ត្រៀមអ្នករ ងគ្រោះនៅកំពង់ស្ពឺ! ថៅកែពេជ្រ ទ្រី​ ដាណា និងពូ ម៉ៅ ចេញរៀបចំស្បៀងទាំងយប់ សម្រាប់ជួយបងប្អូនខ្មែរនៅទីនោះថ្ងៃស្អែកនេះ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា ថៅកែពេជ្រ ទ្រី ដាណា និងពូ ម៉ៅ បាននាំយកអំណោយទៅចែកជូនបងប្អូនដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀង នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ដោយអស់ទឹកប្រាក់ ២ ម៉ឺនដុល្លារួចមកហើយ ដោយលែកនៅយប់នេះវិញ ថៅកែពេជ្រ ទ្រី ដាណា និងពូ ម៉ៅ បានបញ្ចេញសកម្មភាពទាំងយប់ត្រៀមស្បៀង ក៏ដូចជាអំណោយជាច្រើនទៀត សម្រាប់ចែកជូនបងប្អូននៅឯខេត្តកំពង់ស្ពឺ និងតំបន់មួយចំនួនទៀត។ ដោយក្នុងនោះ ថៅកែពេជ្រ ទ្រី ដាណា មិនខ្វល់ពីការនឿយហត់ឡើយ គឺស្លៀកពាក់រូបគេងយប់ មកជួយរៀបចំឥវ៉ាន់ឲ្យទាន់ពេល សម្រាប់ត្រៀមចេញទៅកំពង់ស្ពឺថ្ងៃស្អែកនេះតែម្តង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានខ្សែកពេជ្រទេមានតែស្នាមវះក គ្មាននាឡិកាពេជ្រទេមានតែខ្សែអំបោះក្រហមលើ កដៃ គាត់ជាមនុស្ស សាមញ្ញ តែបេះដូងធំធេង ហើយ…

ដូចប្រិយមិត្តបានជ្រាបហើយថា ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋក្នុងគ្រាដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដោយលែកក្នុងនាយជាអ្នកចំរៀនរបស់ផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ពិតជាមិនអាចទប់អារម្មណ៍ដែលមានអ្នកដឹកនាំល្អដូចជា លោកឧកញ៉ា ឡេង ណាវ៉ាត្រា រហូតកញ្ញាបានទម្លា យថា: បងប្រុសឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានខ្សែកពេជ្រទេមានតែស្នាមវះក 🙏🙏🙏 គមាននាឡិកាពេជ្រទេមានតែខ្សែអំបោះក្រហមលើ ក ដៃ 🙏🙏🙏 គាត់ជាមនុស្ស សាមញ្ញ តែបេះដូូងធំធេង 🙏🙏🙏 នាមជាកូនចៅមានតែអរគុណទឹកចិត្តបងប្រុសឧកញ៉ាដែលបរិច្ចាកថវិកាជួយជាតិនាវេលាគ្រោះទឹកជំនន់60ម៉ឺនដុល្លាថ្ងៃនេះ🙏🙏🙏🙏🙏៕

Read More

ឃើញប្រជាជនមានទុក្ខព្រោះគ្រោះធម្មជាតិ! លោកឧកញ៉ា ទៀ វិចិត្រ បានបរិច្ចាកជាថវិការរហូតដល់ទៅចំនួន….

យោងតាមហ្វេសបុកផេចរបស់ KPS BreakingNews បានឲ្យដឹងថា: គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការងារ មនុស្សធម៌ ក្នុងការចូលរួមជួយប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ដែលសម្តេចបានអំពាវនាវដល់បងប្អូនរួមជាតិ ចូលរួមធ្វើការងារមនុស្សធម៌ទាំងអស់គ្នា ក្នុងគោលបំណងជួយសង្គមជាតិ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក) លោកឧកញ៉ា ទៀ វិចិត្រ បានចូលរួមឧបត្ថម្ភថវិកា ចំនួន ប្រាំមុឺនដុល្លា។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ថវិកាទាំងអស់នេះ លោកឧកញ៉ាប្រគល់ជូនតាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា🇰🇭🇰🇭៕

Read More

ចេះទៅរួច! ឪពុកបង្កើត មិនដឹងគិតអី ចាប់កូនស្រីខ្លួនឯងរំ លោ ភ ពេលគ្នាកំពុងរៀន ហើយលើកទី២ គឺពេលគ្នាកំពុង….

