ទីបំផុត! ក្រោយឈ្លោះគ្នាផ្អើលផ្សា អ្នកលក់ក្តាម អ្នកស្រុះក្តាម ចូលតុដោះស្រាយបញ្ហា និងចុងក្រោយ ចេញសងគ្នាទៅវិញ ទៅមក ចំនួន… (មានវីដេអូ)

ស្រ្តីអាជីវកររកស៊ីលក់ក្តាមនៅផ្សារលើ ក្រុង-ខេត្តព្រះសីហនុ បានចេញមកបកស្រាយ និងច្រានចោលទាំងឡាយចំពោះការចោទប្រកាន់របស់អតិថិជន ដែលបានចោទគាត់ថា បានលួចប្តូរក្តាមអន់ៗនៅពេលដែលអ្នកទិញទុកឲ្យស្រុះ។ ការចេញមកបកស្រាយនេះ បានកើតមានឡើងក្រោយពីមានបុរសម្នាក់ និងក្រុមគ្រួសារ បានទៅទិញក្តាមនៅផ្សារលើក្រុងព្រះសីហនុ និងថាស្រ្តីអាជីវករលក់ក្តាមលួចប្តូរក្តាមអាអន់ៗឲ្យគាត់ នៅពេលដែលគាត់បានទុកឲ្យស្រុះ ដោយជាប់ទៅទិញទំនិញផ្សេងទៀត។ វីដេអូឈ្លោះទាស់គ្នាផ្អើលពេញផ្សារលើ ក្រុងព្រះសីហនុនេះ ត្រូវបានគេចែកចាយតាមសង្គម Facebook យ៉ាងខ្លាំង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងមានការបញ្ចេញមតិយោបល់ផ្សេងៗ ដោយអ្នកខ្លះគាំទ្រអ្នកទិញ និងអ្នកខ្លះទៀតការពារអ្នកលក់។ ក្រោយមានហេតុការណ៍បែបនេះ និងត្រូវបានគេចែកចាយវីដេអូតាមបណ្តាញសង្គមបែបនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានណែនាំម ន្រ្តីភ្លាមៗ សហការជាមួយប្រធានផ្សារ អញ្ជើញស្រ្តីអាជីវករ និងអ្នកដែលជាប់ពាក់ព័ន្ធនៅក្នុងជម្លោះទាំងនោះ មកសួរនាំ និងធ្វើការបកស្រាយឡើងវិញពីដំណើរឿង។ តាមស្រ្តីរូបនេះបកស្រាយ បានឲ្យដឹងថា អតិថិជនដែលទិញក្តាមគាត់នោះ គឺច្រឡំយកថង់ក្តាមផ្សេង មិនមែនជាក្តាមដែលគាត់ទិញនោះឡើយ ហើយរហូតម៉ោង ២រសៀលថ្ងៃដដែល ទើបអតិថិជនរូបនោះត្រឡប់មកវិញ ដើម្បីរករឿងតែម្តង។ ខាងក្រោមនេះជាការបកស្រាយរបស់ស្រ្តីអាជីវករ និងអ្នកលក់ដូរក្បែរគ្នា:

Read More

ទីបំផុត ភរិយា របស់តេជគុណ សុវណ្ណ រិទ្ធី បានមកថ្វាយបង្គំ និងយកចង្ហាន់មកថ្វាយតេជគុណផ្ទាល់ ក្នុងទឹកមុខក្រៀមក្រំបំផុត រហូតហ្វេនៗខមិនថា…..

