ពិរោះណាស់! ផ្ទុះការសរសើរខ្លាំងក្រោយប្អូនស្រី ល្អហួស ច្រៀងបទនេះឡើងវិញ ហើយត្រូវហ្វេនៗលាន់មាត់ថា…. (មានវីដេអូ)

ក្មេងស្រីនាង ល្អហួស ត្រូវបានមហាជនអោយឈ្មោះថាជា Yaya ទី២ ព្រោះតែនាងល្អហួសនៅក្មេងសោះ តែមានមុខមាត់ដូចតារាថៃរូបនេះណាស់ ជាពិសេសក៏មានរូបសម្រស់ស្រស់ស្អាត ថែមទាំងពូកែសម្តែង រាំ និងច្រៀងទៀតផង ជាពិសេស នាងល្អហួស ក៏ជាក្មួយស្រីរបស់របស់តារាសម្ដែង ដេននី ក្វាន់ ហើយក៏ត្រូវជាកូនស្រីបង្កើត របស់អ្នកនាង ចោម ច័ន្ទ ផងដែរ។ ក្នុងនោះនៅថ្ងៃនេះ ក្មេងស្រីនាង ល្អហួស បានបង្ហាញនៅសមត្ថភាពរបស់ខ្លួន ច្រៀងបទប្រពៃណីរបស់តារាចម្រៀង មាស សុខសោភា ដែលស្តាប់ហើយពិតជាអាចទទួលយកបាន ហើយក៏ពិរោះម្យ៉ាងផងដែរ នេះបើយោងតាមគណនីហ្វេសបុករបស់ម្តាយប្អូនស្រីផ្ទាល់ បានរៀបរាប់ថា:   បទ ភ្ជុំទៅវត្តណា (ម្ចាស់ដេីម មាស សុខសោភា) ច្រៀងទ្បេីងវិញ (កូនស្រី នាងល្អហួស) ជួយស៊ែលផងណប់ និងចុចទ្បាយផែកផងបងប្អូន ដេីម្បីទទួលវីឌីអូថ្មី តោះរីករាយស្តាប់ក្នុងឱកាសភ្ជុំបិណ្ឌ ៤១។ ក្រោយពីបានស្តាប់ហើយ មហាជនបានសរសើរនៅការព្យាយាមរបស់ប្អូនស្រី ដែលនៅក្មេង តែស្រលាញ់សិល្បៈខ្មែរ ខំប្រឹងច្រៀងបទខាងលើនេះបានល្អ ហើយសង្ឃឹមថាប្អូនស្រីកាន់តែប្រឹងប្រែងរៀនច្រៀងអោយកាន់តែតែល្អជាងនេះទៀតផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ទប់មិនជាប់! ឯកឧត្តម គួច ចំរើន បង្ហោះវីដេអូសួរចម្លើយក្មេងប្រុស ដែលសកម្មលួចកាត់ខ្សែភ្លេីងបំភ្លឺ​ផ្លូវ ក្មេងប្រុសនេះសារភាពបណ្តើរ ស្ងាបបណ្តើរ ថា… (មានវីដេអូ)

ដូចប្រិយមិត្តបានទទួលជ្រាបហើយថា មួយរយៈពេលនេះ ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងខេត្តព្រះសីហនុ ជាពិសេសគឺឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បានប្រកាសអំពីការបេីកប្រតិបត្តិការធំមួយ​ ដេីម្បីបង្ក្រាបករណី​ ចោរលួចខ្សែភ្លេីងបំភ្លឺ​ សាធារណៈ។ ខ្ញុំផ្ដល់ថវិកា ១០លានរៀល​ អោយសមត្ថកិច្ច​ ដឹកនាំការបង្ក្រាប​ អោយខានតែបាន​ ។ បទល្មេីសតូច​តាច​ តែផ្ដន្ទាទោសដោយមិនលេីកលែង​។ អ្នកទិញខ្សែភ្លេីងរបស់ចោរ​ បេីចង់រួចខ្លួន​ សូមឆាប់រាយការណ៍​អោយបានឆាប់​ បេីលាក់លៀមទៀត​ ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញ​ គឺត្រូវមានទោសជាដាច់ខាត​។ ជាក់ស្តែងនៅមុននេះបន្តិច ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បានបង្ហោះវីដេអូសួរនាំទៅដល់ជនសង្ស័យដែលបានប្រព្រឹត្តិលួចលួចខ្សែភ្លេីងបំភ្លឺ ដោយក្នុងនោះលោកអភិបាល​ខេត្ត​ព្រះសីហនុ បានភ្ជាប់ជាមួយសារថា: សូមមេីលមុខ​ មេីលកងដៃ​ ស្ដាប់សំដី​ ជនសង្ស័យ​ លួចកាត់ខ្សែរភ្លេីង៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ទីបំផុតដឹងការពិតហើយ! តាមពិតនារីដ៏ស្រស់ស្អាត សាច់សខ្ចី ហាត់ប្រដាល់គុណខ្មែរ ដែលល្បីពេលថ្មីៗនេះ គឺជាអតីត…. (មានវីដេអូ)

