មិននៅស្ងៀម! ក្រោយបរិច្ចាកថវិកាដល់ទៅ ៦០ម៉ឺនដុល្លា ស្អែកនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា និងតារាចម្រៀង ព្រាប សុវត្តិ និងធ្វើរឿងនេះមួយទៀតសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះនៅឯ…

បើចាំមិនភ្លេចទេ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារទឹកជំនន់ ចំនែកឯលោក ព្រាប សុវត្តិ វិញក៏បានរួមចំនែកដំបូង ១ពាន់ដុល្លា បន្ទាប់មកថែម ៤ ពាន់ដុល្លាទៀត ព្រោះឃើញការជន់លិចកាន់តែច្រើនឡើងៗ។ ជាពិសេស នៅយប់នេះផងដែរ យោងតាមការបង្ហោះរបស់ ព្រាប សុវត្តិ បានជូនដំណឹងថា: ជម្រាបសួរបងប្អូនពូមីងអ៊ុប្រុសអ៊ុស្រីលោកតាលោកយាយទាំងអស់ ថ្ងៃស្អែកនេះខ្ញុំបាទ និងលោកអគ្គនាយក ឧកញ៉ា ឡេង ណាវ៉ាត្រា រួមទាំងក្រុមគ្រួសារ Galaxy Navatra ទាំងអស់ បានរៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើន ដើម្បីចែកជូនដល់បងប្អូនពូមីងអ៊ុប្រុសអ៊ុស្រីលោកតាលោកយាយ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ🙏🙏🙏៕

Read More

ស្នាមកោសខ្យល់មិនទាន់បាត់ស្រួលបួលផង! ថៅកែពេជ្រ ទ្រី ដាណា ចេញទាំងយប់មករៀបចំអំណោយជាច្រើនមុខត្រៀមចែកជួនបងប្អូនរងគ្រោះជំនន់ទឹកភ្លៀង… (មានវីដេអូ)

នៅក្នុងរដូវកាលទឹកភ្លៀងជន់លិចប្រទេសកម្ពុជា ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ ពិតជាសកម្មខ្លាំងណាស់ទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួមជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះព្រោះគ្រោះធម្មជាតិនៅរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងនោះថៅកែពេជ្រ ទ្រី ដាណា ក៏ត្រូវឆ្លៀតពេលមើលការខុសត្រូវមុខជំនួញរបស់ខ្លួនទៀតផង ធ្វើឲ្យលោកស្រីគ្មានពេលសម្រាកឡើយ។ យ៉ាងណាកាលពីយប់មិញនេះ ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ ក៏បានចេញមករៀបចំអំណោយជាច្រើនសន្ធឹកសន្ធាប់សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះព្រោះគ្រោះធម្មជាតិនៅស្អែកនេះបន្តទៀត ក្នុងនោះទោះបីជានឿយហត់ និងស្នាមកោសខ្យល់មិនទាន់បាត់ក៏ដោយ ក៏លោកស្រី ទ្រី ដាណា បង្ហាញស្នាមញញឹមពេលរៀបចំអំណោយផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

សមជាអ្នកដឹកនាំល្អ! ឧត្តមសេនីយ៍ ទី ចំរើនកុសល និងឈប់ប្តឹងបុគ្គលរូបនេះទៀតហើយ ថែមទាំងបានភ្ជាប់ជាមួរសារដ៏មានន័យថា….

ដូចប្រិយមិត្តបានជ្រាបហើយថា ឧត្តមសេនីយ៍ ទី ចំរើនកុសល បានប្រកាសនៅលើហ្វេសបុកផេចរបស់ឧត្តមសេនីយ៍ថា: ស្អែកជាថ្ងៃចន្ទ ខ្ញុំនឹងជួបមេធាវីដើម្បីពិភាក្សាគ្នារឿងដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះ Hang Chanchamrong ពីបទជេរប្រមាថជាសាធារណៈតាមទំព័រហ្វេសប៊ុកនៅលើអាខោនឈ្មោះ Hang Chanchamrong តាមមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ ទៅតុលាការ ដើម្បីទាមទារសំណងជម្ងឺចិត្ត២០មុឺន ដុល្លា សម្រាប់ការប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។ ទឹកប្រាក់ដែលបានពីសំណង ខ្ញុំនឹងយកទៅប្រគល់ជូនមន្ទីរពេទ្យគុន្ធបុប្ផាទាំងអស់។ នេះគឺជាមេរៀនសម្រាប់អ្នកតែស្ករដែលខ្វះការពិចារណា និងពូកែជេគេ។ យ៉ាងណាមុននេះបន្តិច ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបន្ថែមព័ត៌មានមកថា: ខ្ញុំព្រមទទួលយកការសុំទោសជាសាធារណ:របស់អស់លោក នេះហើយខ្មែរ ខ្មែរធ្វើបានហើយ ខ្មែរចេះស្រលាញ់គ្នា និងចេះជួយគ្នាក្នុងគ្រាក្រ។ អ្នកចេះបង្រៀនអ្នកមិនចេះ ក្រោមដំបូលសន្តិភាពតែមួយ។ សូមទទួលយកការស្រលាញ់រាប់អានអំពីខ្ញុំទាំងអស់គ្នា។

