ធ្វើស៊ីម្ចាស់ហាងស្អាត! ហៅសុទ្ធតែ ABC 3 កេះ យកមកផឹក និងយកឲ្យមេ ហើយថាប៉ាវគេឯងនៅក្នុងហាង ដល់ពេលគិតលុយរត់ឡើងកង់បីទៅបាត់ ហើយយក ABC ទៅតាមទៀត ចុងក្រោយក៏….

យោងតាមគណនីហ្វេសបុកឈ្មោះ Chantha Han បានរៀបរាប់ទាំងកំហឹងថា: ជនបោកប្រាស់តាមបណ្តាហាងទាំងអស់នៅផ្សារអង្គតាសោម សូមប្រុងប្រយ័ត្ននឹងបុគ្គលម្នាក់នេះ កាលថ្ងៃទី04ខែតុលា ឆ្មាំ2020 បុគ្គលម្នាក់នេះបានចូលហាងរបស់ខ្ញុំ ធ្វើជាចិត្តល្អ ប៉ាវភ្ញៀវដែលអង្គុយតុផ្សេង ប៉ាវ ម្ហូបស្រាថាខ្លួនជាអ្នកចេញ រួចធ្វើជាទៅនិយាយទូរស័ព្វ ហៅកង់បីអោយយកស្រា ABC 2កេះយកទៅជូន អធិកាដ្ឋានស្រុកត្រាំកក់ នឹងសល់ស្រា ABC១កេះទៀត វាថាទុកផឹកជាមួយមេមេដែលមកនឹងប៉ាវភ្ញៀវដែលអង្គុយក្បែរ បន្ទាប់មកបុគ្គលម្នាក់នេះថាមានមេមេប៉ូលីស4នាក់មកហាង អោយរង់ចាំសិន បន្ទាប់មកបុគ្គលម្នាក់នេះអោយខ្ញុំគិតលុយមុនសិន បន្ទាប់មកធ្វើជានិយាយទូរស័ព្វថាចេញទៅយកមេមេ នឹងអោយលុយរយះពេលជាង 10 នាទី បុគ្គលម្នាក់នេះ រត់បាត់ស្រមោល លុះដល់ថ្ងៃទី05ខ្ញុំបានសើបសួរលោកពូកង់បីដែលបានដឹងស្រា គាត់ប្រាប់ថា ស្រាដែលយកទៅ គឺយកទៅលក់ខាងលិចផ្លូវបំបែកជាបួន ខ្ញុំបានព្យាយាមទាក់ទងទៅបុគ្គលម្នាក់នេះតែ ពេលដែលខលចូល គឺចុចបិទរហូត បើសិនជាបងប្អូនណាបានឃើញបុគ្គលនេះសូមទំនាក់ទំនងមកលេខ 086374773 010565419 សូមអរគុណ សូមជួយ សែម្នាក់មួយផងបងប្អូន៕

Read More

គិតមិញវិញករណីនេះ! អ្នកជិតខាងអត់ចិត្ត តវ៉ាតឹងសរសៃក ជាមួយគ្រួសារបុណ្យស ព អោយរុះរើរោងបុណ្យ និងមេរុ ព្រោះខ្លាចប៉ះខ្សែភ្លើងគាត់ ហើយ… (មានវីដេអូ)

ជារឿងមួយដ៏ហួសចិត្ត និងត្រូវបានមហាជនក្នុងបណ្តាញសង្គមទើសចិត្តខ្លាំង ក្រោយពីម្ចាស់គ្រួសារបុណ្យបានបង្ហោះវីដេអូ និងសារនៅលើគណនីហ្វេសបុករបស់ខ្លួន ដែលមានឈ្មោះថា Sëäv Fäng ដោយបានរៀបរាប់ថា: ហួសចិត្តសុំស៊ែរម្នាក់មួយផង បងប្អូន ក្រុមគ្រួសារខ្ញុំកំពុងតែមានទុក្ខគាត់នៅបន្ថែមទុក្ខមកអោយពួកខ្ញុំទៀត ចិត្តមនុស្សពិតជាចង្អែតចង្អោលមែន😪😪😪។ ករណីខាងលើនេះ គឺបានកើតឡើងនៅឯខេត្តបាត់ដំបង ខាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដោយមាននារីវ័យចំណាស់បន្តិច បានចេញមកប្រតិកម្មជាមួយម្ចាស់បុណ្យ អោយប្រញាប់រើសរោងបុណ្យ ក៏ដូចជាកន្លែងបូជា ទៅធ្វើនៅវត្ត ព្រោះគាត់ខ្លាចប៉ះពាល់ដល់ខ្សែភ្លើង និងបង្កអោយមានគ្រោះថ្នា ក់ដល់បងប្អូនរបស់គាត់៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ករណីចម្លែកនៅខ្មែរ! បុរសម្នាក់ ស្លាក់ក្រវិលកំប៉ុងជាប់ក្នុងបំពង់ខ្យល់ជាង ២ ឆ្នាំ ចុងក្រោយទៅជួបពេទ្យ ជោវៃ អោយជួយ ហើយជាលិទ្ធផលគឺ….