រូបភាពរបស់យុវតីសាច់សខ្ចីសម្រស់ស្អាតមិនចាញ់តារាម្នាក់ដែលត្រូវគេស្គាល់ថាជាប្អូនស្រីលោកឆ្លាមស សែនរ៉ាឌី សែនរ៉ាដេត សុទ្ធសឹងតែជាអ្នកប្រដាល់បានកំពុងហ្វឹកហាត់ក្បាច់ប្រដាល់បុរាណខ្មែរ និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមជាច្រើន ពិសេសបុរសៗឲ្យលួចជញ្ជក់មាត់សរសើរពីរូបសម្ផស្សរាងដ៏ល្អល្អះជាមួយទឹកចិត្តមុតមាំមកចាប់អារម្មណ៍ហាត់ប្រដាល់ទៀតនោះបានធ្វើឲ្យកន្លង់ជាច្រើនលួចសញ្ជឹងប៉ងប្រាថ្នាចង់បាននាងជាគូអនាគតផងដែរ។ តាមរយៈការបង្ហោះរបស់ទំព័រហ្វេសប៊ុក Khmer Boxing គុនខ្មែរបានបង្ហោះនូវសកម្មភាពកំពុងហ្វឹកហាត់របស់ស្រីស្រស់សម្ផស្សគាប់នេត្រា រូបនេះថែមបញ្ជាក់ឲ្យដឹងពីអត្តសញ្ញាណច្បាស់ដូចកណ្ដាលថ្ងៃត្រង់ថាជាប្អូនស្រីរបស់អ្នកប្រដាល់កូនខ្មែរល្បីឈ្មោះមួយរូបដែលបង្ហាញដោយសំណេរថា៖ «សកម្មភាពហាត់សមប្អូនស្រីរបស់កីឡាករសែនរ៉ាដេតបើនិយាយរឿងសម្រស់វិញគឺស្អាតមិនចាញ់តារាឡើយ»។ ក្រោយបើកបង្ហាញអត្តសញ្ញាណច្បាស់ៗបែបនេះគេអ្នកលេងហ្វេសប៊ុកមួយចំនួនបានខមិនស៊កសៀតសម្ដីបែបលេងសើចថា៖ «ធ្វើបាបអ្នកប្រដាល់ប្រុសៗហើយមានអារម្មណ៍ណាហាត់មានតែអារម្មណ៍មើលហើយបើស្អាតចឹងៗ។ យ៉ាងណាក្រោយពីមានការចែករំលែកច្រើននៅក្នុងបណ្តាញសង្គមរួចមក ពេលនេះទើបបានដឹងការពិតថា តាមពិតនារីខាងលើគឺជា គឺជា Freshie Girl មួយរូប មានឈ្មោះថា ហាង ជេជូ បានជាប់ចំណាត់ថ្នាក់ Freshie Girl រង ប៉ុន្តែគេហាក់ឃើញថាពន្លកថ្មីរូបនេះ កំពុងតែទទួលបានប្រជាប្រិយភាពមិនធម្មតា ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំង រីឯការងារសិល្បៈវិញ គេសង្កេតឃើញថា នាងកំពុងតែមមាញឹក ជាមួយការថតស្ពតឲ្យក្រុមហ៊ុននានា គួរឲ្យគត់សម្គាល់៕    

Read More

មួយគូទៀតហើយ! ទោះបានមិនបានធ្វើជុំគ្នា ក៏ខាងស្រីនៅខ្មែរ យល់ព្រមជ្រើសយកការភ្ជាប់ពាក្យតាម វីដេអូខល ជាមួយកូនកំលោះនៅឯប្រទេសក្រៅ…