កាលពីវេលាម៉ោង ៨និង២០នាទី ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខ្ញែរបានទទួលពាក្យបណ្ដឹងពីឈ្មោះ ឈុន តឿន ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ បានប្ដឹងរាយការណ៍ថា៖ឈ្មោះ ណៃ ចន្ថា ភេទប្រុស អាយុ ៥៧ឆ្នាំ (ត្រូវជាឪពុកបង្កើត) បានចា ប់បំពា នសេ ពស ន្ថវ: (លើកូនស្រីបង្កើត) របស់ខ្លួនឈ្មោះ ម ព ជ រ ភេទស្រី អាយុ ២០ឆ្នាំ ។ ក្រោយពីទទួលបណ្ដឹងបានភ្លាមកម្លាំងបានធ្វើការសាកសួរបំភ្លឺលើជនរ ងគ្រោះ និងនាំយកទៅមណ្ឌលសុខភាពសំបូរ។ ជនរ ងគ្រោះឈ្មោះ ម ព ជ រ ភេទស្រី អាយុ ២០ឆ្នាំ មានទីលំនៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ។ បានឆ្លើយបំភ្លឺថា៖ លើកទី១ ៖ នៅខែកក្កដាឆ្នាំ២០២០ មិនចាំថ្ងៃ វេលាម៉ោង ៣និង០០នាទីរសៀល (ជនរងគ្រោះ) កំពុងអង្គុយរៀនលើផ្ទះម្នាក់ឯង( ឱពុកបង្កើត) របស់ខ្លួនឈ្មោះ ណៃ ចន្ថា បានឡើងមកចាប់ខ្ទប់មាត់ និងគំរា មថា បើស្រែកអញនិងផ្តា ច់ជី វិ តចោល ពេលនោះឈ្មោះ ណៃ ចន្ថា បានធ្វើសកម្មភាពលើជនរងគ្រោះបានសម្រេច០១ដង។ លើកទី២ ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទីរសៀលជនរងគ្រោះ កំពុងបញ្ចូលភ្លើងទូរស័ព្ទក្នុងបន្ទប់លើផ្ទះ ស្រាប់តែឈ្មោះ ណៃ ចន្ថា (ជាឪពុកបង្កើត) បានចូលទៅក្នុងបន្ទប់ក៏ចាប់ខ្ទប់មាត់…

Read More

សុំម្នាក់មួយមាត់បងប្អូន! ថតបានស្តែងៗទំពាំងស្អុយ បង្ហោះម៉ូតូកណ្តាលផ្លូវក្រុង ចុងក្រោយបានត្រឹមប្រកា ច់ដេក ដី…. (មានវីដេអូ)

ដូចប្រិយមិត្តបានដឹងហើយថា ក្មេងស្ទាវបង្ហោះម៉ូតូតាមផ្លូវ ត្រូវបានសាបរលាបទៅហើយនៅក្នុងក្រុងភ្នំពេញ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះគឺ មានអ្នកធ្វើដំណើរតាមរថយន្ត ថតបានសកម្មភាពស្តែងៗ នៅពេលដែលយុវជន២នាក់ ជិះល្បឿនលឿន ជិះម្តងឆ្វេង ម្តងស្តាំ ហើយបង្ហោះម៉ូតូទៀត តែចុងក្រោយបានត្រឹមដួ លប្រកា ច់ប្រ កិន កណ្តាលផ្លូវ ហើយនិងត្រូវបានមហាជនសើចចំអរអោយទៀត។ នេះបើយោងតាមគណនីហ្វេសបុកមួយឈ្មោះ Lim Kimleng បានបញ្ជាក់ថា: ជិះកាងផង បង្ហោះផង ចុងក្រោយដួល 😐។ ក្នុងនោះ មហាជនបានខមិនថា: អោយវាងា ប់ទៅជិះម៉ូតូភ្លេីអញ្ចឹងនោះ😒វាគិតថាគេសរសេីរវាមែន?☹️ – អោយសមចរឹក – អោយរៀងអាក្អូនកុំចេះតែហ៊ាន៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ប្រកាសអាសន្នហើយ! អភិបាលខេត្តកំពង់ស្ពឺ ថាយ៉ាងយូ ២ម៉ោងទៀត ទឹកនិងបុកទៅក្រុងច្បារមនទាំងមូល ដូច្នេះសូមត្រៀមខ្លួន ដោយ….