ដូចប្រិយមិត្តបានជ្រាបហើយថា បន្ទាប់ពីទទួលបានសេរីភាពពេញលេញវិញ លោក សុវណ្ណ រិទ្ធី ដែលជាអតីតអគ្គនាយកសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពបានបួសជាព្រះសង្ឃសងគុណឪពុកអ្នកម្តាយរបស់លោក ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះគឺ ឪពុក និងសមាជិកគ្រួសាររបស់លោកទាំងអស់ក៏បានបួសដូចរូបលោកផងដែរ។ ហើយអ្វីដែលមហាជនចង់ឃើញបំផុងនោះ ពេលនេះបានមកដល់ហើយ ដោយភរិយារបស់តេជគុណ សុវណ្ណ រិទ្ធី បានអញ្ជើញមកក្រាបសំពះតេជគុណផ្ទាល់ ក្នុងទឹកមុខក្រៀមក្រំពិបាកនឹងបរិយាយបំផុត រហូតមានហ្វេនៗចូលមកខមិនថា: រយលានអត្តន័យ ជាភរិយាត្រូវធ្វេីចិត្តអោយធ្ងន់ណា រឹងមាំ ក្រោយភ្លៀងមេឃនឹងស្រលះ – អាណិតបងស្រីណាស់តស៊ូមើលថែរកូនទាំងពីរ😔😢 – បងស្រីដូចយំ៕

Read More

ស្រលូនអត់ប៉ុណ្ណឹង? ហេតុតែរាងស្លីម វីរៈ និច ស្លៀករខោរឹបខ្លី នៅចេញរាងស្អាត

ចាប់តាំងពីមានភាពល្បីល្បាញក្នុងវិស័យសិល្បៈមក តារាចម្រៀង វីរៈ និច ត្រូវបានមហាជនភាគច្រើន តែងតែស្គាល់ថា ជាតារាស្រីមួយរូប ដែលមានទឹកដមសំនៀងពីរោះ សាច់សខ្ចី រូបរាង សម្រស់ស្រស់ស្អាតតាំងពីក្បាលដល់ចុងជើង ទើបធ្វើឲ្យនាងអាចឈរជើងលើវិស័យមួយនេះបានយ៉ាងល្អ។   ដោយឡែក កាលពីពេលកន្លងមក តារាស្រីរូបនេះ តែងតែបង្អួតសម្រស់របស់ខ្លួន តាមរយៈបណ្ដាញសង្គមនានា ជាមួយនឹងការតុបតែងខ្លួន កាលីប ហាយសូសម្បើមណាស់ ពេលចេញក្រៅម្ដង ធ្វើឲ្យទស្សនិកជន មានការលួចសរសើរស្ទើរគ្រប់គ្នា។ ជាក់ស្ដែង ថ្មីនេះ នាងបានបង្ហាញ ជាមួយនឹងការតុបតែងខ្លួន ជាមួយស្ទាយ៍ថ្មីមួយបែបទៀត ដែលបានស្លៀករ៉ូបខ្លី ខើចចេញក្បាលពោះតិចៗ បង្ហាញសាច់យ៉ាងសខ្ចីរបស់នាង មើលទៅពិតជាស្អាត និង នៅតែឃើញរាងយ៉ាងស្លីមដដែល បើទោះបីជាស្លៀកខោជើងធំៗក៏ដោយ។ ក្នុងនោះផងដែរ តាមរយៈរូបភាពទាំងនោះ មានហ្វេន សរសើរជាច្រើន ជាមួយនឹងការតុបតែងខ្លួន មួយបែបទៀតនេះ របស់តារាស្រីរូបនេះ ជាហូរហែថែមទៀតផង៕

Read More

ពិតជាភ្ញាក់ផ្អើល! ស្ងាត់ៗ លោក សុវណ្ណ រិទ្ធី បានសម្រេចបួសជាសង្ឃហើយ ដោយបានភ្ជាប់ជាមួយសារថា….

ដូចប្រិយមិត្តបានជ្រាបហើយថា បន្ទាប់ពីទទួលបានសេរីភាពពេញលេញវិញ លោក សុវណ្ណ រិទ្ធី ដែលជាអតីតអគ្គនាយកសារព័ត៌មាន TVFB បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីមហាជនក្នងប្រទេស ជាពិសេសលោកក៏បានចំណាយពេលវេលាយ៉ាងច្រើនដើរលំហែរខួរក្បាលជាមួយសមាជិកគ្រួសាររបស់លោកឡើងវិញផងដែរ។ ដោយលែកនៅមុននេះបន្តិច មានមហាជនជាច្រើនមានការភ្ញាក់ផ្អើល ក្រោយពីលោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឹក កំពុងតែបួសសងគុណឪពុកអ្នកម្តាយរបស់លោក ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះគឺ ឪពុក និងសមាជិកគ្រួសាររបស់លោកទាំងអស់ក៏បានបួសដូចរូបលោកផងដែរ៕ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:

Read More

អាណិតណាស់! ទារកកម្សត់ម្នាក់ត្រូវបានគេយកចោលក្នុងឡានម្ចាស់សណ្ឋាគារលី​ ហេងឆាយ ហើយពេលនេះក៏ត្រូវបាន….

