មានន័យណាស់! ទីបំផុតបទចម្រៀងច្រៀងរៀបរាប់អំពី លោក សុវណ្ណរិទ្ធ បានចេញជាផ្លូវការហើយ ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែក ព្រោះតែ… (មានវីដេអូ)

នៅមុននេះបន្តិចដូចដែលបានសន្យា ប្អូនប្រុសរបស់លោក សុវណ្ណរិទ្ធ បានបង្ហោះវីដេអូចម្រៀងរៀបរាប់អំពីបងប្រុសរបស់ខ្លួន ដោយលោកបានសរសេរសារនៅក្នុងឆានេលយូធូបរបស់ខ្លួនថា: ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាម៉ោង ម៉ោង 7 ល្ងាចនេះថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០២០ ខ្ញុំផុសបទចម្រៀងមួយបទដែរខ្ញុំចំណាយពេល៣ខែសំរាប់ធ្វើហើយជាបទចម្រៀងដំបូងដែលខ្ញុំចេញក្នុង album ឈ្មោះ blood vessels របស់ខ្ញុំច្រៀងជាមួយបងប្រុសខ្ញុំទី 2 របស់ខ្ញុំគឺសុវណ្ណរិទ្ធគីននិយាយពីជីវិតបងប្អូនក្រុមគ្រួសាររបស់ខ្ញុំនិយាយចំទៅគឺធ្វើបទនេះដើម្បីបងប្រុសល្អរបស់ខ្ញុំសុវណ្ណរិទ្ធី ជីវិតត្រូវមានការតស៊ូជានិច្ច៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ម៉ាក់ប៉ាអើយតើខ្ញុំខុសអី! កូនប្រុសតូចម្នាក់ ឈឺច្រើនពេក ម្តាយក៏រត់ចោល ឯឪពុកក៏មិនដែលមកអើតអីទេ ហើយរាល់ថ្ងៃក្មេងនេះត្រូវច្រកទឹកដោះគោតាមច្រមុះ ដោយសារតែគ្នាមាន….

នៅមុននេះបន្តិចយោងតាមគណនីហ្វេសបុកឈ្មោះ Mey Mey បានឲ្យដឹងអំពីវាសនារបស់ក្មេងកំសត់ម្នាក់ថា: ឃើញហើយអាណិតខ្លោចចិត្តឈឺច្រើនពេកម្ដាយរត់ចោល😢ឪពុកធ្វើការឆ្ងាយមិនដែលមកមើលទេ😢មកតែម្ដងគត់កាលអាអូនជិត១ខែ ឥលូវអាអូនអាយុបាន៤ខែហើយ រាល់ថ្ងៃនៅជាមួយជីដូននិងមីងជួយមើល គាត់ថាគាត់អត់លទ្ធភាពទិញទឹកដោះគោអោយទេ 😢ជដូនចាស់ហើយលក់ដូរតិចតួចហើយបងស្រីនេះគាត់ក៏មានកូនតូចក្នុងបន្ទុកដែរ អាអូននេះកើតមកសន្លប់និងរាល់ថ្ងៃមិនចេះមឹមដោះគោខ្លួនឯងទេ ត្រូវច្រកតាមច្រមុះ គ្នាមានបញ្ហាខួរក្បាលមិនដូចក្មេងដទៃទេបើបងប្អូនណាអាណិតសូមជួយឧបត្ថមក្មេងតូចនេះផងតិចក្ដីច្រើនក្ដី ១ម៉ឺន២ម៉ឺនក៏ជួយសម្រាលទុក្ខគាត់ដែរ កូនគេកូនយើងអាណិតណាស់ ខ្ញុំជួបគាត់នៅពេទ្យកុមារជាតិជួយគាត់បានតិចតួចទេ បើបងប្អូនចង់ជួយអាចទំនាក់ទំនងលេខគាត់ផ្ទាល់ 012 940 702៕

