យុវជនសង្ហាបង្ហាញភាពអស្ចារ្យតាមការបង្ហោះម៉ូតូមានស្ពាយកាបូប panda ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ និង…

យោងតាមហ្វេសបុកផេចរបស់មហាគ្រួសារតាខ្មៅ បានជូនដំណឹងថា: យុវជន ពីរនាក់ដែលបានបេីកម៉ូតូបង្ហោះតាមផ្លូវសាធារណះ បង្អួត គេឯងយ៉ាង អនាធិបតេយ្យ ដែលស្ពាយកាបូប (panda) ត្រូវបានកម្លាំងសមត្ថកិច្ចប្រម៉ាញ់បានហេីយ។ ដោយមានការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យក្រុមបង្ហោះម៉ូតូនិង ឆក់តាមផ្លូវសាធារ ណះក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យត្រូវបានសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាននៅថ្ងៃទី១១.១០.២០២០។ ឈ្មោះ អ៊ុង ពេជ្រ ហៅណាក់ ភេទប្រុសជាអ្នកបេីកម៉ូតូ ២.ឈ្មោះ បុិច បញ្ញចំរ៉ុង ភេទប្រុស ជាអ្នកជិះអង្គុយពីក្រោយ៕

Read More

ធូរទ្រូងបន្តិច ទីបំផុតក្រពើដ៏ធំមួយក្បាល រួចចេញទាល់តែបានពីកសិដ្ឋាន ផ្អើលអស់អ្នកព្រែកកំពឹសមុននេះ

បើតាមការបង្ហោះពីក្រុមការងារវិទ្យ ABC Cambodia ​នៅមុននេះបន្តិចនៅទីបំផុតអ្វីដែលប្រជាពលរដ្ឋភ័យខ្លាចបានក្លាយជាការពិតហើយ នៅព្រលប់ថ្ងៃទី ១៧ ខែតុលា ២០២០ នេះក្រពដ៏ធំមួយក្បាលនៅព្រែកកំពឹសបានរួចចេញពីអាងចិញ្ចឹមបានសម្រេចទោះ មានការធានាថាមានសំណាញើការពារក៏ដោយ ។ ករណីនេះដែរនៅមិនទាន់មានការបញ្ជាក់ទេថា ក្រពើមួយក្បាលដ៏ធំនេះ ជាក្រពើដែលរួចចេញកាលពីថ្ងៃទី ១៥ តុលា នោះ ឬជាក្រពើថ្មីទៀតឡើយ តែបានធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភណាស់ ព្រោះមិនដឹងរួចចេញប៉ុន្មានក្បាលនោះទេ ដោយហេតុថានៅកសិដ្ឋានចិញ្ចឹមក្រពើ មានក្រពើរាប់ពាន់ក្បាលឯណោះ ៕

Read More

ក្រោយស្ងាត់មួយរយៈ! បងប្រុស នារី រ ងគ្រោះ ថា៥ថ្ងៃទៀត លោកនឹងបង្ហាញមុខបុគ្គលដែលនាំប្អូនស្រីគាត់ទៅលោ តទឹក បន្សល់ត្រឹមបាច់ផ្កា និងស្បែកជើង ហើយ….