Read More

មើលចុះទឹកចិត្តពួកគាត់! សកម្មភាព កងពលតូចថ្មើរជើងលេខ៥១ ជួយជម្លៀសប្រជាពលរដ្ឋ ទាំងក្មេង ទាំងចាស់ ដោយសារតែទឹកជំនន់ចាប់ផ្ដើមហូរធ្លាក់មកពីប្រទេសថៃតាមអូរព្រំដែន…

(បន្ទាយមានជ័យ) សកម្មភាព កម្លាំងអន្តរាគមន៍របស់ កងពលតូចថ្មើរជើងលេខ៥១ ជួយជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ បណ្តាលឲ្យលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ។ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកម្លាំងកម្លាំងសរុបចំនួន៥៦៥នាក់ ចុះតាមគោលដៅ៦ក្រុង/ស្រុកដើម្បីជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលហូរចាក់ពីប្រទេសថៃ មកកាន់ទីទួលសុវត្ថិភាព ៕

Read More

មហាសែនស្រណោះ! ទិដ្ឋភាពហែរស ពពេលភូមិស្រុកត្រូវលិចលង់ដោយសារជំនន់ទឹកភ្លៀង ពិតជាក្តុកក្តួលណាស់…

នៅពេលនេះស្ថានភាពជំនន់ទឹកភ្លៀងនៅតែបន្តជាការលំបាកដល់ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាលខេត្តនាៗ បណ្តាលឲ្យរងផងប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅដ្ឋាន ទ្រព្យសម្បត្តិ ផ្លូវថ្នល់ និងផ្នែកទៀតជាច្រើន ជាពិសេសគឺជីវិតមនុស្សតែម្តង គណៈពេលដែលមានសប្បុរជន ខ្មែរជាច្រើនបានចេញមុខបរិច្ចាកសម្រាប់ការជួយជាច្រើនលានដុល្លាផងដែរ។ ដោយលែកពិតជារឿងមួយធ្វើឲ្យមហាជនស្លុតចិត្តជំនួន ដោយសារតែ ខណៈពេលនេះមានទឹកជំនន់ទៅហើយ បែជាគ្រួសារមួយ បានបាត់ប ង់សមាជិកគ្រួសារ ហើយត្រូវដង្ហែរស ពឆ្លងទឹក ជាមួយអ្នកភូមិ ដែលមើលទៅពិតជាខ្លោចផ្សារណាស់។ នេះបើយោងតាមហ្វេសបុកផេចឈ្មោះ swet បានរៀបរាប់ថា: មហាសែនកំសត់ណាស់ សូមអោយវិញ្ញាណខ័ន្តលោកយាយទៅកាន់សុខតិភព😭😭😭😭😭 (សូមចូលរួមរំលែកទុក្ខនៃគ្រួសារសព ផង ) កណ្ដាលស្ទឹង៕

