កុំចេះតែហ៊ាន! មកតថ្លៃទិញទូរស័ព្ទ Iphone ម្ចាស់ហាងភ្លេចខ្លួន ក៏ស្ទុះឡើងម៉ូតូមួយគ្រឿងផ្សេងទៀតប្រុងរត់ តែត្រូវម្ចាស់ផ្ទះបាន….

ភ្នំពេញ៖ ហេតុការណ៍នេះ បង្ក រឱ្យ មានការ ភ្ញាក់ផ្អើល កាលពី ម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃ ទី ២៦ ខែតុលា ឆ្នាំ ២០២០នៅចំនុចហាង លក់ ទូរស័ព្ទ ដៃ យីហោ « ឬ ទ្ធី មង្គល » តាម បណ្តោយ ផ្លូវ លេខ៩៣ មុខ សាលា បឋម សិក្សា ពញ្ញាឮ ស្ថិត ក្នុង សង្កាត់ ទួល សង្កែ 1 ខណ្ឌ ឬ ស្សី កែវ ។ ជនស ង្ស័យ ដែល ចាប់ បាន រូប នេះ មានឈ្មោះ ធី ធឿ ន ភេទ ប្រុស អាយុ 18 ឆ្នាំ ស្នាក់ នៅ សង្កាត់ ព្រែក តា សេក ខណ្ឌ ជ្រោយចង្វារ មានស្រុក កំណើត នៅ ស្រុក ប វិល ខេត្តបាត់ដំបង ។ ចំណែក ជន រង គ្រោះ ឈ្មោះ សយ រិ ទ្ធី ភេទ ប្រុស…

Read More

ញាក់សាច់! សោភាទេពី អាយុមិនទាន់១៨ឆ្នាំផង មានសមត្ថភាពទិញរថយន្តទំនើប ១០ម៉ឺនដុល្លា ជិះ ថែមទាំងពោលពាក្យថា…

តារាចម្រៀងវ័យក្មេងកញ្ញា ញឹមសួន សោភាទេពី កំពុងតែទទួលបានការគាំទ្រច្រើន ហើយកញ្ញាក៏ជាអតីត អតីតបេក្ខនារីប្រលងចម្រៀងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol ទៀតផង ជាពិសេសនោះតារាចម្រៀងរូបនេះ តែងតែត្រូវបានមហាជនងើយឆ្ងល់ នឹងអាយុពិតរបស់កញ្ញា ដោយសារតែកញ្ញាមានអាយុតិច តែមុខមាត់ និងរូបរាងដូចជាមនុស្សពេញវ័យដែលអាយុ ច្រើនផងដែរ។ ដោយលែក ក្រោយពីចូលប្រលូកក្នុងសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែកញ្ញា បានសម្រេចចិត្តទិញរថយន្តស៊េរីទំនើប ម៉ាក Lexus RX 350 មានតម្លៃ ១០៦០០០ ដុល្លារអាមេរិក ជាពិសេសកញ្ញា ញឹមសួន សោភាទេពី បានភ្ជាប់ជាមួយសារដ៏មានន័យថា: ស្រលាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើសឈាមរបស់ម៉ា់ក់ ម៉ាក់ហត់ណាស់ទំរាំបានកូនមកនៅជាមួយ។ គ្រាន់តែឃើញបែបនេះ មហាជនបានចូលសរសើរចំពោះការតស៊ូរបស់តារាចម្រៀងរូបនេះ នៅក្មេងសោះតែមានទ្រព្យសម្បត្តិច្រើនគួរឲ្យសរសើរ៕

Read More

ហាហា! ឃើញកូនអ្នកនាង ខ្ញុង ផាត់ម្សៅឡើងពេញមុខពេញមាត់បែបនេះ ស្រាប់តែនាយ ពាក់មី ចូលមកខមិនថា អញស្មានតែ…

