រំភើបជំនួស! នារីខ្មែរដែលប្រកាសឲ្យគេជួយពីប្រទេសចិន ក្រោយត្រូវគេធ្វើបា ប២ឆ្នាំ ពេលនេះត្រូវបានរំដោះយកមកទីកន្លែងសុវត្តិភាពហើយ ដោយរកឃើញនៅឯ….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មហាជនជាច្រើនបានសម្តែងការអាណិតអាសូរដល់នារីម្នាក់ដែលកំពុងតែជាប់នៅចិន ២ ឆ្នាំ ក្រោយត្រូវគេបោក ដោយសារតែទ្រាំទៀតលែងបាន នារីរូបនេះបានលួចចេញវីដេអូតាមបណ្តាញសង្គមហ្វេសបុក ដោយនៅក្នុងគណនីហ្វេសបុករបស់នាង ផ្ទាល់មានឈ្មោះថា រីណា រីណា បានរៀបរាប់ទាំងទឹកភ្នែកថា: សូមសម្តេច ហ៊ុន សែន ជួយដល់ខ្ញុំផង ខ្ញុំចាញ់បោកគេមកដល់ប្រទេសចិន ២ ឆ្នាំហើយ គឺធ្វើបាបឆ្អែតឆ្អន់អស់ហើយ មានជំងឺក៏មិនយកខ្ញុំទៅពេទ្យ ហើយខ្ញុំចង់ត្រលប់ទៅផ្ទះវិញណាស់ ទោះបីជាលើកចុងក្រោយ ក៏ចង់បានជួបគ្រួសារវិញនៅប្រទេសខ្មែរ។ យ៉ាងណាក្រោយពីទទួលបានដំណឹងនេះភ្លាម រដ្ឋាភិបាលកម្ពុជាបានបើកការស្រាវជ្រាវ និងបានរំដោះនារីខ្មែរខាងលើបានហើយ នេះបើយោងតាមគណនីហ្វេសបុកឈ្មោះ ញុំ ស្រលាញ់ កម្ពុជា បានរៀបរាប់ថា: ជួយបានហើយ 13.10.2020 ពលការិនីម្នាក់ ដែលបានស្នើសុំជំនួយ ពីសម្តេចតេជោ ហ៊ុន សែន ជួយដើម្បីបានវិលត្រឡប់ពី ប្រទេសចិន មកកម្ពុជាវិញនោះ ត្រូវបានរកឃើញហើយ នៅខេត្តជីជាំង ប្រទេសចិន និងត្រូវបានអន្តរាគមន៍ រំដោះឲ្យមកស្នាក់នៅបណ្តោះអាសន្ន នៅស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ដើម្បីរង់ចាំ រៀបចំបំពេញបែបបទ បញ្ជូនត្រឡប់មកកម្ពុជាវិញ នៅចុងខែតុលា ឆ្នាំ២០២០ នេះ។ គណនីហ្វេសប៊ុកឈ្មោះ_រីណា_រីណា មានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី 16.05.1994 មានស្រុកកំណើត នៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម៕

Read More

ចប់បាត់! កីឡាករ Cristiano Ronaldo ធ្វើតេស្ត វិជ្ជមាន កូវីដ ១៩

ដោយយោងតាមសារពត៌មាន BBC ឲ្យចុះផ្សាយថា ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus បានធ្វើ តេស្ត វិជ្ជមាន កូវីដ ១៩ ខណៈពេលដែលគាត់កំពុងបំពេញកាតព្វកិច្ចអន្តរជាតិ ។ កីឡាករ Cristiano Ronaldo នឹងខាតខានចូលលេងប្រកួតពេល ព័រទុយហ្កាល់ ត្រូវប៉ះជាមួយស៊ុយអែតបន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន Covid-19 ។ សហព័ន្ធបាល់ទាត់ព័រទុយហ្កាល់បានបញ្ជាក់ពីព័ត៌មាននេះនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃអង្គារដែលសរសេរថា“ Cristiano Ronaldo មិនត្រូវបានអនុញ្ញតិ្តឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបន្ទាប់ពីការធ្វើតេស្តវិជ្ជមានសម្រាប់ កូវីដ ១៩ ដូច្នេះគាត់នឹងបានជួយក្រុមព័រទុយហ្កាល់ ក្នុងជំនួបជាមួយស៊ុយអែតទេ។