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ យោងតាមគណនីហ្វេសបុករបស់ ឯកឧត្តម វុី សំណាត អភិបាល នៃគណនៈអភិបាលខេត្តកំពង់ស្ពឺ បានជូនជាដំណឹងថា: សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ 2 ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក ភូមិភ្នំដី ភូមិថ្មីភូមិ ក្រវៀន ព្រៃបេង តាំងក្រូច សំពៅ និយាយរួមគឺក្រុងច្បារមនទាំងមូលហើយនិងស្រុកសំរោងទងមួយចំណែកមួយផ្នែក។ សេចក្តីដូចបានជម្រាបជូនខាងលើសូមពុកម៉ែមាមីងបងប្អូនដែលមានភូមិពាក់ព័ន្ធទាំងអស់ប្រញ៉ាប់ រើអីវ៉ាន់ឡើងដាក់លើទីទួលសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ជាងនេះទៅទៀត ត្រូវត្រួតពិនិត្យទៅលើចាស់ជរា កុមារដែលងាយរងនូវផលប៉ះពាល់មុនគេ។ សូមអរគុណ!៕

Read More

វត្តអាត្មាមិនមែនព្រៃអាម៉ាហ្សូនទេញោម! ប្រជាពលរដ្ឋចាប់ផ្តើមឃើញមានពស់វារចូលផ្ទះ ក៏ចាប់យកទៅប្រលែងនៅវត្ត ហើយខ្លះក៏យកទៅ….

រដូវកាលទឹកជន់បែបនេះ មានសត្វជាច្រើន ជាពិសេសគឺសត្វពស់ តែងតែប្រទះឃើញវាទៅរកកន្លែងរស់នៅតាមផ្ទះប្រជាពលរដ្ឋ ជាក់ស្តែងនៅមុននេះបន្តិច មានគណនីហ្វេសបុករបស់ប្រជាពលរដ្ឋខ្មែរជាច្រើនបាន ចែករំលែកថា: ទឹកឡើងសំបូរពស់ថ្លាន់ណាស់ ចាប់បាន៣ក្បាលហើយ យកទៅលែងនៅវត្តហើយ ២០គីឡូ ១០គីឡូ ៥គីឡូ ហើយគណនីហ្វេសបុកផ្សេងទៀតថា: :flushed:ទឹកលិច​ ពស់ថ្លាន់វាឡេីងផ្ទះ​:snake::snake: ធំណាស់​ 1​ជិត20គីឡូ ខ្ញុំចាប់វាយកទៅលែងទេបង​ ប្អូន​ ខ្ញុំយកវាទៅលែងនៅខេត្តមណ្ឌលគីរី​ ក្នុងព្រៃអភិរក្សសូម​ បង​ ប្អូន​ ប្រុងប្រយ័តផង​ ព្រោះទឹកជំនុនជនលិចភូមិ​ សត្វពស់វាឡេីងផ្ទះ៕