Read More

សាហា វណាស់! ប្រពន្ធ ផ្តាច់ជី វិ តប្តីរបស់ខ្លួននៅក្នុងផ្ទះ ក្រោយពីប្តីរូបនេះបាន…

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រទះឃើញស ពបុរសម្នាក់ឈ្មោះ ជា សុះ ហៅ រិទ្ធ អាយុ៥២ឆ្នាំ ជាអតីតយោធាពិការ នៅចំណុចលើផ្ទះស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្រោយការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង មានការសម្របសម្រួលនីតិវិធីពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពងស្ពឺ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនឃា ត កបានហើយនោះគឺ ប្រពន្ធក្រោយរបស់ជនរងគ្រោះ។ សមត្ ថកិច្ច បញ្ជាក់ថាឃាត ក មានឈ្មោះ មៀច ស្រីអុល ជាប្រពន្ធក្រោយរបស់ជនរ ងគ្រោះ បានសារភាពថា ខ្លួនពិតជាបានប្រើពូថៅមកលបកា ប់ជនរ ងគ្រោះដែល កំពុងដេកលង់លក់នៅលើផ្ទះប្រាកដមែន។ ឃាត ក បន្តថាមូលហេតុនៃអំពើឃា តក ម្មនេះ គឺដោយសារ ចាប់តាំងពីខ្លួនបានរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធមក ជនរ ងគ្រោះផឹកស្រាស្រវឹងគំរា មសម្លា ប់ខ្លួនចោលរហូត។ ដោយភ័យខ្លាចជនរ ងគ្រោះសម្លា ប់រូបខ្លួន ទើបបានជាខ្លួនទៅសម្លា ប់ជនរ ងគ្រោះអោយបានមុន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី មុនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Read More

អាណិតណាស់! សមត្ថកិច្ចជួយដាក់កន្លែងសុវត្តិភាពហើយ តែបារម្ភពីផ្ទះពេក ក៏ឆ្លងនាំកូនមករើសឥវ៉ាន់ចេញពីផ្ទះក្បែរគល់ស្ពានដែលទឹកកំពុងហូរខ្លាំង ក៏បាក់ដី ឯគាត់ និងកូនទាំង ២ បាន…

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច កងពលតូចថ្មើរជើងលេខ៥១ បានផ្តល់ដំណឹងមកថា: ព័ត៌មានបឋម (បន្ទាយមានជ័យ) បុរសវ័យជាង៥០ឆ្នាំ ម្នាក់ បានបាត់ខ្លួនដោយសារទឹកជំនន់ បេីតាមសមត្ថកិច្ចបានអោយដឹងថា លោក ណាត លន អាយុជាង៥០ឆ្នាំ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពរួចហេីយ តែវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ លោកបាននាំកូនប្រុស២នាក់ ទៅមេីលផ្ទះ និងចង់យកឥវ៉ាន់ខ្លះៗនៅក្នុងផ្ទះ តែដោយសារផ្ទះគាត់នៅគល់ស្ពានរួមនឹងទឹកកំពុងហក់ឡេីងផងនោះ ក៏ធ្វេីអោយបាក់ដីជាប់ផ្ទះធ្លាក់ឪពុក និងកូនម្នាក់ទៅតាមទឹ ក។ ភ្លាមៗនោះកូនប្រុសរបស់គាត់បានតោងជាប់នឹងដេីមឈេី ព្រមទាំងបានគេសង្រ្គោះទាន់ពេលវេលា ដោយបុរសជាងឪពុករកពុំទាន់ឃេីញនោះឡេីយ៕

Read More

ទីបំផុត! ក្រោយពីសាកសួរអស់ជិត ២ ថ្ងៃ អយ្យការសាលាដំបូងរាជធានី បានសម្រេចចោទប្រកាន់ពេទ្យធ្មេញ ដែលជិះបុក ហើយថយកិន ពីបទ.. ដែលអាចជាប់ពន្ធនាគារដល់ទៅ…

នៅមុននេះបន្តិច ឧត្តមសេនីយ៍ ទី ចំរើនកុសល បានជូនដំណឹងបន្ថែមទៀតថា: ដូចខ្ញុំព្យាករណ៍តាំងតែពីដំបូងមក គឺមនុ ស្សឃា តដោយចេតនា ទីបំផុតតំណាងអយ្យការសាលាដំបូងរាជធានីបានធ្វើការចោទប្រកាន់ជនសង្ស័យដែលបើករថយន្តដេញ បុ កបុរសពីរនាក់ និងបណ្តាលឲ្យស្លា ប់បុរសម្នាក់កាលពីថ្ងៃទី១៥ តុលា ២០២០ ពីបទឃា តក ម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ សូមអានបន្ថែមខាងក្រោម: ប្រភពច្បាស់ការ ពីសាលាដំបូង រាជធានីភ្នំពេញ បានអោយដឹងថា បន្ទាប់ពីសាកសួរលេីជនសង្ស័យ យ៉ាន់ ណា លីណារួចមក លោក សឿ ឡងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ឈ្មោះ យ៉ាន់ ណា លីណា មុខរបរ ពេទ្យធ្មេញ ពីបទឃា ត ក ម្ម ប្រព្រឹត្តទៅនៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ រួចបញ្ជូនទៅចៅក្រមស៊េីបសួរ ចាត់ការបន្ត ។ ការចោទប្រកាន់នេះ បេីតុលាការរកឃើញថាជនស ង្ស័យពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ មែនជ នសង្ស័យអាចប្រឈមមុខ នឹងការជាប់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ៕

