កូរ៉េខាងជើងដំឡើងសាច់ដុំ បង្ហាញមីស៊ីលផ្លោងឆ្លងទ្វីប នៅក្នុងព្យុហយាត្រារបស់ខ្លួន (មានវីដេអូ)

កូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធា នៅពេលយប់ដ៏កម្រមួយ កាលពីថ្ងៃសៅរ៍ ដោយមានការចូលរួមពីមេដឹកនាំ លោក គីម ជុងអ៊ុន ផងដែរ។ ក្បួនដង្ហែនេះបានប្រារព្ធខួបលើកទី៧៥ នៃគណបក្សពលករ។ ជាធម្មតា កូរ៉េខាងជើងប្រើព្យុហយាត្រារបស់ខ្លួន ដើម្បីបង្ហាញមីស៊ីលនិងអាវុធថ្មីៗ។ ក្រុមអ្នកជំនាញបាននិយាយថា មីស៊ីលផ្លោងឆ្លងទ្វីបអាចមើលឃើញយ៉ាងច្បាស់ នៅក្នុងព្រឹត្តិការណ៍ នៅពេលព្រឹក។ វាជាក្បួនដង្ហែលើកដំបូងរបស់ប្រទេសនេះ ក្នុងរយៈពេល២ឆ្នាំនេះ ហើយវាបានកើតឡើងប៉ុន្មានសប្ដាហ៍ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ កូរ៉េខាងជើងមិនបានបង្ហាញមីស៊ីលផ្លោងនៅក្នុងព្យុហយាត្រារបស់ខ្លួនទេ ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ និងលោក គីម បានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេ នៅក្នុងឆ្នាំ២០១៨។ បើយោងតាមយោធារបស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ការដង្ហែក្បូនបានធ្វើឡើង មុនពេលព្រឹកព្រលឹមថ្ងៃសៅរ៍។ មូលហេតុនៃការកំណត់យកពេលវេលាដូចនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ មិនមានសារព័ត៌មានបរទេសឬជនជាតិបរទេសណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមនោះទេ ដូច្នេះអ្នកវិភាគកំពុងពឹងផ្អែក លើខ្សែវីដេអូកែសម្រួលរបស់កូរ៉េខាងជើង ដែលបានចេញផ្សាយ ដើម្បីវាយតម្លៃការដើរព្យុហយាត្រានេះ៕

Read More

ជូនផ្សាយផង! លោកឧកញ៉ាឡេង ណាវ៉ាត្រា ប្រកាសជ្រើសរើសកម្មករចំនួន300នាក់ ប្រាក់ខែដល់ទៅ ៣៥០ដុល្លារវេនថ្ងៃ និង វេនយប់រហូតដល់ទៅ….

ប៉ុន្មានថ្ងៃកន្លងទៅនេះមានសំរាមកកស្ទះពេញៗគ្រប់ទីកន្លែងបណ្តាលអោយមានការស្អុ​​ យដោយសារតែបុគ្គលិក និងកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រី កំពុងធ្វេីកូ ដកម្មមិនប្រមូលសំរាម ចាប់តាំងពីល្ងាចថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ យ៉ាងណាមិញនេះ ប្រិយមិត្តបានដឹងហើយថា មហាជនបានសរសើរដល់ទឹកចិត្តលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលលោកបានចេញមុខចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត ឡេងណាវ៉ាត់ត្រាគ្រុប បានដាក់កម្លាំងក្រុមគ្រឿងចក្រ ធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីបរិស្ថានស្អាតឡើងវិញនៅតាមទីសាធារណៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែកមុននេះបន្តិច លោកឧកញ៉ាបានប្រកាសជ្រើសរើសបុគ្គលិកបន្ថែមដោយសរសេររៀបរាប់ថា៖ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ត្រូវការជ្រើសរើសបុគ្គលិក៖ -តៃកុងគ្រឿងចក្រសាស័រ ចូកសំរាម ប្រភេទតូច ចំនួន45នាក់ វេនថ្ងៃប្រាក់ខែ400ដុល្លារ វេនយប់ប្រាក់ខែ 500ដុល្លារ -កម្មករដើរតាមសាស័រ ចំនួន300នាក់ វេនថ្ងៃប្រាក់ខែ 350ដុល្លារ វេនយប់ 400ដុល្លារ -ត្រូវការជួលឡានប៉ែនបន្ទាន់ វេនថ្ងៃមួយខែ1500ដុល្លារវេនយប់1700ដុល្លារ មួយថ្ងៃធ្វើការ10ម៉ោង 80គ្រឿងបន្ទាន់ ដើម្បីចូលរួមដោះស្រាយការ កកស្ទះសំរាម 0963360486 069341888 0968018853 0965760516៕

