សុំម្នាក់មួយមាត់បងប្អូន! កូនស្រីចិត្តសាហា វ ខឹងឪពុកចំណាស់ ហាមមិនឲ្យធ្វើរឿងមួយនេះសោះ ក៏ដាច់ចិត្តវា យឪពុកខ្លួនឡើងបា ត់បង់ជី វិ ត ហើយ…

ករណីកូនស្រីតិរិច្ឆានចង្រៃប្រល័យឪពុក ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៩:០០ នាទី នៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងស្រុក។ ប្រភពពីទីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថា លឹម លន់ ភេទប្រុស អាយុ៧៨ ឆ្នាំជនជាតិខ្មែរ ភូមិស្វាយកាល់ ឃុំកកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ។ ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលខេត្តនិងស្រុក បានចុះឃាត់ខ្លួនជនបង្ក ដែលជាឃាត ក របាន ១នាក់គឺ ឈ្មោះ លន់ សារឹម ភេទស្រី អាយុ២៥ឆ្នាំជនជាតិខ្មែរ (ត្រូវជាកូនបង្កេីត)របស់ជនរ ងគ្រោះ ដែលមាន ប្តីឈ្មោះនៀវ សារ៉េត ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មានកូន ១នាក់ឈ្មោះនៀវ វិរ: ភេទប្រុស អាយុ៤ឆ្នាំនៅក្នុងបន្ទុក។ក្រោយពីពិនិត្យរួច ជនរ ងគ្រោះមានស្នា មរបួ សពេញផ្ទៃមុខជាច្រើនកន្លែង ដែលជាស្លា កស្នា មរបួសមុ តដោយសារឧបករណ៍វត្ថុរឹង ដោយសារមូលហេតុ កូនស្រវឹងស្រា ហើយខឹងនឹងឪពុក និងបងស្រី (ស្តីបន្ទោស កុំឲ្យដើរ និងផឹកស៊ីស្រវឹង) ក៏សម្រេចធ្វើបែបនេះដាក់ឪពុកខ្លួនតែម្តង៕

Read More

មិននិយាយតែមាត់ទទេនោះទេ ព្រាប សុវត្ថិ កំពូលតារាចម្រៀងដំបូងផ្ដល់អង្ករជាច្រើន ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

ដោយមិនមើលនឹងភ្នែកកំពូលតារាចម្រៀង ព្រាប សុវត្ថិ ប្រចាំផលិតកម្ម Galaxy Navatra បានបរិច្ចាគជាអង្ករចំនួន ២ តោនជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់នៅខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកហេង ឡុង ប្រធានសមាគមសិល្បករកម្ពុជា ។ លោក ហេង ឡុង បានសរសេររៀបរាប់បែបនេះថា៖ «សូមគោរពអរគុណដល់គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២ តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត» ។ ការជួយបរិច្ចាគពីកំពូលតារាចម្រៀងព្រាប សុវត្ថិ គឺចាត់ទុកជាការចេញមុខដំបូងបង្អស់ក្នុងចំណោមអ្នកសិល្បៈផ្សេងទៀត ហើយក៏ជាគំរូដ៏ល្អមួយដល់សិល្បករ សិល្បការិនីផ្សេងៗទៀតដែរ ​៕

Read More

ធ្ងន់កហើយ! អ្នកបើកឡានធំ បានត្រឹមអង្គុយធ្វើមុខស្អុយ ក្រោយប៉ះឡានទំនើប២០ម៉ឺនដុល្លា ពីក្រោយយ៉ាងដំណំ ហើយចុងក្រោយត្រូវ… (មានវីដេអូ)

យោងតាមសេចក្តីរាយការណ៍ពីគណនីហ្វេសបុក Phorn Sophal បានឲ្យដឹងថា: រថយន្តម៉ាកLexus ស៊េរីទំនេីបឆ្នាំ២០២១ បេីកចុះលេីស្ពានអាកាសស្ទឹងមានជ័យ ត្រូវរថយន្ត HYUDAI មកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១២ ខែតុលាឆ្នាំ ២០២០ ស្ថិតនៅជាប់នឹងគល់ស្ពានស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមសម្ដីពីអ្នកបើកបររថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគេបានបើករថយន្តម៉ាក HYUDAI មួយគ្រឿង ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 3A-9766 ចេញមកពីម្ដុំអូរបែកក្អម ធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីត្បូងទៅជើង ហេីយក៏បានឆ្លងកាត់លេីស្ពានអាកាសស្ទឹងមានជ័យ រួចបានចុះពីលើស្ពានពេលនោះក៏រូបគេជាន់ហ្វ្រាំងរថយន្ត ដើម្បីបន្ថយតិចៗតែរូបគេជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកគូថរថយន្តស៊េរីទំនើបម៉ាក Lexus LM300h ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 2BJ-8128 ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តម៉ាក់ Lexus LM300h រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំតែម្តង។ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។ ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះទៅសម្រួលភាគីទាំងសងខាងអស់រយះពេលជាង២ម៉ោង ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្តប្រគល់ឲ្យសមត្ថកិច្ចជំនាញការិយាល័យស្នងការរាជធានីភ្នំពេញយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ភារ៉ា ដង្កោ