យោងតាមប្រភពព័ត៌មានមួយចេញពីហ្វេសបុកផេច JTV News បានឲ្យដឹងថា: នៅថ្ងៃទី១០ តុលា ២០២០ មានករណី គេយកទារកទើបនឹងបាន៣ខែមកផ្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារលី ហេងឆាយ។ ពលរដ្ឋបានផ្អើលឈូទៅមើលទាំងព្រឹកករណីខាងលើនោះ អាជ្ញាធរភូមិ សង្កាត់ប៉ោយប៉ែត មន្ត្រីនឹងសមត្ថកិច្ច បានសម្រេចប្រគល់ទារកស្រីនោះទៅអោយម្ចាស់សណ្ថាគារខាងលើយកទៅចិញ្ចឹមថែរទាំជាផ្លូវការក្នុងនាមជាឪពុកម្តាយចាប់ពេលនេះតទៅ ហើយក៏សង្ឃឹមថានេះក៏ចាត់ទុកថាក្មួយបានរត់ចេញពីន មករកសំណាងចុះក្មួយ សង្ឃឹមថាពួកពុកម៉ែថ្មីនឹងស្រលាញ់ក្មួយពេញបេះដូង៕

Read More

នៅមានទេលោកឧកញ៉ាបែបនេះ! ថ្ងៃខួបកំណើត លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ពាក់ស្បែកជើងផ្ទាត់ ចុះជួយប្រមូលសម្រាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត…

ដូចប្រិយមិត្តបានដឹងហើយថា មហាជនបានសរសើរដល់ទឹកចិត្តលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលលោកបានចេញមុខចូលរួមដោះស្រាយបញ្ហាសំរាម ដើម្បីទីក្រុងយើងស្អាត ឡេងណាវ៉ាត់ត្រាគ្រុប បានដាក់កម្លាំងក្រុមគ្រឿងចក្រ ធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីបរិស្ថានស្អាតឡើងវិញនៅតាមទីសាធារណៈ។ ដោយលែកនៅថ្ងៃនេះផងដែរ ហើយក៏ត្រូវជាថ្ងៃបុណ្យខួបកំណើតរបស់ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ផ្ទាល់ ស្រាប់តែលោក ហេង ឡុង បានបញ្ជាក់ថា: ណាត់គ្នាប្រមូលសំរាមប៉ះចំថ្ងៃខួបកំណើតរបស់ប្អូនឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជូនពរឱ្យមានសុខភាពល្អ និងរកស៊ីកាន់តែរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត🙏🙏៕

Read More

ខួប​កំណើត​ សុខ ស្រីនាង​ ឆ្នាំ​នេះ​ ខួប​កំណើត​យ៉ាង​សាមញ្ញ​បំផុត ប៉ុន្តែ​ពោរពេញ ទៅ​ដោយ​ភាព​រីករាយ!