Read More

ថេណា ប៉ះជាមួយ Sophia Kao មួយបទនេះ ចាក់ដោតខ្លាំងណាស់ (មានវីដេអូ)

៖​ថេណា តែងតែធ្វើឲ្យហ្វេន មិនដែលខកបំណងមកលើខ្លួនម្តងណានោះទេ តែងមានបទចម្រៀងបំពេរចិត្តហ្វេនៗ រាល់ពេល បើទោះបីជា រូបលោក មានការមមាញឹកនឹងការងារជាច្រើនក៏ដោយ ដោយសារតែលោក មិនមែនត្រឹមតែច្រៀងតែមួយមុខទេ គឺលោក ក៏ការងារផ្សេងៗទៀតដែរ។ នាពេលនេះ ហើយក៏ជាល្ងាចថ្ងៃអាទិត្យផងដែរនោះ តារាប្រុសរូបនេះ ក៏បានបញ្ចេញវីដេអូចម្រៀងថ្មីមួយបទ« អង្វរ» តែលើកនេះ លោកមិនមែនមកតែម្នាក់ឯងទេ គឺលោក បានមកជាមួយនឹង តារាចម្រៀងស្រីម្នាក់ Sophia Kao ដែលគ្រប់គ្នា តែងលឺសម្លេងរបស់នាង នៅក្នុងបណ្តាញសង្គមយូធូប ជាមួយនឹងសម្លេងដ៏ស្រទន់ គួរជាទីបេតី ហើយសម្លេងរបស់នាងទៀតសោត ស្ទើរតែដូចនឹង សម្លេងតារាបរទេសទៅហើយ រាល់ពេលនាងច្រៀងបទបរទេសជាដើម។ ជាពិសេសបទ«អង្វរ» នេះដែរ ពិតជាចាក់ដោត ទៅកាន់យុវវ័យយ៉ាងខ្លាំង ដែលប្រភេទជាបទស្នេហា បែបជាកម្សត់ ដូច្នេះបើសិន បើអ្នកកំពុងស្តាប់មានរឿង ដូចនឹងបទនេះ កាន់តែ​ ពេញចិត្តរឹតតែខ្លាំង៕ ដូច្នេះកុំឲ្យខាតពេលយូរ ស្តាប់បទថ្មី របស់ថេណា ក្នុងល្ងាចថ្ងៃអាទិត្យ ដ៏សែនល្អមួយនេះទាំងអស់គ្នា៖

Read More

ម្ចាស់ផ្ទះមួយកន្លែងនៅភ្នំពេញ ស្ទើរគាំងបេះដូង ក្រោយជួលផ្ទះឱ្យចិននៅ សឹងក្លាយជាឋាននរក