ដើម្បីបញ្ជាក់ពិតភាពពិតប្រាកដក្នុងទំនាក់ទំនងនឹងគ្នា ខាងប្រុស និងខាងស្រីបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ទោះបីជាមិនបាននៅក្បែរយ៉ាងណាក៏ដោយ ជាក់ស្តែងបេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​កំលោះ​ដែលមានឈ្មោះ​ ខុម​ សុជាតិ​ បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា: «ខ្ញុំសូមអគុណលោកឪពុកអ្នកម្ដាយទាំងសងខាង​ ដែលបានជួយផ្សំផ្គុំអោយកូនទាំពីរជាគូនឹងគ្នា​ ហើយក៏សូមថ្លែងអំណរអគុណដល់បងប្អូនសាច់ញ្ញាតិទាំងសងខាងដែលបានចូលរួមកម្មវីធីរបស់យើងខ្ញុំ​ ហើយខ្ញុំសូមជូនពរដល់នាក់ទាំងអស់គ្នាឱ្យមានសុខភាពល្អ​ និងរកសុីទទួលទៀនមានបានគ្រប់ៗគ្នា​ លាហើយភាពនៅលីវ»៕

Read More

ពិតជាស្រស់សោភាណាស់ តារាទាំងនេះ ជ្រើសឈុតប្រពៃណីទៅវត្ត ក្នុងថ្ងៃកាន់បិណ្

ពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើង ចាប់ផ្ដើមប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមកម្ល៉េះ ចំពោះពិធីបុណ្យបិណ្ឌភ្ជុំនេះ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេត ឬញាតិដែលបានស្លាប់ទៅនោះ និងធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ។ ជាការពិត ក្នុងខែនេះផ្ទាល់ក៏ជាខែភ្ជុំបិណ្ឌ ហើយថ្ងៃនេះត្រូវនឹងបិណ្ឌប្រាំ យើងឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករ សិល្បការិនីជាច្រើនដួងបានដឹកដៃគ្រួសារ នាំគ្នាយកចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលដល់សាច់ញាតិដែលបានស្លាប់ទៅ។ បើទោះបីរវល់ជាមួយការងារយ៉ាងណាក៏ តារាៗល្បីៗ ខំឆ្លៀតទៅវត្តយ៉ាងហោចណាស់ក៏បានមួយវត្ត ហើយមានអ្នកខ្លះក៏បានទៅធ្វើបុណ្យបានច្រើនវត្តទៀតផង។ ជាក់ស្ដែង បើគិតត្រឹមបិណ្ឌប្រាំនេះ យើងចាប់អារម្មណ៍ឃើញថា សិល្បការិនីជាច្រើនដួង បានតុបតែងខ្លូនយ៉ាងសមសួន ស្រស់សោភាខ្លាំងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើង​ ដោយយូរៗទើបបានឃើញ តារាស្រីល្បីៗ បានស្លៀកនៅសម្លៀកបំពាក់ខ្មែរយ៉ាងស្រស់ស្អាតដូច្នេះ។

Read More

ព្រាប សុវត្ថិ នាំភរិយា និង កូនប្រុសទាំង ៣ ទៅវត្តយ៉ាងសាមញ្ញបំផុត ក្នុងថ្ងៃកាន់បិណ្ឌទី ៤”

ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវបុណ្យភ្ជុំបិណ្ឌមកដល់ ប្រជាពលរដ្ឋខ្មែរទាំងចាស់ក្មេង បានស្ទុះស្ទាម្នីម្នានាំក្រុមគ្រួសារទៅធ្វើបុណ្យកាន់បិណ្ឌជុំគ្នា ដើម្បីឧន្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ ។ ងាកមកគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក៏នៅតែប្រកាន់ខ្ចប់នូវទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដោយនៅក្នុងឱកាសថ្ងៃកាន់បិណ្ឌទី ៤ នេះ លោក និង ភរិយា ព្រមទាំងកូនៗទាំង ៣ បាននាំគ្នាយកចង្ហាន់ គ្រឿងឧបភោគបរិភោគមួយចំនួន ទៅវត្តអង្គសិរីសួស្ដី ហៅវត្តសំរោងខាងត្បូង ដើម្បីប្រគេនដល់ព្រះសង្ឃ ។ លោក ព្រាប សុវត្ថិ និង កូនប្រុសទាំង ៣ បានពាក់អាវស ខោខ្មៅ យ៉ាងសុភាពសមសួនជាបុរសខ្មែរ ចំណែកឯភរិយាលោក ក៏ពាក់អាវស សំពត់បត់ ពានាផាហ៊ុំសុភាពទន់ភ្លន់មើលទៅថ្លៃថ្នូរជានារីខ្មែរ ។ ការបង្ហាញអាកប្បកិរិយានាំគ្រួសារទៅធ្វើបុណ្យសាងកុសលជួបជុំគ្នារបស់កំពូលតារាចម្រៀងដ៏ល្បីល្បាញរូបនេះ ក៏កំពុងទទួលបានការកោតសរសើរជាខ្លាំងពីមហាជន ព្រោះថានេះគឺជាគំរូគោរពព្រះពុទ្ធសាសនាដ៏ល្អមួយដល់ក្មេងៗជំនាន់ក្រោយក្នុងនាមជាកំពូលតារាចម្រៀងមួយរូប ៕