Read More

មិនធម្មតា! ក្រុមហ៊ុនដ៏ធំ ជីប ម៉ុង គ្រុប បរិច្ចាកថវិការលើសពី ២០ ម៉ឺនដុល្លា សម្រាប់ជួយដល់ប្រជាជនជួបគ្រោះធម្មតាជាតិឆ្នាំនេះ…

ដូចប្រិយមិត្តបានជ្រាបហើយថា ជំនន់ទឹកភ្លៀងបានវាយប្រហា រខេត្តជាច្រើនរបស់កម្ពុជា ទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការ ជួយសង្គ្រោះប្រជាពលរដ្ឋបណ្តាខេត្តរាជធានីខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ក្នុងគ្រាដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង។ដោយលែកដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះនៅកម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថិវិកាចំនួន៣០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់៕

Read More

សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត! ពេលនេះប្រទេសឡាវ ប្រកាសបើកទ្វាទឹកចេញពីអាងស្តុកទឹកវារីអគ្គិសនី ដែលហូរចាក់មកទន្លេសេកុងខេត្តស្ទឹងត្រែង ហើយ…

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តអត្តពឺ នៃប្រទេសឡាវ បានប្រកាសឱ្យខេត្តស្ទឹងត្រែង ត្រូវប្រុងប្រយ័ត្ន ដោយសារឥទ្ធិពលព្យុះលីនហ្វា ធ្វើឱ្យកម្ពស់ទឹកនៅទន្លេនានាកើនឡើង ជាពិសេសទឹកទន្លេសេកុង ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែតុលា ឆ្នាំ២០២០។ ស្របពេលនេះ ក្រុមហ៊ុនវារីអគ្គិសនីភូមិភាគកណ្ដាលរបស់វៀតណាម នឹងបើកទឹកចេញពីអាងស្តុកទឹកវារីអគ្គិសនី។ ដូច្នេះទឹកដែលបង្ហូរចេញពីអាងស្តុកទឹកវារី ព្រមជាមួយជំនន់ទឹកភ្លៀង នឹងហូរចុះទៅខេត្តស្ទឹងត្រែង តាមទន្លេសេកុង។ រដ្ឋបាលខេត្តអត្តពឺ ក៏បានប្រាប់ឱ្យខេត្តស្ទឹងត្រែង ដើម្បីចាត់វិធានការត្រៀម និងបង្ការ ចំពោះគ្រោះធម្មជាតិនេះ។ដោយឡែក ទឹកទន្លេសេកុង កំពុងបន្តហក់ឡើងហើយ ដែលបានបណ្ដាលឱ្យបាក់ច្រាំងទន្លេនៅមុខសាលាស្រុកចាស់ស្ថិតនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ដើម្បីការពារការបាក់ច្រាំងដែលបង្កឡើងដោយទឹកជំនន់កំពុងបន្តឡើង លោក សំ ប៊ុនធិន អភិបាលរងស្រុក ដោយទទួលបានការណែនាំពីលោក ផាន់ យុត អភិបាលស្រុក បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ច្រកបាវខ្សាច់ ទប់ដីកុំឱ្យបាក់បន្តទៀត។ សូមរំឭកថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេសេកុង សេសាន និងទន្លេស្រែពក មានការប្រុងប្រយ័ត្នចំពោះការហក់ឡើងនៃទឹកទន្លេ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

Read More

ច្រើនណាស់! អ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាកថវិការជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានគ្រោះធម្មជាតិ រហូតដល់ទៅចំនួន….