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនសង្កេតឃើញថា មានជនជាតិចិនជាច្រើនបានមករស់នៅក្នុងកម្ពុជា ហើយពលរដ្ឋខ្មែរមួយចំនួន ក៏បានទាញផលប្រយោជន៍ពីការធ្វើសំណាក់ស្រុក របស់ជនជាតិទាំងនោះដែរ តាមការជួលផ្ទះ និងខុនដូរ ឱ្យទៅពួកគេស្នាក់នៅ ។ ជុំវិញនិងការជួលផ្ទះឱ្យជនជាតិស្នាក់នៅនេះ កន្លងមកគេឃើញមានម្ចាស់ផ្ទះជួលមួយចំនួន បានត្អូញត្អែរពីផលលំបាកមួយចំនួន ដែលជួលផ្ទះឱ្យជនជាតិចិនស្នាក់នៅ ដោយសារពួក មិនចេះសម្អាតផ្ទះ ថែមទាំងពង្រាយសំរាម និងធ្វើឱ្យខូចសម្ភារក្នុងផ្ទះផងដែរ ។ ដោយឡែកបើយោងតាមគណីយហ្វេសប៊ុកឈ្មោះ Heang Ly បានត្អូញត្អែរ និងបង្ហោះសារបែបខឹងសម្បា ទៅកាន់អតិថិជន ជនជាតិចិន ដែលខ្លួនបានជួលផ្ទះឱ្យស្នាក់នៅយ៉ាងដូច្នេះថា «ជួលផ្ទះឱ្យពួកអាឆ្កែចិន រត់ចេញពីផ្ទះអត់បង់ផ្ទះ ហើយអត់បង់ភ្លើងទៀត ថាគេចាប់វា»។ ក្នុងនោះគេឃើញមាន សំរាម កាកសំណល់ កំប៉ុងភេសជ្ជៈ និង ស្រាបៀរ ដាក់នៅរាត់រាយ ដេរដាសពេញទាំងបន្ទប់ អមជាមួយនិងអក្សរ ដែលសរសេរជាភាសាចិន នៅលើជញ្ជាំង និងលើការរ៉ូ ជាច្រើនកន្លែងទៀតផងដែរ ៕

Read More

ឡានថ្លៃមនុស្សបើកថោក! ទឹកកំពុងលិចផ្លូវ ឡានមួយបើកលឿនខ្លាំង សាចទឹកដាក់លោកសង្ឃគង់លើកង់បី សើមជោគ បានត្រឹមថាចប់ហើយអាត្មា… (មានវីដេអូ)

ភ្លៀងនៅតែបន្តធ្លាក់ជាខ្លាំងនៅក្នុងតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជាគិតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នេះ ហើយអ្វីដែលហួសចិត្តនោះ គឺអ្នកបើកបររថយន្តមួយគ្រឿង បានធ្វើឲ្យមហាជនរិះគ ន់យ៉ាងខ្លាំង ក្រោយពីគណនីហ្វេសបុកមួយឈ្មោះ RiTh Tøch បានចែករំលែកវីដេអូមួយ បង្ហាញអំពីល្បឿនហួសហេតុរបស់អ្នកបើកបររថយន្តមួយគ្រឿង នៅលើផ្លូវកំពុងតែមានទឹកលិច រហូតធ្វើឲ្យទឹកសាចទៅលើកង់បីដែលមានព្រះសង្ឃកំពុងគង់ធ្វើដំណើរជាមួយ រហូតធ្វើឲ្យសើមជោគ រហូតព្រះសង្ឃបានត្រឹមមានពោលថា ចប់ម៉ងអាត្មាចប់ម៉ង៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

អាណិតណាស់! នារីចេះរបាំបុរាណច្រើនមុខ បានបា ត់ប ង់ជី វិ ត ព្រោះតែហេតុការណ៍មួយនេះ ធ្វើឲ្យមហាជនស្តាយស្រណោះណាស់…