Read More

ម្ចាស់បទ ជាប់រវល់ លោក សាន ផានិត លែងរវល់រឿងស្នេហាទៀតហើយ រវល់រើឥវ៉ាន់ ចេញពីផ្ទះ ព្រោះទឹកលិចអស់នៅបូរីពិភពថ្មី ផ្សារត្រពាំងថ្លឹង… (មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តបានស្គាល់មកហើយ តារាចម្រៀងជើងចាស់ លោក សាន ផានិត ដែលមានឈ្មោះបោះសម្លេងជាខ្លាំងកាលពីជំនាន់មុន ហើយពេលពេលបច្ចុប្បន្នលោកក៏នៅតែបន្តចេញបទចម្រៀងថ្មីៗមួយផងដែរ។ ដោយលែកនៅថ្ងៃនេះ ក្រោយពីចោលផ្ទះប្រហែលជា​ ៤ ថ្ងៃ ដោយសារតែទឹកលិច ដែលមានទីតាំងនៅបុរីពិភពថ្មី ផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក សាន ផានិត បានមកមើលផ្ទះជាថ្មី បានត្រឹមពោលពាក្យថាអាណិតផ្ទះណាស់ មុខផ្ទះធ្លាប់តែជួបជុំផឹកស៊ី តែពេលនេះលិចអស់ ក្នុងនោះលោកក៏បានយករថយន្តមកដឹកឥវ៉ាន់ចាំបាច់ចេញពីផ្ទះផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ក្រោយផ្អើលរឿងអាងក្រពើនៅក្រុងតាខ្មៅ សមត្ថកិច្ចបានចុះទៅមើលភ្លាមៗ និងបានឲ្យម្ចាស់ផ្ទះធ្វើកិច្ចសន្យា ឯអាងទឹកគឺមានលក្ខណៈ…

ដូចប្រិយមិត្តបានជ្រាបហើយថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ខណៈពេលជំនន់ទឹកភ្លៀងនៅតែបន្តកើនឡើង ប្រជាពលរដ្ឋដែលរស់នៅព្រែកសំរោងក្រុងតាខ្មៅ បានផ្ញើសារមកកាន់សារព័ត៌មាន ហង្សតូច ថា: ព្រោះដោយសារមានការលិចទឹកខ្លាំង ប្រជាពលរដ្ឋកំពុងមាន​ការ​ព្រួយ​បារម្ភ ​ខ្លាំង​ចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ស្នេីរដល់សមត្ថកិច្ច​និងអាជ្ញាធ​រមូលដ្ឋាន​ ចុះពិនិត្យមេីល​ផង​ ព្រោះទឹកកាន់តែឡេីងខ្លាំង​ កៀកៗអាង​ចិញ្ជឹមក្រពេីហេីយ…. (ព្រឹកថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០២០នេះ)៕ យ៉ាងណាក្រោយពីទទួលបានដំណឹងភ្លាម លោកអធិការ បានបញ្ជាអោយកំលាំងប៉ុស្ត៍សហការជាមួយក្រុមប្រឹក្សាសង្កាត់ មេភូមិព្រែកសំរោង៣ ដោយបានអញ្ជើញម្ចាស់ទីតាំងអោយមានការប្រុងប្រយត្ន័ដោយភ្ជាប់និង កិច្ចសន្យាម្ចាស់ទីតាំងផងដែរ។ តាមការចុះត្រួតពិនិត្យយើងបាន សង្កេតឃើញនៅជុំវិញនៃទីតាំងមាន របងពទ្ធ័ជុំវិញមានកំពស់៣ម៉ែត្រហើយក្នុងអាងចិញ្ចឹមក្រពើមានរាបអិតមានកំពស់៣ម៉ែត្រកន្លះផងដែរ៕ ប្រភពរូប បង ចៅ ដោក

Read More

អរគុណចំពោះទឹកចិត្ត សប្បរុសធម៏ លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បរិច្ចាគថវិកា៦០ម៉ឺនដុល្លារ សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

លោកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន៦០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ សូមជំរាបថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ក្នុងគ្រាដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងសូមបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋ តាមភូមិសាស្ត្រ ដែលទទួលខុសត្រូវ ឱ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាក និងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិនានា។

Read More