អាណិតណាស់! ២នាក់បងប្អូន ដើររកប្អូនស្រីគរ និងថ្លង់ ដែលបាត់រហូតដល់ទៅ….

ពិតជាគួរឲ្យអាណិតណាស់ ក្មេងប្រុសៗ ២ នាក់ បានដើររកប្អូនស្រីរបស់ខ្លួនដែលជាមនុស្សស្រីគរ ថ្លង់ នេះបើយោងតាមគណនីហ្វេសបុកមួយឈ្មោះ Vuthy Angkor បានរៀបរាប់លំអិតថា: អាណិតមែន ពីរនាក់បងប្អូនដើររកប្អូនស្រី គរ, ថ្លង់ម្នាក់ដែលបាន បាត់ខ្លួនពេញមួយថ្ងៃហើយ។ គាត់មានអាយុ7 ឆ្នាំ រៀននៅសាលា កុមារ គរ ថ្លង់ នៅខេត្តសៀមរាប។ បងប្អូនបាន ឃើញក្មេងស្រីដូចក្នុងរូបនេះ សូមផ្តល់ពត៌មានអោយផង 🙏🙏 ទនាក់ទំនងលេខ 061 943808 – 098 871566 – 017 922176 ។ សូមអរគុណ៕

Read More

ញុំាបាយលែងឆ្ងាញ់! ថាទៅកែមាត់ឲ្យចេញរាងបេះដូង តែលទ្ធផលញាក់សាច់ចង់ទៅជាបបូរមាត់បេះដូងប្រេះទៅហើយ…

នាពេលបច្ចុប្បន្នបច្ចេកទេសនៃការវះកាត់ កែស ម្ឆ ស្សកាន់តែមានភាពពេញនិយម ហើយក៏មានការពេញនិយមនៅស្រុកខ្មែរផងដែរ ដោយមានហាងមិនតិចទេ បានបើកអាជីវកម្មប្រភេទនេះ ហើយយូរៗតែងតែមានលឺដំណឹងកែស ម្ឆ ស្សខុសបច្ចេកទេស ជាក់ស្តែងនៅថ្ងៃនេះ ក៏លេចចេញនៅបងស្រីម្នាក់ មិនដឹងថាគាត់មានអារម្មណ៍បែបណាទេ ក្រោយពីប្រាប់ពេទ្យអោយកែត្រង់មាត់ អោយទៅជាទម្រង់បេះដូង តែចេញមកមើលទៅគឺបេះដូងចង់ជ្រុលហើយ ចង់ទៅជាបេះដូងប្រេះទៅវិញ ធ្វើឲ្យមហាជននាំគ្នាខមិនថា: ខ្លាចណាស់បងឥឡូវ – លើសពីការរំពឹងទុក😀ខចិលសើចង😁😁😁 – ញុំចង់ដែរតែឃើញអ្នកខ្លះកាត់ហើយមាត់ដូច ចាប លែងហាន៕

Read More

ថាមែនៗ! ពេលនេះម្ចាស់ហាង ចេញមកបកស្រាយការពិត ករណីមានសមត្ថកិច្ចមកញុំាគុយទាវ ហើយថាហាងគាត់លក់មួយចាន ៣មុឺន ដោយគាត់ប្រាប់ថាគឺ…

