កូនមួយមែន តែ ពេជ្រ សូលីកា បង្អួតរាង ក្នុងឈុតប៊ីគីនីយ៉ាងស៊ិចស៊ី

តារាចម្រៀងស្រីអ្នកនាង ពេជ្រ សូលីកា កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល បន្ទាប់ពីសម្រាលបានកូនប្រុសគួរឲ្យក្នាញ់ម្នាក់។ ក្រោយទទួលបានសមាជិកថ្មីបន្ថែមក្នុងគ្រួសារ តារាស្រីរូបនេះ តែងតែថតរូបបង្ហាញពីសេចក្ដីសុខក្នុងគ្រួសារ លើបណ្ដាញសង្គមឲ្យអ្នកគាំទ្របានឃើញផងដែរ។ ក្នុងនោះដែរ បើទោះបី តារាស្រីរូបនេះ មានស្វាមី និងកូនរួចក៏ពិតមែន តែប្រជាប្រិយភាពនាងនៅតែខ្លាំងក្លាយ មានការគាំទ្រច្រើនពីមហាជនគ្រប់ទិសទីច្រើនជាងមុនថែមទៀងផង។​ ម្យ៉ាងវិញទៀត បើងាកទៅមើលរូបសម្ផស្ស​ ក្រោយពេលសម្រាលកូនរួច ឃើញថា អ្នកម៉ាក់សម័យថ្មីរូបនេះ នៅតែស្រស់ស្អាតផូរផង់មិនចាញ់កាលនៅក្រមុំប៉ុន្មានឡើយ​ មិនតែប៉ុណ្ណោះ ការស្លៀកពាក់កាន់តែឆើតឆាយ និងស៊ីវិល័យជាងមុន និងមានស្ទាយ៍ឃ្យូតៗ ប្លែកៗជានិច្ច។ ជាក់ស្ដែង មុននេះបន្តិច អ្នកនាង ពេជ្រ សូលីកា បានបង្ហោះរូបភាបថ្មីជាច្រើនសន្លឹកនៅអាងហែលទឹក ព្រមទាំងស្លៀកនៅឈុតប៊ីគីនី បញ្ចេញរូបរាង មើលទៅនាងនៅតែមានរាងស្អាត និងស្បែកសភ្លឺថ្លាជាងមុនផងដែរ។ លើសពីនេះទៅទៀត ហ្វេនៗធ្លាប់តែឃើញតារារូបនេះ តែងខ្លួនបែបឃ្យូតៗ តែក្រោយពេលមានកូននាងកាន់តែស្លៀកពាក់ឈុតស៊ិចស៊ីបញ្ចេញរាងយ៉ាងទាក់ទាញបែបនេះ។

Read More

មិនធម្មតាមែន! ធ្វើសកម្មភាពប្ល ន់តាំងពីនៅក្មេង អាលូវចាស់មើលលេងចង់ស្គាល់ទៅហើយ សមត្ថកិច្ចនៅតែស្រាវជ្រាវតាមឃា ត់ខ្លួនបាន ហើយ….

ពិតជាភ្ញាក់ផ្អើល បំផុត និងជាករណី ដ៏កម្រដែល សមត្ថកិច្ចបាន ចាប់ខ្លួនចោរ ប្ល ន់ម្នាក់ ព្យាយាមរ ត់ គេច អស់ ១៥ ឆ្នាំ មកហើយស្រាប់ តែវិលចូល ស្រុកវិញត្រូវសមត្ថកិច្ច ចាប់ខ្លួន បានតែម្ដង ។ ជាល្មើសបានធ្វើសកម្មភាពប្ល ន់កាលពី ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០០៥ នៅ ចំណុចភូមិ ព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ជនល្មើសជាបុរសវ័យចំណាស់ គេចខ្លួនតាំង អាយុ ៥២ ឆ្នាំ និងបច្ចុប្បន្ន អាយុ៦៣ ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់បាន កាលពីវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ភូមិ ព្រែកពោធិ៍ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល តាមដីកាស្វែងរកចាប់ខ្លួនលេខ ១៩៨ ដកសចខ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់លោក អ៊ិន បូផា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។ ជនត្រូវចោទនេះមាន ឈ្មោះ ទូច ធឿន ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ខ្មែរមុខរបរកម្មករមាន ទីលំបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ បច្ចុប្បន្ន ជនត្រូវចោទ ខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

Read More

សុំម្នាក់មួយមាត់មកបងប្អូន! ឪពុកបង្កើត ទាញកូនស្រីរបស់ខ្លួន ទៅក្នុងព្រៃចំគារដំឡូង ថែមទាំងបាន….

