Jooy និង Dj Push រៀបការជិត ២ ឆ្នាំនៅតែដើរពតែកូនគេ មិនទាន់សម្រេចប្រាថ្នាពកូនខ្លួនឯង

ខ្វះតែប៉ុន្មានខែទៀតនឹងដល់ខួបអាពាហ៍ពិពាហ៍គម្រប់ ២ ឆ្នាំរវាងតារាសម្ដែងស្រីជួរមុខ Jooy និង Dj Push ដោយអ្នកទាំងពីរ ព្រមព្រៀងប្ដូរឈ្មោះពីសង្សាររៀបការក្លាយជាប្ដី-ប្រពន្ធស្របច្បាស់នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ ដោយមង្គលការរបស់ពួកគេអញ្ជើញចូលរួមសុទ្ធតែអ្នកសិល្បៈល្បីៗ និង ភ្ញៀវកិត្តិយសមានមុខមាត់ក្នុងសង្គម ។ ក្ដីប្រាថ្នារបស់ប្ដី-ប្រពន្ធតារាស្រី Jooy គឺចង់បានកូនម្នាក់ទុកប្រលែងលេងនឹងគ្នាតាំងពីពួកគេទើបតែរៀបការហើយថ្មីថ្មោងមកម្ល៉េះ តែមកដល់ពេលនេះហើយមហាជននៅតែមិនទាន់ឮដំណឹងល្អរបស់អ្នកទាំងពីរទៀត ។ បើតាមរយៈសកម្មភាពរបស់តារាស្រី Jooy និង ស្វាមីសំណព្វចិត្ត ពិតជាស្រឡាញ់ក្មេងខ្លាំងណាស់ តួយ៉ាងជាញឹកញាប់ គេតែងឃើញប្ដី-ប្រពន្ធអ្នកទាំងពីរ ពប្រលែងកូនស្រីរបស់តារាស្រី Aff Taksaorn ប្រៀបដូចកូនខ្លួនឯង ព្រោះថា Jooy និង Aff ស្រឡាញ់រាប់អានគ្នាដូចបងប្អូន ។ តែយ៉ាងណា ទោះបីជាពេលនេះ Jooy និង Dj Push មិនទាន់សម្រេចបំណងមានកូនជារបស់ពួកគេ តែកន្លងមក ស្នេហា និង ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរធ្វើឱ្យទស្សនិកជនកោតសរសើរខ្លាំងណាស់ថាជាប្ដី-ប្រពន្ធដែលស្រឡាញ់ ល្អូកល្អិនគ្នាខ្លាំង ៕

Read More

ពិតជាដំណឹងល្អមែន!! ក្រសួងសុខាភិបាល ប្រកាសថា មានវ៉ាក់សាំង ២ប្រភេទហើយ ដែលកំពុងប្រើប្រាស់លើពិភពលោក គឺរបស់ចិន និងរុស្ស៊ី…

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិ បាលកម្ពុជា បានអះ អាងប្រា ប់នៅ យប់ថ្ងៃទី២០ ខែសីហាឆ្នាំ២០២០នេះថា នៅពេល បច្ចុប្បន្ននេះលើ ពិភពលោក មានវ៉ាក់ សាំង ចំនួន២ប្រ ភេទត្រូវ បានអនុញ្ញាត ឱ្យប្រើប្រាស់ ដោយក្នុងនោះមួយប្រភេទជាវ៉ាក់ សាំងរ បស់ចិន និងមួ យប្រភេទ ទៀតជាវ៉ាក់ សាំ ងរបស់រុស្ស៊ី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោករដ្ឋមន្ត្រី បានបញ្ជាក់ យ៉ាងដូច្នេះថា៖ ដោយមានសា ធារណជន សាក សួរជាច្រើនអំ ពីវ៉ាក់ សាំងការពារ COVID-19។ ក្រសួងសុខា ភិបាល សូមជម្រាបថា៖ បើយោ ងតាម New York Time Coronavirus Vaccine Tracker គិតត្រឹម ថ្ងៃទី២០ សីហានេះ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៖ មានវ៉ាក់សាំង ២ ប្រភេទដែល ត្រូវបាន អនុញ្ញាតឲ្យប្រើប្រាស់ គឺ CanSinoBio របស់ ចិន និង វ៉ាក់ សាំងរបស់ Gamaleya Research Institute នៃប្រទេស រុស្សី (ថ្វីត្បិត មិនទាន់បានធ្វើ phase 3 trial នៅឡើយ)។​អូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២៖ មានវ៉ាក់ សាំ ងកំពុង ធ្វើ phase 3 trial ចំនួន៨ កំពុង ដំណើ រការក្នុង ពិភពលោក។៣៖ ជាសរុបមានវ៉ា…