Read More

ជួយស៊ែរលើកទឹកចិត្តលោកគ្រូជាអ្នកមេសាងផង! ផ្ទុះការសរសើរលោកគ្រូប្រវត្តិវិទ្យាមួយរូបនេះ មានលក្ខណៈបង្រៀនងាយយល់ ងាយចងចាំ កូនសិស្សណាក៏ពេញចិត្ត ហើយពិសេសគឺ…

នៅមុននេះបន្តិច យោងតាមគណនីហ្វេសបុកឈ្មោះ ប៊ុនធឿន ស្រីស្រស់ បានចែករំលែកនៅលោកគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ ដែលមានលក្ខណៈពិសេសធ្វើឲ្យសិស្សៗសរសើរមិនដាច់ពីមាត់ ដោយគណនីហ្វេសបុកនេះបានរៀបរាប់លំអិតថា: 💗គាត់ជាគ្រូប្រវត្តិវិទ្យានៃវិទ្យាល័យមេសាង💗 សមត្ថភាពគាត់ខ្ញុំកម្រនឹងឃើញមានលោកគ្រូអ្នកគ្រូណាដូចណាស់។ គាត់មានសិល្បៈក្នុងការបង្រៀនដោយមិនឱ្យសិស្សណាម្នាក់ធុញទ្រាំនឹងម៉ោងគាត់បង្រៀនឡើយ។ មេរៀនប្រវត្តិវិទ្យាទោះពិបាកប៉ុនណាគាត់ធ្វើឱ្យទៅជាងាយស្រួលទាំងអស់។ រៀនជាមួយគាត់ ខ្លី ខ្លឹម ងាយយល់ ងាយចងចាំ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចបង្រៀនខ្ញុំ២ឆ្នាំគាត់មិនដែលមើលតាមសៀវភៅសូម្បីម្ដងការចងចាំគាត់ខ្ពស់ រាល់ការបរិច្ឆេទគ្មានខុសមួយលេខណាឡើយ។ គាត់មិនមែនបង្រៀនតែតាមសៀវភៅនោះទេ ចំណេះដឹងគាត់ទូលាយបង្ហាញគ្រប់យ៉ាងដែលពួកខ្ញុំចង់ដឹង។ សមត្ថភាពក៏ខ្លាំង រូបរាងវិញចួបផ្ទាល់កម្លោះក្បែរកៀន។ ស្លាប់មិនប្ដូរឈ្លោះរស់មិនឃ្លាតជាតិសាសនា(រូបភាព)។ 💗 អនកស្រឡាញ់លោកគ្រូ Share មួយទៅ🥰៕

Read More

ថាមែនៗ! ក្រោយផ្លូវ ៦០ ម៉ែត្រ អោយបេីកតែ ៤០ គ.ម ក្នុង ១ម៉ោង ស្រាប់តែ លោកជំទាវ ហ៊ុន សុីណាត ប្រតិកម្មខ្លាំងៗ ដោយបោះសម្តីថា….