អ្នកណាមិនស្គាល់ដៃគូកំប្លែងដ៏ល្បីរួមគ្នា គឺលោក ចែម ចាន់រ៉ា និងអ្នកនាង អូន សុកាន់ដា ហៅ ខ្ញុង បានធ្វើឲ្យមហាជនជាច្រើនសើចសប្បាយជាច្រើនមកហើយ ជាពិសេសសព្វថ្ងៃនេះ តារាកំប្លែងទាំង២នៅតែមានប្រជាប្រិយភាពខ្ពស់ផងដែរ ហើយក៏រវល់នឹងការ ងារ រៀងៗខ្លួន ក្រៅពីអាជីបជាអ្នកកំប្លែងផងដែរ។ ដោយលែកនៅមុននេះបន្តិច មហាជនបានផ្ទុះសំណើច ក្រោយ អ្នកនាង អូន សុកាន់ដា ហៅ ខ្ញុង បានបង្ហោះរូបកូនតូចរបស់ខ្លួន មានផាត់ម្សៅឡើងពេញមុខ ពេញខ្លួន ដោយអ្នកនាងបានសរសេរភ្ជាប់ជាមួយ សារថា: ម៉ាក់ធំនាងអើយហេតុអ្វីធ្វើបាបអូនម៉្លេះ។ ក្រោយឃើញកូនរបស់អ្នកនាង ខ្ញុង បែបនេះ ស្រាប់តែអ៊ុ ពាក់ មី ចូលមកខមិនថា: ផុសរូបកូនចឹង អញមេីលមួយភ្លែត ស្មានតែ ស្ករគ្រាប់ដូង ។ មួយឃ្លានេះបានធ្វើឲ្យអ្នកនាង ខ្ញុង តបវិញថា: មើលអ៊ំពាក់មីខំមិនឱ្យអូន😭៕

Read More

ជួយស៊ែរបន្តផង! ករណីបងប្អូនមានមនុស្សត្រូវសង្រ្គោះបន្ទា ន់ត្រូវហោះទៅក្រៅប្រទេស សូមទាក់ទងគាត់ ព្រោះគាត់មានសេវាកម្មមួយចប់ ដូចជា…

ដោយយោងទៅតាមគណនីហ្វេសបុកឈ្មោះ ធារ៉ា សុភារាជ បានបញ្ជាក់សម្រាប់បងប្អូនខ្មែរ ដែលត្រូវការបញ្ជូនមនុស្សបន្ទាន់ ទៅព្យាបាលនៅបរទេស ដោយលោកបានបង្ហាញនៅសេវាកម្មពិសេសមួយនេះ ក្នុងនោះលោកបានរៀបរាប់លំអិតថា: ករណីសង្រ្គោះបន្ទាន់ ក្រៅប្រទេស -ពិបាកក្នុងការរត់ឯកសារ? -មិនដឹងថាទាក់ទងតាមអ្នកណា? ពិបាកក្នុងការទំនាក់ទំនងជាមួយពេទ្យបរទេស? យើងខ្ញុំ បានត្រៀមរួចជាស្រេច ក្នុងការហោះហើរ បញ្ជូនអ្នកជំងឺទៅព្យាបាល នៅមន្ទីរពេទ្យឯបរទេស តាមតម្រូវការរបស់លោកអ្នក ប្រកបដោយ សុវត្ថិភាព និង ផាសុខភាព។ សូមជ្រើសរើសកញ្ចប់សេវាកម្មរបស់ VD Charter&Services ដើម្បីភាពកក់ក្ដៅរបស់គ្រួសារលោកអ្នក។ 👉🏻 សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ភ្នាក់ងារយើងខ្ញុំ ៖ 📨 Inbox តាមរយៈទំព័រហ្វេសប៊ុកយើងខ្ញុំ ☎️ 077 222 768 – 016 913 668៕

