ជូនពរគាត់ម្នាក់មួយមាត់មកបងប្អូន! ថោកកំរិតកំពូល បុរសម្នាក់ ដើររៃអង្គាសបច្ច័យថាចូលបុណ្យស​ព​ឪពុក​របស់​អភិបាល​ខណ្ឌ​ និង​កុហក​ថា​ ធ្វើ​តាម​បញ្ជារ​របស់​អភិបាល​ខណ្ឌ​ ហើយ…

នៅ រសៀល ថ្ងៃ ទី ១៥ ខែតុលា ឆ្នាំ ២០២០ នេះ រដ្ឋបាល ខណ្ឌចំការមន បាន ប្រកាស ឲ្យ ដឹង ថា មាន ជនខិលខូច មួយ រូប ដែល មិន ស្គាល់ បុណ្យ និង បាប បាន ដើរ បោក បញ្ឆោត និង ដើរ រៃ អង្គាស បច្ច័យ ដើម្បី ចូល បុណ្យស ព ឪពុក របស់ អភិបាល ខណ្ឌ និង កុហក ថា ធ្វើ តាម បញ្ជារ របស់ អភិបាល ខណ្ឌ ទៀត ផង ។ យ៉ាងណាមិញ រដ្ឋបាល ខណ្ឌចំការមន បាន ប្រកាស ជូនដំណឹង ដល់ សាធារណៈជន ប្រជាពលរដ្ឋ ពិសេស អ្នក ប្រើប្រាស់ បណ្ដាញ សង្គម ទាំងអស់ ថា កាលពី រសៀល ថ្ងៃ ទី ១២ ខែតុលា ឆ្នាំ ២០២០ ឧបាសក ទុ យ ធិ ន ត្រូវជា ឪពុក បង្កើត របស់ លោក ថេ…

Read More

តារាសិល្បៈខ្មែរដំបូងគេ! កញ្ញា ស៊ីន យូប៊ីន ដែលបានបរិច្ចាកទឹកប្រាក់ដល់ទៅ ១ម៉ឺនដុល្លា សម្រាប់ជួយប្រជាជនខ្មែរព្រោះគ្រោះធម្មជាតិ….

តារា សម្ដែង និង បង្ហាញ ម៉ូដកញ្ញា ស៊ីន យូប៊ីន ពិតជាទទួលបានការគាំទ្រច្រើន ដោយសារតែសមត្ថភាពក្នុងការសម្តែង បូកផ្សំជាមួយនិងរូបរាងដ៏ស្អាត និងមុខមាត់ដ៏ស្រស់សោភា របស់កញ្ញា ជាពិសេសកញ្ញា ក៏ជាតារាដែលមានអតរិកល្អ រស់រាយរាក់ទាក់ ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ឡើយ។ ដោយលែកដោយឃើញនៅទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ កញ្ញា ស៊ីន យូប៊ីន បានបរិច្ចាកនៅថវិកាផ្ទាល់ខ្លួន រហូតដល់ទៅ ១ម៉ឺនដុល្លា ដែលជាថវិកាមួយច្រើនដែរសម្រាប់អ្នកសិល្បៈដូចជាកញ្ញា ក្នុងការចែករំលែកជួយដល់ប្រជាពលរដ្ឋខ្មែរនៅពេលនេះ ដែលកំពុងរងគ្រោះព្រោះគ្រោះធម្មជាតិដ៏សាហា វមួយនេះ៕