ខួបកំណើត​របស់ ​តារា​ចម្រៀង​សុខ​ ស្រីនាង ​ឆ្នាំ​នេះ​មិន​ធ្វើ​អ្វី​ធំដុំ ​ដូច​តារា​ដទៃ​ទេ ធ្វើ​យ៉ាង​សាមញ្ញ ជា​មួយ​មិត្ត​ភក្តិបួន​ដប់​នាក់ ​រួម​​ទាំងអ្នកគាំទ្រ មើល​ទៅហាក់​​មិន​សូវ​ធំដុំប៉ុន្មាន​​ទេ តែគឺ​​ពោរពេញ​ទៅដោយ ​ក្តីស្រលាញ់ និង​ស្នាម​ញញឹម​។ ជាក់ស្តែង​ រួម​ផ្សំ​ជាមួយ​នឹង កា​របង្ហោះ​រូប​ថត ក្នុង​ថ្ងៃ​ខួប​កំណើ​ត​​​តារាស្រី​រូប​នេះ ​ក៏​បាន​រំលេច​ជាមួយនឹង​សារ ដ៏មានអត្ថ​ន័យ​​បែបនេះ ​ផងដែរ​ថា​៖ មិន​ចង់​បាន​អ្វី​ច្រើន​ទេ ក្រៅ​ពីស្នាម​ញញឹម​បែបនេះ ​ស្រលាញ់​អ្នក​មិនមែន​តែ​ថ្ងៃនេះ ​តែ​ជារៀង​រហូតទៅ​ អរគុណ​សម្រាប់​ការគាំទ្រ ​អរគុណ​ចំពោះ​ក្រី​ស្រលាញ់​ Love you all in my heart។ អរគុណ​ចំពោះ​ក្តី​ស្រលាញ់​ពី មនុស្សជាទីស្រលាញ់​ទាំងអស់​គ្នា​។ សុខ ស្រីនាង ជាមួយ​គ្នា​នោះ គេក៏​ឃើញ​មាន ​នៅ​អ្នក​សិល្បៈ មិត្ត​ភក្តិ ព្រម​ទាំងអ្នក​គាំទ្រ​ជា​ច្រើន​ផ្សេងទៀត ​​ចូល​ទៅ​ធ្វើ​ការ​ជូន​ពរ​ និង​បន្ថែម​ក្តីស្រលាញ់ ​​ជា​ច្រើន​ហូរ​ហែរ​ទៅកាន់​​ម្ចាស់​បទ​ចម្រៀង​«មិនសាកសម​» រូប​នេះផងដែរ​៕

Read More

មិនមែនអ្នកជិតខាងទេ គឺបងប្អូនបង្កើត ឈ្មោះចែកទ្រព្យគ្នាមិនត្រូវ យកធាតុឪពុកម្ដាយមកអុជធូបស្បថ ផ្អើលភូមិ!

មានវីដេអូមួយត្រូវបានបង្ហោះ និង ចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកតាំងពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ដោយក្នុងវីដេអូនោះបានបង្ហាញសកម្មភាពឈ្លោះប្រកែកតឹងសរសៃកដាក់គ្នារវាងបងប្អូនបង្កើតក្នុងរឿងទំនាស់ចែកទ្រព្យគ្នាមិនត្រូវ ហើយអ្វីដែលដែលកាន់តែហួសចិត្តនោះថែមទាំងបានយកធាតុឪពុកម្ដាយមកអុជធូបស្បថ ធ្វើឱ្យផ្អើលពេញភូមិ ។ មកដល់ពេលនេះវីដេអូជម្លោះរវាងបងប្អូនបង្កើតឈ្លោះគ្នារឿងចែកកេរ្តិ៍មិនត្រូវនេះ ហាក់នៅក្តៅងំក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ដោយនៅតែមានការបន្តចែករំលែកគ្នាយ៉ាងច្រើន ជាមួយការលើកឡើងខុសៗគ្នាក្នុងន័យរិះគន់ ។ បើតាមវីដេអូដែលបានបង្ហោះចេញ និង កំពុងល្បីពេញហ្វេសប៊ុកនេះ គេមិនបានបញ្ជាក់ពីទីតាំងថាបានកើតឡើងនៅក្នុងភូមិស្រុកនៃខេត្តណាឡើយ ។ យ៉ាងណាមិញ បើងាកមកមើលអ្នកលេងបណ្តាញសង្គមវិញ ក្រោយពីបានឃើញទង្វើមិនយោគយល់ និង ការមិនបានដោះស្រាយគ្នាដោយសន្តិវិធីរបស់គ្រួសារជម្លោះនេះ បានធ្វើឱ្យគេសម្តែងការហួសចិត្ត និង លើកឡើងជាបន្តបន្ទាប់ថា មានរឿងអ្វីក៏ដោយសុទ្ធតែអាចដោះស្រាយគ្នាបានដោយសន្តិវិធី កុំឈ្លោះគ្នាដល់ថ្នាក់ឪពុកម្តាយបានស្លាប់សល់តែធាតុហើយ នៅទៅរំខានគាត់ទៀត ហាក់ដូចជាមិនសមសោះ ។