កាលពីថ្ងៃទី ១០ ខែតុលា ម្សិលមិញនេះ មានព័ត៌មានដ៏គួរឲ្យសោកសៅមួយ ដែលមានហេតុការណ៍គ្រោះធម្មជាតិខ្យល់បោកបក់ខ្លាំង ជាហេតុធ្វើឲ្យមានការដួលរលំផ្ទះសម្បែងអ្នកនៅតំបន់នោះ និងបានបណ្ដាលឲ្យផ្ទះរលំសង្កត់លើនារីស្រស់ស្អាតម្នាក់ រហូតបា ត់ ប ង់ជី វិ តថែមទៀតផង។ ក្នុងនោះផងដែរ ជាមួយហេតុការណ៍មួយនេះ នៅមិនទាន់មានព័ត៌មានជាក់លាក់ណាមួយបញ្ជាក់ថា មានមនុស្សផ្សេងទៀតរងគ្រោះដែរឬអត់នោះទេ ប៉ុន្តែបើយោងតាមប្រភពពី គណនីហ្វេសប៊ុក ច័ន្ទធឿន ភ្លេងខ្មែរ ដែលជាអ្នកជិតស្និទ្ធជាមួយ បានឲ្យដឹងតាមរយៈរូបភាពនឹងសេចក្ដីរៀបរាប់យ៉ាងសង្វេគទៅកាន់នារីរងគ្រោះនោះថា៖ ទោះមិនបានសម្តែងជាមួយគ្នាក៏ពិតមែន តែបងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៃការបាត់បង់អតិតសិល្បៈការិនីប្រចាំភោជនីយដ្ឋានគូលែន ដោយគ្រោះធម្មជាតិរលំផ្ទះសង្កត់គួរឲសង្វែគ។ សូមឲ្យព្រលឹងប្អូនស្រីបានសុខស្ងប់។ ជាមួយគ្នានេះ បើតាមការឲ្យដឹងខ្លះៗអំពីព័ត៌មាននេះដែរ នារីរងគ្រោះនោះត្រូវបានគេស្គាល់ថាជានារីរបាំផ្នែកបុរាណដ៏មានទេពកោសល្យម្នាក់ ដែលនាងមានស្រុកកំណើតនៅឯខេត្តសៀមរាប ប៉ុន្តែក្រោយពេលមានគ្រួសារ នាងក៏បានផ្លាស់ប្ដូរទីលំនៅមករស់នៅជាមួយស្វាមីនៅខេត្តកំពង់ធំវិញ។ យ៉ាងណាមិញ ចំពោះដំណឹងមួយនេះ ក្រោយពេលដែលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ពួកគេពិតជាមានការសោកស្ដាយខ្លាំងណាស់ ពិសេសគេក៏បានផ្ញើពាក្យចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពជាហូរហែរផងដែរ។ ព័ត៌មានយ៉ាងណា ខ្មែរឡូតនឹង បន្តជម្រាបប្រាប់ប្រិយមិត្តបន្តទៀត! ទស្សនារូបភាពខាងក្រោម៖

Read More

ចេះរកកន្លែងឃើញ! បុរសម្នាក់ ងា ប់យ៉ាងខ្ពង់ខ្ពស់ លើដងទង់នៅក្នុងវត្តព្រែកពោធិមង្គល…

មានករណីដ៏ភ្ញាក់ផ្អើលមួយ និងទទួលបានការខឹងសម្បារច្រើនពីមហាជន ក្រោយពីគណនីហ្វេសបុកឈ្មោះ Veasna Oem បានចែកជូននៅព័ត៌មានថា: ករណីអត្ត ឃា ត ច ង ករ លើដងទង់ ថ្ងៃទី11-10-2020 នៅក្នុងវត្តព្រែកពោធិមង្គល ស្ថិតក្នុងឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំថ្ងៃដង្ហែ អង្គកឋិនទានសាមគ្គី ទៀត😴😴។ ជនរងគ្រោះ មិនមានអ្នកស្គាល់ឡើយ យ៉ាងណាក្រលេកមកមើលមហាជនវិញ បានចូលមកខមិនថា: បា ត់ប ង់ជី វិ តហើយអោយគេ លំបាកយកចុះទៀត – រកកន្លែងស្លាប់បានល្អ – ងា ប់ហើយ អោយវេទនាដល់គេទៀត ចងទាបៗទៅវាថី – ចេះរកកន្លែងងា ប់ឃើញ៕

Read More

ទីបំផុត ជំនន់ទឹកបានហូរចូលដល់ក្រុង បាត់ដំបង ហេីយ មើលហើយស្រណោះណាស់….