Read More

ច្បាស់ហើយ! ក្រពើទម្ងន់ ៣០ គីឡូ ពិតជាបានរួចចេញពីអាងខណៈពេលជំនន់ទឹកភ្លៀងកំពុងឡើង ប៉ុន្តែម្ចាស់ប្រាប់ថា កុំបារម្ភព្រោះក្រពើបាន… (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បង ម៉េង អ្នកសារព័ត៌មាន បានបញ្ជាក់ថា: ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥.១០.២០២០ លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានទទួលស្គាល់ថា៖ ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន!។ លោកបន្តថា៖ រួចចំនួន១ក្បាលប៉ុណ្ណោះ ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅកសិដ្ឋានចិញ្ចឹមក្រពេីមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ លោកចៅសង្កាត់បញ្ជាក់ថា៖ ទឹកជនលិចដល់អាង ប៉ុន្តែអាងគេនោះមានរនាំងដែកការពារដែរ ស្របពេលទឹកជំនន់កំពុងវាយលុកលិចលង់ ផ្លូវ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ស្ទើរគ្រប់រាជធានី.ខេត្ត ជាពិសេសគឺខេត្តកំពង់ស្ពឺ កណ្ដាល ខណ្ឌដង្កោ រាជធានីភ្នំពេញតែម្ដង ដែលមានព្រំប្រទល់ជាប់គ្នា ហើយចរន្តទឹកហូរប្រសព្វជាប់គ្នាទៀត ក្រពើធំបានរួចចេញពីទ្រុងបាត់ទៅ ហេីយម្ចាស់ កសិដ្ឋាន ក៏បានជូនដំណឹងដល់ អាជ្ញាធរសង្កាត់ បានដឹងផងដែរ ។ «ចុះបើក្រពើនោះហែលចល័តទីតាំង ចូលបឹងចូលទន្លេ.ព្រែក.? អាចនឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋឬក្មេងៗមិនខានឡើយ.. នេះជាដំណឹងបឋម ដែលខ្ញុំបាទម៉េងទទួលបានជំហានដំបូងប៉ុណ្ណោះ សង្ឃឹមថា អាចនឹងរកឃេីញវាវិញទៅចុះ ដោយក្ដីគោរពរាប់អាន….៕

Read More

អបអរសាទរ! នៅមុននេះបន្តិច តូតា សម្រាលកូនបានដោយជោគជ័យ ហើយមុខកូនរបស់អ្នកនាងស្អាតគួរឲ្យខ្នាញ់ណាស់….

នៅវេលាមុននេះបន្តិច តារាសម្ដែង ម៉ាក សែនសូនីតា (តូតា) ទើបតែបានស្វាគមន៍សមាជិកថ្មីមកកាន់ជីវិតគ្រួសាររបស់នាង ដោយនាងទើបតែសម្រាលបានកូនដំបូងទុកជាចំណងដៃជាមួយស្វាមីជាទីស្រលាញ់ ក្រោយរៀបការ និងពរពោះជាច្រើនខែកន្លងមកនេះ។ ជាមួយនឹងដំណឹងដ៏សែនរីករាយនេះផងដែរ យើងឃើញថា គ្រប់បណ្ដាមហាជន ក៏ដូចជាហ្វេនៗទាំងអស់ បាននាំគ្នាផ្ញើពាក្យអបអរសាទរដល់តារារូបនេះគ្រប់គ្នា។ ពិសេសនោះ គឺអ្នកនៅក្នុងរង្វង់គ្រួសាររបស់តារាស្រីរូបនេះ ពួកគេពិតជាមានក្ដីត្រេកអរជាខ្លាំង ដោយបានឃើញក្មេងតូចដ៏គួរឲ្យក្នាញ់នេះ។ គួរបញ្ជាក់ផងដែរថា តារាសម្ដែង តូតា បានចូលរោងរៀបមង្គលការតាមប្រពៃណីជាមួយស្វាមី កាលពីអំឡុងខែ កុម្ភៈកន្លងទៅ យ៉ាងអធិកអធមនិងមានភ្ញៀវចូលរួមយ៉ាងកុះករផងដែរ៕ ទស្សនារូបភាពខាងក្រោម៖

Read More

យប់នេះ សម្តេចតេជោ ហ៊ុន សែន នឹងមានវត្តមាន នៅតំបន់រងគ្រោះដោយជំនន់ ទឹកភ្លៀងនៅខ័ណ្ឌដង្កោរ​ រាជធានី ភ្នំពេញ….

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នឹងមានវត្តមាន នៅតំបន់រងគ្រោះដោយជំនន់ ទឹកភ្លៀងនៅខ័ណ្ឌដង្កោរ រាជធានី ភ្នំពេញ ។ ការចុះត្រួតពិនិត្យដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីមើលនិងដឹកនាំផ្ទាល់អំពីការជម្លៀស និងការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ ដោយសារទឹកជំនន់។ គួរបញ្ជាក់ផងដែរថា ស្ថានភាពទឹកនៅម្ដុំរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ បន្តហូរខ្លាំងដដែល៕

Read More

សែនអាណិត! ល ង់ទឹកទៀតហើយ ពេលម្តាយ និងកូនស្រី ឆ្លងទឹកអូរ ទៅបេះផ្លែម្ទេស ហើយពេលនេះ….

