ញាក់សាច់! បុរសម្នាក់សម្រេចទិញដីមួយហិចតានៅលើភពព្រះច័ន្ទ ជាកាដូរជូនប្រពន្ធ ក្នុងតម្លៃត្រឹមតែ…. សំខាន់គឺមាន…

បុរសម្នាក់នៅក្នុងប្រទេសប៉ាគីស្ថានបានទិញដីមួយហិចតានៅលើភពព្រះច័ន្ទជាអំណោយមង្គលការសំរាប់ភរិយារបស់គាត់។ បុរសជនជាតិប៉ាគីស្ថាននេះមានឈ្មោះថា Sohaib Ahmed ជាអ្នករស់នៅក្នុងទីក្រុង Rawalpindi បានធ្វើឲ្យមហាជនភ្ជាក់ផ្អើល ក្រោយ ពីលេចធ្លា យនៅដំណឹងនៃការទិញដីនៅលើភពព្រះច័ន្ទដល់ប្រពន្ធរបស់គាត់។ យោងតាមរបាយការណ៍ពីក្នុងប្រទេសប៉ាគីស្ថានបានឲ្យដឹងថាទៀតថា ដីរបស់ Sohaib Ahmed និងភរិយា គឺស្តិតនៅនៅក្នុងតំបន់ដែលមានឈ្មោះថា សមុទ្រនៃចំហាយទឹក – Sea of Vapour ដោយទិញក្នុងតម្លៃត្រឹមតែ ៤៥ ដុល្លារ ប៉ុន្នោះ។ ភរិយារបស់ Sohaib Ahmed បានប្រាប់ទៅមិត្ដភក្ដិរបស់នាង ប៉ុន្តែមិនមានអ្នកជឿនាងឡើយ អំពីការទិញដីនៅឋានព្រះច័ន្ទនេះ ក្រោយមកអ្នកនាងក៏បានបង្ហាញក្រដាសស្នាមកាន់កាប់ដីដ៏ត្រឹមត្រូវ និងដឹងលឺពីរដ្ឋាភិបាលទៀតផង។ នាងបានប្រាប់ទូរទស្សន៍សាម៉ាថា ដំបូងមនុស្សគ្រប់គ្នាគិតថាវាជារឿងលេងសើចប៉ុន្តែបន្ទាប់មកខ្ញុំបានបង្ហាញឯកសារទាំងនោះហើយបន្ទាប់មកពួកគេជឿវាតែម្តង៕

Read More

អ្នកនាងឱក សុគន្ធកញ្ញា ស្វាមី និងអូនឆលី ទៅលេងនៅ មជ្ឈមណ្ឌលកំសាន្ត ព្រីនស៍ ម៉ាណ័រ ទាំងយប់ ហើយបានបង្ហោះសារ សឹងតែខ្យល់ទៅហើយទម្រាំតែបាន….

អ្នកនាងឱក សុគន្ធកញ្ញា គឺជាតារាចម្រៀងស្រីមួយរូបដែលមានភាពល្បីល្បាញជាយូរណាស់មកហើយ ដោយទទួលបានការគាំទ្រតាមរយៈសមត្ថភាពសម្លេងដ៏ពិរោះ ស្តាប់ហើយចង់ស្តាប់ម្តងទៀត ជាពិសេសពេលនេះ អ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែរស់នៅយ៉ាងសុខសាន្តជាមួយស្វាមី និងកូនប្រុសដ៏គួរឲ្យស្រលាញ់ គឺអូនឆលី ហើយអ្នកនាងតែងតែបង្ហោះនៅរូបភាពស្អាតបែបលក្ខណៈគ្រួសារអោយហ្វេនៗជាច្រើនបានឃើញទៀតផង។ ដោយលែកនៅមុននេះបន្តិច អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបគ្រួសាររបស់អ្នកនាងជាថ្មី ដោយបាននាំ គ្នាទៅលេងនៅឯ មជ្ឈមណ្ឌលកំសាន្ត-ព្រីនស៍-ម៉ាណ័រ ជាពិសេសអ្នកនាងក៏បានបង្ហោះសារបែបកំប្លែងថា: ទំរាំបាន ប៉ុន្មាន ប៉ុស្តិ៍ នេះចង់ខ្យល់ 😂😂 🐼🐼🐼 ថងៃ សម្រាក់ មកលេងទាំងអស់គ្នាណា.. 😘😘 មជ្ឈមណ្ឌលកំសាន្ត ព្រីនស៍ ម៉ាណ័រ៕ ចង់ជ្រាបច្បាស់សូមទស្សនាកម្រងរូបភាពខាងក្រោមនេះ:

Read More

ថាមែនៗ! ក្រោយផ្ទុះការរិះគន់រឿងសណ្ឋាគារមួយយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ទៅតាំងលើរបងទ្វារចេញចូល លោកអភិបាលខេត្ត គួច ចំរើន បានបញ្ជាភ្លាមៗថា…

