ស្តាប់ចម្លើយរបស់លោកតាភ្លាម បងប្រុសម្នាក់នេះ ស្ទើរតែស្រក់ទឹកភ្នែក ដោយសារតែលោកតាថាមកភ្នំពេញរកការងារធ្វើ ហើយកូនៗរបស់គាត់បាននាំគ្នាទៅ….

ក្តីស្រលាញ់របស់ឪពុកម្តាយ មិនអាចមានអ្វីមកប្រៀបបានទេ ហើយកូនខ្លះក៏ដឹងគុណ ហើយកូនខ្លះមិនត្រឹមតែមិនសងគុណពួកគាត់ទេ តែបែជាធ្វើទង្វើមិនអាចទទួលយកបានមកលើពួកគាត់ទៅវិញ ដូចជាពាក្យមួយថា ឪពុកម្តាយ ចិញ្ចឹមកូន១០នាក់បាន តែកូនៗខ្លះចិញ្ចឹម តែឪពុក ម្តាយ មិនបានទៅវិញ។ ដោយលែក ពិតជាគួរឲ្យអាណិតណាស់ ក្រោយពីស្តាប់ចម្លើយរបស់លោកតាម្នាក់ ដែលបងប្រុសមានគណនីហ្វេសបុកឈ្មោះ Bong Hong បានសួរគាត់ ដោយបានរៀបរាប់ថា: ឃេីញគាត់ដេីរកាត់ហាងសួរគាត់ថាអ៊ុមកពីណាវិញហេីយហូបអ្វីនៅ?គាត់ក៍ថាមកពីខេត្តមករកការងានៅPPមិនដឹងស្នាក់នៅទីណាទេ… ហេីយក៍បានសួរគាត់តថាចុះកូនអ៊ុវិញគេនៅណាធ្វេីអី… គ្រាន់តែគាត់និយាយមកខ្ញុំអួលដេីមករ😢 គាត់ថាកូនទៅរកសុីធ្វេីការនៅស្រុកគេជាមួយគ្រួសារគេហេីយ!!! មិនដែលខ្វាយខ្វល់ពីគាត់😑 ឲមនុស្សហេីយមនុស្ស… ខ្ញុំគ្មានអ្វីច្រេីនគ្រាន់តែហាវគាត់ចូលមកហេីយធ្វេីម្ហូបឲគាត់ឃេីញស្នាមញញឹមខ្ញុំក៍សប្បាយចិត្ត🙏🏻៕

Read More

ស៊ែរមួយបើគិតថាបងស្រី អូន ស្អាត ពេលគ្រងក្នុងឈុតធីតារក្សាសមុទ្រ អនន្ដះ ព្រះម៉ែនាគក្បាល ៥ ដែលឈុតនេះមានអត្ថន័យពិតគឺ….