យោងតាមប្រភពព័ត៌មានរបស់ហ្វេសបុកផេច JTV News បានឲ្យដឹងថា: ឃាត់ខ្លួនបុរសជាឪពុកតែចិត្តដូចសត្វតិរិច្ឆានម្នាក់ បន្ទាប់ពីផឹកស្រវឹង ហើយគំរា មកំហែ ងចាប់រំ លោ ភទៅលើកូនស្រីបង្កើតរបស់ខ្លួន អាយុ១៣ឆ្នាំ រហូតបានសម្រេ ច នៅចំណុចព្រៃចំការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយការឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង៣និង៤០នាទី ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីម្នាក់ ឈ្មោះអ៊ុន ចាន់ធី អាយុ៣៧ ជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរថា កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ប្ដីរបស់ខ្លួនឈ្មោះសៀង ហុង អាយុ៣៥ឆ្នាំ ផឹកស្រាស្រវឹង បាននាំកូនស្រីរបស់ខ្លួនបង្កើត ឈ្មោះស សណ អាយុ១៣ឆ្នាំ ទៅកាប់ឫស្សី នៅចំណុចព្រៃចំការដំឡូង ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ មានចម្ងាយប្រហែល៣៥០ពីភូមិ ហើយធ្វើសកម្មភាពទៅលើនាងរហូតបានសម្រេច១លេីក។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មពូន បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាន នឹងបានធ្វើតេស្ត ស្វែងរកសារធា តុញៀ នឃើញថា អវិជ្ជមាន។ ជនស ង្ស័យ ត្រូវបានឃា ត់ខ្លួនទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

Read More

ញាក់សាច់ពិតជាដូច១០០ភាគរយ! ឃាត់ខ្លួនបុរសម្នាក់ បន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិ មានគ្រប់យ៉ាងគ្រប់មុខមើលហើយទើបហួសចិត្ត ពិតជាដូចណាស់….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា: ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជាសមត្ថកិច្ចនគរបាលជាតិត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការឃាត់ខ្លួន​ និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់​ជនសង្ស័យម្នាក់ឈ្មោះ​ ប៉ាង​ កាក់ទិការ​ ( សម្បត្តិ​ សក្កដា​ ) ហៅ​ ឆាង​ ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ ដែលបានក្លែងបន្លំធ្វេីជាសមត្ថកិច្ចនគរបាល​ជាតិ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួននៅចំណុចផ្លូវកម្ពុជាក្រោម​ កែងផ្លូវ២៥៣​ សង្កាត់ទឹកល្អក់២​ ខណ្ឌទួលគោក​ នឹងបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការនៅថ្ងៃនេះដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់​ ដោយចោទប្រកាន់ពីបទ​ ប្រេីប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍​ សម្រាប់អាជ្ញាធរសាធារណ:​ ( ស្លៀកសម្លៀកបំពាក់ឯកសណ្ឋាននគរបាលជាតិ​ និងកងរាជអាវុធហត្ថ​ ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ​ តាំងពីឆ្នាំ២០១៩​ រហូតដល់បច្ចុប្បន្ន​ ។ តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានធ្វេីការស្រាវជ្រាវរកឃេីញថាមានជនសង្ស័យម្នាក់បានបង្កេីតគណនីហ្វេសបុកក្លែងក្លាយមួយដែលដាក់ឈ្មោះ​ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បន្ទាប់ពីធ្វេីការស្រាវជ្រាវរួចមក​ ក្រុមការងារបានរកឃេីញថាជនម្នាក់នេះមិនត្រឹមតែលួចបង្កេីតហ្វេសបុកក្លែងក្លាយបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ​ ថែមទាំងបានក្លែងបន្លំខ្លួនធ្វេីជាសមត្ថកិច្ចនគរបាលជាតិទៀតផង​ ។ បន្ទាប់ពីក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ស្រាវជ្រាវបានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានធ្វេីការសហការផ្តល់ព័ត៌មានដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដោយបានធ្វេីការស្រាវជ្រាវ​ និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់នេះដែលមានឈ្មោះ​ ប៉ាង​ កាក់ទិការ​ ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនបន្តទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់​ ។ វត្ថុតាងដែលសមត្ថកិច្ចបានរឹបអូសបានរួមមាន​ : វិទ្យុទាក់ទងម៉ូតូរ៉ូឡា ម៉ាក GP ៣៣៨ ចំនួន ០៥ គ្រឿង និងឆ្នាំងសាកវិទ្យុទាក់ទងចំនួន ០៤ – ទូរសព្ទ័ដៃម៉ាកអាយហ្វូន៦ផ្លឹស ចំនួន ០១ គ្រឿង -ខ្នោះដៃ ចំនួន ០៣ គូ និងស្រោមខ្នោះ ចំនួន ០១ -អាវឈុតពណ៌អាចម៍សេះ មានឈ្មោះ វ.ទោ សម្បត្តិ សកក្កដា អត្តលេខ ៥០០៩១ ចំនួន ០១ កំផ្លេ -អាវពណ៌ទឹកដោះគោ មានស្លាកសម្គាល់នគរបាលព្រហ្មទណ្ឌ មានផ្លាកឈ្មោះ សម្បត្តិ សកក្ដដា…