Read More

Love Riya រៀបចំខ្លួនយ៉ាងខ្ញង់ ត្រៀមសម្រាប់ពិធីខួបកំណើតកូនស្រី នាល្ងាចនេះ

ដូចប្រិយមិត្តបានស្គាល់មកហើយ នៅកំពូលអ្នកលក់អនឡាញដ៏ល្បីគឺអ្នកនាង Love Riya មិនត្រឹមតែមានទ្រព្យសម្បត្តិច្រើនទេ ថែមទាំងមានរូបសម្រស់គួរឲ្យស្រលាញ់ និងទាក់ទាញ ជាពិសេសទោះបីជាមានកូនស្រីមួយគួរឲ្យស្រលាញ់ និងរស់នៅក្នុងនាងជាមេម៉ាយពិតមែន ប៉ុន្តែអ្នកនាងនៅតែរក្សាសម្រស់បានស្អាតដដែរ ហើយអ្នកនាងក៏ត្រៀមខ្លួនក្លាយជាកូនក្រមុំជាលើកទី២ផងដែរ នៅថ្ងៃខាងមុខដោយមានលោក សូនី ជាកូនកម្លោះ។ ហើយកាន់តែពិសេសនោះ គឺនៅថ្ងៃនេះ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ អ្នកនាង Love Riya បានរៀបចំពិធីខួបកំណើតកូនស្រីរបស់ខ្លួន គឺ ទែនៗ ដែលគួរឲ្យស្រលាញ់ ក្នុងបរិយាកាសសប្បាយរីករាយ ជាពិសេសនោះគឺសង្កេតឃើញថា អ្នកនាង Love Riya និង លោក សូនី បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដូចជាព្រះនាងម្ចាស់ និងព្រះអង្គម្ចាស់ទៅហើយ៕ សូមទស្សនាកម្រងរូបភាព និងវីដេអូខាងក្រោមនេះ:

Read More

កុំចេះតែហ៊ានលេងជាមួយទឹកហូរណាបងប្អូន! ស្តែងៗថតបានមនុស្សធ្វើដំណើរលើផ្លូវ ត្រូវទឹកហូរខួច ហើយចុងក្រោយក៏…. (មានវីដេអូ)

ដោយយោងទៅតាមគណនីហ្វេសបុកឈ្មោះ Rayno Ty O ដែលជាអ្នកដំណើរឆ្លងកាត់ផ្លូវកំពុងតែត្រូវកម្លាំងទឹកភ្លៀងហូរកាត់យ៉ាងខ្លាំង បានបង្ហោះវីដេអូមួយអោយមហាជនមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះកម្លាំងទឹកខ្លាំងណាស់ រហូតបិះនិងធ្វើឲ្យអ្នកដំណើរត្រូវទឹកហូរខួច យកទៅបាត់ទៅហើយ។ ក្នុងនោះ គណនីហ្វេសបុកខាងលើ បានរៀបរាប់ថា: ផ្ដាំអ្នកចង់ទៅលេងបវេល សូមកុំជិ: ម៉ូតូឆ្លងកាត់អី ព្រោះព្រឹកនេះទឹកហូរខ្លាំង ។ យ៉ាងណាជនរងគ្រោះពិតជាមានសំណាងល្អដោយសារតែបានតោងមែកឈើជាប់ និងត្រូវបានជួយសង្គ្រោះឲ្យមានសុវត្តិភាពវិញផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ក្រោយទទួលបានអំណោយពី លោកស្រី ទ្រី ដាណា និងស្វាមី ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ថាយបែបនេះថា…