Read More

ឡូយម្លេះរកណាបានថ្លែគេងក៏ធូរ កន្លែងគេងស្អាត ធម្មជាតិពិតៗនៅសៀមរាបយើងហ្នឹង

នៅពេលដែលអ្នកចង់ទៅគេងកម្សាន្តនៅរីសតដែលមានលក្ខណៈព្រៃឈើ ធម្មជាតិ បែបជនបទ អ្នកប្រហែលជាគិតទៅដល់មណ្ឌលគីរី កំពត កោះកុងជាដើម ។ យ៉ាងណាមិញសៀមរាបថ្វីដ្បិតល្បីល្បាញខាងប្រាសាទបុរាណក៏ពិតមែន ប៉ុន្តែក៏មានទីតាំងមួយចំនួនមានលក្ខណៈធម្មជាតិស្រស់ស្អាតមិនចាញ់ខេត្តតំបន់ព្រៃភ្នំឡើយ ។ ថ្ងៃនេះ សូមណែនាំឱ្យស្គាល់កន្លែងលម្ហែកាយនៅសៀមរាប ពិតជាស្រស់ស្អាត មានកន្លែងគេងសង់ឡើងពីដើមឈើទាំងមូលៗពិតៗ ហ៊ុមព័ទ្ធដោយព្រៃឈើ វាលស្រែបៃតងខ្ចីពិតជាត្រជាក់កាយសប្បាយចិត្តណាស់ ។ នៅទីនោះមានឈ្មោះថា Bongthomhomestay ។ នៅទីនោះមិនត្រឹមតែជាកន្លែងស្នាក់បែបធម្មជាតិពិតៗប៉ុណ្ណោះទេ តែក៏មានបង្កប់ទៅដោយវប្បធម៌ខ្មែរដ៏ល្អផូផង់ផងដែរ ។ មានបន្សល់ទុកផ្ទះសល់ពីសម័យបុរាណមានអាយុកាលជាង ១០០ឆ្នាំ និងមានសេវាជួលសំលៀកបំពាក់បុរាណថតលេងសម្រាប់អ្នកទេសចរក្នុងតម្លៃពិសេស ២ដុល្លា/១នាក់ មនុស្សធំ ២ ម៉ឺនរៀលតែប៉ុណ្ណោះ ។ ក្រៅពីនេះកន្លែងដ៏ល្អមួយនេះមានលក្ខណៈពិសេសផ្សេងទៀតដូចជា៖ ព្រៃរបោះ បៃតង សួនផ្កាចម្រុះពណ៌ វាលស្រែ អ្នកភូមិហ៊ុមព័ទ្ធ សួនមេអំបៅ សួនសត្វ បរិយាកាសនៅលើទីខ្ពស់ ទទួលទានអាហារខ្មែរឆ្ងាញ់ៗ បន្ទប់ស្អាតមានម៉ាស៊ីនត្រជាក់ មានអាងហែលទឹក អាហារពេលព្រឹក Free wifi ។ ចំពោះតម្លៃស្នាក់វិញមានចាប់ពី ៥០ ដុល្លារឡើងក្នុងមួយយប់ ។ ចំពោះទីតាំងវិញ នៅភូមសណ្តាយ ទល់មិខសួនមេអំបៅ BBC ផ្លូវមកប្រាសាទបន្ទាយស្រី ៕