Read More

អីយ៉ា! អូន Jenny ត្រឹម ១៩ថ្ងៃសោះ មុខមាត់ឡើងគួរឲ្យខ្នាញ់ រហូតអ្នកម្តាយ សួស វីហ្សា រំភើបពេក ក៏ពោលពាក្យដ៏មានន័យថា….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ តារាចម្រៀងស្រីអ្នកនាង សួស វីហ្សា សម្រាលបានកូនដំបូងដោយសុវត្តិភាព ធ្វើឲ្យអ្នកនាង និងស្វាមីសំណប់ចិត្តរបស់អ្នកនាង សប្បាយចិត្តជាខ្លាំង ក្នុងនោះហ្វេសនៗ របស់អ្នកនាង ក៏សរសើរថាកូនរបស់អ្នកនាង ពិតជាគួរឲ្យខ្នាញ់ខ្លាំងណាស់។រំលងបាន ១៩ ថ្ងៃ ពេលនេះកូនរបស់ អ្នកនាង សួស វីហ្សា ឈ្មោះ អូនម៉ូលីណា (Jenny) មានអាយុជិត១ខែ ហើយ ហើយមុខមាត់កាន់តែដូចម្តាយ និងគួរឲ្យខ្នាញ់ ក្នុងនោះ អ្នកនាង សួស វីហ្សា បានបង្ហោះរូបជាច្រើនរបស់កូនអ្នកនាង ភ្ជាប់ជាមួយសារថា: “កូនពិតជាមានភាពកក់ក្តៅបំផុតនៅពេលដែលបាននៅក្បែរប៉ាម៉ាក់ ប៉ាម៉ាក់ក៍ដូចគ្នាគឺមានភាពកក់ក្តៅណាស់នៅពេលដែលបាននៅក្បែរកូនដែលជាគ្រាប់ពេជ្ររបស់ប៉ាម៉ាក់៕ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:

Read More

មើលហើយស្តាយជំនួស! រថយន្តទំនើប ទើបទិញជិះ MERCEDES Benz GLS 450 តម្លៃកន្លះលានដុល្លា អកហ្សើគេចម៉ូតូ ជ្រុលទៅបុកក្បាលនាគ បណ្តាលអោយ…

មានហេតុការណ៍រថយន្តទំនើបទើបតែទេញ បានជ្រុលទៅបុកនឹងថ្មចែកទ្រូងផ្លូវ ដោយហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ២រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ចំណុចខាងត្បូងប៉ុស្តិ៍ស្វាយប៉ាក ប្រមាណជា១០០ម៉ែត្រលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីគណនីហ្វេសបុក Heng Ly បានឱ្យដឹងថា: រថយន្ត MERCEDES Benz GLS 450 ពណ៌សពាក់ផ្លាកលេខកម្ពជា LY CHHOY បើកតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបញ្ច្រាសពីជើង រួចបត់ឆ្លងផ្លូវ ដែលជាហេតុធ្វើឱ្យរថយន្តអកហ្សើគេចម៉ូតូសណ្តោងរ៉ឺម៉ ក៏ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលវេក្បាលនាគ មកទិសខាងលិច ឆែបតិចតួច ដោយឡែករថយន្តបង្កបានដាច់កង់មុខ ផ្នែកខាងឆ្វេង ខ្ទាតចេញពីរថយន្ត និងខូចខាតកំណាត់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ។ រថយន្តខាងលើត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌព្រែកព្នៅមួយរូបប្រាប់អ្នកសារព័ត៌មានថា វាមានតម្លៃជាងកន្លះលានដុល្លារ ហើយរថយន្តនេះទើបតែទិញប្រើប្រាស់ក្នុងរយ:ពេលថ្មីៗនេះប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ច ចរាចរណ៍ ខណ្ឌឫស្សីកែវ បានប្រគល់ករណីខាងលើទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

