ហានីភ័យមួយករណីទៀតហើយ! ដោយម្តងនេះក្រពើ បានមកសួរសុខទុក្ខម្ចាស់ផ្ទះ នៅឯ….

ជំនន់ទឹកភ្លៀងបានធ្វើឲ្យពាក្យ ហានីភ័យ កំពុងតែពេញនិយមប្រើប្រាស់នៅក្នុងបណ្តាញសង្គម ក្រោយពីបន្តឃើញសត្វក្រពើតូចធំ នៅតាមតំបន់មួយចំនួន ដោយសង្ស័យពួកវាបានរួចចេញពីកសិដ្ឋានចិញ្ចឹម យ៉ាងណាកម្លាំងមន្ត្រីពាក់ព័ន្ធ តែងតែចាប់ក្រពើទាំងនោះយកទៅដាក់កន្លែងដើមផងដែរ ហើយខ្លះត្រូវបានប្រជាពលរដ្ឋយកធ្វើជាចំណីទៀតផង។ ដោយលែកនៅយប់នេះ ពលរដ្ឋម្នាក់រស់នៅតាមមាត់ស្ទឹងសង្កែ បានបង្ហោះសារហានីភ័យមួយករណីទៀតហើយ គឺមានក្រពៅធំល្មមមួយបានឡើងលើគោក និងមកនៅក្រោមផ្ទះរបស់គាត់ ក្នុងនោះគាត់បានរៀបរាប់ថា:ប្រយត្ន័ប្រយែងផងបងប្អូននៅមាត់ស្ទឹងសង្កែ ឡាំឌួយវាកាត់ផ្ទះខ្ញុំហើយ៕

Read More

ថាមែនៗ! ពេលនេះស្ត្រីម៉េម៉ាយដ៏ស្រស់ស្អាត ដែលកែប្រែជីវិតក្រោយបែកពីប្តី ថាដូចចេញពីនរក បានឆ្លើយតបទៅអ្នករិះគ ន់គាត់ ហើយថែមទាំងបានប្រាប់ថា… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុន សារដ៏មានន័យរបស់របស់នារីដ៏ស្រស់ស្អាតម្នាក់មានគណនីហ្វេសបុកឈ្មោះថា Jee Lin បានរៀបរាប់ថា: ថ្ងៃនេះសុំនិយាយពីប្រវត្តិរបស់នាងខ្ញុំបន្តិចណាចង់និយាយចង់អោយស្រ្តីមេម៉ាយៗគ្រប់រូប តស៊ូឡើង ទី១- ខ្ញុំជាស្រ្ដីមេម៉ាយម្នាក់ដែលរស់នៅជាមួយប្ដីរយះពេល៣ឆ្នាំកន្លះ រស់នៅគ្មានការចុះសម្រុង មើលតែរូបរាងពីមុនទៅដឹងហើយ ខ្ញុំអាក្រក់ដោយសារបាក់កម្លាំធ្វើការ ខិតខំម្នាក់ឯង ការងារអ្វីក៏ធ្វើ ប្ដីចរិកមាយាថល្អជាងគេ១ពិភពលោកនេះ រហូតដល់ខ្ញុំស៊ូមិនបានក៏សម្រេចចិត្តចេញពីឋាននរកមួយនេះ ពេលខ្ញុំលេងគ្នាហើយ មសាច់ឈាម មុខមាត់ ដូចមនុស្សផ្សេងដល់ថ្នាក់ចង់សម្លាប់ខ្លួនឯង ប៉ុន្តែមានការលើកទឹកចិត្តពីប៉ាម៉ាក់ បងប្អូន ថ្ងៃទី១៨ខែ០១ឆ្នាំ២០២០ ខ្ញុំបានមកភ្នំពេញ ខំធ្វើការ តស៊ូម្នាក់ឯងប្រៀបដូចទូក១រសាត់គ្មានក្ដោងនៅកណ្ដាលសមុទ្រម្នាក់ឯង ខំព្យាយាម ចាប់ផ្ដើមជីវិតថ្មី តស៊ូ ទាំងការងារ ខំធ្វើការផង កាដូរអោយខ្លួនឯងផង ✊🏻សគាល់គោរពអ្នកដទៃ ស្គាល់គ្រប់ទង្វើរមនុស្ស អ្នកខ្លះក៏ល្អ អ្នកខ្លះក៏អាក្រក់ មានគ្រប់រសជាតិ ប៉ុន្តែខ្ញុំនៅតែមានការលើកទឹកចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង ទើបបានមកដល់ថ្ងៃនេះជូនចំពោះស្រ្ដីៗមេម៉ាយគ្រប់គ្នា សម័យនេះសុខចិត្តរស់ឈ្មោះជាស្រីមេម៉ាយក៏មិនចង់អោយកាយចិត្តនៅគ្រាំរីងរៃដែល ប៉ុន្តែមេម៉ាយអោយថ្លៃថ្នូរ ទើបគេអោយតម្លៃដូចច្នេះហើយទើបខ្ញុំមិនចង់អោយអ្នកណាមកលំបាកជាមួយខ្ញុំ។ យ៉ាងណាសំនេរខាងលើក៏មានអ្នករិះគន់ទៅលើអ្នកនាងខ្លាំងៗផងដែរថា ពេលមានប្តីមិញមិនធ្វើខ្លួនអោយស្តាត ទុករហូតដល់អាក្រក់បែបនេះ មិនចាំយូរនារីមេម៉ាយដ៏ស្រស់ស្អាត ក៏បានចេញវីដេអូបកស្រាយ និងឆ្លើយតបទៅពាក្យរិះគន់ទាំងនេះផងដែរនៅយប់នេះ ជាពិសេសក៏បាននិយាយរៀបរាប់លើកទឹកចិត្តដល់នារីៗមេ៉ម៉ាយទាំងអស់អោយរឹងមុំា ហើយបើពិបាកចិត្តអាចមករកគាត់ដើម្បីផ្តល់ជាយោលបល់ជាដើម ថែមទាំងជួយដូចជារកការងារអោយធ្វើជាដើម៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