Read More

កូនខ្មែរស្អាត ហើយពូកែទៀត! និសិត្សស្រី ជាជនជាតិខ្មែរ បានដណ្តើមយកលេខមួយ ក្នុងកម្មវិធី ប្រលង ប្រាជ្ញានៅកូរ៉េខាងត្បូង ដោយមានការចូលរួមពីប្រទេសដល់ទៅ… (មានវីដេអូ)

ជាដំណឹង ដែល គួរ ឲ្យ ត្រេក អរ មួយ ដែល កាលពីពេល ថ្មីៗ នេះ និស្សិត ស្រី ខ្មែរ មួយ រូប កំពុង បន្ត ការ សិក្សា នៅ ក្នុងប្រទេស កូរ៉េ ខាងត្បូង ដណ្តើម បាន ជ័យលាភីលេខ ១ ពី ក្នុង កម្ម វិធី ២០២០ Quiz On Korea ជា កម្ម វិធី ប្រលង ប្រាជ្ញា លើ កញ្ចក់ ទូរទស្សន៍ KBS TV ដែល ការ ប្រកួត នោះ មាន ការ ចូលរួមពី យុវជន ប្រមាណ ជា ១៨ ប្រទេស ផ្សេងទៀត។ និស្សិត ស្រី ខាង លើ មាន ឈ្មោះថា ធន់រិទ្ធិ ស៊ីវ យី ជា អ្នក ខេត្ត បាត់ ដំបង បច្ចុប្បន្ន កំពុង សិក្សានៅ សាលវិទ្យាល័យ Yonsei លើ មុខ ជំនាញ Material Science Engineering ដែល ជា អាហារ រូបករណ៍GKS ២០១៩ នៃប្រទេស…

Read More

ទីបំផុត! តាមឃាត់ខ្លួនបានទាំងយប់ ជនដែយកញញួរ វា យបុរសកំពុងពកូនចុះជណ្តើរ ហើយបានសារភាពថាមូលហេតុគឺដោយសារតែ….

ដូចប្រិយមិត្តបានជ្រាបហើយថា មានករណីដ៏សាហា វមួយបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក្រោយពីមានជនស ង្ស័យជាអ្នករួមការងារ បានលួចយកញញួរវា យទៅលើបុរសម្នាក់ពីក្រោយ ដែលដៃកំពង់ពកូន បណ្តាលឲ្យបា ត់បង់ជី វិ ត ហើយសមត្ថកិច្ច បង្ហើបប្រាប់ថាជនស ង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅ កន្លែងកើតហេតុខាងលើ កំពុងរត់គេចខ្លួន។ ជនរងគ្រោះ (បាត់ប ង់ជី វិ ត) ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមនៅលើខ្លួនជនរ ងគ្រោះ រួមមាន ស្នាមជាំហើមពោរដាច់រ យះ ទ ក់សាច់នៅក្បា លខាងក្រោយចំនួន២កន្លែង។ យ៉ាងក្រោយរត់គេងបានប៉ុន្មានថ្ងៃមក នៅមុននេះបន្តិចបើយោងតាមហ្វេសបុកផេច JTV News បានឲ្យដឹងថា: ប្រតិបត្តិការតាមចាប់ជនសង្ស័យនេះ គឺបានធ្វើឡើងទាំងវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ រួចបញ្ជូនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទើបប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ប្រតិបត្តិការបង្ក្រាបបានដោយជោគជ័យនេះ គឺមានចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលបានឱ្យកម្លាំងជំនាញបើកការស្រាវជ្រាវជាបន្ទាន់ក្រោយកើតហេតុ។ ឃាត់ខ្លួនបានទាំងយប់រំលងអធ្រាត្រចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអូរខ្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។…

Read More