ក្រោយពីស្ងាត់មួយរយៈ នៅថ្ងៃនេះបងប្រុសរបស់នារីរ ងគ្រោះ ដែលលោ តទឹក នៅលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកត្រឹមតែ ផ្កា១បាច់ និងស្បែកជើង១គូ បានបង្ហោះសារបែបនេះជូនមហាជនឲ្យបានជ្រាបថា: បងប្អូនប្រហែលចង់ដឹងរឿងក៏ចង់ឃើញមុខ អ្នកឌុកប្អូនខ្ញុំ ទៅលោ តទឹកដែរ អញ្ចឹងសូមបងប្អូនពុកម៉ែដែលអាណិតប្អូនស្រីខ្ញុំ សូម (ជួយស៊ែរទាំងអស់គ្នា) ដើម្បីរកមូលហេតុដែលប្អូនស្រីខ្ញុំស្លា ប់ 5 ថ្ងៃទៀត ខ្ញុំនឹងបង្ហាញមុខអ្នកដែលឌុកប្អូនខ្ញុំទៅលោ តទឹកសម្លាប់ខ្លួន បើបងប្អូនពុកម៉ែអាណិតដល់ប្អូនស្រីខ្ញុំនឹងគ្រួសារខ្ញុំបាទសូមជួយស៊ែរទាំងអស់គ្នាផងខ្ញុំបាទសូមអរគុណជាងមុន។ គួរំលឹកថា នៅម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មាននារីស្រស់សោភាម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តលោ តទឹក នៅលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកត្រឹមតែ ផ្កា១បាច់ និងស្បែកជើង១គូ ជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ។ នារីរ ងគ្រោះឈ្មោះ ពិត ចាន់ ស្រីមាន អាយុ២២ឆ្នាំ បានដោះស្បែកជើង និងផ្កាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោ តចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗនោះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះ ត្រូវបានលិ ចចូលទៅក្នុងទន្លេបាត់ទៅហើយ ជាពិសេសក៏មានអ្នកប្រាប់ថា មុនកើតហេតុគេឃើញហាក់ដូចជាទាស់សំដីគ្នាជាមួយមនុស្សម្នាក់ផ្សេងទៀតនៅក្នុងឡាន៕

Read More

ស្តែងៗណាស់! មកមើលវីដេអូកម្លាំងសង្គ្រោះឪពុកកូនដែលត្រូវទឹកគួចក្នុងសង្កាត់រលួស ខណ្ឌដង្កោ បានដោយសុវត្តិភាព… (មានវីដេអូ)

យោងតាមប្រភពវីដេអូ ដែលថតបានឲ្យអ្នកសារព័ត៌មាន បានបង្ហាញអំពីករណីស្តែងៗប្រជាពលរដ្ឋចំនួន២នាក់ ត្រូវបានកងពលតូចដឹកជញ្ជូនលេខ៩៩ សង្គ្រោះទាន់ពេល ខណៈទឹកហូចគួចម៉ូតូ លង់ទឹកក្នុងសង្កាត់រលួស ខណ្ឌដង្កោ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។ តាមរយៈវីដេអូ យើងអាចឃើញថា កម្លាំងសង្គ្រោះ ពិតជាបានធ្វើសកម្មភាពជួយយ៉ាងយកចិត្តទុកដាក់ និងស្រុះគ្នា ទោះបីជាពេលនេះទឹកមានសភាពហូរខ្លាំងយ៉ាងណាក៏ដោយ ដើម្បីជីវិតប្រជាពលរដ្ឋពួកគាត់បានព្យាយាមជួយ ដោយប្រើខ្សែ និងអាវពោង រហូតជួយបានសម្រេច៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ទីបំផុត! ជនដែលបើកបុ ក និងថយកិនបន្ថែម ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ….

នៅមុននេះបន្តិច បើយោងតាមផេចហ្វេសបុកឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជូនដំណឹងថា: ជនប ង្កដែលបេីករថយន្តបុ កម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លា ប់ និងម្នាក់ទៀតរបួ សធ្ងន់ ត្រូវបានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ​ នៅវេលាម៉ោង​ ១៣:៣០នាទីរសៀលថ្ងៃនេះ​ កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នា ក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខភ្នំពេញ 2BH-8494 ជាមួយ​ម៉ូតូម៉ាក​ Honda C125​ ពណ៍ខ្មៅ​ ពាក់ផ្លាក​លេខ​ កណ្តាល​ 1AI-3848 ។ រថយន្ត​ Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣​ ទិសដៅពីជេីងទៅត្បូង​ ដល់កន្លែងកេីតបានបុកម៉ូតូពីក្រោយ​ រួចបេីកថយកិនបន្ថែមទៀត​ បណ្តាលឲ្យអ្នកបេីកម៉ូតូ​ស្លាប់នៅកន្លែងកេីត​ហេតុ​ និង​ អ្នករួមដំណេីរម៉ូតូ​ របួសធ្ងន់​ ។ អ្នកបេីកបររថយន្តបង្កមានឈ្មោះ​ យ៉ាន់ណា​ លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ​ (ឃាត់ខ្លួនបណ្តោះអាសន្ន​ )​ ស្នាក់នៅផ្ទះលេខ៥អឹម​ ក្រុមទី៤​ ភូមិព្រៃព្រីងខាងត្បូងទី១​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ ។ ​ភាភីម៉ូតូជាជនរងគ្រោះបេីកបរដោយឈ្មោះ​ ខុន​ តុង​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅផ្លូវបេតុង​ ភូមិ០១​ សង្កាត់ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ​ ពៅ​ ម៉ត់​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ មុខរបររត់កង់បី​ ស្នាក់នៅភូមិស្រះកែវ​ សង្កាត់ក្រាំងស្វាយ​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​…

