ឃើញប្អូនប្រុសខ្លួន នៅក្នុងហេតុការណ៍កៀបនឹងរថយន្តបែបនេះ គាត់បានត្រឹមពោលពាក្យថា….

មានគ្រោះថ្នាក់ចរា ចរណ៍មួយដ៏គួរឲ្យរន្ធ ត់មួយ បានធ្វើអោយមនុស្សម្នាក់គៀ បជាប់នៅក្នុងរថយន្ត ក្រោយបានប៉ះជាមួយរថយន្តធំមួយគ្រឿងទៀត ហើយបើតាមការឲ្យដឹងពីបងប្អូនរបស់ភាគីខាងរថយន្តតូច ដែលមានគណនីហ្វេសបុក Manic Ang បានរៀបរាប់ថា: អាណិតប្អូនណាស់😥សមកុំអោយប្អូនប្រុសកើតអីសោះ🙏សមទេវតាជួយថែរក្សាប្អូនប្រុសផង😥😥។ ក្នុងនោះផងដែរ បើតាមខមិនដែលបានសួរជុំវិញករណីខាងលើនេះ គណនីហ្វេសបុក Manic Ang បានប្រាប់ថា ពេលនេះប្អូនគាត់កំពុងសង្គ្រោះបន្ទាន់ ហើយហេតុការណ៍នេះកើតឡើងនៅ អូចំណា កំពង់សោម៕

Read More

អាណិតកូនពេក! លោក សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏មានន័យ ពេលកូនកំពុងឈឺ ថាពុកសុំជាអ្នកទទួលបាកកម្ម ហើយ….

ដូចប្រិយមិត្តបានជ្រាបហើយថា ចាប់តាំងពីមានសេរីភាពវិញមក លោក សុវណ្ណ រិទ្ធី បានសម្រេចចិត្តទៅសាងផ្នួសមួយរយៈ និងបានទៅដើរកំសាន្តលេងជាលក្ខណៈគ្រួសារជាញឹកញាប់ផងដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមិនអស់ចិត្តនោះ គឺលោក សុវណ្ណ រិទ្ធី មិន ទាន់មានសកម្មភាពអ្វីឡើងវិញជាមួយប្រពន្ធ និងកូនៗរបស់លោកឡើយ ក្រៅពីតែពេលដែលលោកបួសសងគុណឪពុកម្តាយ ប្រពន្ធ និងកូនៗរបស់លោកបានយកសង្ហាន់ទៅប្រគេន ហើយរហូតមានមហាជនរិះគន់លោករឿងនេះផងដែរ។ យ៉ាងណានៅមុននេះបន្តិច លោក សុវណ្ណ រិទ្ធី ហាក់មានការព្រួយបារម្មពីកូនរបស់ខ្លួន ពេលកំពុងតែឈឺ លោកក៏បានពោលពាក្យថា: ឈឺហើយនូវញញឹមបានទៀតកូនមាស…😰…សូមបុណ្យកុសលពុកបានសាងតាមឃុំគ្រងថែរក្សាកូនជាទីស្រឡាញ់ឲ្យរួចផុតជម្ងឺទាំងឡាយ ចំណែកបាបកម្មលោកពុកជាអ្នកទទួលជំនួសកូនទាំងអស់….ឆាប់ជាណា៎កូនមាសឪពុក៚🙏🏻🙏🏻❤️🙏🏻🙏🏻៕