ដូចប្រិយមិត្តបានជ្រាបហើយថា ប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជាបានរងគ្រោះព្រោះទឹកជំនន់ បន្ដ បង្ក ភាព វឹកវរ នៅតាម តំបន់ ជាច្រើន នៅ ប្រទេស កម្ពុជា ជាពិសេស នៅ ខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបង ដែល បាន ឆក់យក ជី វិ ត មនុស្ស យ៉ាង ហោច ណាស់ ១០ នាក់ នៅ ទូទាំងប្រទេស ហើយក៏បានបន្តអោយរងគ្រោះនៅតាមបណ្តាលខេត្តផ្សេងៗទៀតផងដែរ ។ ដើម្បីចូលរួមចំនែកជួយ នៅមុននេះបន្តិចបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា: អ្នកឧកញ៉ា គិត ម៉េង បានចូលរួមបរិច្ចាគថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន សម្រា ប់ជួយស ង្រ្គោះប្រជាពលរដ្ឋ ដែលរ ងគ្រោះដោយសារទឹកជំន ន់ ។

Read More

ជួយស៊ែរឲ្យមានគេជួយសត្វអណ្តើកកំសត់នេះផងទៅ! សត្វអណ្តើកនេះកើតតាំងពីឆ្នាំ ១៩៤៨ មកម្ល៉េះ ហើយ….

សម្រាប់ ប្រជាជន នៅក្នុង ភូមិភាគ អាស៊ីអាគ្នេយ៍ យើង នេះ ជាទូទៅ និង ដោយឡែក នៅ ក្នុង ប្រទេស ក ម្ពុ ជា សត្វ អណ្តើក ដែលមាន អាយុ វែង ជាងគេ ក្នុង បណ្តា សត្វ ទាំងឡាយ គឺ តំណាង ឲ្យ ភាព យឺនយូរ នៃ ជីវិត ឬ ភាព អមតៈ។ ដោយលែកនៅមុននេះបន្តិចបើយោងតាមការបង្ហោះពីហ្វេសបុកផេចឈ្មោះ JTV News បានជូនដំណឹងថា: សត្វអណ្តើកនេះមានអាយុកាល 4.9.1948 រហូតមកដល់ពេលនេះគេចាប់បាន 13.10.2020៕

Read More

ក្តៅៗ! សូមប្រុងប្រយ័ត្នផង មុននេះ ទំនប់ស្តុកទឹកពី៥ ទៅ៧ លានម៉ែត្រត្រីគុណ ត្រូវបានទឹកវ៉ៃបំបាក់បាត់ហើយ នៅឯ…

នៅមុននេះបន្តិចយោងតាមគណនីហ្វេសបុករបស់ ឯកឧត្តម វុី សំណាត អភិបាល នៃគណនៈអភិបាលខេត្តកំពង់ស្ពឺ បានជូនជាដំណឹងថា: សូមគោរពជូនដំណឹងដល់ពុកម៉ែមាមីងបងប្អូនដែល រស់នៅក្នុង ស្រុកភ្នំស្រួច (ឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំមហាសាំង ) និងមួយផ្នែកនៃស្រុក សំរោងទង (ឃុំតាំងក្រូច) ទាំងអស់មេត្តាជ្រាបថា នៅវេលាម៉ោង១៦ រសៀលនេះទំនប់ចំការតែ ដែលមានសមត្ថភាពស្តុកទឹកពី៥ ទៅ៧ លានម៉ែត្រត្រីគុណ បានបាត់ហើយ។ ដូច្នេះសូមពុកម៉ែមាមីងបងប្អូនដែលរស់នៅតាមបណ្ដាឃុំពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប្របនឹងមាត់ស្ទឹងសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។ ក្នុងន័យនេះដែរ សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមមេត្តាយកចិត្តទុកដាក់នៅក្នុងការរក្សាកម្លាំងដើម្បីទុកចុះជួយបងប្អូនប្រជាពលរដ្ឋនៅពេលដែលគាត់ត្រូវការសង្គ្រោះ ៕ សូមអរគុណ!