Read More

ក្រោយលឺថាអាចជាករណីដេញចាប់ចោរ ទើបបុ ក និងថ យកិន! លោក​ ផែន វណ្ណះ បានចេញមកវែកញែកថា កុំអោយករណីថែមទៅជា…. (មានវីដេអូ)

នៅមុននេះបន្តិច លោក ផែន វណ្ណះ បានប្រតិកម្មបែបនេះថា: លឺដំណឹងមកថា​សាច់ញាតិ​ជនបង្ករ​ កំពុង​ផ្ដល់​ព័ត៌មាន​ថា​ជនរ ងគ្រោះ​ ជាចោរឆក់​ ហេីយ​ឈ្មោះ​ យ៉ាន់​ណា​ លីណា​ ពេទ្យ​ធ្មេញ​ ជាអ្នក​ដេញចាប់ចោរ​ក៏ជ្រុលចង្កូត​បុ កតែម្ដង​ ហេីយ​គ្មាន​ចេ តនា​សម្លា ប់​មនុស្ស​ទេ​ ។ ខ្ញុំមិនដឹងថា​ ជនរ ងគ្រោះ​ដែល​ស្លា ប់​ជាចោរឆក់​ ឬ​ យ៉ាងណា​នោះទេ​ តែ​ប្រទេស​កម្ពុជា​គ្មាន​ទោ ស​ប្រហា រ​ជីវិ ត​ទេ​ បេីទោះបី​អ្នកស្លា ប់​ជាចោរឆ ក់​ក៏ដោយ​ ។ ម្យ៉ាងទៀត​តាមរយៈ​វីដេអូ​បង្ហាញ​ថា​ រថយន្ត​ បុ កហេីយ​មិនស្លា ប់​ ថយក្រោយ​កិ នថែម​ទាល់តែស្លា ប់​។ បេីមិនមានចេតនាសម្លា ប់មនុស្សតេី​ថយក្រោយ​កិ នថែម​ធ្វើ​អ្វី​? សង្ឃឹមថា​សមត្ថកិច្ច​នឹងស្រាវជ្រាវ​ករណី​នេះ​អោយបានច្បាស់លាស់​ ដេីម្បី​បញ្ជាក់​ការ​ពិត​ ជៀសវាង​ មនុស្ស​ស្លា ប់​ហេីយ​គេចោទបន្ថែមមួយករណីទៀត​។ សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទីយប់ នៅចំណុច ផ្លូវ ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរ ណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 2BH-8494 ជាមួយ ម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ផ្លាក លេខ កណ្តាល 1AI-3848 ។ រថយន្ត Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជេីងទៅត្បូង ដល់កន្លែងកេីតបានបុ កម៉ូតូពីក្រោយ រួចបេីកថ យកិ…

Read More

នារីម្នាក់ចេញវីដេអូបកស្រាយសភាពឡាន ដែលជិះបុ ក និងថយកិ ន ថាសូមមើលទៅឡាននៅល្អគ្មានស្លាកស្នាមអ្វីធំដុំទេ ដូច្នេះ… (មានវីដេអូ)

