លោកឧកញ៉ា ឡេង ណាវ៉ាត្រា ខ្ញុំមិនអាចរស់នៅតែម្នាក់ឯងបានទេ អ្នកដែលរួមការងារជាមួយខ្ញុំ ត្រូវតែមានបេះដូងចែករំលែក ហើយ….

ដូចប្រិយមិត្តបានជ្រាបហើយលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាកទឹកប្រាក់ដល់ទៅ 60ម៉ឺនដុល្លា ក្រោយមកក៏បានថែមទៀតដោយចុះទៅជាមួយ តារាចម្រៀង ព្រាប សុវត្តិ ខេម និងតារាចម្រៀងផ្សេងៗទៀតជាច្រើន នាំស្ពៀងទៅចុះជួយប្រជាពលរដ្ ឋរងគ្រោះព្រោះជំនន់ ទឹកភ្លៀងនៅ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ដោយលែកក្រោយពីបញ្ចប់សកម្មភាពហើយ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបរាប់យ៉ាងមានន័យក្នុងសារមួយនៅលើហ្វេសបុកផេចរបស់ខ្លួនថា: 🙏🙏ខញុំមិនអាចរស់នៅតែម្នាក់ឯងបានទេ អ្នកដែលរួមការងារជាមួយខ្ញុំ ត្រូវតែមានបេះដូងចែករំលែក យឹមតាស្រង់ ព្រាប សុវត្ថិ ខេម តន់ចន្ទសីម៉ា អ៊ុកសុវណ្ណារី ជាអនុស្សាវរីយ៍មួយដែលខ្ញុំមិនអាចបំភ្លេចបាន 🙏🙏🙏 ខញុំសូមអរគុណដល់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តបន្ទាយមានជ័យ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

Read More

ជួយស៊ែរឲ្យគាត់ល្បីផង! ជាងឡានចិត្តធម៌ ឃើញយប់ជ្រៅក៏អាណិតខំខ្ចីអាគុយគេយកមកដាក់ឡានប្តីប្រពន្ធមួយគូរ ដែលខូចអាគុយ តែចុងក្រោយចប់និយាយព្រោះតែ…

តាមការបញ្ជាក់របស់គណនីហ្វេសបុក ជាច្រូច ឡាន បានរៀបរាប់ទាំងហួសចិត្តថា: មនុស្សម្នាក់នេះជិះឡានផ្លាកលេខ2 v 8164ពីរនាក់ប្ដីប្រពន្ធមកពឹងខ្ញុំឲ្យធ្វើឡានទាំងយប់នៅថ្ងៃសៅរ៍ទី 17 នៅវេលាម៉ោង 10 15 នាទីយប់ថ្ងៃសៅរ៍ដដែលហើយឡាននេះវាខូចអាគុយហើយពីរនាក់ប្ដីប្រពន្ធហ្នឹងក៏អង្វរខ្ញុំឱ្យខ្ញុំដូរអាគុយឲ្យពួកគាត់ហើយខ្ញុំក៏នឹកឃើញអាណិតពួកគាត់ពីព្រោះយប់ជ្រៅណាស់ហើយ ខ្ញុំក៏ព្រមយកអាគុយទៅដាក់ឲ្យពួកគាត់។ ហើយពួកគាត់ក៏និយាយថាព្រឹកថ្ងៃអាទិត្យម៉ោង 8:00 គាត់យកមកឲ្យខ្ញុំវិញតើមកដល់ថ្ងៃអង្គារទូរសព្ទតេចូលតែមិនលើកសោះ។ គ្រាន់តែជាអាគុយមួយសោះធ្វើចរិកថោកទាបណាស់។ ខំជួយទាំងយប់ហើយមិនដឹងគុណគេទៀត។ ហើយអាគុយនេះជាអាគុយឡានរបស់គេផ្សេងទៀត ខ្ញុំខំធ្វើល្អដាក់ពួកគាត់ហើយហើយពួកគាត់មិនយល់ពីទឹកចិត្តដែលខ្ញុំខំធ្វើអោយទាំងយប់ ហើយពួកគាត់និយាយថាគាត់រស់នៅម្ដុំសារត្រពាំងក្រឡឹង។ បើបងប្អូនអ្នកស្គាល់ខ្ញុំនៅខាងត្រពាំងក្រឡឹងឃើញផ្លាកលេខឡាននេះនិងមុខមាត់ម្នាក់នេះជួយ។ ស្អប់ណាស់អាមនុស្សបោកប្រាស់ មិនដឹងពីគុណរបស់គេ។ 0887380385 លេងរបស់ខ្ញុំផ្ទាល់ ជាងច្រូចឡាន។ ត្រឹមតែអាគុយឡានមួយវាមិនថ្លៃទេតែខ្ញុំត្រូវសងអាគុយគេពីព្រោះអាគុយឡានគេយកមកធ្វើនៅការៈបើម្ចាស់រូបបានឃើញសូមយកអាគុយមកឲ្យខ្ញុំផង មិនចង់ផុសទេតែស្អប់អាមនុស្សបោកប្រាស់របៀបហ្នឹង។ ខំធ្វើល្អដាក់គេជាន់ទុកដាក់ខ្លួនមែន៕