Read More

តើប្តីខ្ញុំខុសអ្វី! បុរសម្នាក់បើកឡានធំដឹកទំនិញត្រូវបា​ត់ប ង់ជី វិ ត ក្រោយមានជនមិនស្គាល់មុខយកដុំថ្មគប់ចំចុងដង្ហើម ក៏ជ្រុលចង្កូតធ្លាក់ទៅ….

ជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ បានយកថ្មគ ប់ទៅលើបុរសម្នាក់ដែលកំពុងបើកបរយន្តដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ ទៅចំដើមទ្រូ ងម្ដុំចុងដង្ហើ មជនរងគ្រោះ រងរបួ សធ្ង ន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុ កបង្គោលភ្លើង និងដើមកៅស៊ូបន្ថែមទៀត។ ក្រោយពីបានទទួលពត៌មានភ្លាម សមត្ថកិច្ចបានចុះដល់កន្លែង ហើយបានបញ្ជូនជនរ ងគ្រោះមកមន្ទីពេទ្យបង្អែកស្រុកចំការលើ តែជនរ ងគ្រោះបានបាត់ប ង់ជី វិ ត ពេលបញ្ជូនដល់មន្ទីពេទ្យ។ ហេតុការណ៍នេះកើតហេតុថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨:៣៥នាទី នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ។ តើប្តីខ្ញុំខុសអ្វី! បុរសម្នាក់បើកឡានធំដឹកទំនិញ មានជនមិនស្គាល់មុខយកដុំថ្មគប់ចំចុងដង្ហើម ក៏ជ្រុលចង្កូតធ្លាក់ទៅ….

Read More

បាត់មុខយូរ ដេននី ក្វាន់ បង្ហាញផ្ទះឈើដ៏ប្រណីត ឃើញហើយស្អាតញាក់សាច់!