នៅមុននេះបន្តិច ឧត្តមសេនីយ៍ ទី ចំរើនកុសល បានផ្តល់ដំណឹងបន្ថែមជុំវិញករណីបុក ហើយថយកិន ថា: ខ្ញុំទើបទទួលបានដំណឹងមុននេះបន្តិចពីសាច់ញាតិជនបង្កថារឿងនេះជាករណីដេញតាមចោរ ហើយកើតទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងមនុ ស្សឃា តទេ។ អញ្ចឹងរងចាំមើលលទ្ធផលនៃការស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញថាតើរឿងមួយនេះការពិតវាយ៉ាងណាទៅវិញ :blush:។ រំលងបានបន្តិច ឧត្តមសេនីយ៍ ទី ចំរើនកុសល ក៏បានបញ្ចេញនៅវីដេអូមួយទៀត ដែលមានមនុស្សស្រីម្នាក់មានទំនាក់ទំនងជាមួយជនដែលជិះបុ កហើយថយកិ ន បានពន្យល់ប្រាប់អំពីស្ថានភាពឡានថា: មើលឡានទៅអត់មានខូចអីធំដុំទេ ខាងនេះគឺប៉ះជាមួយឡានផ្សេង ហើយខាងដែលតាមបុ កជនស ង្ស័យ (ឆក់) សឹងមិនមានស្នាមខូចអីទាំងអស់ បើបុកខ្លះមែនខូចអស់ហើយ មិនមែនចឹងទេ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

និយាយបាន២មាត់ ទឹកភ្នែកក៏ស្រស់! គ្រួសារកំសត់ជាកម្មករសំណង់ សុខចិត្តនៅក្នុងបុរី VIP ៥ ថ្ងៃ ដែលទឹកជនលិច ព្រោះគ្មានលុយ តែត្រូវបានជួបក្រុមសង្គ្រោះបន្ទាន់ក៏ហៅឲ្យជួយ ព្រោះអស់ស្បៀងទៀតហើយ… (មានវីដេអូ)

ជីវិតគ្រួសារកំសត់មានប្តី ប្រពន្ធ និងកូនស្រី ៧ ឆ្នាំម្នាក់ ដែលសម្រេចចិត្តមិនចេញទៅណាសុខចិត្តរស់នៅក្នុងសំណង់បុរី VIP ដែលរងការលិចលង់ព្រោះជំនន់ទឹកភ្លៀង ព្រោះគាត់ប្រាប់ថាគ្មានលុយមួយរៀលទេ ហើយក៏អត់បានដឹងព័ត៌មានទេព្រោះទូរស័ព្ទមិនមានលុយដូចគ្នា ប៉ុន្តែត្រូវបានបងៗក្រុមអ្នកជួយសង្គ្រោះ និងសារព័ត៌មាន HR News TV បានជួបចៃដន្យ ក៏ជួយជាថរិការបន្តិចបន្តួច និងនាំគាត់ឲ្យមកកន្លែងសុវត្តិភាពវិញ។ តាមប្រភពព័ត៌មានពេលសំភាសន៍ គឺគាត់បានប្រាប់ថា មកធ្វើការតាំងពីខែ ៦ មក មិនដែលបានប្រាក់ខែទេ បានតែលុយខ្ចីម្តង ១០ ដុល្លា ១០ ដុល្លា និយាយបានតែប៉ុន្នឹង ទឹកភ្នែកគាត់ក៏ស្រក់ចុះ គាំងលែងនិយាយស្តីអី មើលហើយពិតជាគួរឲ្យអាណិតណាស់ ក្រោយមកគាត់ក៏ប្រាប់ថា ការដែលដាច់ចិត្តស្រែកឲ្យសមត្ថកិច្ចជួយ ព្រោះអស់អីញុំាហើយ គ្មានសូម្បីតែទឹកស្អាត។ លេខទូរស័ព្ទរបស់គាត់គឺ 0964663380 បើបងប្អូនចង់ជួយអាចទាក់ទងគាត់តាមលេខនេះបាន៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

អុញនោះមិចទៅចឹង! ឧត្តមសេនីយ៍ ទី ចំរើនកុសល បង្ហើបថាករណីជនបើកបុ ក ហើយថយកិន អាចក្លាយជាករណីដេញបុ កចោរ ព្រោះតែខាង… (មានវីដេអូ)