ដូចប្រិយមិត្តបានជ្រាបមកហើយថានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សណ្ឋាគារមួយនៅក្រុងព្រះសីហនុ ដែលយករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាវីរក្សត្រជាទីសក្ការៈរបស់ប្រជាជាតិកម្ពុជា ទៅតាំងបញ្ឈរលើចុងរបងថ្មជិតទ្វារចេញចូលសណ្ឋាគារ បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនមន្ត្រីជាន់ខ្ពស់នៃសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា សណ្ឋាគារនេះមានឈ្មោះថា នេតឈ័រ ឡាយហ៍ (Nature Life Hotel) មានទីតាំងស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បន្ទាប់ដឹងអំពីព័ត៌មាននេះ លោកអភិបាលខេត្ត គួច ចំរើន បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរទេសចរណ៍ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅសម្របសម្រួលឱ្យម្ចាស់សណ្ឋាគារដករូបព្រះសិរសាព្រះបាទជ័យវរ្ម័នទី៧ ចេញពីរបងទៅតម្កល់ទុក ឬដាក់តាំងបង្ហាញភ្ញៀវទេសចរឱ្យបានសមរម្យនៅផ្នែកខាងក្នុងសណ្ឋាគារវិញ ដើម្បីរក្សាឱ្យបាននូវតម្លៃវប្បធម៌ ប្រពៃណីរបស់ខ្មែរ។ ក្រោយទទួលបានការណែនាំ និងសម្របសម្រួលពីក្រុមមន្ត្រីនេះ ហើយ ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ក៏បានសុំការអភ័យទោស និងយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមមន្ត្រី ព្រមទាំងបានសន្យាថាមិនធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ដូច្នេះទៀតឡើយ៕

Read More

រំភើបជំនួស! ក្រោយយុវជន ដែលមានជំងឺចម្លែកដុះសាច់នៅជើងយ៉ាងធំ ត្រូវសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថមជាទឹកប្រាក់ដល់ទៅ… និង…

បន្ទាប់ពីបានឃើញព័ត៌មានភ្លាមៗ និងក្តីអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃពុធ ទី ៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនយុវជនឈ្មោះ លី សុថេត អាយុ ២៧ឆ្នាំ ដែលមានជំងឺជើងឡើងធំខុសពីធម្មតា រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ ពេលនេះអ្នកជំងឺបានមកពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្នាក់នៅបន្ទប់ជួលមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលនៃការពិភាក្សានិងការសម្រេចព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។ក្នុងឱកាសនោះ លោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់យុវជន លី សុថេត ត្រូវមានស្មារតីរឹងមាំ ខិតខំថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឱ្យការព្យាបាលទទួលបានជោគជ័យ ជាសះស្បើយឡើងវិញ។ ជាមួយគ្នានេះ យុវជន លី សុថេត និងឪពុកបង្កើត ដែលបានអញ្ជើញមកទទួលអំណោយនេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែមានការសន្តោសប្រណី និងគិតគូរពីទុក្ខលំបាក របស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសការលើកទឹកចិត្តដ៏ធំធេង ដែលជាក្តីសង្ឃឹមមិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋគ្រប់រូប។​សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាបានផ្តល់ជូន រួមមាន ៖ អង្ករ ៦០គីឡូក្រាម មី២កេស ត្រីខ ២០កំប៉ុង ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត រទេះរុញសម្រាប់ជនពិការ​ ១គ្រឿង​ និងថវិកា ១០លានរៀល៕

Read More

មិននៅស្ងៀម! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកកិច្ចប្រជុំទ្រង់ទ្រាយធំភ្លាមៗ ដើម្បីចាត់ការទៅសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់ ដោយយើងជាខ្មែរអាចនឹងពឹងលើ….

យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា: កិច្ចប្រជុំពិនិត្យពិភាក្សាលើអង្គហេតុនិងអង្គច្បាប់ទាក់ទងនឹងករណីសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបើកកិច្ចប្រជុំអន្តរក្រសួងមួយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីពិនិត្យទៅលើអង្គហេតុនិងអង្គច្បាប់ដែលទាក់ទងនឹងសណ្ឋាគារ Le Palals Hotel យករចនាបថប្រាសាទខ្មែរទៅសាងសង់។ សមាសភាពដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម អស់លោក តំណាងក្រសួងការបរទេស តំណាងក្រសួងទេសចរណ៍ តំណាងក្រសួងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ជាលទ្ធផល កិច្ចប្រជុំបាន សម្រេចធើ្វកំណត់ហេតុរួមអន្តរស្ថាប័នមួយ ជូនទៅក្រសួងការបរទេស ដើម្បីសុំការពិនិត្យសម្រេចតាមផ្លូវការទូតដោយផ្អែកជាគោលទៅលើមាត្រា ៦ស្ទួន មាត្រា១០និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្មចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងទៀតដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ។

