អាណិតណាស់! ដើម្បីម្តាយជរា គាត់ស៊ូធាក់កង់ពីខេត្តតាកែវ ទៅភ្នំពេញ ដើម្បីរកការងារធ្វើ ហើយមានលុយជាប់ខ្លួនតែ១រយរៀលប៉ុណ្នោះ ក្រោយមកគាត់ក៏….

កើតមកក្រ មិនមែនជាកំហុសនោះទេ តែបើនៅតែក្ររហូត អាចថាជាកំហុសរបស់យើង មានជីវិតត្រូវតែតស៊ូ បើយើងមិនប្រឹង នោះយើងគ្មានថ្ងៃក្រោកពីភាពក្របានឡើយ ដោយលែកក្រលេកមកមើលជីវិតរបស់បងប្រុសម្នាក់នេះវិញ បានធ្វើឲ្យមហាជនរំជួលចិត្តជាខ្លាំង ព្រោះតែការតស៊ូរបស់គាត់។ ជាក់ស្តែងបើយោងតាមគណនីហ្វេសបុកឈ្មោះ សៀវ ឡុងនី បានរៀបរាប់ថា: ដេីម្បីរកការងារបានប្រាក់ចិញ្ចឹមម្ដាយជរា គាត់បានតស៊ូជិះធាក់តាំងពីព្រៃផ្ដៅ ស្រុកអង្គរបុរី ខេត្តតាកែវ ឆ្ពោះមកភ្នំពេញផ្សារព្រែកជ្រៃ តាំងពីម៉ោង ៣ ទៀបភ្លឺរហូតដល់ម៉ោង១២ថ្ងៃត្រង់ មានលុយជាប់ខ្លួនតែ ១០០រៀលគត់😢😢 មកដល់ភ្នំពេញស្រែកបាយផង ស្រែកទឹកផងគាត់បានសុំគេហូបដេីម្បីទ្រាប់ក្រពះមួយគ្រា 😪 ទោះក្រលំបាកយ៉ាងណាក៏គាត់មិនលេីកដៃសុំទានគេដែរ បេីបងប្អូនណាមានចិត្តសប្បុរស មានធនធាន សូមជួយផ្ដល់ការងារដល់គាត់ផង🙏🙏លេខទូរស័ព្ទ អ្នកជិតខាងគាត់ 088 86 56 566៕

Read More

អាណិតណាស់! បុគ្គលិកធនាគារស្ថាបនា ជួបគ្រោះថ្នាក់បា ត់បង់ ជីវិ តចោលកូនតូច នៅឯ….

(កំពង់ធំ)៖ ហេតុការណ៍គ្រោះថ្នា ក់ចរាចរ ណ៍នេះកើតឡើងនៅថ្ងៃសុក្រ ១៥កើត ខែ អស្សុជ ឆ្នាំជូត ទោស័កព.ស ២៥ ៦៤ត្រូវនិងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០វេលា ម៉ោង ១៦ និង ២៤នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីទ្បូម៉ែត្រលេខ១៦០-១៦១ ភូមិពោធិសែនស្នាយ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតទ្បើងរវាងរថយន្ត និង ម៉ូតូចំនួន០២គ្រឿង បណ្តាលអោយមនុស្ស០១នាក់ (ប្រុស) បាត់ប ង់ជី វិ ត និង របួសស្រាល០១នាក់(ប្រុស) ខូចខាតម៉ូតូ០២ គ្រឿង រថយន្ត០១គ្រឿង។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូ C.125 សេរី ២០១៨ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1GY 1948 បើក បរដោយឈ្មោះ ផាន សេរី ភេទប្រុស អាយុ ២៩ឆ្នាំ នៅ ភូមិពុកយុគ សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកពង់ធំ មុខរបរបុគ្គលិកធនាគារស្ថាបនា (បា ត់បង់ជី វិ តនៅកន្លែងកើតហេតុ) ពាក់មួកសុវត្ថិភាព បើកបរម៉ូតូទិសដៅពីត្បូងទៅជើង។ និងម៉ូតូ០១គ្រឿងទៀត C. 125 សេរី ២០១៦ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1D-4747 បើកបរដោយឈ្មោះ ទិត្យ ថាយូណា ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរបុគ្គលិកក្រុមហ៊ុន ម៉ែកហ្វូន(របួ សស្រាល) ពាក់មួកសុវត្ថិភាព បើកបរម៉ូតូទិសដៅពីត្បូងទៅជើង។ ចំណែកឯរថយន្តម៉ាក សុីណា ពណ៌ទឹកប្រាក់…

Read More

សុំម្នាក់មួយមាត់មកបងប្អូន! ជននេះចាប់រំ លោ ភក្មេងស្រីអាយុ ១២ ឆ្នាំ បានសម្រេច មើលចុះគ្នាគួរឲ្យអាណិតណាស់….