ដូចប្រិយមិត្តបានជ្រាបហើយថា បើតាមការឲ្យដឹងពីហ្វេសបុកផេចរបស់លោក ផែន វណ្ណៈ បានបញ្ជាក់ថា: ផ្លូវ ៦០ ម៉ែត្រ អោយបេីកតែ ៤០ គ.ម ក្នុង ១ម៉ោង ដឹងតែ មាន គេជេរទៀតហេីយ ! ផ្លូវ ចេញ ពី រាជធានី មិនមែន ក្នុង រាជធានី ទេ តេីអស់លោកណា ជាអ្នក ផ្ដួចផ្ដើម គំនិត ដាក់ ស្លាក កំណត់ ល្បឿន នេះ ? មានដែលបេីកភ្នែក បេីកត្រចៀក ស្ដាប់ មហាជន ខ្លះទេ ? ក្នុងនោះ លោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ក៏បានចេញមកប្រតិកម្មផងដែរចំពោះបញ្ហាខាងលើនេះ ដោយលោកជំទាវ បានរៀបរាប់ថា: របររកសុីលោកប៉ូលិសខ្លាំងមែន។ សួរមតិមហាជនទៅលោកអ្នកដេកនឹកកំណត់ច្បាប់ ។ មានមនុស្សប៉ុន្មាន នាក់ដែលគាំទ្រ ល្បឿន 30-40 របស់អស់លោក? មិនមែនសម័យ79 ជិះរទេះគោទេណាអស់លោក? បើមុខសាលារៀនវាមិនអីទេ!! ហើយខ្ញុំនិយាយនេះកុំចោតថាបក្សប្រឆាំង ខ្ញុំមើលឃើញអស់លោកប៉ូលិសធំវិញចេញដំណើរឡានបើកផ្ដាច់ព្រលឹងម៉េចមិនគោរពអាល្បឿនដែលដាក់ឲ្យរាស្ត្រ30-40ផងទៅ៕

Read More

មានចឹងទៀត! បុរសម្នាក់ ខឹងតេហៅសង្សារមកដេកលេងនៅផ្ទះសំណាក់ជាមួយ នាងមិនព្រមមក ក៏លេបថ្នាំប្រកា ច់បែកពពុះមាត់ ហើយចុងក្រោយត្រូវ….

ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ នៅផ្ទះសំណាក់លីនណាអង្គរ ស្ថិតនៅភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោយពីមានបុរសម្នាក់ខឹង តេទូរសព្ទ័ ហៅសង្សារអោយមកដេកជាមួយមិនមក ក៏សម្រេចចិត្តលេ បថ្នាំផ្តា ច់ជីវិ តខ្លួនឯង នៅក្នុងផ្ទះសំណាក់ លីនណាអង្គរ ដោយជនរ ងគ្រោះមានអាយុជាង២០ឆ្នាំ បានប្រទះឃើញក្នុងសភាពប្រកា ច់ សន្ល ប់ស្តូកស្តឹង បែកព ពុះមាត់ស្កុល នៅលើទ្រូងជនរងគ្រោះ ដេកឱបរូបថតស្រីម្នាក់ និងសំបកថ្នាំពេទ្យ៣បន្លះនៅក្បែរខ្លួន។ តាមសម្តីអ្នកមើលការខុសត្រូវផ្ទះសំណាក់ លីនណាអង្គ បានឲ្យដឹងថា ជនរ ងគ្រោះបានជួលបន្ទប់ដេកជាន់ទី១ សម្រាកតាំងពីល្ងាចថ្ងៃទី០៨ ខែតុលា ម្សិលមិញ ជួលដេកសម្រាក១ថ្ងៃ លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី០៩ ទៅហើយមិនឃើញចេញ ព្រោះថាអស់ម៉ោងជួលហើយ ទើបបុគ្គលិកបម្រើការងារ ឡើងទៅគោះទ្វារហៅមិនឮសូរឆ្លើយ ចាក់សោបើកមើល ទើបប្រទះឃើញជនរ ងគ្រោះដេកប្រកា ច់ សន្ល ប់បែកពពុះមាត់ រាយការណ៍ទៅសមត្ថកិច្ច ស្នើសុំរថយន្តសង្គ្រោះ ដឹកជនរងគ្រោះយកទៅសង្គ្រោះឯមន្ទីរពេទ្យ។ តែបើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា ជនរងគ្រោះជួលបន្ទប់ផ្ទះសំណាក់ដេកសម្រាក ហើយទូរស័ព្ទហៅសង្សារមកដេកជាមួយ តែខាងស្រីមិនព្រម ទើបមានរឿងហេតុបែបនេះកើតឡើង ទៅ។ ជនរ ងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយស ង្រ្គោះបន្ទាន់ផងដែរ៕