នៅថ្ងៃនេះមហាជនបានផ្ទុះការរិះគ ន់ខ្លាំងទៅម្ចាស់ហាងលក់អីញុំាមួយកន្លែង ក្រោយពីគណនីហ្វេសបុកមួយឈ្មោះ Sopheak Chan បានបញ្ជាក់ថា: ម៉ែអេីយគុយទាវមួយចាន ៣មុឺន អាហារពេលថ្ងៃ ញុាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩មុឺន ព្រះគេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ងទាហ៊ានគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តំលៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតំលៃធម្មតាទៅ កុំលក់ឡេីងពេក បេីគេដឹងថាថ្លៃក៏មិនចូលដែរ។ យ៉ាងណា ពេលនេះ ម្ចាស់ហាងខាងលើដែលមានគណនីហ្វេសបុកឈ្មោះ Nhim NaNa បានចេញមកបដិសេធ និងបញ្ជាក់ការពិតថា: កុំស្តាប់តែម្ខាងបង គុយទាវមួយចាន៣ម៉ឺនគឺគាត់កម្មង់គុយទាវសរសៃកែងឌុបដល់ទៅ២ដង ចានឌុបដងញុមលក់ពីរម៉ឺនទៅហើយ។ រូបគុយទាវហ្នឹងមិនមែនហាងខ្ញុំទេ ហើយបាយម្ហូបគាត់កម្មង់ចំនួន៤មុខគឺ = នឹង៨ចានធំៗ ១ចាន៣ម៉ឺន បាយ៤ឆ្នាំធំៗ ចំនួន៤ឆ្នាំងគឺ ៤ម៉ឺន គាត់កម្មង់ឱ្យដាក់ជាពិសេសសម្រាប់មេៗ ហើយនៅមានទឹកសុទ្ធ១០ដបទៀត។ ពីខ្ញុំម្ចាស់ហាងចេញបកស្រាយ។

Read More

កុំចេះតែហ៊ានផ្សំថ្នាំតាមផ្ទះ! ទារករាគទឹកចំនួន2ថ្ងៃ ឪពុកម្តាយទៅផ្សំថ្នាំអោយលេប ស្រាប់តែទារកហើមពោះ តឹងពោះ រឹងខ្លួន ដល់ពេលយកឲ្យគ្រូពេទ្យគេត្រឹមត្រូវមើលទើបដឹងថា…

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដោយយោងទៅទាមលោកគ្រូពេទ្យម្នាក់ បានបង្ហោះសារនៅលើហ្វេសបុកផេចដែលមានឈ្មោះថា Rin Phearon-គិលានុបដ្ឋាក បានរៀបរាប់ថា: ថ្ងៃនេះបន្ទប់ពិនិត្យជំងឺយើងខ្ញុំបានមួយករណីយ៍ទៀតហើយគឺមានទារកទើបតែអាយុបាន2ខែទេម្តាយបានអោបមករកអោយខ្ញុំជួយមើលកូនគាត់ព្រោះកូនគាត់ហើមពោះ តឹងពោះ រឹងខ្លួន និងឈប់លេងម្តាយក្មេងបានរៀបរាប់ថាដំបូងកូនគាត់រាគទឹកចំនួន2ថ្ងៃគាត់បានយកកូនទៅផ្សំថ្នាំនៅផ្ទះពេទ្យ1ហើយពេទ្យនោះបានអោយថ្នាំ2គ្រាប់តូចៗ(Loperamide) មកគាត់ហើយប្រាប់គាត់ថាកិនបញ្ចុកកូនម្តង1គ្រាប់គាត់ក៏កិនថ្នាំច្រកកូនតាមពេទ្យប្រាប់គឺព្រឹក1ល្ងាច1គ្រាប់លុះល្ងាចថ្ងៃទី26-9-2020 ម៉ោង5ល្ងាចកូនគាត់ពិតជាបាត់រាគមែនតែបែជាពោះកូនគាត់ឡើងហើមនិងតឹងហើយសភាពរបស់កូនគាត់គឺឈប់កំរើកខ្លួនឡើងរឹងគាត់ក៏ប្រញាប់អោបកូនរត់មកអោយខ្ញុំជួយមើល ក្រោយពីស្តាប់ការរៀបរាប់របស់ម្តាយក្មេងនិងខ្ញុំពិនិត្យឃើញថាទារកបានប្រើថ្នាំលើសកំរិតនិងខុសវេជ្ជបញ្ជាខ្ញុំក៏ពន្យល់ម្តាយក្មេងអោយធ្វើចិត្តនិងរហ័សអោយគាត់រហ័សយកកូនទៅមន្ទីពេទ្យបង្អែកខេត្តដើម្បីជួយសង្រោះជីវិតរបស់កូនគាត់។ សូមបញ្ជាក់ថាថ្នាំ Loperamide ហៅថ្នាំគ្រាប់ម្រិច វាជាថ្នាំទប់រាគទឹកមិនមែនព្យាបាលរាគទឹកទេហើយថ្នាំប្រភេទនេះដែរត្រូវបានគេហាមមិនអោយប្រើប្រាស់សំរាប់ព្យាបាលជំងឺរាគទឹកលើទារកដែលមានអាយុក្រោម6ឆ្នាំដែរព្រោះវាអាចអោយក្មេងមានផលប៉ះពាល់ក្រោយប្រើវារឺក៏អាចអោយក្មេងស្លាប់បាត់បង់ជីវិតបាន សូមទេវតាជួយអោយទារករួចផុតពីគ្រោះថ្នាក់ដល់ជីវិតផងចុះ🙏 បរភព សុខ សាន៕

