើយ ខាងស្រីដែលមាន គណនីហ្វេសបុកឈ្មោះ Oun Horng បានរៀបរាប់ថា: ថ្ងៃដែលមនុស្សគ្រប់គ្នារងចាំ ហើយក៏ជាថ្ងៃដែលមានន័យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ 🥰👰🏻 ថងៃដែលមានមនុស្សជាច្រើនសម្លឹងមើលមក តែយើង 2 នាក់វាពិតជារំភើបខ្លាំងណាស់🤵🏻👰🏻👀 ទបំផុតខ្ញុំមានថ្ងៃនេះហើយ អរគុណក្តីស្រលាញ់បងមានចំពោះអូន ឆាត វាសនា😚🙏🏻🎊 ខញុំជឿថាមនុស្សស្រីគ្រប់ៗរូបប្រាថ្នាចង់មានថ្ងៃនេះដូចគ្នា💕🥰៕

Read More

អានហើយញញើតជំនួស! បងប្រុសសួរថា បើខ្ញុំមិនឈ្លោះ មិនសុំចេញពីពេទ្យឯកជនមួយ ដែលព្យាបាលខ្ញុំ ៥ ថ្ងៃ ជំងឺកាន់តែធ្ងន់ តើជីវិតរបស់គាត់នឹងទៅជាយ៉ាងណា ព្រោះទៅពេទ្យផ្សេងគេថាគាត់កើត….

គណនីហ្វេសបុកមួយឈ្មោះ ទូច នន ឌីហ្សាញ ប៊ីតអែនបៀលដ៍ បានរៀបរាប់អំពីអ្វីដែលគាត់ជួបពេលឈឺ ដោយគាត់ប្រាប់ថា: ថ្ងៃទី១ដែលខ្ញុំចុកពោះខ្លាំង ខ្ញុំបានចូលពេទ្យឯកជនមួយ ពេទ្យឆ្លុះអុីកូហើយប្រាប់ថារលាកក្រពះពោះវៀន – ពេទ្យដាក់សេរ៉ូម ហើយចាក់ថ្នាំ អាការៈរបស់ខ្ញុំបាត់តែមួយភ្លែតៗ ពេលអស់ជាតិថ្នាំក៏ចុកវិញ – ថ្ងៃទី២ពេទ្យបន្តដាក់សេរ៉ូមនិងចាក់ថ្នាំដូចមុន អាការៈរបស់ខ្ញុំបាត់តែមួយភ្លែតៗ ពេលអស់ជាតិថ្នាំក៏ចុកវិញដូចមុន – ថ្ងៃទី៣ទី៤ ពេទ្យនៅតែបន្តធ្វើដូចថ្ងៃទី១-ទី២ អាការៈ របស់ខ្ញុំក៏មិនធូរស្បើយសូម្បីបន្តិច – ថ្ងៃទី៥ ខ្ញុំសម្រេចចិត្តសុំចេញពីពេទ្យ តែពេទ្យមិនព្រម ពេទ្យថា កំពុងតាមដានជម្ងឺ ដោយចុកពោះខ្លាំងពេក ខ្ញុំសម្រេចចិត្តត្រូវតែចេញដាច់ខាត ពេទ្យក៏និយាយទាំងខឹងថា គេនឹងមិនទទួលខុសត្រូវអ្វីទាំងអស់ ខ្ញុំតបថា បើខ្ញុំសម្រេចចិត្តចេញខ្លួនខ្ញុំជាអ្នកទទួលខុសត្រូវខ្លួនឯង ពេទ្យខឹងហើយបានដោះសេរ៉ូមដែលជាប់ដៃខ្ញុំចេញ ទាំងដែលសេរ៉ូមនោះបានគិតលុយរួចហើយ – ខ្ញុំក៏មកពេទ្យរដ្ឋពេទ្យបង្អែកស្រុក សម្រាកពេទ្យរដ្ឋបាន៣ថ្ងៃ ពេទ្យក៏សម្រេចចិត្តបញ្ជូនខ្ញុំ ទៅពេទ្យធំ (ពេទ្យបង្អែកខេត្ត) – មកដល់ភ្លាមពេទ្យក៏អោយចូលថតវះកាត់ភ្លាម ព្រោះអាការៈធ្ងន់ធ្ងរហើយ មិនអាចទុកបានទៀតទេ។ ហើយជម្ងឺរបស់ខ្ញុំគឺដុំសាច់ក្នុងពោះវៀន ខ្ញុំកំពុងគិតថាបើពេលនោះខ្ញុំមិនសុំចេញពីពេទ្យឯកជននោះទេ តើឱកាសរស់របស់ខ្ញុំមានទេ៕

Read More

ជួយស៊ែរអំពើល្អនេះផង! គ្រូពេទ្យចិត្តធម៌ ព្យាបាលមិនគិតកម្រៃពីអ៊ុស្រីម្នាក់គរថ្លង់ ហើយស៊ូរែកនំលក់ ដោយអ៊ុស្រីមានជំងឺម្យ៉ាងគឺ….

