អីយ៉ា! គុយទាវថ្ងៃនេះឆ្ងាញ់ជាងរាល់ដង ក្រោយ អុឹម ជីវ៉ា បានជួបថៅកែទ្រី ដាណា និងស្វាមី នៅក្នុងហាងដោយចែដន្យ ហើយលោកស្រីក៏បានធ្វើរឿងមួយនេះទៀតគឺ…

្នកណាដែលមិនស្គាល់លោក អុឹម ជីវ៉ា ដែលជាសិល្បៈកមួយរូប ដែលតែងតែចេញមុខជួយដល់អ្នកសិល្បៈគ្រប់ៗគ្នា ដែលមានការជីវភាពលំបាក ហើយត្រូវការជំនួយជាចាំបាច់ ហើយក៏ទទួលបានការគោរពស្រលាញ់ពីមហាជនជាច្រើនផងដែរ ដែលលោកមានទឹកចិត្តស្រលាញ់និងចែករំលែកបែបនេះ។ ដោយលែកនៅមុននេះបន្តិច បើយោងតាមគណនីហ្វេសបុករបស់លោក អុឹម ជីវ៉ា ផ្ទាល់ បានរៀបរាប់ទាំងអារម្មណ៍រំភើបថា: ល្ងាចនេះមកហូបស៊ុបខ្មងគោ បានជួបបងស្រី ទ្រី ដា ណា និងស្វាមី គាត់បានប៉ាស៊ុបដល់ប្អូនហើយ ឧបត្ថម្ភដល់ប្អូនចំនួន 500$ សំរាប់ការចុះជួយដល់សិល្បករក្រីក្រដែលខ្វះខាត ។🙏 សមជូនពរបងស្រី មានសុខភាពល្អ ជោគជ័យគ្រប់កិច្ចការងារ ❤️❤️🙏🙏 ដោយក្តីគោរពៈ អុឹម ជីវ៉ា៕

Read More

ធ្ងន់ករ! ឡានដឹកដីជិះទៅប៉ះរថយន្តទំនើបតម្លៃខ្ទង់លានដុល្លា ពីក្រោយ នៅស្ពានព្រែកព្នៅ ហើយត្រូវសងការខូចខាតដល់ទៅ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយនៅតម្លៃដ៏ថ្លៃរបស់រថយន្តទំនើបមួយប្រភេទ ហើយនោះគឺ រថយន្ត lamborghini ដោយលែកនៅថ្ងៃនេះ ក៏មានបងប្រុសម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ Da Da បានបង្ហោះដំណឹងទាក់ទងនឹងគ្រោះថ្នា ក់ចរាចរ ណ៍មួយករណីថា: 06-10-2020 វេលាម៉ោងប្រមាណជាង 3:30 នាទី ល្ងោចមានគ្រោះថ្នា ក់ចរាច រណ៍ឡានដឹកដី។ប៉ះជាមួយឡានស៊េរីទំនើបlumberគីនី។ នៅក្រោមស្ពានព្រែកព្នៅគ្រាន់តែបែកស្តុកក្រោយខាងក្រៅបន្តិច🤑2ម៉ឺនដុល្លារ🤑។ បញ្ជាក់អីដែរសំខាន់ខ្ញុំបានកាន់ប៉ះឡាននឹងពីរដងដែរ🥰🥰🥰។ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា:

Read More

កាន់តែអាណិត! មិនគួរសោះ នេះហើយជាប្រពន្ធ និងកូនរបស់បងប្រុសបើកឡានដឹកដី ដែលបុ កពួកឈរលើផ្លូវជាតិ ប្រពន្ធគាត់ជិតគ្រប់ខែទៀត ហើយ….

ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បញ្ជាឲ្យនគរបាល ឃា ត់ខ្លួនបុរស ដែលបើករថយន្តដឹកដីបុ កយុវជនម្នាក់ បើងដូចក្រដាសមកធ្វើការសួរនាំនិងធ្វើកំណត់ហេតុដោះស្រាយតាមផ្លូវច្បាប់ នាព្រឹកថ្ងៃ០៤-១០-២០២០នេះ នៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។ អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា៖ ករណីរថយន្តដឹកដីបុ កយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតនៅថ្ងៃទី២៦ ខែ៩ ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រោយកើតហេតុភាគីទាំងសងខាងមិនបានមកប្រាប់សមត្ថកិច្ចទេ ដោយធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរឌឺនៅលើផ្លូវ។ ក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាល មកប្រគល់សមត្ថកិច្ចនៅស្រុកអធិការកំពង់ត្រឡាច ឱ្យជួយដឹងលឺ។ ជនរងគ្រោះមិនបណ្ដាលឲ្យបា ត់បង់ជី វិ តទេតែរបួ សធ្ងន់។ ក្រោយ៣ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើល។ ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការស៊ើបអង្កេតបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ក៏បានឃា ត់ខ្លួនបុរសដែលបើករថយន្តដឹកដីនោះនៅព្រឹកថ្ងៃនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប។ ហើយអ្វីដែលគួរឲ្យអាណិតលើសដើមទៀតនោះ គឺមិត្តភក្តិរបស់អ្នកបើកបររថយន្តធំខាងលើ បានបង្ហោះសារអំពីការអាណីតអាសូរដល់សម្លាញ់ និងគ្រួសាររបស់គាត់ ដោយគណនីហ្វេសបុកនេះមានឈ្មោះថា Chen Mainly បានរៀបរាប់ថា: សម្លាញ់អាណិតអាសូរណាស់ ប្រពន្ធកូនតូចហេីយ ពរពោះគ្រាប់ខែរទៀត:sob: ហេីយត្រូវជួបរឿងបែបនេះទៀត។ ត្រូវគិតយ៉ាងណារ.:sob:៕

Read More

មានន័យណាស់! ពេល ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ កំពុងតែបង្រៀន ស្រាប់តែសម្តេច ហ៊ុន សែន ចូលមកខមិនបែបនេះ ដោយលើកឡើងថា… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបមកហើយថាកាលពីប៉ុន្មានថ្ងៃមុននេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគេននូវរថយន្ដ Mazda CX 9 មួយគ្រឿងដល់ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា ដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស គង់នៅវត្តកំផែង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរបំពេញបេសកម្មជូនជាតិ សាសនា ព្រះមហាក្សត្រនិងសង្គមរបស់អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា(ពអក)។ ដោយលែកនៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានចូលទស្សនាការបង្រៀនរបស់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នៅលើហ្វេសបុកផេច Buddhism for Education of Cambodia(BEC) ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលមកខមិនថា: “សូមកោតសរសើរដែលបានបកស្រាយបានយ៉ាងល្អទាំងអត្ថន័យទាំងអក្សរសាស្ត្រ សូមបន្តកម្មវិធីនេះទៀត ព្រោះមានប្រយោជន៍ណាស់សម្រាប់ជាតិយើង”។

Read More

ឃើញទង្វើរាល់ថ្ងៃរបស់ថៅកែពេជ្រ ទ្រី ដាណា ចំពោះបងប្អូនខ្មែរ ស្រាប់តែ នាយ ពាកមី ចេញមកបោះសម្តីឡើងចាក់ដោតបែបនេះថា….