Read More

កាន់តែអាណិត! ជនរ ងគ្រោះដែលត្រូវគេជិះបុ ក ហើយថយកិ ន មានប្រពន្ធ និងកូនតូច ៥ ខែ ឃើញហើយខ្លោចចិត្តណាស់….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញថ្ងៃទី១៨ ខែតុលា ឆ្នាម២០២០២ តំណាងអយ្យការសាលាដំបូងរាជធានីបានធ្វើការចោទប្រកាន់ជនស ង្ស័យដែលបើករថយន្តដេញ បុ កបុរសពីរនាក់ និងបណ្តាលឲ្យស្លា ប់បុរសម្នាក់កាលពីថ្ងៃទី១៥ តុលា ២០២០ ពីបទឃា តក ម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊េីបសួរ ចាត់ការបន្ត។ ការចោទប្រកាន់នេះ បេីតុលាការរកឃើញថាជនស ង្ស័យពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ មែនជ នសង្ស័យអាចប្រឈមមុខ នឹងការជាប់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ។ គួរបញ្ជាក់ថា អ្នកបេីកបររថយន្តបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃាត់ខ្លួនបណ្តោះអាសន្ន ) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ភាភីម៉ូតូជាជនរងគ្រោះបេីកបរដោយឈ្មោះ ខុន តុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិ០១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លា ប់) និងអ្នករួមដំណេីរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ងន់ )។ ហើយអ្វីដែលគួរឲ្យអាណិតទៀតនោះ គឺជនរងគ្រោះដល់បា ត់បង់ ជី វិ ត គឺបានឃ្លា តឆ្ងាយពីប្រពន្ធដែលបានរៀបការ…

Read More

គិតអីក្នុងខ្លួន! ឃាត់ខ្លួនឪពុកដែលរំលោ ភកូនស្រីមកសួរនាំនៅកន្លែងសមត្ថកិច្ច សួរៗថាចង់ចូលបន្ទប់ទឹក ចុងក្រោយបែជាលួចធ្វើរឿងនេះ រហូតដល់តែ….

យោងតាមការជូនដំណឺងពីគណនីហ្វេសបុកឈ្មោះ Heng Ly បានឲ្យដឹងាថ: ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅផ្ទះជនរ ងគ្រោះ ក្នុងភូមិគោតធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប តាមបណ្តឹងរបស់ម្តាយជនរ ងគ្រោះ។ ក្រោយពេលសួរចំលើយ ជនសង្ស័យបានសារភាពថា បានរំ លោ ភលើកូនស្រីប្តីដើម ឈ្មោះក ល.ហ ភេទ ស្រី អាយុ ១៤ ឆ្នាំ បានជាច្រើនលើក និងគំរា ម បើបែករឿងនឹង ផ្តា ច់ជី វិ តចោលទាំងម៉ែទាំងកូន។ ពេលសួរនាំចប់សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន។ ក្នុងពេលឃាត់ខ្លួននៅក្នុងបន្ទប់ធ្វើការ ជនស ង្ស័យបានយកកន្សែងពោះគោចូលក្នុងបន្ទប់ទឹកចង ករ ដោយខ្លួនឯង។ បន្ទាប់មកសមត្ថកិច្ចចម្រុះ ធ្វើការពិនិត្យឃើញថា ជនស ង្ស័យបានធ្វើអ ត្តឃា តដោយច ង ករ ដោយខ្លួនឯងពិតប្រាកដ មែន។ កម្លាំងនគរបាលជំនាញនិងគ្រួសារជនរងគ្រោះបានចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Read More