Read More

សាហា វពេកហើយ! ស្តែងៗមកមើលបុរសម្នាក់យកដំបង និងកាំភ្លើ ង មកធ្វើបាបប្តីប្រពន្ធ២នាក់ ដល់កន្លែងរកស៊ី នៅត្បូងឃ្មុំ ជាពិសេសនោះគឺ…. (មានវីដេអូ)

កាលពីម្សិលមិញថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ យោងតាមគណនីហ្វេសបុកមួយឈ្មោះ Saret Mouslem បានបង្ហោះវីដេអូដ៏គួរឲ្យហួសចិត្ត ដោយលោកនិងប្រពន្ធ ត្រូវបានគេធ្វើបាបដល់កន្លែងរកស៊ីតែម្តង ក្នុងនោះបើតាមការលើកឡើងរបស់លោក បានឲ្យដឹងថា: សូមសម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ជួយកូនចៅផង នៅម៉ោង៦ល្ងាច ថ្ងៃទី៦ ខែ៩ ឆ្នាំ២០២០ អង្គរក្សសម្តេចសក្ត័៥ ឈ្មោះម៉ាត់ យូសុះ ហៅជួប ថាន់ បានយ កកាំភ្លើ ង និងដំបងប្រុងធ្វើ ឃា តខ្ញុំពីរនាក់ប្តីប្រពន្ធ នៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ត្បូងឃ្មុំ ។ ធ្វើអោយប្រពន្ធខ្ញុំមានរបួស។ យ៉ាងណាមិនដឹងថារឿងនេះផ្តើមឡើងដោយអ្វីនោះទេ ហើយនៅមិនទាន់បញ្ជាក់ថាតើបុរសដែលបង្កនោះជាអង្គរក្សសម្តេចមែនឬយ៉ាងណា ឬគ្រាន់តែដើរប្រាប់គេថាខ្លួនមានឋានៈបែបនេះឬ៕ សូមទស្សនាវីដេអូជាច្រើនខាងក្រោមនេះ:    

Read More

ជួយអបអរសាទរផង កូនដំបូងរបស់ តូតា ជាកូន …

កាន់តែកៀកដល់ថ្ងៃសម្រាលតារាសម្តែងរូបស្រស់ តូតា មិនទាន់បានទម្លាយថាកូនដំបូងរបស់នាងជា ស្រី ឬ ប្រុសនោះទេ តែថ្មីៗនេះ តូតា និងស្វាមីបានបង្ហាញរូបភាពដ៏ស្រស់ស្អាតជាច្រើន ដោយថតជាមួយនឹងបាល់ ដែលធ្វើឱ្យអ្នកគាំទ្រគិតថាកូននាងជា កូនប្រុស ។ ជាមួយនឹងរូបភាពដ៏ស្រស់ស្អាត តូតា បានបង្ហោះសារដែលមានអត្ថន័យថា «អ៊ុំៗពូមីងឃើញរូបប៉ាៗ ម៉ាក់ ៗ អូនថត style ដឹងហើយណាថាអូនភេទអី» ។   បើទោះបីមិនបានប្រាប់ផ្ទាល់មាត់ពីភេទ កូនដំបូងរបស់ នាងក៏ពិតមែន តែអ្នកគាំទ្រសុទ្ធតែលើកឡើងថាអបអរសាទរកូនដំបូងរបស់ តូតា គឺជាកូនពូជ ។ កាន់តែកៀកដល់ថ្ងៃសម្រាល តូតា នៅតែមានសម្រស់ស្រស់ស្អាតហើយសុខភាពរបស់នាង និងកូនក្នុងផ្ទៃក៏ល្អជាធម្មតាដែរ។ពីមួយថ្ងៃទៅមួយថ្ងៃ តារារូបស្រស់ម្នាក់នេះ កាន់តែទទួលបានការស្រឡាញ់ និង ថ្នាក់ថ្នមពីសំណាក់ស្វាមី ព្រមទាំងក្រុមគ្រួសារសាច់ថ្លៃថែមទៀតផងដែរ។ ហាក់សំណាងជាងតារាដទៃ ក្រោយរៀបការ តូតា កាន់តែរស់នៅក្នុងជីវភាពយ៉ាងហាយសូរមិនចាញ់ តារាប្រទេសជិតខាងប៉ុន្មានឡើ់យ។ ក្នុងនោះ នាងធ្លាប់ទម្លាយថាមាន កប៉ាល់លក្ខណៈឯកជនសម្រាប់ជិៈកម្សាន្តលក្ខណៈគ្រួសារ, មានរីសត និងមានជំនួញធំៗក្នុងដៃជាច្រើន ដែលមានដូចជាហាងលក់គ្រឿងអលង្ការ កសិដ្ឋានចិញ្ចឹមគោ មាន់ និង ពពែ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺផងដែរ៕