Read More

ក្រតែខ្លួនតែមានចិត្ត! អតីតកីឡាករប្រដាល់ វង្ស ណយ ដកលុយសន្សំទិញស្បៀងសម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារតែទឹកជន ដែលមានចំនួនដល់ទៅ…

យោងតាមហ្វេសបុកផេចរបស់លោក Heng Loong បានបង្ហោះសារអំពីទឹកចិត្តអតីតកីឡាករប្រដាល់ លោក វង្ស ណយ ដែលសព្វថ្ងៃជាអ្នកលក់ងៀតក្របី បានដកប្រាក់ខ្លួនឯងដែលខំសន្សំ ទៅទិញមីចំនួន 40 កេស សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀងនៅតាមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងលោក Heng Loong បានរៀបរាប់ថា: ទោះមិនមែនជាឧកញ៉ា ក៏កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ សុខចិត្តសន្សំថវិការទិញមី៤០កេះតូច ជួយឧបត្ថម្ភប្រជាពលរដ្ឋនៅខេត្តដែលរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងតាមរយៈខ្ញុំបាទ។ សូមជូនពរប្អូនប្រុស និងក្រុមគ្រួសារឲ្យមានសុខភាពល្អ និងកាន់តែរីកចម្រើនដើម្បីបន្តជួយសង្គមយើងទាំងអស់គ្នា។ :pray::pray::pray::pray:៕

Read More

ក្រោយផ្ទុះរឿងអាស្រូវ! ទីបំផុត​ ភិក្ខុ​ ឡុង​ ចាន់​ថា​ យល់​ព្រម​លាចាក​សិក្ខាបទ​ហើយ និងបានពោលពាក្យចុងក្រោយថា….

យោងតាមហ្វេសបុកផេចរបស់លោក ផែន វណ្ណះ បានឲ្យដឹងថា: ទីបំផុត​ ភិក្ខុ​ ឡុង​ ចាន់​ថា​ យល់​ព្រម​លាចាក​សិក្ខាបទ​ នៅថ្ងៃទី​ ១៣​ តុលា​ ឆ្នាំ​ ២០២០​ នេះហើយ​ បន្ទាប់​ពី​ការស្វះស្វែង​រកអន្តរាគមន៍​មិនបានសម្រេច​ ។​យោងតាម​ ហ្វេសប៊ុក​របស់​ ភិក្ខុ​ ឡុង​ ចាន់​ថា​ បានបង្ហោះ​មុននេះ​ មាន​ខ្លឹមសារ​ដូចខាងក្រោម​៖​​ ថ្ងៃអង្គារ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២០ នេះ សូមទូលប្រគេន នឹងជំរាប ញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទ ឡុងចន្ថា បាន លាចាកសិក្ខាបទ មួយរយះ មានអ្នកចូលរួមពិសេសបំផុត គឺ ព្រះរស់របស់ខ្ញុំទាំងទ្វេរ សូម អរព្រះគុណ នឹង សូមអរគុណ៕

Read More

ស្តែងៗ! ស្ពានបុរាណមួយ ត្រូវបានកម្លាំងទឹកហូររហូតបាក់ទាំងស្រុង នៅខេត្តបន្ទាយមានជ័យ សូមចូលរួមប្រយ័ត្នទាំងអស់គ្នា… (មានវីដេអូ)

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច ABC Cambodia បានឲ្យដឹងថា: នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ម៉ោងប្រហែល 11:30 នាទី ដោយសារតែទឹកជំនន់បានបន្តកើនឡើង ធ្វើឲ្យស្ពានឈើព្រះពន្លា ដ៏ចំណាស់មួយ បានបាក់ទាំងស្រុង នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ្ឌ័ ខេត្តបន្ទាយមានជ័យ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More