Read More

សាហាវហួសថ្លែង! គ្នាអោបកូនប្រុសចុះពីជណ្តើរ ស្រាប់តែអ្នករួមការងារ អង្គុយចាំស្ទុះកាន់ញញួរមកវា យចំក្បា លពីក្រោយ អោយគ្នាស្លា ប់ក្បែរកូន ហើយ… (មានវីដេអូ)

ករណីដ៏សាហា វមួយបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ សមត្ថកិច្ច បង្ហើបប្រាប់ថាជនស ង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅ កន្លែងកើតហេតុខាងលើ កំពុងរត់គេចខ្លួន។ ជនរងគ្រោះ (បាត់ប ង់ជី វិ ត) ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ស្លាកស្នាមនៅលើខ្លួនជនរ ងគ្រោះ រួមមាន ស្នាមជាំហើមពោរដាច់រ យះ ទ ក់សាច់នៅក្បា លខាងក្រោយចំនួន២កន្លែង។ យោងតាមការបំភ្លឺពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះជាកម្មករធ្វើនំ បានអោយដឹងថា នៅម៉ោង៧៖០០នាទី យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ រូបគេបានចូលក្នុងបន្ទប់កាត់នំតែម្នាក់ឯង។ លុះដល់ពេលកើតហេតុ រូបគេបានឮសំឡេង កូនប្រុសជនរ ងគ្រោះស្រែកយំ ក៏អើតមើលតាមបង្អួច ឃើញជនស ង្ស័យកំពុងយកញ ញួរ វា យក្បា លជនរងគ្រោះ រួចដើរចេញទៅក្រៅជិះម៉ូតូចេញទៅបាត់ ហើយជនរ ងគ្រោះ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយមកទើបដឹងថាបាត់ប ង់ជី វិ តទៅហើយ។ យោងតាមកាមេរ៉ាសុវត្ថិភាព បង្ហាញ នៅវេលាម៉ោង៧៖៥៨នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនរ ងគ្រោះបានពរកូនប្រុស ដើរចុះតាមជណ្តើរមកដល់ខាងក្រោម ស្រាប់តែជនស ង្ស័យ…

Read More

បុគ្គលិកហាង «ផ្ទះនំខេក» នៅខណ្ឌឫស្សីកែវ យកញញួរវាយអ្នកធ្វើការជាមួយគ្នាស្លាប់ក្នុងថ្លុកឈាម, ជនដៃដល់ត្រូវកំណត់មុខសញ្ញាបាន និងកំពុងស្រាវជ្រាវចាប់ខ្លួន (មានវីដេអូ))

នៅយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ មានអំពើឃាតកម្មមួយបានកើតឡើង ដោយបុគ្គលិកហាង «ផ្ទះនំខេក» ម្នាក់ពេលកំពុងបីកូនក្នុងដៃ ស្រាប់តែត្រូវបុគ្គលិកដូចគ្នា យកញញួរមកវាយក្បាលបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះ ស្ថិតនៅចំណុចហាង «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហន ចាន់រស្មី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងនំខាងលើ មានស្រុកកំណើតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ មន្ដ្រីនគរបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បានប្រាប់ ឲ្យដឹងថា ជនដៃដល់ត្រូវនគរបាលជំនាញ កំណត់មុខសញ្ញាបានហើយ ឈ្មោះ ផល បញ្ញា អាយុ៣១ឆ្នាំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯម ខេត្តកណ្តាល ស្នាក់នៅកន្លែងកើតហេតុខាងលើ ហើយកំពុងរត់គេចខ្លួន។ ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ អំពើឃាតកម្មនេះ សមត្ថកិច្ចអាចសន្និដ្ឋានបានជំហ៊ានដំបូង ថាអាចជាករណីគុំនំ ហើយតាមរយៈវីដេអូបង្ហាញដោយកាមេរ៉ាសុវត្ថិភាព ជនដៃដល់បានយកញញួរមកវាយក្បាលជនរងគ្រោះ ហើយរហូតមកដល់ពេលនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕

Read More

ប៉ះអ្នកទិញឆ្លាតដែរ! ដំបូងទិញក្តាមញីទាំងអស់ ដ៏ពេលស្ងោររួចប្រែទៅជាក្តាមឈ្មោលវិញ ខឹងចិត្តពេកឈ្លោះគ្នាជាមួយអ្នកលក់ផ្អើលផ្សារនៅកំពង់សោម… (មានវីដេអូ)

ដោយយោងទៅតាមគណនីហ្វេសប៊ុកឈ្មោះ Pak Chantha បានបង្ហោះវីដេអូ ភ្ជាប់ជាមួយសារឲ្យមហាជនប្រុងប្រយ័ត្នថា: ជេីង​កាង​ប្រចាំ​ផ្សារ​លេី​កំពង់​សោម​ កន្លែង​ស្រុះ​ក្តាម​ ចាំ​បង្ក​ហឹ​​ ង្សា​នៅ​ពេល​ដែល​អ្នក​ដែល​ទៅ​តវ៉ា​ រឿង​ប្តូរ​ក្តាម​ ។ ធ្លាប់​តែ​ធ្វើ​សុី​គេ​បាន​ស្រួល​ៗ​ គេ​ខំ​ទិញ​ក្តាម​ល្អ​តែ​ប្តូរ​អាអត់​ល្អ​អោយ​ ហើយ​ ចង់​រក ​រឿង​ប ង្ក​ហឹង្សា​ទៀត​ ពិត​ជា​ថោក​ ទាប​ណាស់​ ។ សូម​ម្ចាស់ប្រធានផ្សារ​លេី​ កំពង់​សោម​ សូម​មេត្តា​ចាត់​វិធានការណ៍​ចំ​ពោះ​ជនទាំងនោះ​ផង​ ព្រោះ​វា​ធ្វើ​អោយ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ ស្រុក​និង​ក្រៅ​ស្រុក​យ៉ាង​ខ្លាំង​៕ សូមប្រិយមិត្តចូលអាននឹងមើលវីដេអូខាងក្រោមនេះដោយការពិចារណា៖

Read More

ស្ដ្រីដែលមកឆាឆៅ ឱ្យរើមេរុបូជាសពនោះ ត្រូវគេទម្លាយថា អត់ត្រូវជាមួយអ្នកណាម៉ាស្រុក (វីដេអូ)