ពិតជាដំណឹងមួយដ៏គួរឲ្យសោកស្តាយ ដោយសារតែម្តាយ និងកូន បានបា ត់បង់ជី វិ ត ដោយសាតែល ង់ទឹ ក នៅថ្ងៃទី 15 ខែតុលា ឆ្នាំ២០២០ ខណ:ពេលពួកគាត់កំពុងតែ នៅភូមិព្រៃវេង ឃុំគម្រូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន សមត្ថកិច្ច បានរកឃើញសា កស ព កូន ចំណែកសា កស ពម្តាយ សមត្ថកិច្ចកំពុងស្វែងរកបន្ត៕

Read More

ទឹកចិត្តកងទ័ពសង្គ្រោះ! ទាំងយប់ទាំងថ្ងៃ ពួកគាត់អស់កម្លាំង យកដីជាគ្រែ យកមេឃជាដំបូល ដើម្បីបងប្អូនរងគ្រោះពីទឹកជំនន់…

ដូចជាបងប្អូន បានឃើញស្រាប់ទៅហើយ ក្នុងមួយរយៈពេលនេះ គ្រោះធម្មជាតិទឹកជំនន់ កំពុងតែបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នីមួយៗ មិនថានៅក្នុងភ្នំពេញ ឬបណ្តាខេត្តមួយចំនួន ដែលលិចទឹក រហូតពួកគាត់ ត្រូវសម្រេចចិត្តចាកចេញពីទីលំនៅ ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។ ជាមួយគ្នានោះដែរ កងកម្លាំងជាច្រើន ដែលត្រូវបានបែកចែក ឲ្យការពារ និងជួយបងប្អូនដែលរងគ្រោះ ព្រោះទឹកជំនន់ ក៏ពួកគាត់ មិនឲ្យបងប្អូនអស់សង្ឃឹម លើពួកគាត់នោះដែរ ដោយខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីជួយសង្គ្រោះ បងប្អូន ឲ្យទាន់ពេលវេលា ព្រោះមិនចង់ឲ្យអ្នកណា រងគ្រោះដល់អាយុជីវិត ព្រោះតែទឹកជំនន់នោះទេ។ ជាពិសេស នៅពេលចុះទៅជួយបងប្អូនខ្មែរ បងៗកងកម្លាំង ត្រូវបានគេលួចថត ខណៈរង់ចាំជម្លៀសបងប្អូន ចេញពីទឹកជំនន់ ដោយពួកគាត់ បានគេងសម្រាកផ្ទាល់លើដី ដោយមិនខ្វល់ពីអ្វីគ្រប់យ៉ាង ព្រោះពួកគាត់ គិតសុវត្ថិភាពប្រជាពលរដ្ឋ ជារឿងសំខាន់ ក្នុងគ្រាលំបាកមួយនេះ។យ៉ាងណាមិញ ការលះបង់របស់បងៗកងកម្លាំង បានធ្វើឲ្យមហាជន មានការសរសើរ ដែលយកពេលវេលាបងប្អូនខ្មែរជាធំ ហើយក៏មិនខ្វល់កន្លែងដែលពួកគាត់ ត្រូវសម្រាកនោះដែរ ទោះត្រូវគេងលើដី យកមេឃជាមុងក៏ដោយ ឲ្យតែបានជួយប្រជាពលរដ្ឋបានមុនសិន៕