Read More

សុខ ​ស្រី​នាង ជួបរឿងអណ្តែតច្រើនជាងលិច​១៥ ឆ្នាំ លើវិថីសិល្បៈ

សុខ​ ​ស្រី​នាង​ ​ចាត់ទុកជាតារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយ​ភាព​ និង មានសម្រស់​​ស្រស់​ស្អាត​ពី​ធម្មជាតិ​​ ​ហើយ​នាង​ក៏​ត្រូវ​បាន​មហាជន​សរសើរ​ថា​ជាតា​រា​ស្រី​ដែល​មាន​អត្តចរិត​ស្លូតបូត​ ​និង​ ​សុភាព​រាបសា​ ​ដែល​មាន​ចរិយា​សមសួន​គួរឲ្យ​ស្រឡាញ់​ ​។​ ​យ៉ាងណាមិញថ្ងៃនេះយើងលើកពីព័ត៌មានខ្លះៗទាក់ទងតារាចម្រៀងស្រីរូបនេះ បន្ទាប់ពីប្រឡូកក្នុងពិភពសិល្បៈ មកបង្ហាញប្រិយមិត្តបានដឹង តើតារាចម្រៀងស្រីរូបនេះមានប្រវត្តិឈរលើវិស័យសិល្បៈលិច ឬ អណ្តែតបែបណាខ្លះ ? សុខ​ ​ស្រី​នាង​ ​ចាត់ទុកជាតារាចម្រៀង​ស្រី​ដ៏​មាន​ប្រជាប្រិយ​ភាព​ និង មានសម្រស់​​ស្រស់​ស្អាត​ពី​ធម្មជាតិ​​ ​ហើយ​នាង​ក៏​ត្រូវ​បាន​មហាជន​សរសើរ​ថា​ជាតា​រា​ស្រី​ដែល​មាន​អត្តចរិត​ស្លូតបូត​ ​និង​ ​សុភាព​រាបសា​ ​ដែល​មាន​ចរិយា​សមសួន​គួរឲ្យ​ស្រឡាញ់​ ​។​ ​យ៉ាងណាមិញថ្ងៃនេះយើងលើកពីព័ត៌មានខ្លះៗទាក់ទងតារាចម្រៀងស្រីរូបនេះ បន្ទាប់ពីប្រឡូកក្នុងពិភពសិល្បៈ មកបង្ហាញប្រិយមិត្តបានដឹង តើតារាចម្រៀងស្រីរូបនេះមានប្រវត្តិឈរលើវិស័យសិល្បៈលិច ឬ អណ្តែតបែបណាខ្លះ ? ក្រោយពី​បាត់មុខ​ពីវិស័យចម្រៀងមួយ​រយៈ​ ​សុខ​ ​ស្រី​នាង​ បាន​បង្ហាញមុខ​វិញ​ជាលើកដំបូង​ម្ដងទៀត​នៅក្នុង​ផលិតកម្ម​ ​BIGMAN​ ​ប៉ុន្ដែ​ច្រៀង​បាន ១ ឆ្នាំ​ ​​កុងត្រា​ក៏​ត្រូវ​បាន​បញ្ចប់​ គ្រានោះនាងក៏​បាន​សម្រេចចិត្ត​ចូល​ច្រៀង​នៅ​ផលិតកម្ម​ ​Sunday​ ​ដោយ​កុងត្រា​រយៈពេល​ ​៥ ឆ្នាំ​ ​(​២០១២​-​២០១៦​)​ ។​ ​អំឡុង​ពេលនោះ​ ​សុខ​ ​ស្រី​នាង​ទទួល​បានការ​ងារ​យ៉ាងច្រើន​ ​ដូចជា​ ​ចេញ​ Album​ ​ដំបូង​ក្នុង​ ​Sunday​ ​មាន​បី​បទ​ដូចជា​ ​«១​ ​លាន​ហេតុផល​» ​«​ឱប​អូន​ឱ្យ​យូរ​ជាង​នេះ​បានទេ​» ​និង​ «​ផ្ញើ​ស្នាមញញឹម​ឱ្យអ្នកថ្មី​បង​» ​គ្រាន់តែ​ចេញ​ភ្លាម​​បី​បទ​នេះ​ក៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក​ ​។​ ​ ​ក្រោយមក​ ​នៅ​ឆ្នាំ ២០១៧ ​តារា​ស្រី​រូប​នេះ​ក៏​ទទួល​បាន​ប្រជាប្រិយ​ភាព​ល្បីល្បាញ​ជាង​មុន​ទៅទៀត​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ ដែល​ជា​ទ្រនំ​ថ្មី​របស់​អ្នកនាង​​តាមរយៈ​ ​បទ​ ​«ហត់​ទេ​ស្រលាញ់​គេ​ម្នាក់ឯង»​ ​«មនុស្សមានពិស»​ ​រួម​ទាំង​បទចំរៀង​ជាច្រើន​បទ​ទៀត​ ​។​ ​ ​ពិសេស​ជាង​នេះ​ក្រៅពី​ការ​ច្រៀង​ ​តារាចម្រៀង សុខ ស្រីនាង ​ក៏បាន​ចូលរួម​សម្តែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម KH​ ​Promotion​ ​ក្នុង​រឿង​ ​«​និស្ស័យ​ស្លាប់រស់​»​ ​ដែល​ជា​រឿង​ដ៏​ល្បីល្បាញ​ក្នុង​ឆ្នាំ ២០០៧​ ​។​…