នៅថ្ងៃទី២ ខែ ឆ្នាំ២០២០ យោងតាមហ្វេសបុកផេច ABC Cambodia បានឲ្យដឹងអំពីករណីដ៏ថោកទាបមួយទៀតហើយ តើធ្វេីបែបណាអាចបញ្ឈប់ករណីទាំងនេះបាន😡 ករណី រំលោភ ទៀតហេីយ ស្ថិតនៅចំណុច ភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជនសង្ស័យ ឈ្មោះ តី ដាវី អាយុ 18ឆ្នាំ បានរំ លោ ភក្មេងស្រីអាយុទេីបតែ 12ឆ្នាំ ម្នាក់រហូតបានសម្រេច ថ្ងៃទី 02 តុលា 2020 ដោយ. ចាន់ណា៕

Read More

អាណិតណាស់លោកអើយ! ផ្ទះក៏ត្រូវភ្លើ ងឆេះរាបដល់ដី ឯខ្លួនក៏មានរបួ សពេញខ្លួនទៀត ហើយពេលនេះ….

យោងតាមគណនីហ្វេសបុកមួយឈ្មោះ Rathana Jet Thor បានចែករំលែកនៅរឿងរបស់យុវជនកំសត់ម្នាក់ ផ្ទះក៏ត្រូវឆេះរាបដល់ដី ហើយខ្លួនប្រានក៏ត្រូវភ្លើងឆេះ រ លាកពេញខ្លួនទៀត ដោយគណនីហ្វេសបុកនេះបានរៀបរាប់ថា: អាណិតណាស់ផ្ទះក៏អស់ខ្លួនក៏ត្រូវភ្លេីងឆះទៀត😭សមជួយសែរមួយផង🙏 សមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិង ក្រៅប្រទេសសូមជួយដល់បងប្រុសដែលត្រូវភ្លេីងផងផ្ទះក៏អស់សំភារះក៏អស់ខ្លួនក៏ត្រូវធ្ងន់ទៀតហេីយភ្លេីងឆេះនេះបណ្ដាលមកពីដួលកានសាំងកំពប់ហូរទៅក្បែរភ្លើងចង្ក្រានក៏ឆាបឆេះទៅមិនដឹងថាគាត់ឈឺផ្សារយ៉ាងណាទេ😢 គាត់រស់នៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ហេីយបេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមកនាងខ្ញុំផ្ទាល់ រឺ ABA 000635152 Nguon Raksmey៕

Read More

ជួយស៊ែរអំពើល្អផង! ឃើញបងប្អូនខ្មែរ ជាជនជាតិព្នង បែកកង់ម៉ូតូ២នាក់ម៉ែកូននៅកណ្តាលផ្លូវ ពួកគាត់ជួយលើកម៉ូតូដាក់ឡាន ហើយ… (មានវីដេអូ)

ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជាទឹកចិត្តដ៏ល្អមួយដែលមនុស្សគ្រប់ជាតិសាសន៍នៅលើពិភពលោកគួរឲ្យតែអនុវត្តអោយបានច្រើន ដើម្បីលើកស្ទួយពាក្យថាមនុស្សធម៌ ដែលមានការធ្លាក់ចុះនាពេលបច្ចុប្បន្ននេះ។ ដោយលែក មានរឿងគួរឲ្យសរសើរមួយសម្រាប់បងៗដែលកំពុង ធ្វើដំណើរតាមដងផ្លូវស្ងាត់នៅមណ្ឌលគីរី ដោយពួកគាត់ដែលកំពុងតែបើករថយន្ត បានជួបប្រទះនឹងអ្នកមីង និងកូនស្រីតូច កំពុងបណ្តើរម៉ូតូយ៉ាងកំសត់ ព្រោះតែម៉ូតូបែកកង់ ហើយបើមិនជួយទេមិនដឹងថាគាត់ត្រូវបណ្តើរម៉ូតូប៉ុន្មានម៉ោងទេទើបទៅដល់គោលដៅ។ ភ្លាមៗនោះ រថយន្តរបស់បងៗចិត្តធម៌ បានបើកត្រលប់ក្រោយ ហើយជួយលើកម៉ូតូរបស់អ្នកមីង និងកូនស្រី ដាក់រថយន្ត ហើយដឹកគាត់ទៅដល់គោលដៅផងដែរ នេះបើយោងតាមគណនីហ្វេសបុកមួយឈ្មោះ ជ័យ រាជ បានបង្ហោះវីដេអូ និងសារថា: ឃើញបងប្អូនជនជាតិព្នងគាត់បែកកង់ម៉ូតូកណ្តាលព្រៃ បើមិនជួយគាត់ទេវីវរហើយដីជាងរយគីឡូឯណោះ មណ្ឌលគីរី៕ ទស្សនាវីដេអូខាងក្រោមនេះ:

Read More

ភ្លៀងមួយប្រាវធំ! ម៉ូតូមួយគ្រឿងធ្លាក់លូ កុំតែបានប្រជាពលរដ្ឋនៅក្បែរនោះជួយទាន់ពេលវេលា ហើយ…. (មានវីដេអូ)

ត្រូវបានប្រជាពលរដ្ឋម្នាក់រស់នៅ អូឌឹម បាន Live បង្ហាញអំពីគ្រោះថ្នាក់ ម៉ូតូជិះធ្លាក់លូ ដោយសារតែមើលមិនឃើញ ព្រោះផ្លូវត្រូវទឹកលិចអស់ទៅហើយ។ ក្នុងនោះក្រៅពីទឹកលិច គេក៏ឃើញចរាចរណ៍មានភាពមមាញឹកផងដែរ ខណៈពេលម៉ូតូរបស់ជនរងគ្រោះ ត្រូវបានមហាជនរស់នៅទីនោះ ជួយសង្គ្រោះបានដោយសុវត្តិភាពផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ដំបូងគ្រប់គ្នាមុខឡើងស្មើ! មុនពេលវះកាត់ ឯកឧត្តម​ ម៉ុង ឫទ្ធី ហៅកូនៗមកជុំគ្នា ហើយក៏ផ្តែផ្តាំ ប៉ុន្តែចុងក្រោយបែជាផ្ទុះសំនើច ព្រោះតែ… (មានវីដេអូ)

កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមហ្វេសបុកផេចរបស់ ឯកឧត្តម​ ម៉ុង ឫទ្ធី បានបង្ហោះសារជូនដំណឹងថា: ថ្ងៃ​សុក្រ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២០​ ផ្តែផ្តាំកូន​ៗអោយហេីយ​ខ្លាចពួក​វាចែក​ទ្រព្យសម្បត្តិ​គ្នា​មិន​ស្មេីមុនពេល​ចូល​បន្ទប់​វះកាត់​។ ហើយអ្វីដែលគួរឲ្យចាប់ អារម្មណ៍នោះគឺក្នុងវីដេអូដែល ឯកឧត្តម​ ម៉ុង ឫទ្ធី បានបង្ហោះ កំពុងតែធ្វើឲ្យមហាជនហួសចិត្ត និងអស់សំណើចជាខ្លាំង ព្រោះនឹកស្មានមិនដល់ ដោយលោកបានហៅកូនៗមកជុំគ្នា ហើយពោលពាក្យថា: ​កូន​ទាំងអស់គ្នា​ថ្ងៃនេះ មាន​ម្ហូប​ឆ្ងុយឆ្ងាញ់​ណាស់ ហើយ​ នាំគ្នា​លេប​ទៅ ប៉ា​លេប​លែង​រួច​ហើយ ហើយ​ទ្រព្យសម្បត្តិ​ប៉ា ដែល​មាន​ទាំង​ប៉ុន្មាន​ហ្នឹង​ធ្វើ​ម៉េច​ចែកគ្នា​ឲ្យ​ស្មើ​ស្រណុក​ប៉ា​ម៉េចៗ​ទៅ ហើយ​មិន​បាច់ចាំ​យំ​ទេ បើសិនណា​ប៉ា​ម៉េចៗ​ទៅ កូន​ត្រូវ​ចាំ​ថា មាន​អ្វី​ស្រួល​ជាង​…​មួយ​ជីវិត​នេះ​»​៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ទីបំផុតចាប់បានហើយ ជនដែប្រើដុំថ្មគប់រថយន្តធំ រហូតដល់អ្នកបើកប របា ត់បង់ជី វិ ត ចោលប្រពន្ធ និងកូនតូច ហើយ….