Read More

រំភើបជំនួស! គ្រួសារតែទុក្ខជាន់ទុក្ខ ផ្ទះលិចទឹក ហើយត្រូវភ្លើងឆេះគ្មានសល់ ពេលនេះថៅកែពេជ្រ ទ្រី ដាណា ប្រកាសជួយហើយ ដោយនិងជូនជាថវិការដល់ទៅ…

ដូចប្រិយមិត្តបានជ្រាបហើយថា មហាជនបានផ្ទុះការអាណិតអាសូរដល់គ្រួសារកំសត់មួយ បានឆេះផ្ទះ ខណៈផ្ទះក៏ត្រូវទឹកលិចទៀត ដោយហេតុការណ៍នេះកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ នៅនៅភូមិវាលថ្លាន់ សង្កាត់គង នយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ យ៉ាងណាដោយមានក្តីអាណីតអាសូរ នៅមុននេះបន្តិចថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារថា: អាណិតគាត់ណាស់លោកអើយ😢😢😢 ផទះទឹកលិច ឮថាគេចែកអំណោយ គាត់ទៅទទួលអំណោយនឹងគេ ស្រាប់តែបានពាក់កណ្ដាលផ្លូវ ភ្លើងឆេះផ្ទះអស់។ ខ្ញុំនឹងជួយគាត់ ២ពាន់ដុល្លា សម្រាលការលំបាកខ្លះ ហើយគាត់ក៏អាចទិញសម្ភារៈសង់ស្នាក់នៅបណ្ដោះអាសន្ន។ ឃើញគេដាក់ថា នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោយើងនេះ៕

Read More

ទីបំផុត! រកឃើញម្ចាស់លិខិតអរគុណកងទ័ព ដាក់នៅក្នុងបាយខ្ទប់ស្លឹកចេកហើយ ស្អែកនេះគាត់និងទទួលរង្វាន់ពិសេសហើយនោះគឺមានឱកាសបាន…