ទឹកចិត្តរបស់លោកគ្រូពេទ្យម្នាក់ បានធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ក្រោយពីលោកបានជួយអ៊ុស្រីម្នាក់ ដើរលក់នំ រហូតមានជំងឺនៅនឹងជើង ហើយគាត់គរថ្លង់ទៀត លោកគ្រូក៏ទទួលព្យាបាលមិនយកកម្រៃឡើយ។ ជាក់ស្តែងលោកគ្រូពេទ្យចិត្តធម៌ ដែលមានគណនីហ្វេសបុកឈ្មោះ បន្ទប់ពិគ្រោះ និង ព្យាបាលជំងឺ យុទ្ធីរិទ្ធ បានបញ្ជាក់ថា: អ៊ុស្រីម្នាក់គរថ្លង់រែកនំលក់ហើយគាត់ឈឺចាប់ជង្គង់ខ្លាំង (រលាក់សន្លាក់ជង្គង់មានទឹករង៉ៃ)ខ្ញុំបានបូមទឹកសន្លាក់នឹងព្យាបាលគាត់ដោយមិនយកប្រាក់ដោយអ៊ុស្រីមានកាខ្វះខាតខ្លាំងហើយជាមនុស្សគរថ្លង់ទៀត ជូនពរអ៊ុស្រីឆាប់ជា៕

Read More

ខ្មែរអើយខ្មែរមួយចំនួន! បុរសម្នាក់ឆ ក់ខ្សែភ្លើង រលា កពេញខ្លួន ស្រែកឲ្យគេជួយយកទៅពេទ្យ តែគ្មានអ្នកហ៊ានដឹកគាត់ទេ ជាពិសេសកង់បីតែម្តង តែសំណាងល្អបានបងស្រីម្នាក់ជួយទម្រាំឡានពេទ្យមកដល់ ហើយ…. (មានវីដេអូ)

មានហេតុការណ៍គ្រោះថ្នាក់ឆ ក់ខ្សែភ្លើងនៅចាក់អង្រែលើ ពេលបុរសកំពុងបំពេញការងារ ហើយគាត់បានឆ ក់ឡើងមានរបួសពេញខ្លួន ប៉ុន្តែមិនបណ្តាលអោយបាត់ប ង់ជី វិ តនោះទេ តែអ្វីដែលធ្វើឲ្យមហាជនកាន់តែអានិតនោះ គឺពេលគាត់រងរបួ ស មិនមាននរណាប្រញាប់ជូនគាត់ទៅពេទ្យនោះទេ ជាពិសេសគឺ ម៉ូតូកង់បី តែម្តង ជាច្រើនគ្រឿង បានសុខចិត្តជិះហួសគាត់ និងមិនហ៊ានដុបគាត់ទៅពេទ្យទេ ទោះបីជាគាត់ស្រែកយំ ស្រែកឈឺ យ៉ាងណាក្តី។ ដោយចាំរថយន្តសង្គ្រោះយូពេក និងមានការឈឺចាប់ខ្លាំង ហើយមិនមានអ្នកណាជូនទៅពេទ្យ គាត់ក៏ដើរមកអង្គុយ តែសំណាងល្អមានបងស្រីម្នាក់ បានយកក្រណាត់ត្រជាក់ និងថ្នាំត្រជាក់ មកបាញ់នៅលើខ្លួនរបស់គាត់ ហើយចាំរថយន្តមកសង្គ្រោះតែម្តង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ស្ងាត់ៗ អាយដល អាន គុណកូឡា ថតPre Wedding ជាមួយអនាគតភរិយា បាត់

តារាចម្រៀង អាន គុណកូឡា ធ្លាប់មានប្រជាប្រិយភាពខ្លាំងនៅក្នុងផលិតកម្ម M កន្លងមក ប៉ុន្តែមួយរយៈពេលនេះ លោក អាន គុណកូឡា ហាក់មានការស្ងាត់ពីវិថីសិល្បៈ ហើយមិនសូវចេញបទចម្រៀងច្រើនដូចពេលមុនៗឡើយ យ៉ាងណាក៏ហ្វេនៗរបស់ លោកធ្លាប់ បានដឹងពីសមត្ថភាពសម្លេងដ៏ពិរោះរបស់លោកផងដែរ ជាពិសេសគឺបទមនោសញ្ចេតនាតែម្តង។ យ៉ាងណានៅថ្ងៃនេះ ស្រាប់តែមានដំណឹងថា លោក អាន គុណកូឡា បានដឹកដៃអនាគតភរិយា ដែលមានសម្រស់ស្រស់ស្អាត មិនចាញ់តារា ទៅថត Pre-Wedding នេះបើយោងតាមការបង្ហោះពីហ្វេសបុកផេចឈ្មោះ “Image Hunter Photography” បានបង្ហោះរូបភាព Pre Wedding របស់ លោក អាន គុណកូឡា និងអនាគតភរិយា ដោយភ្ជាប់ជាមួយសារថា: បាត់ idol យូរមែនទេ អ្នកណាគេខ្លះ fan របស់ idol អាន គុណកូឡា ពេលនេះ idol ការហើយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក អាន គុណកូឡា និង អនាគតភរិយាដែលបានជ្រើសរើសការថត Pre wedding Wedding day ពី Image Hunter Photography។ ក្រោយឃើញបែបនេះ មហាជន ជាពិសេសហ្វេនៗរបស់ អាន គុណកូឡា បានចូលមកខមិនជូនពអោយលោក និងអនាគតភរិយា ឆាប់ដល់ថ្ងៃជ័យឆាប់ៗផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ:

Read More