Read More

ស្តែងៗណាស់! គាត់កំពុងឈបោសសម្រាមនៅម្តុំផ្សារដេប៉ូ ស្រាប់តែត្រូវចោរជិះពីក្រោយ ឆក់យកខ្សែករឆៅៗតែម្តង ហើយគាត់បានត្រឹម… (មានវីដេអូ)

យោងតាមប្រភពព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Nith Hpl ដែលបានបង្ហោះវីដេអូស្ដែងៗកាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ដែលនៅក្នុងវីដេអូបានបង្ហាញសកម្មភាពទាំងស្រុងរបស់ចោរឆក់ខ្សែក ប្អូនប្រុសរបស់គាត់ទៅបាត់ទាំងព្រឹក ខណៈដែលប្អូនប្រុសរបស់ គាត់កំពុងឈរបោសសំរាមនៅមុខផ្ទះ។ ហេតុការណ៍នេះត្រូវបានថតចេញពីកាមេរ៉ាសុវត្ថិភាពនេះបានកើតឡើងនៅម្តុំផ្សារដេប៉ូ ដោយមានជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក Honda Dream មួយគ្រឿង និង Honda PCX មួយគ្រឿង ៕ សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

Read More

ផ្អើលទាំងយប់! ឃាត់ឡានជនជាតិចិន ៦ នាក់ ចុងក្រោយរកឃើញក្នុងរថយន្តមានសុទ្ធតែកាំភ្លើ ង និងគ្រាប់ដល់ទៅចំនួន…..

កម្លាំងសមត្ថកិច្ចគោលដៅឆែកឆេរ អាវុ ធជាតិផ្ទុះ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពេលយប់ បានរកឃើញកាំភ្លើ ងខ្លី១ដើម និងសារធា តុញៀ ន១កញ្ចប់ នៅក្រុង-ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឃាត់ខ្លួនជនជាតិចិន៦នាក់។ ក្នុងរបាយការណ៍សមត្ថកិច្ច គឺកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ចុះប្រតិបត្តិការការងារ ពង្រឹងសន្តិសុខ ក៏បានរកឃើញកាំភ្លើ ងខ្លីមួយដើ ម គ្រា ប់៣០គ្រា ប់ ដកហូតរថយន្តមួយគ្រឿង និងឃាត់ខ្លួនជនជាតិចិនចំនួន៦នាក់ (ប្រុស៣នាក់ស្រី៣នាក់) ដែលជិះក្នុងរថយន្តនោះ ក្នុងពេលកម្លាំងសមត្ថកិច្ចត្រួតពិនិត្យរកអាវុធជាតិផ្ទុះកាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ក្នុងក្រុងព្រះសីហនុ ម្តុំជិតផ្សារពាណិជ្ជកម្ម ស្ថិតក្នុងសង្កាត់២ ។ សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលរកឃើញមានអាវុធនេះម៉ាក អាល់ហ្វាដ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 មានមនុស្សជិះ៦នាក់ជាជនជាតិចិន។ ចំណែក កាំភ្លើ ងដែលដកហូតបាន ជាកាំភ្លើងខ្លីម៉ាក G-Loc k 19 Gen 5 មាន បង់កាំភ្លើ ងចំនួន២ និងគ្រាប់ចំនួន៣០គ្រា ប់ ។ ក្រៅពីនេះ ក៏រកឃើញសារធា តុញៀ នមួយកញ្ចប់ផងដែរ។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចឃាត់នាំយកមកសាកសួរស្រាវជ្រាវតាមនីតិវិធី៕

Read More

ទៀតហើយ! មកមើលករណីគប់ឡាននៅពេលយប់មួយករណីទៀតនៅម្តុំភូមិសាស្រ្តពីផ្សារត្រាំខ្នា ដោយជននេះបាន… (មានវីដេអូ)

ខណៈពេលករណីគប់រថយន្តនៅពេលបើកបរពេលយប់កំពុងតែល្បីខ្លាំង ត្រូវបានមហាជនក្នុងបណ្តាញសង្គមចាប់ផ្តើមបង្ហោះវីដេអូនៃករណីនេះជាបន្តបន្ទាប់ ជាក់ស្តែងយោងតាមគណនីហ្វេសបុកឈ្មោះ អេប៊ី សុី បានបង្ហោះវីដេអូ និងករណីថ្មីមួយទៀតថា: ករណីគប់កញ្ចក់រថយន្តចាប់ផ្តើមកើតឡើងទៀតហើយមួយរយៈពេលនេះ។ ករណីនេះកើតចំពោះខ្ញុំផ្ទាល់តែម្តង គឺម្តុំភូមិសាស្រ្តពីផ្សារត្រាំខ្នា មករាជធានីភ្នំពេញ ប្រភព:​ ប្រិយមិត្ត។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More