Vannak Chhoune, [08.10.20 19:42] នៅមុននេះបន្តិច យោងតាមហ្វេសបុកផេចផ្លូវការរបស់ Cho Ray Phnom Penh Hospital បានបង្ហោះសារបែបនេះថា: ករណីឆ្លុះចាប់យកក្រវិលកំប៉ុងដែលជាប់ក្នុងបំពង់ខ្យល់។ មន្ទីរពេទ្យ ជោវៃ ភ្នំពេញ នាពេលកន្លងទៅនេះបានធ្វើការឆ្លុះចាប់យក ក្រវិលកំប៉ុងស្រាបៀរចេញពីបំពង់ខ្យល់របស់អ្នកជម្ងឺ ដោយវេជ្ជបណ្ឌិតឯកទេស ផ្នែក ត្រចៀក ច្រមុះ និងបំពង់ក។ អ្នកជម្ងឺ មានអាយុ ២៥ ឆ្នាំ ភេទប្រុស រូបនេះបានស្លាក់ជាប់ ក្រវិលកំប៉ុង នៅនឹងបំពង់ក អស់រយៈពេលជាង ២ ឆ្នាំមកហើយ។ ក្រោយពីបានពិគ្រោះជាមួយ ឯកទេស រួចមក អ្នកជម្ងឺចាំបាច់ត្រូវ ការឆ្លុះចាប់យកក្រវិលកំប៉ុងចេញពីបំពង់ខ្យល់ ក្រោយមកស្ថានភាពរបស់អ្នកជង្ងឺ បានប្រសើរឡើង លំដាប់៕ ក្រោយឃើញបែបនេះ មហាជនបានចូលមកខមិនថា: រវិលកំប៉ុង ជាប់នៅបំពង់ខ្យល់រយ:ពេល២ឆ្នាំ មិនគួរឲជឿទេ? អ្នកជំងឺអាចទ្រាំបានដែរឬ? ខ្ញុំគ្រាន់តែ កូនដំណក់ទឹក ឬកំទេចគ្រាប់បាយតូចមួយចូល ឈ្លក់ ក្អក ចង់ប្រកាច់ប្រកិន ។ ជាប់នៅបំពង់អាហារ ឬបំពង់ខ្យល់? – លោកព្រះគាត់បានទុកដល់ទៅ2ឆ្នាំសំណាងហើយ – ស្រវឹងហាយណាដឹង ស្មានតែសាច់ក្លែម – គាត់ត្រូវរង្វាន់ហើយលាក់មិត្តភ័ក្ត ចង់បំបិទ ក៏លេប អាលស្អែកទៅបើកយករង្វាន់ម្នាក់អែង៕