Read More

ក្រមុំៗ អែបគៀន! ទាយ៍តែងខ្លួន គង់ ចាន់ស្រីមុំ ប្លែកគ្រប់ពេល គ្រប់រដូវ!

កាលពីប៉ុន្មាននាទីមុននេះ គណនីហ្វេសប៊ុករបស់តារាសម្តែងដ៏មានប្រជាប្រិយភាពនៅក្នុងវិស័យសិល្បៈ គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីដំណើរកម្សាន្តទៅសមុទ្ររបស់នាង ដែលមើលទៅពិតជាស្អាតប្លែកដោយមើលមិនចង់ស្គាល់តែម្តង។ ក្រោយពីបានឃើញរូបភាពទាំងនេះហើយ ហ្វេនរបស់ គង់ ចាន់ស្រីមុំ ជាច្រើនបាននាំគ្នាសរសើរពីសម្រស់អ្នកនាង បើទោះបីជាមានប្តីនឹងកូនក៏ដោយ ប៉ុន្តែសម្រស់នឹងរូបរាងវិញ គឺក្មេងៗអាយុតិចល្មមចូលមិនចុះឡើយ៕

Read More

មានចឹងទៀត! ប្រពន្ធដើមបើកចិត្តទូលាយឲ្យប្តីមានប្រពន្ធចុងក៏មានទៅ តែប្រពន្ធចុងមិនសុខចិត្ត មករករឿងប្រពន្ធដើមដល់ផ្ទះ ដោយនិយាយថា… (មានវីដេអូ)

យោងតាមហ្វេសបុកផេចរបស់ សូឡា បានបញ្ជាក់ប្រាប់អំពីបញ្ហាមួយថា: ទទួលបានពីបងស្រីម្នាក់ គាត់បានមើលឡាយសូឡានិយាយព័ត៌មាននៅថៃរឿង សង្គ្រាមប្រពន្ធដើម & សង្គ្រាមប្រពន្ធចុង គាត់ថាដូចរឿងគាត់ ចង់អោយបងប្អូនបានដឹង ព្រោះគាត់ហួសចិត្ត! នេះជាវីដេអូប្រពន្ធចុង មករករឿងប្រពន្ធដើមដល់ផ្ទះកើតទុក្ខមិនសុខចិត្តអោយប្តីគាត់លែងគាត់ ទាំងដែលគាត់និយាយថាគាត់មិនដឹងធ្វើមិចទេព្រោះប្តីគាត់មិនលែងគាត់ ប្រពន្ធចុងនេះសាហាវណាស់ថា មិនជឿថាប្រពន្ធដើមធ្វើចិត្តបានមានសេចក្តីសុខ ពេលប្តីគាត់មានប្រពន្ធចុងចឹង!!! និយាយទៅប្រពន្ធចុងនេះ តាមរករឿងប្រពន្ធដើមមិនឈប់ ទាំងប្រពន្ធដើមប្រាប់ថាគាត់មិនខ្វល់ទេ ព្រោះគាត់ចាស់ហើយ តែប្រពន្ធនៅតែឌឺដង! រឿងនេះចង់អោយបងៗបុរសដែលមានប្រពន្ធហើយ មានស្រីក្រៅចូលមើល អោយដឹងថាទឹកចិត្ដប្រពន្ធដើមយ៉ាងណា ឈឺចាប់មិចខ្លះ ចុងក្រោយនាំបញ្ហាដល់ប្រពន្ធកូន ដោះស្រាយមិនចេញ!!!ស្តាប់បងស្រីនិយាយហើយ រកទឹកចិត្តប្រពន្ធដើមបែបនេះមិនបានទេ! ចង់ដឹងលំអិតល្ងាចនេះ ព្រោះបងស្រីអនុញ្ញាតអោយសូឡាយកមកនិយាយអោយបងប្អូនបានស្តាប់!! ស៊ែផងបងប្អូន…៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More