ជឿជាក់ថាប្រិយមិត្តបានជ្រាបមកហើយអំពី អ្នកនាងស្រី អូន ដែលជាម្ចាស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ហើយក៏ជាមនុស្សរបស់សង្គមខ្មែរម្នាក់ ដែលទទួលបានការគោរព ស្រលាញ់ និងសរសើរពីប្រជាពលរដ្ឋខ្មែរ ក៏ព្រោះតែទឹកចិត្តដ៏ល្អ និងភាពសាមញ្ញរបស់អ្នកនាង ទោះបីជាមានទ្រព្យសម្បត្តិប៉ុណ្ណា ក៏នៅតែធ្វើខ្លួនធម្មតាៗ ស្ទើរតែគ្មានអ្នកណាដឹងថាគាត់មានប៉ុណ្ណានោះទេ។ ដោយលែកនៅថ្ងៃនេះផងដែរ អ្នកនាងស្រី អូន បានរំលេចខ្លួនក្នុងឈុតបុរាណ ដែលមានឈ្មោះថា “ធីតារក្សាសមុទ្រ អនន្ដះ ព្រះម៉ែនាគក្បាល ៥” ដែលធ្វើឲ្យមហាជនសរសើរថាស្អាត និងសាកសម្យជាទីបំផុត ជាពិសេសអ្នកនាង ស្រីអូន ក៏បានបង្ហោះសារប្រាប់លំអិតអំពីឈុតនេះផងដែរ ដោយអ្នកនាងបានរៀបរាប់ថា: ឈុតធីតារក្សាសមុទ្រ អនន្ដះ ( ព្រះម៉ែនាគក្បាល ៥ ) អនន្តៈ មាននយ័ថា អមតៈ នាគក្បាលប្រាំនេះតំណាងឱ្យបញ្ចាលិសទាំងប្រាំ របស់មនុស្ស ទន្លេនៅឋានសួគ៌ទាំងប្រាំមានដូចជា ទន្លេគង្កា ទន្លេយមនៈ ទន្លេព្រហ្មបុត្រ ទន្លេសរស្វតី និង ទន្លេព្រះគ្រឹស្ណ ហើយម្យ៉ាងទៀតតំណាងឱ្យ កំពូលភ្នំសុមេរុទាំង១០៩ នឹងមួយទៀតតំណាងអោយទិសទាំងប្រាំរបស់ផែនដី -ទិសកើត គឺបុព្វវិទេហៈ -ទិសលិច គឺឧបរគោយាន -ទិសជើង គឺឧត្តរគុរុ -ទិសត្បូង គឺជម្ពូទ្វីប -ទិសកណ្ដាល ឬព្រហ្មចារ្យ – ឈុតច្នៃ Make_up : Sun Da រចនាគ្រឿង :លួង ផានិត ថតដោយ Love studio Cambodia៕

Read More

ស្អាតប៉ុន្នឹងហើយ! Love Riya នៅទៅវះកាត់ កែសម្ផស្សនៅចំនុចនេះទៀត រហូតរអ៊ូថាខ្ញុំជិត….

បច្ចុប្បន្នអ្នកលក់អនឡាញដ៏ល្បីឈ្មោះ អ្នកនាង Love Riya មានកូនស្រីម្នាក់ដែលមានមុខមាត់គួរឲ្យក្នាញ់ បើទោះបីពេលនេះ នាងជាស្ត្រីមេម៉ាយកូនមួយ តែជីវិតរស់នៅសព្វថ្ងៃពិតជាមានក្ដីសុខខ្លាំ ខណៈមុខជំនួញកាន់តែជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានអតិថិជនច្រើន ទិញផលិតផលរបស់នាងជាប្រចាំថ្ងៃគួរឲ្យកត់សម្គាល់ ហើយកាលពីពេលថ្មីៗនេះ អ្នកមេម៉ាយសាច់សខ្ចីរូបនេះ ក៏បានធ្វើពិធីខួបកំណើតជូនដល់កូនស្រីជាទីស្រលាញ់ ដោយបានធ្វើឡើងយ៉ាងអធិកអម ជួលអាគារយ៉ាងធំទូលាយ ព្រមទាំងមានការដេគ័រនៅក្នុងពិធីយ៉ាងស្រស់ស្អាត ប្រណិតតែម្ដង។ ក្នុងនោះផងដែរនៅថ្ងៃនេះ ហាក់មិនពេញចិត្តនៅចំនុចមួយចំនួននៅលើផ្ទៃមុខ អ្នកនាង Love Riya ក៏សម្រេចចិត្តទៅធ្វើភ្នែកបន្ថែមទៀត ដោយមិនស្ទាក់ស្ទើរឡើយ ធ្វើឲ្យហ្វេនមួយចំនួនបានប្រាប់ថា “ស្អាតហើយគួរអោយស្រលាញ់ទៀតបងស្រី” “ចែកាត់ភ្នែកសោះនឹង តិចទៀតស្អាតសាហាវ” “ស្អាតហើយកែធ្វើអី” ចំនែក អ្នកនាង Love Riya បានត្រឹមពោលពាក្យថា: “ពិកាហើយ😢😢😢 ចាំមើលផលិតផលវះកាត់ភ្នែកទាំងអស់គ្នាស្អាតរឺអត់?”៕