ដូចប្រិយមិត្តជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទីយប់ នៅចំណុច ផ្លូវ ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរ ណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ផ្លាក លេខភ្នំពេញ 2BH-8494 ជាមួយ ម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ផ្លាក លេខ កណ្តាល 1AI-3848 ។ រថយន្ត Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣ ទិសដៅពីជេីងទៅត្បូង ដល់កន្លែងកេីតបានបុ កម៉ូតូពីក្រោយ រួចបេីកថ យកិ នបន្ថែមទៀត បណ្តាលឲ្យអ្នកបេីកម៉ូតូ ស្លា ប់នៅកន្លែងកេីត ហេតុ និង អ្នករួមដំណេីរម៉ូតូ របួ សធ្ងន់ ។ អ្នកបេីកបររថយន្តបង្កមានឈ្មោះ យ៉ាន់ណា លីណា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យធ្មេញ (ឃាត់ខ្លួនបណ្តោះអាសន្ន ) ស្នាក់នៅផ្ទះលេខ៥អឹម ក្រុមទី៤ ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ភាគីម៉ូតូជាជនរ ងគ្រោះបេីកបរដោយឈ្មោះ ខុន តុង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្លូវបេតុង ភូមិ០១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ស្លាប់) និងអ្នករួមដំណេីរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច…

Read More

ឃើញលោកស្រី ទ្រី ដាណា បែបនេះ! ពូម៉ៅ បានទម្លាយប្រាប់គ្មានសល់ថា ពេលគាត់ប្រាប់ឲ្យសម្រាកសិនទៅ តែលោកស្រី ទ្រី ដាណា បានតបមកវិញយ៉ាងមានន័យថា…

នៅក្នុងរដូវកាលទឹកភ្លៀងជន់លិចប្រទេសកម្ពុជា ថៅកែពេជ្រ ទ្រី​ ដាណា និងពូម៉ៅ ពិតជាសកម្មខ្លាំងណាស់ទាំងយប់ទាំងថ្ងៃ ក្នុងការចូលរួមជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះព្រោះគ្រោះធម្មជាតិនៅរយៈពេលប៉ុន្មានថ្ងៃនេះ ក្នុងនោះថៅកែពេជ្រ ទ្រី ដាណា ក៏ត្រូវឆ្លៀតពេលមើលការខុសត្រូវមុខជំនួញរបស់ខ្លួនទៀតផង ធ្វើឲ្យលោកស្រីគ្មានពេលសម្រាកឡើយ។ យ៉ាងណាកាលពីយប់មិញនេះ បន្ទាប់ពីចុះទៅជួបសួរសុខទុក្ខកងកម្លាំងសង្គ្រោះហើយ បើយោងតាមគណនីហ្វេសបុក ពូម៉ៅ ស្វាមីរបស់លោកស្រី ទ្រី ដាណា បានបញ្ជាក់ប្រាប់ថា: ខ្ញុំមិនដែលឃើញគាត់ហត់ខ្លាំងបែបនេះទេតែពេលខ្លះខ្ញុំប្រាប់គាត់ថាឲ្យសម្រាកសិនទៅ ប៉ុន្តែគាត់ឆ្លើយប្រាប់ខ្ញុំវិញថាពួកគាត់ទាំងអស់ចង់ឃើញវត្តមានខ្ញុំនឹងចង់ឃើញខ្ញុំចុះទៅផ្ទាល់ហើយជួបពួកគាត់ផ្ទាល់ចែករំលែក និងផ្ដល់ស្នាមញញឹមរបស់ខ្ញុំទៅកាន់ពួកគាត់ ប្រពន្ធរបស់ខ្ញុំបានឆ្លើយបែបនេះមកកាន់ខ្ញុំហើយខ្ញុំក៏ពេញចិត្តនៅក្នុងការសហការចូលរួមជាមួយនឹងការងារមួយនេះ ។ រយៈពេល 5 ថ្ងៃហើយដែលពួកខ្ញុំមិនបានសម្រាកប៉ុន្តែពេញចិត្តនៅក្នុងការធ្វើហេីយអ្នកដែលហត់ខ្លាំងបំផុតនោះគឺកងកម្លាំងក៍ដូចជាប្រជាពលរដ្ឋដែលពួកគាត់កំពុងតែត្រូវការពួកយើង។ ថ្ងៃនេះខ្ញុំចាប់គាត់កោសខ្យល់គាត់ថាគាត់មិនអីទេមិនបាច់ខ្វល់អីទេស្អែកត្រូវចែកអំណោយបងប្អូនរងគ្រោះទឹកជំនន់ជិត1000គ្រួសារផង តែខ្ញុំចាប់គាត់កោសខ្យល់ទាន់តែបាន។ ពួកខ្ញុំទាំងពីរមិនអីទេណាបងប្អូន:clap:៕

Read More