តាមការឲ្យដឹងពីហ្វេសបុកផេចរបស់លោក ផែន វណ្ណះ បានបញ្ជាក់ប្រាប់អំពីស្ថានភាពទឹកនៅក្នុងក្រុងបាត់ដំបងថា: ទឹកហូរចូលដល់ក្រុង បាត់ដំបង ហេីយ ព្រឹក នេះ ដូច្នេះ សូមបងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង ក្រុង បាត់ដំបង មេត្តា ប្រុង ប្រយ័ត្ន ជាពិសេស ចរន្ត អគ្គិសនី និង សត្វ អាសិរ្ពិស ៕

Read More

ផ្អើលបុណ្យកឋិនទាំងព្រឹក ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងវត្ត

នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០ នេះ មានការភ្ញាក់ផ្អើលមួយកើតមានឡើងនៅឯវត្តអារាមមួយ ក្នុងខេត្តកំពង់ចាម ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន។ ការប្រទះឃើញសាកសពនេះដែរ បន្ទាប់ពីការដង្ហែអង្គកឋិនទានសាមគ្គីចូលទៅកាន់វត្តព្រែកពោធិ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ តាមកាបង្ហោះពីគណនីហ្វេសប៊ុកឈ្មោះ Vouren Vutha បានបង្ហោះរូបភាព និង សរសេររៀបរាប់ថា «ករណី អត្តឃាត បំបែកកំណតត្រាខ្ពស់ជាងគេ ថ្ងៃទី11-10-2020 នៅក្នុងវត្តព្រែកពោធិ ចំថ្ងៃដង្ហែ អង្គកឋិនទានសាមគ្គី ទៀត»៕

Read More

ខួបកំណើតឆ្នាំនេះ ឆន សុវណ្ណារាជ ត្រូវគេរិះគន់ទក់សាច់ ព្រោះបង្ហោះសម្ញែងកាដូលុយសុទ្ធ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ (វីដេអូ)

កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ គឺជាថ្ងៃខួបកំណើតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណារាជ ។ មិនខុសពីឆ្នាំមុននោះ តារាចម្រៀងប្រុសរូបនេះតែទទួលបានការពញ្ញាក់អារម្មណ៍ពីអ្នកគាំទ្រ និង បងប្អូនមិត្តភក្តិជាច្រើន នូវនំខួប ក៏ដូចជាកាដូមួយចំនួនដល់តារាចម្រៀងរូបនេះ ធ្វើឱ្យរូបគេសប្បាយចិត្តយ៉ាងខ្លាំង ។ អ្វីដែលគួរឱ្យចាបអារម្មណ៍ លាយឡំនឹងភាពសប្បាយរីករាយក្នុងថ្ងៃខួបកំណើត តារាចម្រៀង ឆន សុវណ្ណារាជ ក៏បានទទួលការរិះគន់ពីសំណាក់អ្នកលេងហ្វេសប៊ុកមួយចំនួនដែរ បន្ទាប់ពីតារាចម្រៀងប្រុសរូបនេះបានបង្ហោះសារបង្ហាញពីកាដូដែលទទួលបានពីបងប្អូននូវទឹកប្រាក់សុទ្ធ ១ ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ១ វង់ ដែលក្នុងនោះលោកបានប្រើពាក្យមួយហាក់ធ្វើឱ្យទើសចិត្តដល់អ្នកលេងហ្វេសប៊ុក ។ សារនោះតារាចម្រៀង ឆន សុវណ្ណារាជ បានសរសេរថា 《រំភើបពេកអត់ដឹងនិយាយថា ម៉េច😭😭 អរគុណខ្លាំងណាស់ បងប្អូនទាំងអស់គ្នា កាដូពិសេស ១ ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រមួយវង់ វាមិនច្រើនសម្រាប់អ្នកខ្លះ តែវាមានន័យណាស់សម្រាប់ខ្ញុំ អរគុណគ្រប់យ៉ាង love you 🥰🥰 ខួបកំណើតមានន័យ

Read More