តាំងពីមានសេរីភាពវិញមក! ជាលើកទី លោក សុវណ្ណ រិទ្ធី ពោលពាក្យធ្ងន់ៗបែបនេះ ទៅកាន់មនុស្សមួយចំនួនដែលបាន….

ដូចប្រិយមិត្តបានជ្រាបហើយថា ចាប់តាំងពីមានសេរីភាពវិញមក លោក សុវណ្ណ រិទ្ធី បានសម្រេចចិត្តទៅសាងផ្នួសមួយរយៈ និងបានទៅដើរកំសាន្តលេងជាលក្ខណៈគ្រួសារជាញឹកញាប់ផងដែរ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមិនអស់ចិត្តនោះ គឺលោក សុវណ្ណ រិទ្ធី មិន ទាន់មានសកម្មភាពអ្វីឡើងវិញជាមួយប្រពន្ធ និងកូនៗរបស់លោកឡើយ ក្រៅពីតែពេលដែលលោកបួសសងគុណឪពុកម្តាយ ប្រពន្ធ និងកូនៗរបស់លោកបានយកសង្ហាន់ទៅប្រគេន ហើយរហូតមានមហាជនរិះគន់លោករឿងនេះផងដែរ។ដោយមិនចាំយូរ លោក សុវណ្ណ រិទ្ធី បានបង្ហោះសារលើកដំបូងដែលមានអត្ថន័យជ្រៅៗថា: ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង! ចុះហេតុអ្វី? មនុស្សមួយចំនួនចូលចិត្តកាន់ទៀនដើរចូលមកបំភ្លឺចង់ដឹងចង់លឺរឿងក្នុងផ្ទះអ្នកដទៃខ្លាំងម្ល៉េះ…..????? អ្នកមានដឹងថាទៀនដែលអ្នកកំពុងកាន់មកនោះពេលខ្លះអាចដុតផ្ទះគេអោយឆេះបានដោយមិនដឹងខ្លួន….! សូមយោគយល់ផង….! បើអាណិតស្រលាញ់ក្រុមគ្រួសារខ្ញុំ….. Sovann Rithy៕