Read More

ហានិភ័យ! ទំនេរពេក យកដា វទៅកាប់ ស៊ូជី របស់ក្រុមហ៊ុនជប៉ុនកំពុងសាងសង់ អស់១៥ដើម ហើយចុងក្រោយ….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា: ឃាត់ខ្លួននជនស ង្ស័យម្នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ វេលា ម៉ោង១៧និង០០នាទី នៅចំណុច លើផ្លូវវៀងក្រុង ដែលក្រុមហ៊ុនជប៉ុនកំពុងសាងសង់ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំជ្រៃបាក ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ជនស ង្ស័យខាងលើមានឈ្មោះ កាំង កាន ភេទ ប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ។ ដោយជននេះបានយកកាំបិ តដា វកា ប់ ស៊ូជី ដែលជាសញ្ញាដាក់លើផ្លូវកំពុងសាងសង់ ខូចខាតអស់ចំនួន ១៥ ដើម។ សមត្ថកិច្ចបានធ្វើការសាកសួរ និងកសាងសំនុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្ត៕

Read More

ចិត្តល្អកម្ររកបាន សាស្ត្រាចារ្យសារព័ត៌មាន ឆាយ សុផល ប្រកាសផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃដល់បងប្អូនរងគ្រោះទឹកជំនន់

ជំនន់ទឹកភ្លៀង បានធ្វើឱ្យប្រជាពលរដ្ឋមិនថាតែនៅតាមបណ្តាខេត្ត ឬ ទីក្រុងនោះទេ មានការលំបាកជាខ្លាំង ជាពិសេសពិបាកក្នុងការរកទីទួលសុវត្ថិភាព ដើម្បីស្នាក់នៅគេចពីជំនន់ទឹកភ្លៀង ។ ដោយឡែក ក្នុងគ្រាជួបភាពលំបាកអាសន្ននេះដែរ សាស្ត្រាចារ្យសារព័ត៌មាន ឆាយ សុផល បានប្រកាសផ្តល់ជូនកន្លែងស្នាក់នៅដល់បងប្អូនរងគ្រោះទឹកជំនន់ទឹកភ្លៀង ឲ្យស្នាក់នៅមិនគិតថ្លៃក្នុងផ្ទះរបស់លោក។ ក្នុងនោះ សាស្ត្រាចារ្យសារព័ត៌មាន ឆាយ សុផល បានបន្ថែមទៀតថា លោក និង ភរិយា រ៉ាប់រងថ្លៃទឹកភ្លើងផងដែរ ក្នុងកំឡុងពេលេជួបបញ្ហានេះ។ សារលម្អិតបានប្រកាសដូចនេះថា ៖ «គោរពជូនបងប្អូន! ខ្ញុំមានផ្ទះមួយនៅក្បែរវត្តសន្សំកុសលមានប្រាំបន្ទប់ អាចស្នាក់នៅបានលើសពី១០នាក់! ខ្ញុំទុកជួលទេ តែពេលនេះមានបងប្អូនរងគ្រោះដោយទឹកជំនន់ ខ្ញុំអាចឲ្យស្នាក់នៅរហូតអស់ទឹកជំនន់! ទាំងទឹកទាំងភ្លើង ខ្ញុំរ៉ាប់រង! គ្រួសារកូនខ្ចី ឬមានក្មេងតូចៗ និងមនុស្សជរាជាអាទិភាព! ផ្ទះលេខ ១៥៤ ផ្លូវ ១២ BT (ផ្លូវតាផុន) សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ សូមទាក់ទងខ្ញុំ ឆាយ សុផល លេខទូរស័ព្ទ 017 535 535 ។ នេះជាអ្វីដែលខ្ញុំនិងភរិយាមានលទ្ធភាពអាចធ្វើបាន

Read More