នៅមុននេះបន្តិច ដោយយោងតាមការបញ្ជាក់ថាពីសារក្នុងហ្វេសបុកផេច កងពលតូចថ្មើរជើងលេខ៥១ បានឲ្យដឹងថា ពេលនេះបានជួយគ្រួសារតែវេចខ្ចប់បាយ ពង់ទាជៀន និងត្រីជៀន ដាក់ក្នុងស្លឹកចេក ធ្វើជូនដល់កងទ័ព្ទ និងក្រុមសង្គ្រោះហើយ គ្រួសារនេះនឹងទទួលបានរង្វាន់ដោយបានជួបផ្ទាល់ជាមួយនិងសម្តេចតេជោ តែម្តង។ សូមរំលឹកថា ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានរៀបចំវេចខ្ចប់បាយ ពង់ទាជៀន និងត្រីជៀន ដាក់ក្នុងស្លឹកចេក ធ្វើជូនដល់កងទ័ព្ទ និងក្រុមសង្គ្រោះ ដែលកំពុងឈជើងដើម្បីចាំជួយដល់ប្រជាពលរដ្ឋពីគ្រោះធម្មជាតិ កំពុងតែទទួលបានការកោតសរសើរជាខ្លាំង ជាពិសេសក៏បានសរសេរសំបុត្រផ្ញើថា: «ខ្ញុំបាទ ញាណ សំបៀន ព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗ ទាហានដែលបានជួយសង្គ្រោះប្រជាជន នៅឃុំគោកកឋិនទូទាំងភូមិ។ ខ្ញុំបាទពុំមានម្ហូបអ្វីទេ មានតែពងចៀនប៉ុណ្ណឹង សូមអរគុណបងៗទាហានទាំងអស់»។ ក្រោយឃើញបែបនេះ មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយតាមរកម្ចាស់សំបុត្រ និងអំណោយដ៏មានន័យភ្លាមៗ ដើម្បីផ្តល់រង្វាន់ពិសេសដល់ពួកគេ។ ពិតណាស់ ការចេះយកអាសារគ្នា ការជួយគ្នាក្នុងគ្រាលំបាកពិតជាត្រឹមត្រូវ និងគួរឲ្យសរសើរណាស់ សង្ឃឹមថាគ្រួសារនេះនិងទទួលបានរង្វាន់ពីសេសពី សម្តេចតេជោ ឆាប់ៗនេះផងដែរ។

Read More

ស្រក់ទឹកភ្នែកមិនដឹងខ្លួន! ពួកគាត់យំអោបសមាជិកគ្រួសារម្នាក់ ដែលបានលង់ទឹកបា ត់បង់ ជី វិត ទាំងវ័យក្មេង ក្រោយរកឃើញនៅពេលយប់ក្នុងបឹងទទឹងថ្ងៃ… (មានវីដេអូ)

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច JTV News បានឲ្យដឹងថា: អាសូរណាស់ ប្អូនប្រុសម្នាក់មានវ័យ១៦ឆ្នាំបានល ង់ទឹកស្លា ប់នៅបឹងទទឹងថ្ងៃ កាលពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០ ដែលមានទីតាំងនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ តាមរយៈវីដេអូពិតជាបានធ្វើឲ្យមហាជនស្រក់ទឹកភ្នែកតាមទៅហើយ ព្រោះអាណិតដល់គ្រួសារជនរ ងគ្រោះដែលបានបាត់បង់សមាជិកគ្រួសារទាំងមិននឹងស្មាន៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

អាណិតណាស់! កីឡាករបាល់ទាត់ឆ្នើម ទីន សារី បានត្រឹមមើលផ្ទះរបស់ខ្លួនឆេះខ្ទេចគ្មានសល់នៅមណ្ឌលគិរី ដោយសារតែ… (មានវីដេអូ)

យោងតាមការផ្តល់ព័ត៌មានពីគណនីហ្វេសបុកឈ្មោះ Phorn Sophal បានឲ្យដឹងថា: តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុននេះបន្តិចមានករណីឆេះផ្ទះឈើរបស់លោក ទីន សារី សមាជិក្រុមប្រឹក្សាស្រុកពេជ្រាដា ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កើតឡើងនៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់។ ខណៈពេលនេះ កម្លាំងរបស់ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក និងអាជ្ញាធរមូលដ្ឋាន កំពុងតែមមាញឹក ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនោះផងដែរ។ មានហ្វេសប៊ុកជាច្រើនបានសរសេរលើកឡើងថា ចូលរួមសោកស្តាយ 😓 ផទះរបស់កីឡាករ សារី តៃម៉ូ យុវជនឆ្នេីមរបស់បឹងកេត នៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវភ្លេីងឆេះគ្មានសល់ ។ ព័ត៌មានបឋមដែលទទួលបានពេលនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

Read More

ចាក់ដោត! ៣ឆ្នាំ រស់នៅជាប្តីដូចធ្លាក់នរក ហើយរូបរាងឡើងមើលមិនយល់ ចុងក្រោយសម្រេចចិត្តដើរចេញ តស៊ូរហូតខ្លាចជាអ្នកមាន និងមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា…