Read More

សុំម្នាក់មួយម៉ាត់បងប្អូន! មកមើលវីដេអូបុរសម្នាក់ផឹកស្រវឹ ង កាន់ញញួរទៅវា យឡានគេ ហើយយកដុំឥដ្ឋគប់ទៀត ម្ចាស់ឡានមកដល់ឃើញស្លុតចិត្ត ក៏… (មានវីដេអូ)

មានហេតុការណ៍វា យរថយន្តសេរីទំនើបកើតឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលា ម៉ោង ១៦: ៣០នាទី នៅ ភូមិ អំពៅព្រៃ ទី១ ឃុំ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ បង្កដោយឈ្មោះ យឿន គឹម លៀង ភេទ ប្រុស អាយុ ៣៦ឆ្នាំ មាន ទីលំនៅ ភូមិ អំពៅព្រៃ ទី១ ឃុំ អំពៅព្រៃ ស្រុក កណ្ដាល ស្ទឹង ខេត្ត កណ្ដាល មុខ របរ លក់ដូរ ឯរថយន្តរងគ្រោះ គឺមានម្ចាស់ឈ្មោះ ឈ្មោះ ជឹម សុខអេង ភេទប្រុស អាយុ ៣៣ ឆ្នាំ មាន ទីលំនៅ ភូមិ អំពៅព្រៃ ទី១ ឃុំ អំពៅព្រៃ ស្រុកកណ្តាល ស្ទឹង ខេត្ត កណ្ដាល មុខ របរ អាជីវករ ។ ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទីខែ ឆ្នាំ មុនពេល កេីត ហេតុ ខាង លេីជន ស ង្ស័យ បានផឹកស្រាបៀនៅផ្ទះបង ឈ្មោះ យឿន សុខឡៃ និងបងប្អូន ចំនួន បីនាក់ទៀតស្ថិតនៅភូមិឃុំកេីតហេតុ ខាងលេី លុះផឹកស្រាបៀរអស់ចំនួនកន្លះកេះ ជនស ង្ស័យ បាន យកញញួរ ដែល នៅ ក្រោម…

Read More

ថាមែនៗ! ក្រោយផ្អើលស្ត្រីជនជាតិចិន យំតាមផ្លូវតាចោរឆក់ ហើយជាតារានៅ ចិនទៀត តែពេលនេះសមត្ថកិច្ចយកមកសួរនាំ ទើបដឹងការពិតថា… ហើយបានប្រើប្រាស់… (មានវីដេអូ)