ជួយស៊ែរអំពើល្អផង! បងប្អូនប្រជាពលរដ្ឋ និងអាជីវករស្រុកម៉ាឡៃ ធ្វើស៊ុបលើកទឹកចិត្តដល់កងកម្លាំងហូប ដើម្បីមានកម្លាំងបានទៅសង្គ្រោះបងប្អូនដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀង…

នៅពេលមានអាសន្នពាក្យថាសាមគ្គីភាពត្រូវតែមាន ដើម្បីជំនះគ្រាដ៏លំបាកនេះ ជាក់ស្តែងដោយយោងតាមហ្វេសបុកផេចរបស់ កងពលតូចថ្មើរជើងលេខ៥១ បានប្រាប់ឲ្យដឹងថា: នៅពីក្រោយសកម្មភាពជោគជ័យនៃកងកម្លាំងជួរមុខ គឺជាការចូលរួមលើកទឹកចិត្ត តាមគ្រប់រូបភាពពីអាជ្ញាធរនិងប្រជាពលរដ្ឋជួរក្រោយ 18-10-2020 សូមគោរពអរគុណ បងប្អូនប្រជាពលរដ្ឋ និងអាជីវករស្រុកម៉ាឡៃ ដែលធ្វើដំណើរមកធ្វើស៊ុបលើកទឹកចិត្តដល់កងកម្លាំងហូប ពេលដែលកំពុងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕

Read More

ប្រហែលដល់ម៉ោង ស្រង់ដេីមមកវិញ! ហាងមួយកន្លែងនៅផ្សារព្រែកជ្រៃ គុយទាវមួយចាន ៣មុឺន ហើយ អាហារពេលថ្ងៃ ញុាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ និង… មានតម្លៃរហូតដល់ទៅ….

យោងតាមការឲ្យដឹងពីហ្វេសបុកផេចឈ្មោះ មហាគ្រួសារតាខ្មៅ ដែលទទួលសារពី (បង Sopheak Chan) បានបញ្ជាក់ថា: (ផ្សារព្រែកជ្រៃ) ម៉ែអេីយគុយទាវមួយចាន ៣មុឺន អាហារពេលថ្ងៃ ញុាំដប់នាក់ ស្ងោរម្រះ ស្ងោរជីឆាយ ចៀនជូរអែមត្រី ប្រហុកខ្ទីស អស់ ២៩មុឺន ព្រះ គេជួយគាត់ គាត់ជួយគេវិញដែរតែជួយម៉ាហឹងម៉ង ទាហ៊ានគេទៅជួយប្រជាពលរដ្ឋកំពុងជួបគ្រោះជំនន់ទឹកភ្លៀងមិនបានដេក ទាំងកំលាំងកាយចិត្ត គាត់វិញមិនបានជួយអីតែលក់តំលៃដែលមិនគួរយកបានទៀត មិនមែនសុំអោយចែកទេ សុំត្រឹមលក់តែតំលៃធម្មតាទៅ កុំលក់ឡេីងពេក បេីគេដឹងថាថ្លៃក៏មិនចូលដែរ។ ក្រោយដឹងបែបនេះ មហាជនបានប្រតិកម្មថា: គាត់ ចង់ ល្បី ឈ្មោះ អោយ ល្បី ទៅ បង – ១ចាន៣មុឺនពិតអត់ – ស្រង់ដេីមមកវិញ – មែនឬ ? មានតែគុយទាវដាក់ថ្លើមក្ងាន និងសាច់ក្ងានហើយមើលទៅ – កន្លែងនឹងពេលទឹកអត់លិចកលក់ថ្លៃដែរ – ហាងចង់ល្បីហើយ៕