ឯកឧត្តម ម៉ៅ ធនិន គឺជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលល្បីខាងដោះស្រាយករណីទំនាស់ជាច្រើនរបស់បងប្អូន ត្រូវបានមហាជនគោរពស្រលាញ់ និងសរសើរជាខ្លាំង ចំនែកឯលោកស្រី ទ្រី ដាណា និងស្វាមី ក៏ជាមនុស្សដែលមានចិត្តធម៌ តែងតែចែករំលែកនៅធនធានទ្រព្យសម្បត្តិរបស់ខ្លួនដល់មនុស្សទីទាល់ក្រជាដើម។ ហើយនៅថ្ងៃនេះ លោកស្រី ទ្រី ដាណា និងស្វាមី ក៏បានរួមចំនែកដ៏ធំជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារតែជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ ហើយឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមកទទួលអំណោយទាំងនោះ និងបានពោលពាក្យថា: ក្រោមការដឹកនាំ ដោយយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងខេត្តរបស់ ឯកឧត្តម ម៉ៅ ធនិន សប្បុរសជននៅតែបន្តចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំបេីកកិច្ចប្រជុំរៀបចំបែងចែកកម្លាំងចុះមូលដ្ឋាន ដេីម្បីស្បៀងចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ។ ក្នុងនោះឯកឧត្តមក៏បានទទួលការឧបត្ថម្ភពីសប្បុរសជនដែលបានចូលរួមឧត្ថម្ភ។ សប្បុរសជនដែលបានចូលរួមឧបត្ថម្ភមាន៖ លោកស្រី ទ្រី ដាណា និង ស្វាមី អង្ករ ចំនួន១០តោន ត្រីខកំប៉ុង ចំនួ ន៥០កេសធំ ទឹកសុីអុីវ ចំនួន៥០០យួរ មី ចំនួន៦០កេសធំ លោកឧកញ៉ា ទ្រី ភាព និងលោកជំទាវ ថវិកា ចំនួន៦លានរៀល អង្ករ ចំនួន២០តោន មី ចំនួន១៥០កេសធំ ត្រីខកំប៉ុង ចំនួន៥០កេសធំ ក្នុងនោះឯកឧត្តម ម៉ៅ ធនិន ជំនួសមុខឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ ជួបតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

Read More

ចូលរួមត្រេកអរផង! កងកម្លាំង វរសេនា តូច លេខ ៥៣៣ កងពលតូច ថ្មើរជើងលេខ ៥៣ ជួយស្រង់ យកម៉ូតូប្រជាពលរដ្ឋដែលធ្លាក់ទឹក នៅស្រុកបវេល បានមកវិញហើយ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ យោងទៅតាមគណនីហ្វេសបុកឈ្មោះ Rayno Ty O ដែលជាអ្នកដំណើរឆ្លងកាត់ផ្លូវកំពុងតែត្រូវកម្លាំងទឹកភ្លៀងហូរកាត់យ៉ាងខ្លាំង បានបង្ហោះវីដេអូមួយអោយមហាជនមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះកម្លាំងទឹកខ្លាំងណាស់ រហូតបិះនិងធ្វើឲ្យអ្នកដំណើរម្នាក់ត្រូវទឹកហូរខួចយកទៅបាត់ទៅហើយជាមួយនិងម៉ូតូមួយគ្រឿងផងដែរ។ យ៉ាងណាក្រោយពីមានហេតុការណ៍កើតឡើងភ្លាមៗ កងកម្លាំងជាច្រើននាក់បានជួយសង្គ្រោះទាំងអ្នកដំណើរ និងម៉ូតូ នេះបើយោងតាមការឲ្យដឹងពីគណនីហ្វេសបុកឈ្មោះ Heng Phearum បានរៀបរាប់ថា: ថ្ងៃទី១២ តុលា ២០២០ កងកម្លាំង វរសេនា តូច លេខ ៥៣៣ កងពលតូច ថ្មើរជើងលេខ ៥៣ ជួយស្រង់យកម៉ូតូប្រជាពលរដ្ឋដែលធ្លាក់ទឹកនៅអូរខ្ចុះ ស្រុកបវេល ខេត្តបាត់ដំបង។ សូមបងប្អូនធ្វើដំណើររក្សាការប្រុងប្រយ័ត្ន។ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

គិតយ៉ាងណាវិញករណីនេះ! ម្ចាស់ផ្ទះត្រូវឃាត់ខ្លួន ក្រោយគាត់រាយខ្សែភ្លើ ងការពារទ្រព្យសម្បិត្តិគាត់ ពេលចោរចូលលួចក៏ឆក់បា ត់បង់ជីវិត ហើយពេលនេះ….