គួររំលឹកបន្តិចថា មានស្ត្រីជាជនជាតិចិនម្នាក់បានដើរអូសវ៉ាលិសយំឡាំប៉ាពេញផ្លូវក្រោយចោរបានឆក់កាបូបរបស់នាង ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតមហាជនជាច្រើនបាននាំគ្នាស៊ែរតៗគ្នារហូតដល់ល្បី។ តែយ៉ាងណាស្រាប់តែមានគណនីហ្វេសបុក មួយបានទម្លា យប្រាប់នៅប្រវត្តិរបស់ស្ត្រីចិនខាងលើ ដោយលើកឡើងថា: មកមើលជីវិតស៊ីវីល័យរបស់គាត់កាលនៅប្រទេសចិនវិញ នៅចាំនារីម្នាក់នេះបានទេដែលមួយរយៈមុនយំឡាំប៉ាដោយសារតែមានចោរឆក់កាបូប និង ទូរស័ព្ទដៃរបស់គាត់ទៅបាត់ ពេលនេះគាត់មិនទាន់បានត្រឡប់ទៅប្រទេសចិនវិញទេល្ងាចមិញនាងខ្ញុំជិះឆ្លងកាត់ស្ថានទូតចិនបានឃើញគាត់រករត់ចូលឡាន ទើបចុះសួរនាំ ។ គាត់បានប្រាប់ថាគាត់ពិបាកចិត្តខ្លាំងណាស់មិនដឹងទៅវិញដោយរបៀបណាទេ គាត់បានប្រាប់បន្ថែមទៀតថានៅប្រទេសចិនគាត់ជាតារាថតរឿងមួយរូបដែរ តែដោយសារគាត់មកដើរលេងប្រទេសកម្ពុជា ត្រូវបានវង្វេង និង ត្រូវចោរឆក់កាបូបទូរស័ព្ទបាត់ទៀត ទើបមិនដឹងត្រូវទំនាក់ទំនងទៅអ្នកផ្ទះដោយវិធីណា តែមុននេះបន្តិចនាងខ្ញុំបានឱ្យគាត់ខ្ចីទូរស័ព្ទ ប្រើវីឆាតទំនាក់ទំនងទៅបងប្រុសជីដូនមួយគាត់ហើយសង្ឃឹមថាថ្ងៃស្អែកនឹងមានដំណឹងល្អចំពោះគាត់ តាមការគិតរបស់នាងខ្ញុំ គាត់មិនបានបែកថ្នាំទេ ព្រោះការចងចាំគាត់នៅល្អធម្មតា គាត់នៅចាំ ID វីឆាត និង លេខទូរស័ព្ទបងប្អូននៅប្រទេសចិនច្បាស់។ តែយ៉ាងណា គ្រប់យ៉ាងត្រូវបានលាតត្រដាង ដោយយោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា: សេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថា ត្រូវបានចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ជាព័ត៌មានមិនពិត ជាក់ស្តែងមិនមានករណីឆក់កេីតឡេីងដូចស្ត្រីចិនរូបនេះលេីកឡេីងឡេីយ បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃេីញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហេីយបាននាំយកមកធ្វេីការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលេីកឡេីងថាមានករណីចោរឆក់ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វេីការសាកសួរ ស្ត្រីរូបនេះបានសារភាពថា មិនមានករណីឆក់កេីតឡេីងមកលេីរូបគាត់នោះទេ ដោយសារតែគាត់ចង់បានលុយដេីម្បីត្រឡប់ទៅប្រទេសចិនវិញ ទេីបប្រឌិតរឿងនេះឡេីង ។ ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះប្រេីប្រាស់សា រធា តុញៀ ន មន្ត្រីជំនាញ បានធ្វេីតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រេីប្រាស់ពិតប្រាកដមែន ។ ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខ នៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ។ ដេីម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វេីការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វេីការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដេីម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់បំពុលបរិយាកាសសង្គម ផងដែរ ៕

Read More

រំភើបស្ទើរទឹកភ្នែក សិស្សបានអំណោយពីអ្នកនាងទ្រី ដាណា លោកគ្រូឱនពាក់ស្បែកជើងថ្មីឱ្

ដូចប្រិយមិត្តបានជ្រាបមកហើយនៅ កាលពីម្សិលមិញ ថៅកែ ពេជ្រ ទ្រី ដាណា បានប្រកាសជួយដល់សិស្សសាលាម្នាក់ ដែលមានជីវភាពលំបាកខ្លាំង ការព្យាយាមមិនចុះចាញ់ ទោះគ្មានស្បែកជើង សៀវភៅដាក់ក្នុងថង់ ខោរហែកចង់នឹងចង្កេះ ក៏ស៊ូមករៀនដែរ នេះបើតាមលោកគ្រូរបស់គេបានរៀបរាប់នៅលើគណនីហ្វេសបុករបស់ខ្លួន។ ជាក់ស្តែង ពេលនេះ អំណោយរបស់ថៅកែពេជ្រ ទ្រី ដាណា បានទៅដល់សិស្សសាលាកម្សត់ម្នាក់នេះហើយ ក្នុងនោះលោកស្រីបានរៀបរាប់ថា: ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើងសៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៍អស់ហើយ បើខោវិញពាក់ចងចង្កេះ 😢😢😢 តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។ យ៉ាងណា នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន 💪💪💪 គាត់នៅស្រុកសង្កែ ខេត្តបាត់ដំបង៕

Read More