Read More

ទឹកភ្នែកស្រក់ទាំងគ្រូ ទាំងសិស្ស! គ្មានស្បែកជើង សៀវភៅដាក់ក្នុងថង់ ខោរហែកចង់នឹងចង្កេះ ឪពុកម្តាយបោះបង់ចោល ស៊ូរៀនសូត្រដូចគេ ហើយគ្រូបាន… (មានវីដេអូ)

មានរូបមានទុក្ខ នេះគឺជាច្បាប់ធម្មជាតិ ប៉ុន្តែយើងមិនគួរបណ្តោយទៅតាមអ្វីដែលបានកំណត់មកនោះទេ ចាំបាច់បំផុតត្រូវប្រាប់ខ្លួនឯងថាមិនអស់សង្ឃឹម ត្រូវដើរទៅមុខជានិច្ច ជាក់ស្តែងដូចជាជីវិតរបស់សិស្សសាលាម្នាក់នេះ ត្រូវបានគ្រូរបស់ខ្លួនអាណិតនឹងការព្យាយាមមិនចុះចាញ់ ទោះគ្មានស្បែកជើង សៀវភៅដាក់ក្នុងថង់ ខោរហែកចង់នឹងចង្កេះ ក៏ស៊ូមករៀនដែរ។ ជាពិសេសនោះ លោកគ្រូមានគណនីហ្វេសបុកឈ្មោះ Sok Rithydouk បានបង្ហើយថា សិស្សម្នាក់នេះឪពុកម្តាយបោះបង់ចោល ហើយមានកូនសិស្សជាច្រេីនដែលលេាកគ្រូជួយ តែកូនធ្វេីអេាយគ្រូចងចាំកាលវ័យកុមារ លេាកគ្រូនិងជួយកូនអេាយរៀនដល់ចប់ និងផ្តល់កំលាំង៧០អេាយ រឹងមាំឡេីង លេាកគ្រូ និង ជំរុញកូនអេាយខំរៀន សេចក្តីល្អដែលគ្រូធ្វេី គឺ សំុតែសេចក្តីល្អ និងជួបតែ សេចក្តី ចំរេីន ចង់ប្រាប់ថាស្រលាញ់កូនណាស់ លេាកគ្រូមិនអាចបេាះបង់កូនបានឡេីយ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ស្តែងៗណាស់! មកមើលការផ្ទុះដ៏ធំសម្បើមមួយនៃបំពង់ហ្គាសក្រុមហ៊ុន PTT នៅប្រទេសថៃ ហើយបានធ្វើឲ្យមនុស្ស… (មានវីដេអូ)

តាមប្រភពព័ត៌មានអន្តរជាតិ Reuters បានឲ្យដឹងថា មនុស្ស ៣ នាក់បានបាត់ប ង់ជី វិ តនិង ២៨ នាក់បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងហេតុការណ៍ដ៏អាក្រក់មួយគឺការផ្ទុះបំពង់ហ្គាសក្រុមហ៊ុន PTT នៅក្នុងប្រទេសថៃ ខេត្ត សាមុតប្រាកាន ភាគអាគ្នេយ៍នៃទីក្រុងបាងកក។ ក្រុមហ៊ុន PTT បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: PTT បានចូលរួមជាមួយក្រុមជួយសង្គ្រោះ ដើម្បីនាំអ្នករងរបួសទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ហើយមូលហេតុដែលបង្កអោយមានហេតុការណ៍នេះ គឺដោយសារតែបំពង់ ហ្គាស ធ្លាយ រហូត ឆាបឆេះ ផ្ទុះ ឡើងបែបនេះតែម្តង៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