Read More

នៅប្រវែងកំពតយើងនេះសោះ កន្លែងគេងស្អាតកប់សាហាវ ឡើងបៃតងខ្ចី នៅជាប់ដងព្រែកទៀត

ខេត្តកំពតជាទឹកដីដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរកម្រនឹងរំលងណាស់ឱ្យតែដល់ថ្ងៃឈប់សម្រាកម្ដងៗ ។ ខេត្តកំពតគ្របដណ្ដប់ដោយសក្កានុពលទេសចរណ៍ដ៏សម្បូរបែប មានដងអូរ ដងជ្រោះ ព្រៃភ្នំ ដងព្រែកដ៏ល្បីល្បាញបំផុត ។ នៅសប្ដាហ៍នេះប្រសិនបើប្រិយមិត្តមានគម្រោងទៅកម្សាន្តនៅខេត្តមួយនេះ សូមណែនាំរីសតមួយ មានបរិយាកាសល្អបរិសុទ្ធ មានបន្ទប់គេងស្អាត មានអាងហែលទឹក ព្រមទាំងនៅប្របនឹងមាត់ព្រែកទៀតផង ។ «ម៉ូលីរីសតកំពត» ជាកន្លែងលម្ហែកាយមួយទើបតែបង្កើតឡើងថ្មីៗនេះ មានការរៀបចំគួរឱ្យទាក់ទាញចិត្តក្រៃលែង ។ នៅទីនោះ មានកន្លែងគេងប្រកបដោយផាសុកភាព ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងខ្ចី ខ្យល់អាកាសល្អបិរសុទ្ធ ពិសេសនោះនៅក្បែរនឹងដងព្រែកដ៏ស្រស់ស្អាត អាចថតរូបលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ កាន់តែពិសេសជាងនេះនោះខាងរីសតថែមទាំងមាន Free ចង្ក្រាន និងធ្យូងសម្រាប់អាំងសាច់ ហើយភ្ញៀវក៏អាចយកអាហារពីខាងក្រៅទៅញ៉ាំបានដែរ ។ ចំពោះកន្លែងស្នាក់នៅវិញ មានជាប្រភេទបន្ទប់ និងវីឡា ។ សម្រាប់បន្ទប់គេងគ្រែ ១ ក្នុងមួយយប់តម្លៃ ៧០ ដុល្លារ និងគ្រែ ២ មួយយប់ ៨០ ដុល្លារ ។ សម្រាប់វីឡាវិញ តម្លៃ ៣៥០ ដុល្លារក្នុង ១ យប់ និង អាចគេងបាន ១៤ នាក់ ។ ចំពោះទីតាំងវិញស្ថិតនៅលើផ្លូវទឹកឈូ ឃុំអណ្ដូងខ្មែរ ភូមិអូរតូច ក្រុងកំពត (តាមបណ្ដោយផ្លូវទឹកឈូរ ហួសស្ពានដែក ២០០ ម៉្រែត) ៕

Read More

ថៅកែហាងពេជ្រ និងស្វាមី បានយកថវិកាផ្ទាល់ខ្លួន ជួយ កុមារកំព្រា នៅសៀមរាប នូវទឹកប្រាក់ រហូតដល់ទៅ…

ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា និងស្វាមី នាំយកថវិកាផ្ទាល់ខ្លួនចំនួន ១០០០០ដុល្លារ សហរដ្ឋអាមេរិក ទៅប្រគល់ជូន កុមារកំព្រា ដែលស្ថិតនៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងនោះ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់បន្ថែមថា ៖ “តាងនាមកូនស្រី នឹម វណ្ណៈ ប្រធានអង្គការ សប្បុរសធម៌ កម្ពុជកុលបុត្រ សូមថ្លែងអំណរគុណ ដល់ក្មួយស្រី ដាណា ទ្រី បានជួយ ថវិកា 10000ដុល្លារ ($) ដល់កុមារកំព្រា ដែលស្ថិតនៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ។ សូមជូនពរដល់ក្មួយស្រីដាណា ទ្រីព្រមទាំងក្រុមគ្រួសារ សុំឲ្យមានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត ទទួលបានការស្រឡាញ់ យកចិត្តទុកដាក់ ពីមនុស្សជុំវិញខ្លួន និងសូមមានសេចក្ដីសុខ ពេញមួយជីវិត ។ 21.8.2020″៕