គួររំលឹកបន្តិចថា មានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ បានយកថ្មគ ប់ទៅលើបុរសម្នាក់ដែលកំពុងបើកបរយន្តដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ ទៅចំដើមទ្រូ ងម្ដុំចុងដង្ហើ មជនរងគ្រោះ រងរបួ សធ្ង ន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុ កបង្គោលភ្លើង និងដើមកៅស៊ូបន្ថែមទៀត។ ក្រោយពីបានទទួលពត៌មានភ្លាម សមត្ថកិច្ចបានចុះដល់កន្លែង ហើយបានបញ្ជូនជនរ ងគ្រោះមកមន្ទីពេទ្យបង្អែកស្រុកចំការលើ តែជនរ ងគ្រោះបានបាត់ប ង់ជី វិ ត ពេលបញ្ជូនដល់មន្ទីពេទ្យ។ ហេតុការណ៍នេះកើតហេតុថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨:៣៥នាទី នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ។ យ៉ាងណា មកដល់ពេលនេះ ជ នសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នេះបើយោងតាមគណនីហ្វេសបុកមួយឈ្មោះ សុផាន់ណា អ្នកចូលចិត្តផុស បានជូនដំណឹងថា: ចាប់បានហើយ អ្នកដែលយកដុំថ្មគប់ទៅលើឡានបុរសម្នាក់ដែលកំពុងបើកបរយន្តដឹក ទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ ទៅចំដើ មទ្រូងម្ដុំចុងដង្ហើមបណ្តាអោយបា ត់បង់ជី វិ ត ចោលប្រពន្ធនិងកូនស្រីដ៏គួរអោយអាណិត កាលពីថ្ងៃទី29-09-2020 នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ៕

Read More

លោក ជា វិបុល បានលាចាកសិក្ខាបទហើយ ក្រោយបួសជិតមួយខែមកនេះ

ក្រោយពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់ ស្រាប់តែពិធីករឆ្នើម លោក ជា វិបុល បានសម្រេចចិត្តទៅបួស ដកខ្លួនពីការងារសិល្បៈមួយរយៈ ដើម្បីបួសធ្វើជាព្រះសង្ឃ បម្រើព្រះពុទ្ធសាសនាផងដែរ។ ក្រោយទស្សនិកជន បានដឹងនូវដំណឹងនេះ ពួកគេមានភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្ដង តែលោកក៏មិនបានប្រាប់ថា បួសដើម្បីសងគុណឪពុកម្តាយ ឬក៏បួសជាព្រះសង្ឃតែម្តងនោះទេ។ ស្រាប់តែមុននេះបន្តិច លោក ជា វិបុល បានប្រាប់ថា ពេលនេះលោកបានលាចាកសិក្ខាបទហើយ​។ បន្ទាប់ពីលាចាកសិក្ខាបទភ្លាម តារាប្រុសរូបនេះ បានផុសរូបជុំគ្រួសារ នាំភរិយា និងកូនស្រី ទៅមើលមុខក្មួយទើបតែនឹងកើត និងបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង។

Read More

វ័យ៣០ប្លាយហើយ សម្រស់កាន់តែក្មេងស្អាត សុគន្ធ និសា តែងខ្លួនឡើងខ្ញង់

មិនត្រឹមតែមានភាពជោគជ័យ នៅក្នុងវិស័យសិល្បៈចម្រៀងជាមួយនឹងទឹកដម សម្លេងដ៏ពីរោះនោះទេ តែ តារាចម្រៀងស្រី អ្នកនាង សុគន្ធ នីសា ក៏មានរូបសម្រស់ស្រស់សោភា ដែលមានភាពលេចធ្លោយ៉ាងខ្លាំង និងទទួលបានការចាប់អារម្មណ៍ពីហ្វេនៗជាច្រើន ផងដែរ។ ដោយឡែក ឃើញថា បច្ចុប្បន្ននេះ អ្នកនាង សុគន្ធ នីសា ថែមទាំងមានការលេងខ្លួនយ៉ាងទាន់សម័យ ទាំងការតុបតែងមុខមាត់ សម្លៀកបំពាក់ ក៏ដូចជាម៉ូតសក់ ដែលអាចជួយលើកសម្រស់របស់នាងឲ្យកាន់តែមានមន្ដស្នេហ៍ និងភាពវ័យក្មេង ក្នុងពេលដែលនាងមានវ័យកាន់តែច្រើន ទៀតផង។ ជាការពិតណាស់ អាចនិយាយបានថា តារាចម្រៀងសម្លេងផ្អែមនិង ស្រទន់រូបនេះ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងស្រទាប់យុវវ័យ ដោយសារតែទេពកោសល្យនៃការ ច្រៀង សម្តែងនិង ម៉ូតសក់ដ៏មានមន្តស្នេហ៍ទៀតនោះ ធ្វើឲ្យហ្វេនៗគោរពស្រលាញ់អ្នកនាងមិនតិចនាក់នោះទេ។ យ៉ាងណាមិញក្នុងចំណោមហ្វេនជាច្រើននាក់ មានមួយចំនួនធំបានបញ្ចេញមតិសរសើរតារាស្រីរូបនេះ នៅពេលដែលកាត់សក់ខ្លីបែបនេះ នៅតែស្អាតដដែល មិនចាញ់ក្មេងៗអាយុ២០ឆ្នាំនោះទេ៕

Read More