Read More

រំភើបជំនួស! ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ ត្រូវសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ហៅឈ្មោះចំៗ និងសរសើរជាខ្លាំងដល់អ្នកទាំងពីរ រហូតពួកគាត់លើកដៃសំពះមិនឈប់… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា ថោកែពេជ្រ ទ្រី ដាណា និងស្វាមី ពូម៉ៅ បានបញ្ចេញសកម្មភាពយ៉ាងសកម្មក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរកំពុងជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅខេត្ត ក្រុង ជាច្រើន ជាក់ស្តែងយប់មិញនេះ ថៅកែពេជ្រ ទ្រី ដាណា ក៏បានរៀបចំស្បៀងទាំងយប់ ទោះបីជាអស់កម្លាំង មានត្រឹមតែមីឆុងសម្រាប់ញុំា យ៉ាងណាក្តី។ ហើយនៅព្រឹកនេះផងដែរ ថោកែពេជ្រ ទ្រី ដាណា និងស្វាមី ពូម៉ៅ បានចូលរួមចែកអំណោយជាមួយនឹង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅខ័ណ្ឌពោធិសែនជ័យ ជាពិសេសនោះ ថោកែពេជ្រ ទ្រី ដាណា និងស្វាមី ពូម៉ៅ ក៏ទទួលបានការសរសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងដែរ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រាប់ថា: ទ្រី ដាណា និងស្វាមី បានធ្វើសកម្មភាពចែកអំណោយស្ទើរតែគ្រប់កន្លែងដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀង ហើយកុំរិះគន់ពួកគាត់បើមិនបានជួយដូចពួកគាត់៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ពិសេសណាស់ ពាក្យដ៏ខ្លី តែពិតជាមានន័យ លើកទី១អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យបែបនេះ ទៅកាន់ភរិយា

ជាការពិត ប្រិយមិត្តអ្នកអាន ក៏ដូចជាមហាជន តែងតែចាប់អារម្មណ៍ រូបភាពពោរពេញទៅដោយភាពផ្អែមល្ហែម យ៉ាងមានសុភមង្គល ពីជីវិតគ្រួសារបែបសាមញ្ញ របស់ អ្នកឧកញ៉ាគិត ម៉េង និងភរិយា លោក ជំទាវ ស្រីតូច ចំណាន នៅលើបណ្តាញសង្គមជារឿយៗ។ យ៉ាងណាមិញ នៅលើគណនីហ្វេសប៊ុក​ទើបតែបង្កើត ជាផ្លូវការរបស់ សេដ្ឋីជួរមុខដែលចូលចិត្តប្រើជីវិតស្ងៀមស្ងាត់ មិនសូវចូលចិត្តបញ្ចេញ រឿងឯកជន ទៅកាន់មហាជននោះ បានបង្ហោះ រូបភាពជាច្រើនសន្លឹកថតជាលក្ខណៈគ្រួសារ ដោយបាន បង្កប់ភាពកក់ក្តៅ យ៉ាងជ្រាលជ្រៅជាខ្លាំង។ អ្វីដែលកាន់តែពិសេស ក្នុងនោះ អ្នកឧកញ៉ា បានអមជាមួយ ខ្លឹមសារ ចាក់ដោតមួយ ដែលបង្ហាញ ទំហំក្តីស្រលាញ់ធំធេង ដែលបានថ្លែងអំណរគុណ ទៅកាន់ក្រុមគ្រួសារ​របស់ អ្នកឧកញ៉ា ដោយពោរពាក្យថា៖ សូមថ្លែងអំណរគុណចំពោះក្រុមគ្រួសារ ដែលជាប្រភពកម្លាំង និងកម្លាំងចិត្តដ៏មុតមាំរបស់ខ្ញុំ។ អ្នកឧកញ៉ាគិត ម៉េង យ៉ាងណាមិញ ក្រោយពីឃើញ បែបនេះភ្លាម ជាមួយខ្លឹមសារចាក់ដោតមួយនេះ បានធ្វើឲ្យប្រិយមិត្តក្នុងបណ្ដាញសង្គម រំជួលចិត្តសរសើរពីស្នេហាដ៏ស្មោះសរ ភក្តីភាព រវាង អ្នកឧកញ៉ា ទៅកាន់ក្រុមគ្រួសារ និងបានការ កោតសរសើរមិនដាច់ពីមាត់ គួរជាទីឲ្យគោរពពីជីវិតគ្រួសារដ៏មានសុភមង្គល របស់ អ្នកឧកញ៉ា បែបនេះ៕

Read More