សាររបស់នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានប្រវត្តិតស៊ូមិនចុះចាញ់ក្នុងជីវិត កំពុងតែទទួលបានការគាំទ្រខ្លាំង ជាក់ស្តែងគណនីរបស់អ្នកនាងមានឈ្មោះថា Jee Lin បានរៀបរាប់ថា: ថ្ងៃនេះសុំនិយាយពីប្រវត្តិរបស់នាងខ្ញុំបន្តិចណាចង់និយាយចង់អោយស្រ្តីមេម៉ាយៗគ្រប់រូប តស៊ូឡើង ទី១- ខ្ញុំជាស្រ្ដីមេម៉ាយម្នាក់ដែលរស់នៅជាមួយប្ដីរយះពេល៣ឆ្នាំកន្លះ រស់នៅគ្មានការចុះសម្រុង មើលតែរូបរាងពីមុនទៅដឹងហើយ ខ្ញុំអាក្រក់ដោយសារបាក់កម្លាំធ្វើការ ខិតខំម្នាក់ឯង ការងារអ្វីក៏ធ្វើ ប្ដីចរិកមាយាថល្អជាងគេ១ពិភពលោកនេះ រហូតដល់ខ្ញុំស៊ូមិនបានក៏សម្រេចចិត្តចេញពីឋាននរកមួយនេះ ពេលខ្ញុំលេងគ្នាហើយ មសាច់ឈាម មុខមាត់ ដូចមនុស្សផ្សេងដល់ថ្នាក់ចង់សម្លាប់ខ្លួនឯង ប៉ុន្តែមានការលើកទឹកចិត្តពីប៉ាម៉ាក់ បងប្អូន ថ្ងៃទី១៨ខែ០១ឆ្នាំ២០២០ ខ្ញុំបានមកភ្នំពេញ ខំធ្វើការ តស៊ូម្នាក់ឯងប្រៀបដូចទូក១រសាត់គ្មានក្ដោងនៅកណ្ដាលសមុទ្រម្នាក់ឯង ខំព្យាយាម ចាប់ផ្ដើមជីវិតថ្មី តស៊ូ ទាំងការងារ ខំធ្វើការផង កាដូរអោយខ្លួនឯងផង ✊🏻សគាល់គោរពអ្នកដទៃ ស្គាល់គ្រប់ទង្វើរមនុស្ស អ្នកខ្លះក៏ល្អ អ្នកខ្លះក៏អាក្រក់ មានគ្រប់រសជាតិ ប៉ុន្តែខ្ញុំនៅតែមានការលើកទឹកចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង ទើបបានមកដល់ថ្ងៃនេះជូនចំពោះស្រ្ដីៗមេម៉ាយគ្រប់គ្នា សម័យនេះសុខចិត្តរស់ឈ្មោះជាស្រីមេម៉ាយក៏មិនចង់អោយកាយចិត្តនៅគ្រាំរីងរៃដែល ប៉ុន្តែមេម៉ាយអោយថ្លៃថ្នូរ ទើបគេអោយតម្លៃដូចច្នេះហើយទើបខ្ញុំមិនចង់អោយអ្នកណាមកលំបាកជាមួយខ្ញុំ៕

Read More

ទីបំផុត! រកឃើញឪពុកដែលលោតចូលទឹកជួយកូនឲ្យរួចជី វិ ត ហើយខ្លួនឯងហូរតាមទឹកទៅបាត់ហើយ ពិតជាគួរឲ្យអាណិតណាស់…