Read More

ក្រោយទទួលបានសេរីភាពវិញ! លោក សុវណ្ណ រិទ្ធី បានបង្ហាញរូបថតថ្មីរបស់ខ្លួនមួយសន្លឹកនៅក្នុងបណ្តាញសង្គម ជាមួយសារដ៏មានន័យថា….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ លោក សុវណ្ណ រិទ្ធី ត្រូវបានដោះលែងអោយមានសេរីភាពឡើងវិញហើយ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ ក្រោយពីលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២០ ពីបទ «ញុះញ ង់អោយមាន ចលាច លក្នុងសង្គម»។ ក្រោយពីទទួលបានសេរីភាពមក លោក សុវណ្ណ រិទ្ធី បានរក្សាភាពស្ងៀមស្ងាត់ ហើយមិនទាន់មានសកម្មភាពជាសាធារណៈ និងក្នុងបណ្តាញសង្គមឡើយ ខណៈពេលដែលមហាជនកំពុងតែរងចាំសកម្មភាពថ្មីៗរបស់លោកជាថ្មីម្តងទៀត យ៉ាងណានៅថ្ងៃនេះ លោក សុវណ្ណ រិទ្ធី បានបង្ហោះសារខ្លីមួយ ជាមួយរូបភាពថ្មីរបស់លោក ជាមួយនឹងប្អូនៗរបស់លោក ដោយបានរៀបរាប់ថា: “ស្នាមញញឹមគ្រាដំបូងសំរាប់ប្អូនៗជាទីស្រលាញ់របស់ខ្ញុំ:heart::heart:”៕

Read More

ថាមែនៗ! ចោរដែលឆក់ខ្សែករបងប្រុសម្នាក់កំពុងបោសសំរាមមុខផ្ទះម្សិលមិញ ពេលនេះត្រូវឃាត់ខ្លួនបានហើយ ហើយពេលនេះ…. (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ មានគណនីហ្វេសប៊ុកឈ្មោះ Nith Hpl ដែលបានបង្ហោះវីដេអូស្ដែងៗនៃសកម្មភាពទាំងស្រុងរបស់ចោរឆ ក់ខ្សែក ប្អូនប្រុសរបស់គាត់ទៅបាត់ទាំងព្រឹក ខណៈដែលប្អូនប្រុសរបស់គាត់កំពុងឈរបោសសំរាមនៅមុខផ្ទះ។ ហេតុការណ៍នេះត្រូវបានថតចេញពីកាមេរ៉ាសុវត្ថិភាពនេះបានកើតឡើងនៅម្តុំផ្សារដេប៉ូ ដោយមានជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក Honda Dream មួយគ្រឿង និង Honda PCX មួយគ្រឿង។ យ៉ាងណាក្រោយពីធ្វើសកម្មភាពបានតែមួយថ្ងៃ ពេលនេះជនស ង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃា ត់ខ្លួនបានហើយ នេះបើយោងតាមការឲ្យដឹងពីហ្វេសបុកផេច JTV News ដោយបានបញ្ជាក់ថា: ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខចំនួន០២នាក់ ក្រោយធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់កំពុងបោសដីមុខផ្ទះ ក្នុងទឹកដីខណ្ឌទួលគោក ។ ជនសង្ស័យដែលចាប់ខ្លួនបាននេះរួមទាំងបក្ខពួក បានធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់បានសម្រេចកាលពីវេលាម៉ោងប្រហែល ៦ជាង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចម្តុំផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់ខ្លួនបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។ ជនសង្ស័យដែលចាប់ខ្លួនបាន មានឈ្មោះ ឃាង វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះក្នុងបុរីហុកឆេង ភូមម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធសែនជ័យ ។ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាPCX ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1IK-5814 ។ កាលពីវេលាម៉ោង៦ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ខ្សែក ពីបុរសម្នាក់បានសម្រេច ហើយរត់គេចខ្លួនបាត់ ។ ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្តឹង ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោនិងខណ្ឌដង្កោធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខចំនួន០២នាក់នេះតែម្តង យកមកសាកសួរនៅប៉ុស្តិ៍ និងកសាងសំណុំប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់បន្តទៀត ៕

Read More

មកអស់ហើយនេះ! គ្រាន់តែឈុតក្រៅឆាក មើលទៅរំភើប សប្បាយយ៉ាងនេះទៅហើយទម្រាំ MV មិនដឹងជាសប្បាយយ៉ាងណាទៅ? …(មានវីដេអូ)