តារាស្រីនិយមស្លៀកពាក់ស៊ិចស៊ី កញ្ញា ដេននី ក្វាន់ កាន់តែមានជីវិតហាយសូរ និងប្រើប្រាស់ជីវិតយ៉ាងមានក្ដីសុខ បន្ទាប់ពីទទួលបានភាពជោគជ័យលើមុខជំនួញផ្ទាល់ខ្លួនបានមកពីការខំប្រឹងប្រែងកន្លងមក។ មិនតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ នាងបានបើកបង្ហាញផ្ទះថ្មីនៅតាមខេត្តធំស្កឹមស្កៃ ដែលធ្វើឡើងពីឈើសុទ្ធផងនោះ។ ដោយគេហដ្ឋានថ្មីនោះ បានសាងសង់ឡើងនៅលើដីយ៉ាងធំទូលាយ ដែលធ្វើឲ្យមហាជនស្ងើចសរសើរពីផ្ទះថ្មី តារាស្រីរូបនេះគ្រប់គ្នា ដែលផ្ទះថ្មីនាងបានចំណាយលុយយ៉ាងច្រើន ចំណែកទិដ្ឋភាពទាំងមូលនៃផ្ទះថ្មីនេះ នាងបានប្រើប្រាស់គ្រឿងសង្ហារឹមយ៉ាងប្រណីតជាច្រើនថែមទៀតផង លើសពីនេះទៅទៀត មានក្បាច់រចនាតាមបែបបុរាណ មើលទៅពិតជាស្រស់ស្អាតតែម្ដង។ ក្នុងនោះដែរ ទស្សនិកជនធ្លាប់តែបានឃើញទិដ្ឋភាពគេហដ្ឋានខាងក្រៅរបស់កញ្ញា ដេននី ក្វាន់ ដោយមុននេះបន្តិច នាងបានបើកបង្ហាញទិដ្ឋភាពខាងក្នុងផ្ទះ ដោយមើលទៅនាងបានរៀបចំយ៉ាងទាក់ទាញ ស្រស់ស្អាត មានរបៀបរៀបរយតែម្ដង។ ជាពិសេស រាល់បន្ទប់របស់តារារូបនេះ ពិតជាធំទូលាយគួរឲ្យចង់រស់នៅ ដោយឡែក ការដេគ័រ និងរចនាម៉ូត ព្រមទាំងសម្ភារៈប្រើប្រាស់ និងគ្រឿងលំអរផ្សេងៗសុទ្ធសឹងតែម៉ូតបែបខ្មែរផងដែរ៕

Read More

ជនបរទេស រត់គេចមកពួននៅខ្មែរ ក្រោយប្រព្រឹត្តិបទល្មើសបទល្មើ ស មនុ ស្សឃា ត នៅប្រទេសចិន ហើយពេលនេះត្រូវបាន….

នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់ ពាក់ព័ន្ធទៅនឹងបទល្មើស មនុ ស្សឃា ត ប្រព្រឹត្តនៅប្រទេសចិន។ សូមជម្រាបថា៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការចង្អុលដឹកនាំពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ញាតឲ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ០១នាក់។ លោក ឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិននេះមានឈ្មោះ HUANG CHENYANG ភេទប្រុស អាយុ ២២ឆ្នាំ ពាក់ព័ន្ធទៅនឹងបទល្មើ ស មនុ ស្សឃា ត ប្រព្រឹត្តនៅប្រទេសចិន ដែលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបង្រាបកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ។ ដែលមានការសម្របសម្រួលផ្លូវច្បាប់ ពីលោក គុជ គឹមទ្បុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ ដោយមានកម្លាំងសមត្ថកិច្ចចិនអមដំណើរ តាមជើងយន្តហោះលេខ CZ8314 វេលាម៉ោង ១២និង០៥នាទី ទៅប្រទេសដើមវិញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត៕

Read More

យំតាមហើយ! អ្នកនាង Kaka KH ជួបទុក្ខធំក្រោយមនុស្សដ៏សំខាន់បានបា ត់បង់ ជី វិ ត ដែលត្រូវជា….

នៅមុននេះបន្តិច តារាហ្វេសបុក KaKa Kh បានបង្ហោះសារដ៏ក្រៀមក្រំថា: ខ្ញុំពិបាកទទួលយកណាស់! អ៊ុំទៅចោលខ្ញុំទៀតហើយ! ស្រណោះពេលឃើញគាត់គេងបែបនេះ ទាំងកំពុងតែពាក់កន្សែងពានាដែលម៉ាក់ខ្ញុំគាត់បានចាក់ឲ្យផ្ទាល់ដៃ មិនទាន់បានជួបចៅចំរើនផង អ៊ុំប្រញាប់ទៅណាលឿនម៉្លេះ? អ៊ុំស្រីគឺជាមនុស្សល្អណាស់សម្រាប់ខ្ញុំនិងក្រុមគ្រួសារ បើជាតិក្រោយមានមែនពិតក្មួយសូមជួបអ៊ុំម្ដងទៀតកុំខាន សូមវិញ្ញាណក្ខន្ធរបស់អ៊ំទៅកាន់សុខគតិភព។ Rest In Peace Aunt, gone to soon but me and my family will never forget the good things you have done for us. Sorry we can’t be there. This is tearing me up so bad inside។ បន្ទាប់ពីបានដឹងហើយ មហាជនបានចូលមកខមិនលើកទឹកចិត្ត និងចូលរួមរំលែកទុក្ខមួយនេះផងដែរ និងសង្ឃឹមថាអ្នកនាងនឹងធ្វើចិត្តបានឆាប់ៗនេះទៀតផង៕

Read More

ជួយគាត់ផងទៅ! ក្រោយការប្រកួត កីឡាករ រូបនេះ បានបា ក់ដៃត្រូវវះកាត់ ប៉ុន្តែគាត់គ្មានថវិការគ្រប់គ្រាន់ឡើយ ដោយ….