ទីបំផុតក្រោយពីបាត់តាមប៉ុន្មានថ្ងៃ ពេលនេះអ៊ុប្រុសដែលជួយកូន អោយរស់ និងខ្លួនឯងត្រូវទឹកហូរគួ ចយកទៅ ត្រូវបានរកឃើញវិញហើយ ក្នុងសភាពបាត់ប ង់ជី វិ ត នេះបើយោងតាមហ្វេសបុកផេច ABC Cambodia បានរាយការណ៍ថា: 20-10-2020 បេសកកម្ម រុករកឪពុកដែលលោតទៅចូលទឹកជួយកូនប្រុស ហើយក៏ល ង់ទឹកខ្លួនឯងនិងបាត់ខ្លួន ៣ថ្ងៃ ២យប់ ត្រូវបានរកឃើញហើយ។ ដឹកនាំដោយ លោក វរសេនីយ៍ឯក សៅ សារឿន អធិការ ។ ទីតាំង នៅភូមិ កាក់សិន ឃុំថ្មពួក ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ ។ គួររំលឹកថា: បុរសវ័យជាង៥០ឆ្នាំ ម្នាក់ បានបាត់ខ្លួនដោយសារទឹកជំនន់ បេីតាមសមត្ថកិច្ចបានអោយដឹងថា លោក ណាត លន អាយុជាង៥០ឆ្នាំ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហេីយ តែវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ លោកបាននាំកូនប្រុស២នាក់ ទៅមេីលផ្ទះ និងចង់ យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ តែដោយសារផ្ទះគាត់នៅគល់ស្ពានរួមនឹងទឹកកំពុងហក់ឡេីងផងនោះ ក៏ធ្វេីអោយបាក់ដីជាប់ផ្ទះធ្លាក់ឪពុក និងកូនម្នាក់ទៅតាមទឹ ក។ ភ្លាមៗនោះកូនប្រុសរបស់គាត់បានតោងជាប់នឹងដេីមឈេី ព្រមទាំងបានគេសង្រ្គោះទាន់ពេលវេលា ដោយបុរសជាងឪពុករកពុំទាន់ឃេីញនោះឡេីយ៕

Read More

ចូលរួមសោកស្តាយផង! ពេលនេះ ទំនប់អាងអូរខៃដន បានបាក់ហើយបណ្ដាលឲ្យមានការជន់លិចនៅចំនុចជាច្រើនដូចជា…. (មានវីដេអូ)

ក្រោយរងនៅជំនន់ទឹកភ្លៀង និងកម្លាំងទឹកធ្លាក់ពីខាងប្រទេសថៃមក នៅមុននេះបន្តិចដោយយោងតាមព័ត៌មានពី BTV Cambodia បានជូនដំណឹងថា: ទំនប់អាងអូរខៃដន បានបាក់បណ្ដាលឲ្យមានការជន់លិចផ្លូវជាតិលេខ៥ចំណុចកូនដំរីដល់រង្វង់មូលផ្លូវលេខ៥៨ និងភូមិមួយចំនួនក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ទៅណាចង្រៃគេដល់នឹង! ទំពាំងស្អុយជាច្រើននាក់ ដេញវា យគ្នាបែ កក្បាល ពេលហែលកឋិននៅស្រុកសូទ្រនិគមខេត្តសៀមរាប… (មានវីដេអុ)

ហេតុការណ៍ដ៏គួរឲ្យស្ពប់ខ្ពើមមួយបានកើតឡើង នៅក្នុងហ្វូងមនុស្សដែលកំពុងតែសប្បាយក្នុងការធ្វើបុណ្យ ហែរកឋិនទាន សម្រាប់តែមានទំពាំងស្អុយជាច្រើននាក់ បានដេញវា យគ្នាឡើងផ្អើលគេផ្អើលឯង ដែលមើលទៅពិតជាពិបាកទទួលយកណាស់ និងសង្ឃឹមសមត្ថកិច្ច ចាប់ពួកទាំងនេះមកអប់រំផង។ នេះបើយោងតាមការឲ្យដឹងពីគណនីហ្វេសបុកឈ្មោះ ម៉ុចសុខ ភា បានរៀបរាប់ថា : វា យគ្នាបែ កក្បាលហូរឈា ម 😱😱 កនុងពិធី ហែកបុណ្យកឋិន 😱😱 វត្តត្របែកឯករង្សី ស្រុកសូទ្រនិគមខេត្តសៀមរាប!៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More