យោងតាមប្រភពព័ត៌មាន KPS BreakingNews បានឲ្យដឹងថា:បុរសម្នាក់ បានចូលលួចទ្រព្យសម្បត្តិ (មាន់) ពេលយប់ក្នុងផ្ទះពលរដ្ឋ ចៃដន្យក៍ប៉ះនឹងខ្សែភ្លើ ងដែលម្ចាស់ផ្ទះរាយភ្ជាប់ជាមួយក្បាលអាំងស៊ីម៉ូទ័រ ចាប់អាគុយ ការពារទ្រុងមាន់ បណ្ដាលឱ្យឆក់បាត់ប ង់ជី វិ តភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១០ យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។​ ចោរដែលឆក់ខ្សែភ្លើងស្លា ប់ឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ផ្ទះឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកទាំង២នៅភូមិទង់នាគ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ករណីនេះសមត្ថកិច្ចបានបង្កើតគណៈកម្មការ និង ពិនិត្យឃើញថា៖ ឈ្មោះ យឹម សំអាត មានស្នាមដាច់ឆេះខ្លោ ច បាតដៃខាងឆ្វេង មួយកន្លែង បណ្តាលមកពីឆ ក់ខ្សែភ្លើងស្លា ប់ពិតប្រាកដមែន ។លោកវរសេនីយ៍ទោ មុំ សារុំ អធិការនគរបាលស្រុកបាភ្នំ ថ្លែងនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា៖ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះរូបនេះ និង ត្រូវបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់..!។ លោកអធិការបន្តថា៖ ការសម្រេចយ៉ាងណា នោះ គឺ ជាសមត្ថកិច្ចរបស់តុលាការ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ ដោយសារក្នុងមូលដ្ឋាន ឧស្សាហ៍កើតមាន ករណីចោរកម្ម លួចមាន់និងទ្រព្យសម្បត្តិ។ ទើបម្ចាស់ផ្ទះខាងលើ រាយខ្សែភ្លើងជុំវិញ(ទ្រុងមាន់) ភ្ជាប់ក្បាលអាំងស៊ីម៉ូទ័រ សម្រាប់ឆក់កណ្ដុរ ជាមួយអាគុយ ដើម្បីការពារទ្រព្យសម្បត្តិខ្លួន។ ប៉ុន្តែជាអកុសល នៅពេលកើតហេតុ ចោរបានមកលួចមាន់ ហើយប៉ះខ្សែភ្លើងដែលរាយការពារទ្រុងមាន់នោះ បណ្ដាលឱ្យឆក់ស្លា ប់ចោរភ្លាមៗ។ ជនរងគ្រោះជាម្ចាស់ផ្ទះ ក្លាយជាជនល្មើសនៃអំពើឃា…

Read More

អាណិតខ្មែរពេកដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង! ទូតជប៉ុនបានសម្តែងអារម្មណ៍សោកស្តាយ និងបានពោលពាក្យដ៏មានន័យថា….

ក្រោយបានឃើញនៅគ្រោះធម្មជាតិជំនន់ទឹកភ្លៀងបានវាយប្រហា រទៅតាមបណ្តាលខេត្តជាច្រើនក្នុងប្រទេសកម្ពុជា នៅមុននេះបន្តិច ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាឯកឧត្ដម មិកាមិ បានបង្ហោះសារថា: «ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះ ទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឱ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់ ។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នក ដែលបានចែកឋាន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ខ្ញុំសូមបួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមបួងសួង សូមឱ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ។ ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា»

Read More

រំភើបជំនួស! លោកស្រី ទ្រី ដាណា ត្រៀមថវិការដល់ទៅ ២០ម៉ឺនដុល្លា សម្រាប់ត្រៀមជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះលោកស្រី បានប្រាប់ថា….

នៅមុននេះបន្តិចលោកស្រី ទ្រី ដាណា បានប្រកាសនៅលើហ្វេសបុកផេចរបស់ខ្លួនថា: នាងខ្ញុំនិងត្រៀមថវិកាចំនួន ១០ម៉ឺនដុល្លា ទៅ២០ម៉ឺនដុល្លាក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាកក្នុងគ្រោះទឹកជំនន់មួយនេះហើយប្ដីប្រពន្ធខ្ញុំផ្ទាល់បានចុះផ្ទាល់ហើយសម្រាប់ថ្ងៃនេះហើយថ្ងៃស្អែក ក៏បន្តទៅខេត្តបាត់ដំបងទៀតហើយក៏បន្តទៅគ្រប់ កន្លែងដែលមានគ្រោះនេះផងដែរ:muscle::muscle::muscle:បើទោះជាពួកខ្ញុំទាំងពីរមានការហត់និងមមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែ:cry::cry:ដោយសារក្តីអាណិតនិងការស្រឡាញ់បងប្អូនទាំងអស់គ្នាពួកខ្ញុំទាំងពីររីករាយនៅក្នុងការជួយសង្គ្រោះបងប្អូនទោះតិចឬមួយក៏ច្រើនក៏ពួកខ្ញុំពេញចិត្តនៅក្នុងការធ្វើដោយមិនខ្លាចការលំបាកឡើយ៕

Read More