វេលានៃពិធីបុណ្យកឋិនទានបានចូលមកដល់ហើយ ហើយបទចម្រៀងទើបចេញថ្មីរបស់ ផលិតកម្មរស្មីហង្សមាស ក៏បានមកដល់ហើយដែរ ដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកស្តាប់ ដែលបទចម្រៀងសម្រាប់រដូវកាលបុណ្យកឋិនបើកឆាកដំបូងគេនេះគឺបទ «កឋិនគ្រប់វត្ត» ជាបទចម្រៀងបែបប្រពៃណីដ៏ពីរោះប្លែក និងទាក់ទាញបំផុត ។ អ្វីដែលគេចាប់អាមរម្មណ៍កាន់តែខ្លាំងនៃបទចម្រៀងនេះ គឺក្រៅពីពីរោះប្លែកហើយ នោះ ថែមទាំងច្រៀងដោយតារាចម្រៀងល្បីឈ្មោះច្រៀងរួមគ្នារហូតដល់ ២រូប ដែលឯណោះ ដោយក្នុង នោះរួមមាន ៖ លោក ឆន សុវណ្ណារាជ និង អ្នកនាង ពេជ្រ សោភា​ ។

Read More

អាណិតណាស់! កំពុងតែសប្បាយព្រោះបានថត Pre-Wedding ជាមួយអនាគតស្វាមី ស្រាប់តែ លៀង ចាន់ឡា បានជួបទុក្ខធំ ដោយសារតែបាត់បង់មនុស្សជាទីស្រលាញ់ម្នាក់ទៀត គឺ….

ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីពេលថ្មីៗលេចលឺដំណឹងថា តារាចម្រៀង លៀង ចាន់ឡា និងអនាគតស្វាមី បានដឹកដៃគ្នាទៅថត Pre-Wedding ហើយនិងត្រៀមចូលរោងការឆាប់ៗនេះទៀតផង ធ្វើឲ្យហ្វេនៗនាំគ្នាចូលមកជូនពរអ្នកទាំងពីរ អោយឆាប់ដល់ថ្ងៃពិសេសកាន់តែលឿនៗ។ យ៉ាងណា សប្បាយមិនទាន់បានប៉ុន្មានផង ស្រាប់តែ តារាចម្រៀង លៀង ចាន់ឡា បានជួបទុក្ខធំមួយថ្មីទៀតហើយ​ ដោយកញ្ញា បានបាត់បង់អ៊ុំស្រីជាទីស្រលាញ់ម្នាក់ទៀតហើយ ដោយកញ្ញា បានរៀបរាប់នៅលើគណនីហ្វេសបុករបស់ខ្លួនថា: លឿនពេកហើយអ៊ុំ ខ្ញុំមិនជឿទេ អ៊ុំទៅចោលខ្ញុំហើយ Rip អ៊ុំជាទីស្រលាញ់របស់ក្មួយសូមអ៊ុំទៅអោយបានសុខណាអ៊ុំ ខ្ញុំមិនជឿថាអ៊ុំទៅចោលខ្ញុំទេក្រែងអ៊ុំថាចាំមើលខ្ញុំជោគជ័យហ មិចអ៊ុំបែជាចាកចេញទៅដោយមិនប្រាប់ក្មួយចឹងអ៊ុំអ៊ុំក្បត់សន្យាហើយអ៊ុំឆាប់ក្រោកមកវិញមកបំពេញពាក្យសន្យារជាមួយក្មួយវិញភ្លាម អ៊ុំមកវិញមកអ៊ុំ ហេតុអីក៏ដាច់ចិត្តទៅចោលបែបនេះ ក្មួយនឹកអ៊ុំចង់នៅជាមួយអ៊ុំទៀតអ៊ុំទៅហើយ អ៊ុំលែងមកជេរខ្ញុំប្រដៅខ្ញុំទៀតហើយ។

Read More

អាណិតណាស់! ទាំងឪពុក ម្តាយ និងកូនតូចមិនទាន់ដឹងអី ត្រូវផ្តា ច់ជីវិ តិនៅលើថ្នល់ជាតិ ក្រោយពីបាន….