នៅចាំតារារូបនេះទេ! ម្ចាស់បទ មិនបានត្រៀមចិត្ត សព្វថ្ងៃនៅតែក្មេង សង្ហា ក្រោយបង្ហាញមុខក្នុងពិធីភ្ជាប់ពាក្យរបស់ក្មួយប្រុសខ្លួន….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញអ្នកនាង គង់ សុជាតិ និងស្វាមី លោក ជា វិបុល ពិតជាសប្បាយរីករាយជាខ្លាំង ក្រោយពីបានឃើញកូនប្រុសច្បងបានភ្ជាប់ពាក្យជាមួយអនាគតភរិយារបស់ខ្លួន ក្នុងនោះអ្នកនាងបានរៀបរាប់ថា: ពិធីចូលចែចូវរបស់កូនប្រុសច្បង! កូនប្រុសម៉ាក់ធំហើយជិតក្លាយជាមេគ្រួសារហើយ កូនប្រុសម៉ាក់ ។ ម៉ាក់សូមជូនពរកូន អោយមានសេចក្តីសុខ សុភមង្គល ពេញមួយឆាកជីវិតរបស់កូន ជាមេគ្រួសារដ៏ល្អ មានទំនួលខុសខ្ពស់ និងជាបង្គោលដ៏រឹងមាំក្នុងក្រុមគ្រួសារ។ ហើយអ្វីដែលធ្វើអោយមហាជនកាន់តែចាប់អារម្មណ៍នោះ គឺគេបានឃើញប្អូនរបស់អ្នកនាង គង់ សុជាតិ ដែលជាអតីតតារាចម្រៀងដ៏ល្បីកាលពីជំនាន់បទ “មិនបានត្រៀមចិត្ត” គឺលោក គង់ សង្វាដានី ដែលសព្វថ្ងៃនេះលោកនៅតែមានរូបរាងសង្ហា ជាពិសេសនៅតែក្មេង មិនមានការផ្លាស់ប្តូរឡើយ ធ្វើឲ្យហ្វេនៗដែលធ្លាប់ស្គាល់លោកសរសើរមិនដាច់ពីមាត់ឡើយ៕

Read More

មានន័យណាស់! គង់ សុជាតិ ផ្ដាំកូនប្រុសច្បងរបស់អ្នកនាងបែបនេះ មុនពេលជិតក្លាយជាមេគ្រួសារ ដោយពោលថា….

គូស្វាមីភរិយា លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល ដោយសារតែអ្នកទាំងពីរតែងតែយកចិត្តទុកដាក់សុខទុក្ខ និងចេះអាព្យាស្រ័យឲ្យគ្នាទៅវិញទៅមកធ្វើឲ្យមហាជនមិនតិចទេដែលគិតថាអ្នកទាំងពីរពិតជាតារាគំរូមួយគូ នៅក្នុងវិស័យសិល្បះ។ បើនិយាយពីជីវភាពរស់នៅរបស់គ្រួសារ លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ វិញ គឺរស់នៅយ៉ាងសុខស្រួល មានទ្រព្យសម្បត្តិច្រើន ថែមទាំងមានជំនួយធំៗក្នុងដៃជាច្រើនផងដែរ ធ្វើឲ្យជីវិតរស់នៅរបស់អ្នកទាំងពីរកាន់តែស៊ីវីល័យផងដែរ។ ជាពិសេសនោះគឺកាលពីម្សិលមិញនេះ អ្នកនាង គង់ សុជាតិ ពិតជាសប្បាយចិត្តក្រោយពីយកូនប្រុសច្បងរបស់អ្នកនាងផ្ទាល់ បានភ្ជាប់ពាក្យរួចរាល់ជាមួយនឹងអនាគតកូនប្រសាស្រីរបស់អ្នកនាង ក្នុងនោះអ្នកនាងបានរៀបរាប់ថា: ពិធីចូលចែចូវ របស់កូនប្រុសច្បង! កូនប្រុសម៉ាក់ធំហើយជិតក្លាយជាមេគ្រួសារហើយ កូនប្រុសម៉ាក់ ។ ម៉ាក់សូមជូនពរកូន អោយមានសេចក្តីសុខ សុភមង្គល ពេញមួយឆាកជីវិតរបស់កូន ជាមេគ្រួសារដ៏ល្អ មានទំនួលខុសខ្ពស់ និងជាបង្គោលដ៏រឹងមាំក្នុងក្រុមគ្រួសារ៕

Read More

អាណិតណាស់! រងរបួ សពេញមាត់ ក្រោយញុំាទឹកនៅក្នុងដបដែលឪពុកដាក់អោយយកទៅសាលា តែចុងក្រោយបែជាទឹកនោះគឺជាទឹក….