Read More

មានសង្ឃឹមហើយ! មុននេះថៅកែពេជ្រ ទ្រី ដាណា ប្រកាសជួយដល់ក្មេងប្រុសសិស្សសាលាកម្សត់ ទៅរៀនគ្មានស្បែកជើង សៀវភៅដាក់ថង់ ខោអាវរហែកកញ្ចាស់ ហើយត្រូវឪពុកម្តាយបោះបង់ទៀត…

ដូចប្រិយមិត្តបានជ្រាបមកហើយនៅជីវិតសិស្សសាលាម្នាក់នេះ ដែលធ្វើឲ្យមហាជនក្នុងបណ្តាញសង្គមអាណិតជាពន់ពេក ហើយក៏ដូចជាគ្រូរបស់សិស្សនេះ អាណិត ព្រោះបានមើលឃើញនៅ ការព្យាយាមមិនចុះចាញ់ ទោះគ្មានស្បែកជើង សៀវភៅដាក់ក្នុងថង់ ខោរហែកចង់នឹងចង្កេះ ក៏ស៊ូមករៀនដែរ។ ជាពិសេសនោះ លោកគ្រូមានគណនីហ្វេសបុកឈ្មោះ Sok Rithydouk បានបង្ហើយថា សិស្សម្នាក់នេះឪពុកម្តាយបោះបង់ចោល ហើយមានកូនសិស្សជាច្រេីនដែលលេាកគ្រូជួយ តែកូនធ្វេីអេាយគ្រូចងចាំកាលវ័យកុមារ លេាកគ្រូនិងជួយកូនអេាយរៀនដល់ចប់ និងផ្តល់កំលាំង៧០អេាយ រឹងមាំឡេីង លេាកគ្រូ និង ជំរុញកូនអេាយខំរៀន សេចក្តីល្អដែលគ្រូធ្វេី គឺ សំុតែសេចក្តីល្អ និងជួបតែ សេចក្តី ចំរេីន ចង់ប្រាប់ថាស្រលាញ់កូនណាស់ លេាកគ្រូមិនអាចបេាះបង់កូនបានឡេីយ។ ដោយលែកដោយមើលឃើញពីព្យាយាម និងមានវាសនាកម្សត់បែបនេះ នៅមុនបន្តិច ថៅកែពេជ្រ ទ្រី ដាណា ដែលជាបុគ្គលគំរូក្នុងសង្គមខ្មែរ តែងតែដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋខ្វះខាត បានប្រកាសថានិងជួយដល់ក្មេងប្រុសកម្សត់ខាងលើ ដោយលោកស្រី បានប្រាប់ថា: ខ្ញុំនិងអោយក្រុមការងារទាក់ទងទៅ៕

Read More

អ្នកណាមិនអាណិត! ថ្ងៃជោគ ថ្ងៃជ័យ តស៊ូជាមួយគ្នារហូតបានរៀបការ តែបែរជាខាងប្រុសបា ត់ប ង់ជី វិ ត ខាងស្រីបានត្រឹមកាន់តែធាតុប្តី ព្រោះតែប្តីគាត់បាន…

ជារឿងមួយដ៏គួរឲ្យស្រណោះណាស់ ខំប្រឹងមកយូរហើយដើម្បីបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ប៉ុន្តែបែរជាដល់ថ្ងៃចូលរោងជ័យ ខាងប្រុសទៅជាជួបរឿងនឹងស្មានមិនដល់ បន្សល់នៅត្រឹមតែកូនក្រមុំ ដូរពីការផ្កាស្លា ទៅជាកាន់ធាតុរបស់ប្តីខ្លួនទៅវិញ ធ្វើឲ្យកូនក្រមុំយំមិនឈប់គួរឲ្យអាសូរ។ ដោយយោងទៅប្រភពព័ត៌មានបានឲ្យដឹងថា: កូនកំលោះដែលត្រូវខ្យល់គរស្លាប់ក្នុងថ្ងៃរៀបការនោះ មានឈ្មោះស ចាន់ឌី អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ដោយឡែក ភាគីខាងកូនក្រមុំដ៏អភ័ព្វ មានឈ្មោះវុធ សាមុទ្រ រស់នៅចំណុចភូមិពោធិ៍ ឃុំបេង ស្រុកបន្ទាយអម្ពិល។ ក្នុងនោះផងដែរយោងតាមហ្វេសបុកមួយ បានបញ្ជាក់ថា: រោងការក្លាយជារោងបុណ្យ គេបានការគេសប្បាយរីករាយជួបបង ជួបប្អូន យើងវិញដើរកាន់ធាតុប្តី ទុក្ខធំម៉្លេះលោក កូនកំលោះដេកស្លា ប់ថ្ងៃកាត់ខាន់ស្លា គ្រូពេទ្យប្រាប់ថាកើតស្លាក់ និងរោគថ្លើ ម នៅខេត្តឧត្តរមានជ័យ…៕

