ទៅសមុទ្រលើកនេះ! ណា សាឌី បញ្ចេញល្វែងលើតែបន្តិច ក៏នៅតែទាក់ទាញ

បច្ចុប្បន្ន ពិធីការិនី និង តារាសម្ដែង កញ្ញា ណា សាឌី កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ជាពិសេស តារាស្រីរូបនេះ ក៏កាន់តែមានការងារច្រើន សឹងតែគ្មានពេលទំនេរឡើយ។ បើទោះបី រវល់នឹងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏រូបសម្រស់តារាស្រីរូបនេះ នៅតែខ្ញង់ស្អាតដដែល ហើយអ្វីដែលយើងសង្កេតឃើញ មួយរយៈចុងក្រោយនេះ សាឌី តែងតែបង្ហោះរូបភាពឃ្យូតៗ មិនថា ស្លៀកពាក់បែបណា ក៏នាងនៅតែស្រស់ស្អាត និង លេចធ្លោជានិច្ច។   ជាក់ស្ដែង មុននេះបន្តិច សាឌី បានបង្ហោះរូបភាពថ្មី ពីដំណើរកម្សាន្ត ទៅកាន់សមុទ្រ ដោយនាងមិនបានស្លៀកពាក់ស៊ិចស៊ីប៉ុន្មាននោះទេ តែតារាស្រីរូបនេះគ្រាន់តែស្លៀកខោសារ៉ូជើងវែង និង អាវខ្លីបញ្ចេញសាច់ មើលទៅពិតជាស្រស់សោភា គួរឲ្យទាក់ទាញខ្លាំងតែម្ដង។ ជាមួយគ្នានេះដែរ នាងបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និង ស្រស់ស្រាយជាមួយបរិយាកាសនៅឆ្នេរសមុទ្រ។ ក្នុងនោះដែរ បន្ទាប់ពី បង្ហោះរូបមិនបានប៉ុន្មានផង ហ្វេនៗជាច្រើន ចូលទៅសរសើរ ពីរូបសម្ផស្សមិនដាច់ពីមាត់ ស្ទើរតែគ្រប់គ្នា៕

Read More

ជាទីគោរព ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ទទួលអំណោយរថយន្តដ៏ទំនើបពីសម្ដេចពុកតេជោ ហ៊ុន សែន

ព្រះតេជគុណ ព្រះបញ្ញាមុនីញាណ​ ហាក់​ សៀងហៃ ទើបតែត្រូវបានតែងតាំង​ជាទីប្រឹក្សានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទទួលអំណោយ​ដ៏ថ្លៃថ្លារបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ គឺ​ រថយន្ត​ទំនើប​ម៉ា​ក​ Mazda CX-9 ។ ពិធីប្រគេនរថយន្តនោះ ត្រូវ​បាន​ លោក​ឧត្ដមសេនីយ៍​ទោ​ សេង​ រីន​ តំណាង​ ឯកឧត្ដម​ សេង​ ទៀង​ នាំយកទៅ​ប្រគេន ព្រះតេជគុណ ព្រះបញ្ញាមុនីញាណ​ ហាក់​ សៀងហៃ នាយក​ប្រតិបត្តិ​អង្គការពុទ្ធសាសនាដើម្បី​អប់រំ​ នៃ​កម្ពុជា​ និង​ ជារាជាគណៈថ្នាក់កិត្តិយស​ គង់​នៅវត្ត​កំផែង​ ភូមិ​កម្មករ​ សង្កាត់​ ស្វាយប៉ោ​ ក្រុង​-ខេត្ត​ បាត់ដំបង​​ ។ ព្រះតេជគុណបញ្ញមុន្នីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃដែនមានចំណេះដឹងជ្រៅជ្រះក្នុងវិស័យព្រះពុទ្ធសាសនា អក្សរសាស្ត្រជាតិខ្មែរ ព្រមទាំងមានចំណេះដឹងផ្នែកភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដែលញឹកញាប់នៅរាល់វេទិកាព្រះពុទ្ធសាសនាពិភពលោក គេតែងតែឃើញវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងព្រឹត្តិការណ៍ធំៗទាំងនោះជាដើម ៕

Read More

អាណិតណាស់លោកអើយ! ទារកម្នាក់ ត្រូវឪពុកម្តាយបោះបង់ចោលនៅក្នុងបន្ទប់ទឹក ហើយពេលនេះត្រូវ…..

នៅមុននេះបន្តិច បើយោងតាមហ្វេសបុកផេចរបស់ Child Helpline Cambodia បានជូនដំណឹងអោយដឹងថា បានប្រទះឃើញក្មេងម្នាក់ត្រូវបានឪពុកម្តាយយកបោះបង់ចោលក្នុងបន្ទប់ទឹក បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ បង្កើតកូនហើយបោះបង់គ្នាចោលក្នុងបន្ទប់ទឹក:sob: (ភេទស្រី) អាណិតណាស់:sob: 01-10-2020 (06:30នាទី) នៅរោងចក្រវីងស្តារ ភូមិរូង ។ សូមបញ្ជាក់ថា​ ពេលនេះក្មេងត្រូវបានបងស្រីដែលបីក្មេងហ្នឹង យកទៅចិញ្ចឹមហើយ ។ បងស្រីក៏ទទួលបានជំនួយខ្លះពីអ្នកដែលនៅក្នុងហេតុការណ៍ផងដែរ:pray::pray::pray:ដូច្នេះបងប្អូនមិនបាច់សុំទេ ៕

Read More

រំជួលចិត្ត! រឿងពិតបុរសបរទេស លះបង់អ្វីៗគ្រប់យ៉ាងមកកម្ពុជា ព្រោះនារីខ្មែរម្នាក់ ចុងក្រោយក្លាយជាជនអនាថា