ប្រិយមិត្តច្បាស់ជាបាន ស្គាល់ តារាកំប្លែង ដ៏មានប្រជាប្រិយភាព នាយ ពាក់មី ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ថែមទាំងទទួលបាន ការគាំទ្រជាច្រើន ជាមួយនឹងសមត្ថភាព ព្រមទាំងវោហាស័ព្ទចាក់ទឹកមិនលិច ព្រមទាំងបានផ្ដល់ភាពរីករាយដល់ទស្សនិកជនជាច្រើនផងដែរ។ ដោយលែកនៅព្រឹកនេះវិញ នាយ ពាក់មី ក៏បានបញ្ចេញមតិពិតរបស់ខ្លួនចំពោះ មនុស្សចិត្តធម៌ម្នាក់ក្នុងសង្គមខ្មែរ គឺថៅកែពេជ្រ ទ្រី ដាណា ដោយនាយ ពាក់មី បានរៀបរាប់ថា: (មានអ្នកខ្លះ​ ថាគាត់សម្តែង​ចង់ល្បី ឬ​ ប្រម៉ូតអាជីវកម្មគាត់​)​ សំរ៉ាប់ខ្ញុំ​ ខ្ញុំគិតថា​ ទោះគាត់ចង់ល្បី​ ឬ​ ចង់ប្រម៉ូតអាជីវកម្មគាត់​ ឬ​ គាត់ធ្វេីដោយបេះដូងពិត​:heart: តែគាត់បាននាំធ្វេីអោយ​ ប្រជាជនដែលខ្វះខាត​ ក្រីក្រ​ រងគ្រោះ​ អ្នកជំងី​ បានផលប្រយោជន៏ពីគាត់ជាច្រេីន​ អ្នកខ្លះបានរាប់ពាន់ដុល្លាពីគាត់​កមានដែ​ តេីអ្នករិះគន់គាត់​ បានធ្វេីអោយប្រជាជនបានផលប្រយោជន៏ដូចគាត់ហេីយឬនៅ?។

Read More

រហ័សទាន់ចិត្ត! ទីបំផុត ឃាត់ខ្លួនបានហើយជនដែលគប់ដុំថ្មទៅលើឡានកំពុងបើកបរយប់មិញនេះ ពេលសួរនាំទើបដឹងថា… (មានវីដេអូ)

នៅមុននេះបន្តិច បើយោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានបញ្ជាក់ថា: ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ៣០ នាទី កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សី ឃាត់ខ្លួនជនបង្ករម្នាក់ បន្ទាប់ពីធ្វើសកម្មភាព យកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកធ្វេីដំណេីរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នៅចំណុច លក់ក្រឡានផ្លូវជាតិលេខ ៦២ ស្ថិតក្នុងភូមិ វល្លិ៍យាវ ឃុំ ត្រពាំងឫស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ។ យោងតាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថាជនបង្ករ ជាជនមានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្តរបស់អ្នកធ្វេីដំណេីរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត ០៤ គ្រឿង: ១.ម៉ាកហ៊ីយន្តដាយប៉ែន (បែកកញ្ចក់មុខ) ២.ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ) ៣.ម៉ាកកាមរីហើម (បែកកញ្ចក់មុខ) ៤.ម៉ាក់ ០២ បាំង (បែកកញ្ចក់មើលក្រោយ)។ ករណីខាងលើនេះសមត្ថកិច្ច បាននាំខ្លួនជនបង្ករ មកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងកំពុងធ្វើការស្រាវជ្រាវស្វែងរក ក្រុមគ្រួសារ ដេីម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕

Read More

ស្តែងៗណាស់! ហេតុអ្វីក៏សង្គមខ្មែរមានមនុស្សបែបនេះ ថតបានសកម្មភាពមនុស្សពាលយកដុំថ្មគប់ឡានមួយគ្រឿងពេលបើកបរពេលយប់ នៅឯ… (មានវីដេអូ)

កាលពីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ យោងតាមគណនីហ្វេសបុករបស់ស្រីស្អាតម្នាក់ឈ្មោះ Mony Monita បានរៀបរាប់ថា: យល់ថាខុសដែលចតមុខផ្ទះអុី ក៏ប៉ុន្តែខ្ញុំសុំចតតែបន្តិចទេដោយសារនៅហាងបងខ្ញុំវាស្ទៈពេក គិតថានិងមកសារ៉េកន្លែងចតដែរ។ ខ្ញុំក៏បានសសេរលេខទូសរសព្ទ័ដាក់នៅលើកញ្ជក់ឡានផងដែភ្ទាប់ជាមួយនិងពាក្យថា «សូមអធ្យាស្រ័យ!» ដូច្នេះប្រសិនបើម្ចាស់ផ្ទះត្រូវការចេញឮ ចូលអាចខលមកខ្ញុំបានខ្ញុំយកចេញភ្លាម!តែហេតុអីមិនដល់កន្លះម៉ោងផងខ្ញុំទៅយកឡានចេញ នាំគ្នាឆោឡោហើយថែមទាំងវៃបែកកញ្ជក់ឡានខ្ញុំបែបនេះ? ជាខ្មែរដូចគ្នាហេតុអីក៏គ្មានធម៏មេត្តាគ្មានការយោគយល់អធ្យាស្រ័យគ្នាដល់ម្លឹង? :cry::cry::cry:ខ្ញុំទៅដល់ខ្ញុំបានលើកដៃសំពះគាត់ដែលខ្ញុំបានធ្វើអោយគាត់ពិបាករយៈពេក20នាទីជាងនេះ ចុះអ្វីដែលគាត់បានបំផ្លាញទ្រព្យសម្បតិខ្ញុំនេះតើគាត់មានអារម្មណ៍ខុសឆ្គងបន្តិចដែឬក៏អត់?៕ សូមទស្សនាវីដេអូខាងក្រោមនេះ: គិតយ៉ាងណាករណីនេះ! ស្ទះពេកនារីស្រស់ស្អាតម្នាក់ ក៏ចតឡាននៅមុខផ្ទះគេ និងបានដាក់លេខទំនាក់ទំនងនៅលើឡានអោយទៀត ចតបាន៣០នាទី មកវិញម្ចាស់ផ្ទះវាយកញ្ចក់បែកខ្ទេច ហើយ… (មានវីដេអូ) គិតយ៉ាងណាករណីនេះ! ស្ទះពេកនារីស្រស់ស្អាតម្នាក់ ក៏ចតឡាននៅមុខផ្ទះគេ និងបានដាក់លេខទំនាក់ទំនងនៅលើឡានអោយទៀត ចតបាន៣០នាទី មកវិញកញ្ចក់ត្រូវគេវា យបែកខ្ទេច ហើយ… (មានវីដេអូ) បញ្ហាការលួចគប់រថយន្តពេលបើកបរនៅពេលយប់ តែងតែកើតមានឡើងជាហូហែរ ហើយក៏បានខ្លាចជាការភ័យខ្លាចសម្រាប់អ្នកបើកបរផងដែរ ដោយលែកកាលពីយប់មិញនេះ គឺមានការថតបានស្តែងៗនៅករណីមនុស្សយកដុំថ្មគប់រថយន្តមួយគ្រឿង ស្រស់ៗតែម្តង ដោយយោងទៅតាមហ្វេសបុកផេចឈ្មោះ JTV News បានរៀបរាប់ថា: មិនគួរណាក្នុងសង្គមយើងសម្បូរណ៍ពួកមនុស្សថោកទាបអស់ទាំងនេះសោះ ប្រឹងនាំគ្នាសាងបា បធ្វើអី ធ្វើបែបហ្នឹងហើយបានស្អីមកវិញការធ្វើដំណើរពេលយប់ពិតជាមិនល្អ បើមិនចាំបាច់សូមកុំធ្វើដំណើរពេលយប់ ព្រោះមានមនុស្សចាំគប់ឡានតាមបណ្តោយផ្លូវជាតិលេខ 62 ពីខេត្តកំពង់ធំ មកខេត្តព្រះវិហារ ត្រង់ចំណុចកន្លែងលក់ក្រឡាន(ទឹកដីខេត្តកំពង់ធំ) ជួបហេតុការណ៍ខ្លួនឯងផ្ទាល់ មានអ្នកធ្វើដំណើរស្របទិសជាច្រើនបានរងការខូចខាតរថយន្ត៕

Read More