រឿងរ៉ាវដ៏ហួសចិត្តមួយ ដោយមានស្ត្រីពីរនាក់ទំនងម្តាយ និង កូនបានកើតទុក្ខមិនសុខចិត្តឱ្យម្ចាស់បុណ្យសពចេញមករុះរើមេរុត្រៀមបូជាសពចេញទៅធ្វើនៅវត្តព្រោះខ្លាចប៉ះខ្សែភ្លើងរបស់គាត់នោះ បានក្លាយជាប្រធានបទក្តៅងំក្នុងបណ្តាញសង្គមហ្វេសប៊ុកខ្លាំងហើយពេលនេះ ដោយមហាជនអ្នកលេងបណ្តាញនេះបានសម្តែងការហួសចិត្តគ្រប់ៗគ្នា ។ បើតាមរយៈវីដេអូខ្លីចំនួន ៣ ដែលបង្ហោះឡើងកាលពីកន្លងមកដោយគណនីឈ្មោះ Sëäv Fäng ជាកូនស្រីសពនោះ បានបង្ហាញឱ្យឃើញពីកាយវិការច្រងេងច្រងាង ចង្អុលខ្វែងខ្វាត់ និង ប្រើពាក្យសម្តីប្រកែកយកឈ្នះយ៉ាងតឹងសរសៃកពីសំណាក់ស្រ្តីអ្នកជិតខាង ទៅកាន់ភាគីម្ចាស់បុណ្យសព ដែលទាមទារឱ្យរើមេរុចេញខ្លាចប៉ះខ្សែភ្លើងគាត់ ដោយទង្វើនោះត្រូវបានគេសម្តែងការហួសចិត្ត និង រិះគន់យ៉ាងខ្លាំងដល់ស្រ្តីអ្នកជិតខាងនោះគ្រប់គ្នាថា មិនមានការយោគយល់ និង អាធ្យាស្រ័យគ្នាក្នុងគ្រាគេកំពុងមានទុក្ខជាទម្ងន់ ។ ជាមួយនឹងទង្វើរបស់អ្នកស្រី្តអ្នកជិតខាងនោះទៀតសោត បើតាមពាក្យសម្តីនិយាយក្នុងវីដេអូពីអ្នករស់នៅក្នុងភូមិស្រុកក្បែរខាងផ្ទះស្រ្តីអ្នកជិតខាងខាងលើនោះថា ក្នុងមួយភូមិស្រុកនេះគឺអ្នកស្រ្តីជិតខាងលើមិនត្រូវជាមួយអ្នកណាម្នាក់ឡើយ ពោលគឺមួយស្រុកមានតែមួយ គ្មានអ្នកណានិយាយរកគាត់ឡើយ ដោយសារភាពអាត្មានិយមរបស់រូបគាត់ ។ មកដល់ពេលនេះរឿងរ៉ាវជម្លោះនោះបានស្ងប់ហើយ ខណៈពិធីបុណ្យសពក៏ត្រូវបានបញ្ចប់ដូចគ្នាដែរ នេះបើតាមការរៀបរាប់ពីកូនចៅសពលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិច ។ គួរឱ្យដឹងដែរថា រឿងរ៉ាវដ៏ហួសចិត្តខាងលើនេះបានកើតឡើងក្នុងភូមិមួយ នៃឃុំជ្រៃ ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ៕

Read More

អបអរសាទរ! សួស វីសា សម្រាលបានកូនស្រីដំបូង ស្អាតណាស់ ហើយឈ្មោះក្នុងបញ្ជីជាតិ ពីរោះប្លែក

ទើបតែរៀបចំពិធីនិមន្តព្រះសង្ឃមកសូត្រមន្តលើករាសីនៅផ្ទះដែលជាពិធីបែបខ្មែរ ដើម្បីត្រៀមទទួលសមាជិកថ្មីរបស់ខ្លួនកាលពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ ម្សិលមិញនេះ។ សម្រាប់ថ្ងៃនេះផ្ទាល់ អ្វីដែលកាន់តែរំភើប តារាចម្រៀង សួស វីសា និង ស្វាមី បានឃើញមុខកូនស្រីដំបូងរបស់ពួកគេហើយ។ រយៈពេលពេញមួយយប់ស្នាក់នៅមន្ទីរពេទ្យ ដើម្បីរង់ចាំពេលវេលាវះកាត់សម្រាលកូនយ៉ាងអន្ទះសាររបស់ សួស វីសា គឺកាន់តែមានន័យ និង សុភមង្គលខ្លាំងឡើង បន្ទាប់ពីកូនស្រីគឺនាងតូច Jenny បានឃើញពន្លឺព្រះអាទិត្យនៅព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២០ នេះ ។ ក្នុងនោះដែរ បើតាមការរៀបចំទទួលស្វាមគមន៍កូនស្រីដ៏ស្រស់ស្អាតនេះនៅឯមន្ទីរពេទ្យ បានបង្ហាញឈ្មោះក្នុងសំបុត្រកំណើតនាងតូច Jenny គឹឈ្មោះថា ថង សាម៉ូលីណា។ តោះទៅទស្សនារូបភាព Jenny ថាស្រស់ស្អាត មុខមាត់កាត់ទៅរកអ្នកម៉ាក់ ឬ លោកប៉ា

Read More