Read More

មកមើលសកម្មភាព លោកឧកញ៉ា ឡេង ណាវ៉ាត្រា តារាចម្រៀង ព្រាប សុវត្តិ ខេម និងតារាចម្រៀងផ្សេងទៀត ចុះទឹកត្រឹមៗទ្រូង ទៅជួយបងប្អូននៅខាងខេត្តបន្ទាយមានជ័យ… (មានវីដេអូ)

ដោយយោងតាមគណនីហ្វេសបុករបស់អ្នកសារព័ត៌មានរបស់ Freshnews គឺលោក វ៉ាន់ សារាយ Vann Saray បានបង្ហាញសកម្មភាពរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា តារាចម្រៀង ព្រាប សុវត្តិ ខេម និងតារាចម្រៀងផ្សេងៗទៀតជាច្រើនបានចុះជួយប្រជាពលរដ្ឋរងគ្រោះព្រោះជំនន់ទឹកភ្លៀងនៅ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ក្នុងនោះ លោក វ៉ាន់ សារាយ បានរៀបរាប់ថា: ថ្ងៃនេះបានសម្ភាសន៍សុទ្ធអ្នកល្បីក្នុងវិស័យសិល្បៈ ពេលពួកគាត់ចុះទៅលុយទឹកចែកស្បៀងអាហារនៅតាមខ្នងផ្ទះប្រជាពលរដ្ឋរងការលិចលង់ដោយជំនន់ទឹកភ្លៀងនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ អ្នកសិល្បៈបានល្បី ថ្កុំថ្កេីង ក៏ព្រោះតែមហាជន ដូច្នេះពេលមហាជនមានទុក្ខជួយរំលែកការលំបាក ផ្តល់ស្នាមញញឹមតបទៅគាត់វិញក៏ជារឿងល្អ និងគួរបានជាគំរូសម្រាប់សង្គម៕

Read More

ផ្ទុះការសរសើរខ្លាំង! ម៉ែរួយ ងារជាឧកញ៉ា ចុះលុយទឹកពាក់កណ្តាលចង្កេះ យកអំណោយជួនប្រជាពលរដ្ឋផ្ទាល់ៗ ដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀង ហើយថែមទាំងពោលពាក្យមានន័យថា… (មានវីដេអូ)

ម៉ែរួយ ដែលមានងារជាឧកញ៉ា គឺជាបុគ្គលជោគជ័យខ្លាំងនៅក្នុងវិស័យអនឡាញ ដោយបានក្រោកចេញពីជីវិតដ៏លំបាកវេទនា ដោយសារតែអគ្គីភ័យឆេះផ្ទះ តែឧកញ៉ា ម៉ែរួយ តស៊ូរហូតក្រោកឈរបានមកវិញ ដោយមិនចុះចាញ់ក្នុងជីវិត ហើយក៏ទទួលបានការកោតសរសើរ និងការគោរពជាច្រើនពីមហាជន។ ដោយលែក មហាជនក៏បានផ្ទុះក៏សរសើរជាថ្មីចំពោះ ម៉ែរួយ ក្រោយពីបានឃើញសកម្មភាពចុះជួយផ្ទាល់ៗដល់ប្រជាពលរដ្ឋរងគ្រោះព្រោះគ្រោះធម្មជាតិ ក្នុងនោះផងដែរ ដោយយោងទៅតាមហ្វេស Maerouy Queen of Univers បានរៀបរាប់ថាបែបនេះថា: ជួយគ្នាក្នុងគ្រាលំបាកតិចក្ដីច្រើនក្ដីតាមកំលាំងសទ្ធា🙏🏼🙏🏼🙏🏼ពកគាត់ទាំងលិចទឹកហើយក្រលំបាកទៀត មានទាំងពិកាភ្នែក ចាស់ជរា កំព្រា 🙏🏼🙏🏼🙏🏼៕ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:

Read More