ខេត្តក្រចេះ៖ គ្រោះថ្នាក់ចរាចរ ណ៍នេះ កើតឡើងនៅម៉ោង៦និង១៥នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៧ (ក្រចេះ&ស្ទឹងត្រែង) ស្ថិតនៅត្រង់ចំណុចភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ គួរឲ្យខ្លោចផ្សាណាស់និងរន្ធ ត់ចិត្តជាពន់ពេក ដោយមានករណីគ្រោះថ្នា ក់ចរាចរ ណ៍មួយរវាងរថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យឪពុកម្តាយ និងកូនតូចម្នាក់បា ត់ប ង់ជី វិ តភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ គ្រោះថ្នា ក់ចរាចរណ៍នេះរវាងរថយន្តនិងម៉ូតូ បើកបរបញ្រ្ចាស់ទិសគ្នា ចំណែករថយន្តនិងម៉ូតូ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ចំណែកស ពជនរងគ្រោះទាំងបីនាក់កូនប្រពន្ធប្ដីត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Read More

ស្ងាត់ៗ! តារាស្រីដ៏ស្រស់ស្អាត លៀង ចាន់ឡា ដឹកដៃអនាគតស្វាមី មក Pre-Wedding យ៉ាងផ្អែមល្ហែម… (មានវីដេអូ)

ក្រោយទទួលបានកេរ្តិ៍ឈ្មោះកាន់តែច្រើន មានអ្នកស្គាល់ច្រើន​ពេលនេះ អតីតបេក្ខភាពX Factor Cambodia លៀង ចាន់ឡា កាន់តែមានការងារធ្វើច្រើនជាងមុន មិនថាចេញចម្រៀង ឬក៏សម្តែងរឿងខ្លីៗជាច្រើន ជាពិសេសរូបសម្រស់របស់កញ្ញាកាន់តែមានភាពទាក់ទាញហើយសមត្ថភាពសម្លេងក៏កាន់តែពិរោះ។ ដោយលែកនៅមុននេះបន្តិច បើយោងតាមហ្វេសបុកផេច Win Samangka & Salon បានបង្ហោះវីដេអូអំពីការថត Pre-Wedding របស់ លៀង ចាន់ឡា និងអនាគតស្វាមី ដោយបានភ្ជាប់ជាមួយសារថា: កញ្ញាចាន់ទ្បានឹងគូដណ្ដឹងថតព្រីវីតឌីងត្រូវចូលរោងការក្នុងពេលឆាប់ឆាប់(កំពតខលលីង) វីនសំអាងការ:heart_eyes:010509666 099509666 ទីតាំង បូរីប៉េងហួត60m ផ្លូវលេខ4 ផ្ទះលេខ60៕

Read More

ខាត់ ណាចា ប្អូនស្រីបង្កើត ខាត់ សុឃីម ស្អាតខ្លាំង ហើយមានដុងផ្នែកសិល្បៈមិនធម្មតាទេ”

ជឿជាក់ថាមហាជនពិតជាស្គាល់បងប្អូនក្រុមគ្រួសារត្រកូលដែលមានដូចជា តារាពហុជំនាញ ខាត់ សុឃីម ខាត់ ចំរើន ខាត់ ស្រីវង និង ខាត់ សួស្តី រីឯ ខាត់ ណាចា ជាប្អូនស្រីពៅ ហាក់មិនសូវលេចមុខលេចមាត់នៅក្នុងសិល្បៈប៉ុន្មានឡើយ តែបើនិយាយពីរូបសម្រស់វិញ គឺពិតជាស្រស់ស្អាតគួរឱ្យក្នាញ់តែម្តង ។ កន្លងមក តារាពហុជំនាញ ខាត់ សុឃីម ធ្លាប់បង្ហើបថា ខាត់ ណាចា មានសមត្ថភាពល្អ នៅក្នុងការលេងភ្លេងបុរាណ ច្រៀងចម្រៀង និងជាអ្នកផាត់មុខធ្វើសក់ឲ្យកូនក្រមុំ ថែមទាំងចេញសម្តែងបានយ៉ាងល្អទៀតផង។ ថ្វីដ្បិតតែមានទេពកោសល្យសិល្បៈ បូករួមនឹងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិតែ ខាត់ ណាចា ហាក់មិនជ្រើសយកសិល្បៈជាអាជីពពេញទំហឹងដូចបងស្រី ខាត់ សុឃីម ឡើយ ដោយនាងបានងាកទៅចាប់ការងារជាអ្នកផាត់មុខទៅវិញ។ ជារឿយៗ ស្នាដៃផាត់មុខ របស់ស្រីស្អាតរូបនេះត្រូវគេសរសើរមិនដាច់ពីមាត់ ហើយថ្មីៗនេះ នាងទើបបើកហាងសាឡនផ្ទាល់ខ្លួនទៀតផង៕  

Read More