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ យោងតាមគណនីហ្វេសបុកឈ្មោះ Rithy Boxer បានបង្ហោះសាររៀបរាប់អំពីស្ថានភាពកូនសិស្សរបស់លោកថា: កូនសិស្សខ្ញុំ លី រិទ្ធី កាពីប្រកួតជាមួយ ឡុង វៃ ថ្ងៃអាទិត្យ ទី23 ខែ8 ឆ្នាំ2020 មានរបួ ស បា ក់ដៃត្រូវវះកាត់ ដាក់ ដែកនៅពេទ្យ ខេត្ត សៀមរាប សូមបងប្អូន ជួយគាត់ផងគាត់ខ្វះខាតលុយព្យាបាល:clap::clap::clap: ខ្ញុំបាទធន់ រិទ្ធីហៅថៃ រិទ្ធី អរគុណទុកជាមុន:clap::clap::clap::clap:។ ក្រោយឃើញបែបនេះ មានមហាជនជាច្រើន ជាពិសេសអ្នកស្រលាញ់វិស័យប្រដាល់បានចូលរួមបរិច្ចាក ថវិការជួយដល់គាត់ផងដែរ៕

Read More

ញាក់សាច់! ទីបំផុត Love Riya ទម្លា យខ្ទេចគ្មានសល់ អំពីសមត្ថភាពដែលអាចរកលុយបានក្នុងមួយថ្ងៃ គឺអាចរកបានដល់ទៅចំនួន…. (មានវីដេអូ)

ដូចប្រិយមិត្តបានស្គាល់មកហើយ នៅកំពូលអ្នកលក់អនឡាញដ៏ល្បីគឺអ្នកនាង Love Riya មិនត្រឹមតែមានទ្រព្យសម្បត្តិច្រើនទេ ថែមទាំងមានរូបសម្រស់គួរឲ្យស្រលាញ់ និងទាក់ទាញ ជាពិសេសទោះបីជាមានកូនស្រីមួយគួរឲ្យស្រលាញ់ និងរស់នៅក្នុងនាងជាមេម៉ាយពិតមែន ប៉ុន្តែអ្នកនាងនៅតែរក្សាសម្រស់បានស្អាតដដែរ ហើយអ្នកនាងក៏ត្រៀមខ្លួនក្លាយជាកូនក្រមុំជាលើកទី២ផងដែរ នៅថ្ងៃខាងមុខដោយមានលោក សូនី ជាកូនកម្លោះ។ ដោយលែក នៅក្នុងវីដេអូមួយ ដែលត្រូវបានគេចែកចាយជាច្រើននៅក្នុងបណ្តាញសង្គម អ្នកនាង Love Riya បាននិយាយអំពីមនុស្សមួយចំនួន ដែលរាល់ថ្ងៃមិនគិតប្រឹងប្រែងរកស៊ី មិនគិតឆ្នៃរបៀបផ្លាស់ប្តូរនៃការរស់នៅអោយបានល្អប្រសើរ ក្នុងនោះអ្នកនាងបានរៀបរាប់ថា ទោះបីរាល់ថ្ងៃរកបានច្រើនខ្ទង់ 5 ពាន់ដុល្លាក្នុងមួយថ្ងៃ ក៏អ្នកនាងហាក់មិនសប្បាយចិត្តឡើយ ព្រោះត្រូវចំណាយច្រើនទៀតជាប្រចាំ។ ក្រោយដឹងបែបនេះ មហាជនបានសរសើរនៅការតស៊ូលក់ដូររបស់ អ្នកនាង Love Riya ជាខ្លាំង និងជូនពរអោយអ្នកនាងកាន់តែរកបានច្រើនឡើងៗទៀតផង៕

Read More