បុរសកម្សត់​សញ្ជាតិអូស្ត្រាលី កាត់អាមេរិកកាំងមា្នក់ ឈ្មោះថា អេនឌី បានជំពាក់ស្នេហ៍លើនារីខ្មែរដ៏ងប់ងល់ដកចិត្តពុំរួច ក៏បានលះបង់ទឹកដីកំណើត មកបង្កើតរបររកស៊ីលើទឹកដីកម្ពុជា ជាមួយគូស្នេហ៍ តែជាសំណាងមិនល្អ ជំនួញរបស់ អេនឌីត្រូវដួលរលំ ស្នេហាក៏បាក់បែក ធ្វើឱ្យ អេនឌី ខូចចិត្តដើរតែលតោលអនាថាយ៉ាងកម្សត់ ។ បើតាមគណីយហ្វេសប៊ុកដែលមានឈ្មោះថា ស្ទីវិន សាន់ បានជួបជាមួយបុរសបរទេសខាងលើ និងបានសាកសួរពីដំណើររឿងពិតនោះ បានសរសេរសាច់រឿងលម្អិតដូចខាងក្រោមនេះ៖ «រសៀលថ្ងៃនេះ នៅពេលខ្ញុំដើរទៅទទួលជំទាវតូចពីសាលារៀន ខ្ញុំប្រទះបុរសបរទេសវ័យចំណាស់មួយរូបកំពុងអង្គុយលើចិញ្ចើមផ្លូវនៅទល់មុខសាលាខណ្ឌដូនពេញ ដោយមានពាក់តែស្បែកជើងម្ខាងខាងឆ្វេង រីឯជើងស្តាំពាក់ស្រោមជើងខ្មៅ និង រុំដោយស្បោងប្លាស្ទីក។ អេនឌី (Andy) សញ្ជាតិអូស្រ្តាលីកាត់អាមេរិចកាំងមានជំនាញខាងអេឡិចត្រូនិច និង ធ្លាប់ធ្វើការច្រើនឆ្នាំនៅក្រុមហ៊ុនទូរស័ព្ទធំមួយនៅអូស្រ្តាលី ។ ពេលឈប់សម្រាកការងារប្រចាំឆ្នាំ អេនឌីបានមកកម្ពុជាដោយបានជួប និង ស្រឡាញ់នារីខ្មែរម្នាក់យ៉ាងងប់ងល់ រហូតលះបង់ទឹកដីកំណើតដើម្បីរស់នៅជាមួយមនុស្សជាទីស្នេហា ។ ទីបំផុត របររកស៊ីនៅកម្ពុជាដួលរលំ ស្នេហាក៏បែកបាក់នាំឱ្យ អេនឌី ខូចចិត្តដើរគ្មានគោលដៅក្លាយជាជនអនាថា ។ អេនឌីសម្រេចចិត្តស្លាប់លើទឹកដីកំណើតស្នេហារបស់គាត់នៅកម្ពុជា» ។ តាមសំណេររៀបរាប់របស់លោក ស្ទីវិន សាន់ បានបន្តទៀតថា៖ ដោយក្តីមេត្តា ខ្ញុំបានផ្តល់ថវិកាទៅអេនឌីសម្រាប់ទិញស្បែកជើង ។

Read More

ច្បាស់ដូចថ្ងៃ ១០០% ហង្សមាស​ប្រកាស​វត្តមាន Tho Meet

ផលិតកម្ម​ចម្រៀង​ក្នុងស្រុកធំ​ៗ​ពីរ គឺ​រស្មី​ហង្សមាស និង​ហ្គាឡាក់ស៊ី កំពុង​បង្ហាញ​ពី​លទ្ធភាព​របស់​ខ្លួន​ក្នុង​ការ​ផលិត​បទ​ចម្រៀង​ថ្មី​ៗ​ដែល​មាន​គុណភាព និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រិយមិត្ត​។ ក្នុង​រយៈ​ពេល​​ ២​ខែ​ចុង​ក្រោយ ក្នុង​ឆ្នាំ​២០២០ នេះ ផលិតកម្ម​ទាំង២ បាន​ផ្លាស់ប្ដូរ​សមាសភាព​អ្នក​ផលិត​បទ​ភ្លេង និង​តារា​ចម្រៀង​របស់ខ្លួនសំខាន់ៗ២រូប។ ផលិតកម្ម​ទាំង​២ បាន​ស៊ីសង​គ្នា​ដ៏​គួរ​ចាប់​អារម្មណ៍ ដោយ​ហ្គាឡាក់​ស៊ី បាន​ទាញ​យក​ស្ដេចត្រាញ់​ផ្នែក​ចម្រៀង​របស់​រស្មីហង្សមាស គឺ​លោក ព្រាប សុវត្ថិ កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០២០ ហើយ​ឥឡូវ​នេះ​រស្មីហង្ស​មាស បាន​ទាញ​យក​អ្នក​និពន្ធ​បទភ្លេង ឬ Composer ល្បី​ឈ្មោះ​ម្នាក់​ពី​ហ្គាឡាក់ស៊ី​មក​វិញដែរ។ នៅ​ថ្ងៃទី១ ខែតុលា ​នេះ ​ផលិតកម្ម​រស្មីហង្ស​មាស បានប្រកាសទទួលស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​ចំពោះ​វត្តមាន​អ្នក​និពន្ធ​បទ​ភ្លេង​ថ្មី THO MEET ដែល​ចូល​មក​រួម​រស់​ជាមួយ​គ្រួសារ​រស្មីហង្សមាស នៅលើផេកហ្វេសប៊ុករបស់ខ្លួន។

Read More