Read More

ក្តៅៗ! នេះជាទិដ្ឋភាពទឹកភ្លៀងជននៅក្នុងបុរី VIP ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះនៅសល់តែផ្ទះ សំណង់ ឯមនុស្សឆាកចេញឡើងស្ងាត់ហើយ…. (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា ក្នុងខណ្ឌដង្កោ គឺមានសង្កាត់ចំនួន៥ ដែលរងការលិចលង់ដូចជា សង្កាត់គងនយ សង្កាត់រលួស សង្កាត់ស្ពានថ្ម សង្កាត់សាក់សំពៅ និងសង្កាត់ទៀន ដែលត្រូវបានទទួលរងនៅជំនន់ទឹកភ្លៀងខ្លាំងកាលពីយប់ម្សិលមិញនេះ ហើយក៏ត្រូវបានកម្លាំងរបស់រដ្ឋាភិបាល ជំលៀសប្រជាពលរដ្ឋជាច្រើនពាន់នាក់ចេញមកទីសុវត្តិភាពផងដែរទាំងយប់ បន្តរហូតមកដល់ពេលព្រឹកនេះទៀត។ ហើយខាងក្រោមនេះ គឺជាវិដេអូដែល ឯកឧត្តម ដួង ដារ៉ា ជំនួយការ សម្តេច តេជោ នាយក រដ្ឋមន្រ្តី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានធ្វើដំណើរដោយទូក ទៅមើលស្ថានភាពទឹកពិតៗ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅព្រែកជ្រៃ ម្តុំបុរី VIP ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

Read More

គ្រាន់តែទៅដល់! បងស្រី អូន ត្រូវបានប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ រត់មកអោប ទាំងទឹកភ្នែក ក្នុងថ្ងៃចែកអំណោយនៅខេត្ត ពោធិ៍សាត់ និងរតនៈគីរី… (មានវីដេអូ)

ក្រោយពីបានរៀបស្បៀងទាំងយប់ ទាំងថ្ងៃ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ អ្នកនាង ស្រីអូន និងស្វាមី ព្រមទាំងក្រុមការងារបានធ្វើដំណើរទៅដល់ខេត្តពោធិសាត់ហើយ និងត្រៀមបន្តទៅកាន់ខេត្តរតនៈគីរី។ ក្នុងនោះអ្នកនាង ស្រីអូន បានចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅទីនោះជាច្រើននាក់ ហើយអ្វីដែលស្លុតចិត្តនោះគឺ ប្រជាពលរដ្ឋមួយចំនួនបានអោបបងស្រី អូន ទាំងទឹកភ្នែក មើលហើយពិតជាស្រណោះណាស់។ គួរបញ្ជាក់ថានៅពេលប៉ុន្មានថ្ងៃនេះ ប្រទេសកម្ពុជា មានខេត្តជាច្រើនបានទទួលរងនៅសំពាធស្រាលពីព្បុះធំៗ ហើយបង្កអោយមានជាជំនន់ទឹកភ្លៀងជាច្រើនបានជន ធ្វើឲ្យប៉ះពាល់ផ្ទះសំបែង ផ្លូវថ្នល់ និងទ្រព្យសម្បត្តិជាច្រើនទៀតផងដែរ ជាពិសេសគឺអាយុជីវិ តមនុស្សតែម្តង៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

មើលហើយខ្លាចជំនួស! ថតបានឡានមួយគ្រឿងបានហូរតាមទឹក ឯម្ចាស់ក៏សម្រេចចេញពីឡាន ហែលអោយគេជួយ នៅខណ្ឌដង្កោ … (មានវីដេអូ)

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមប្រភពព័ត៌មានបានឲ្យដឹងថា មកដល់ពេលនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និងជន់លិចដល់សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពេលកងកម្លាំងសង្គ្រោះបន្ទាន់ និងជំនាញផ្សេងៗជាច្រើនទៀត នៅតែបន្តជម្លៀសប្រជាពលរដ្ឋមកកាន់ទីសុវត្ថិភាពផងដែរ។ ដោយលែកបើយោងតាមប្រភពពីហ្វេសបុកផេចរបស់បង Sorn Sopheak-ស៊ន សុភក្រ្ត បានថតជាប់នៅហេតុការណ៍រថយន្តមួយគ្រឿងអណ្តែងតាមទឹក ខណៈពេលម្ចាស់សម្រេចចិត្តចេញពីរថយន្តហើយហែលទៅអោយគេជួយ ក្នុងនោះបងប្រុសបានបញ្ជាក់ថា: ទឹកលិចនៅខណ្ឌដង្កោ រហូតលិចឡាន អណ្តែតឡាន ព្រឹកនេះអាជ្ញាធរបន្តជួយសង្គ្រោះ និងចែកអំណោយជូនប្រជាពលរដ្ឋ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More