តាមការឲ្យដឹងពីគណនីហ្វេសបុកឈ្មោះ សុផាន់ណា អ្នកចូលចិត្តផុស បានបង្ហោះព័ត៌មានទាក់ទងនិងក្មេងស្រីកម្សត់ បានញុំាទឹកដែលឪពុកដាក់អោយក្នុងដបទឹក តែចុងក្រោយនៅក្នុងនោះគឺជាទឹកអាស៊ីតសោះ ដោយសារតែឪពុកច្រលំខ្លួនឯង បណ្តាលឲ្យកូនស្រីគាត់រងរបួ ស នៅត្រង់មាត់តែម្តង។ ជាក់ស្តែងគណនីហ្វេសបុកខាងលើបានរៀបរាប់លំអិតថា: អាណិតណាស់ម្ចាស់ថ្លៃអើយ! ឪពុកស្មានតែទឹកសុទ្ធបានដាក់ឲ្យកូនមកយកមកសាលារៀន តែការពិតជាទឹកអាសុីតសោះ😰កមេងស្រីម្នាក់អាយុ ៥ឆ្នាំ ដែលបានច្រលំផឹកទឹកអាស៊ីតដែលគេយកបញ្ចូលអាគុយព្រោះស្មានថាជាទឹកសុទ្ធ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ។ ពេលនេះ ក្មួយស្រីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ៕

Read More

ស៊ែរផងមិញៗទេ ដាក់អស់តែស្លាបមាន់មួយទេ រមាស់ពេញខ្លួន ហេីមមុខមាត់ នឹងស្លរឈា ម ភ្លាមៗ រហូតស្ទះដង្ហេីមយកទៅបន្ទប់សង្គ្រោះ ហើយពេទ្យប្រាប់ថា….

មានការចែករំលែកជាច្រើនដង ក្រោយពីមានគណនីហ្វេសបុកមួយឈ្មោះ Sao Piseth បានបញ្ជាក់ថា: ស៊ែរផងមិញៗទេ ដាក់អស់តែស្លាបមាន់មួយទេរមាស់ពេញខ្លួន ហេីមមុខមាត់ នឹងស្លរឈាម ភ្លាមៗ រហូតស្ទះដង្ហេីមយកទៅបន្ទប់សង្គោះ សឹងតែមិនទាន់ សំណាងហេីយ គ្រូពេទ្យធ្លាប់ឆ្លងកាត់អ្នកមានជំងឺមុនៗចឹងដែរសារ៉ូម 15នាទីសោះកន្លះៗលីត្រអស់ 2 ផ្លោក ពេទ្យបង្ហូរចូលដេីម្បីសង្គ្រោះបន្ទាន់តែម្តងចឹងសូមបងប្អូនប្រុងប្រយ័ត្នៗផង ជាពិសេសដែលអ្នកខ្សោយៗ រឺមានជំងឺអាលែកហ្សុីតែម្តង ព្រោះប្រពន្ធលោកគ្រូខ្ញុំជួបប្រទះផ្ទាល់ហេីយគឺរូបថតនឹងតែម្តង ខ្ញុំនៅនឹងជាក់ស្តែងផងដែរខ្ញុំផុសនេះគឺចង់ដាស់តឿនបងប្អូនដែរចូលចិត្តញាំវា ស្លាបចឹងៗដឹងម៉ានខែទេមិនស្អុយផង នោះ បេីមាន់យេីងប្រលាក់ពីរបីថ្ងៃសឹងមិនទាន់ទេជូ រឺខូចបាត់ហេីយចុងក្រោយសូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យ ខេត្តតាកែវផងដែរ ដែលបានជួយសង្គ្រោះគាត់បានយ៉ាងទាន់ពេលវេលាល្អ កុំអី? 22-10-2020 ម៉ោង6:30 យប់សូមពិចារណាតាមការគួរ!!!៕

Read More