Read More

កុំចេះតែហ៊ាន! Lexus RX 300 ឆ្នាំ ២០២០ ចិត្តធំទៅបុកគូថ Mercedez G63 ចុងក្រោយបានរងរបួសធ្ងន់ខ្លួនឯង…. (មានវីដេអូ)

កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយយោងតាមប្រភពព័ត៌មាន Fast News បានឲ្យដឹងអំពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនេីប Lexus RX 300 ឆ្នាំ ២០២០ បុកគូទរថយន្តសេរីទំនេីប Mercedez G63 ស្ថិតនៅតាមបណ្តោយផ្លូវព្រះមនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ តែមិនបណ្តាលអោយមានមនុស្សរងរបួ សធ្ងន់នោះទេគ្រាន់តែខូចខាតរថយន្តទាំងសងខាង គ្រាន់តែ Lexus RX 300 គឺមានការខូចខាតច្រើន ព្រោះក្រលាប់តែម្តង។ ក្រោយឃើញហេតុការណ៍នេះហើយ មហាជនក្នុងបណ្តាញសង្គម ក៏បានធ្វើការខមិនបែបនេះថា: ទំនេីបប៉ះ ទំនេីប គ្រាន់តែចង់សាកកំលាំងគ្នាតេី លទ្ធផល RX ចាញ់ដោយស្វាយប្រវត្តិ 🤣😂 – ដូចយកពងមាន់ទៅជល់នឹងថ្មអញ្ចឹង – បុក Mercedes G63 លុះត្រារថក្រោះអាចបានទៅរួច😹 – ទំនើបបុកទំនើប ងាយស្រួលនិយាយគ្នា😄 តែ ម្នាក់បាសជើងហ្នឹង ក្លាហានមេស បុកជាមួយដែក😁៕

Read More

ស្គាល់នារីម្នាក់នេះទេ! ធ្លាប់តែឃើញគេយករូបទៅផុសពាសពេញហ្វេសបុក ដល់ពេលបកស្រាយចម្រៀងមួយបទនេះ មហាជនសរសើរមិនខ្លាំង រហូតដល់… (មានវីដេអូ)

ចំពោះប្រិយមិត្តដែលលេងបណ្តាញសង្គមហ្វេសបុកប្រាកដជាធ្លាប់បានឃើញ និងស្គាល់នារ៏ដ៏ស្រស់ស្អាតរូបនេះ ដែលតែងតែត្រូវបានយករូបកញ្ញាមកប្រើ និងបង្ហោះពាសពេញបណ្តាញសង្គម ហើយបើតាមការពិតទៅកញ្ញាមានឈ្មោះថា កញ្ញា Snow snow។ ដោយលែកថ្មីៗនេះ កញ្ញា Snow Snow បានបកស្រាយចម្រៀងមួយបទដែលមានចំណងជើងថា “អណ្តាតម្តាយក្មេក” ដែលមានអ្នកចូលទស្សនាដល់ទៅលើស១លានដង ហើយត្រូវបានមហាជនសរសើរថាទាំងស្អាត ទាំងពូកែច្រៀង ពិតជាមិនសរសើរមិនបានមែន។ ចង់ដឹងថា កញ្ញា Snow Snow បកស្រាយបានពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា:

Read More