Read More

រំភើបជំនួស ! ឃើញជនបរទេស ជិះម៉ូតូអស់សាំងតាមផ្លូវ ដែលដាច់ស្រយាល នៅខេត្តមណ្ឌលគិរី បងប្អូនខ្មែរ បាននាំគ្នាជួយ ដោយធ្វើរឿងមួយនេះភ្លាមៗ…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ ចំថ្ងៃឈប់សម្រាក គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Vannak Lov បានបង្ហោះរូបភាពជាច្រើនសន្លឹក និងសារមួយ ដែលបង្ហាញពីទឹកចិត្ត បងប្អូនដែលរស់នៅខេត្តមណ្ឌលគិរី ចេះជួយ ជនបរទេសម្នាក់ ដែលគាត់ជិះម៉ូតូ អស់សាំងតាមផ្លូវ។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមថា ៖ “20-08-20-ជ​នបរទេ​ស គា​ត់ជិះ​ម៉ូតូ​អ​ស់សាំ​ង តា​មផ្លូ​វដា​ច់ស្រ​យា​ល អរ​គុ​ណ​បងប្រុស ប​ង​ស្រី និ​ងបងបើក​ឡាន ដឹក​ស៊ីម៉ង​តិ៍ បា​នជួយជ្រោមជ្រែ​ង រក​វិធី​បង្ហូរសាំង យ​កទៅចា​ក់ម៉ូតូ (អរគុណបងប្រុស អ្នកស្រុក មណ្ឌលគិរី ចេះជួយ)”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីពេញចិត្តយ៉ាងខ្លាំង ព្រមទំាងបានចែករំលែកផុសមួយនេះជិត៦ពាន់ដងបាត់ទៅហើយគិតត្រឹមថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ នេះ។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនាវីដេអូ ដែលបង្ហាញពីសកម្មភាព បងប្អូនប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី ជួយជនបរទេសម្នាក់នេះ ដូចខាងក្រោម ៖ សូមទស្សនាវីដេរអូខាងក្រោម សូមទស្សនាវីដេរអូខាងក្រោម

Read More

ទេព បូព្រឹក្ស ប្រាប់ថា “អត់បានដើរលេងនឹងគេទេ បានតែមកវត្ត ទទួលលោកបង ទៅភ្នំពេញវិញ រយៈពេលមួយខែ ស្ងប់ស្ងាត់ល្អណាស់ វត្តល្អាងកង្កែប” (មានវីដេអូ)

អ្នកគាំទ្រ ក៏ដូចជាមហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយ កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗ តារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ គឺ ងួន ចាន់ដេវិត (G-Devith) បានសម្រេចចិត្តកោរសក់បួស ធ្វើជាព្រះសង្ឃ នៅឯ វត្តល្អាងកង្កែប ក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ពេលនោះ លោកបង ដេវិត បានចេញមុខ បញ្ជាក់ពីមូលហេតុ ដើម្បីឲ្យអ្នកគាំទ្រ ក៏ដូចជាប្រិយមិត្តទូទៅ អស់ការសង្ស័យ ដោយលោកបង បានប្រាប់ថា៖ “ដោយសារតែមួយរយៈពេលនេះ ខ្ញុំត្រូវការ ភាពស្ងប់ស្ងាត់ ចង់រំងាប់អារម្មណ៍ខ្លួនឯង និងចង់យល់ដឹងពីវិស័យពុទ្ធសាសនា ខ្ញុំសម្រេចថានឹងបួស ក្នុងរយៈពេលនេះ តទៅ ដោយមិនទាន់កំណត់ពេលវេលាណាមួយទេ ដែលត្រូវត្រឡប់ទៅវិញ”។ ក្រោយៗមក គេឃើញ មានញាតិ​ញោមជាច្រើន បាននាំយកនូវទេយ្យទាន និងគ្រឿងបរិក្ខា ជាច្រើន មកប្រគេនព្រះសង្ឃគង់នៅវត្តល្អាងកង្កែប ប្រកបដោយក្តីរីករាយ គ្រប់ៗគ្នា ជាហូរហែ មិនដែលដាច់ឡើយ។ ចំណែកប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានច្បាស់ការមួយ ប្រាប់ឲ្យដឹងថា លោកបង ដេវិត នឹងជិតដល់ថ្ងៃសឹកវិញហើយ គឺនៅព្រឹក ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២០ ស្អែកនេះតែម្តង គឺ គម្រប់១ខែ នៃការសាងព្រះភ្នូស ។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២០ ទេព បូព្រឹក្ស ក៏ទៅជួបលោកបង ដល់វត្តល្អាងកង្កែប ហើយ ព្រមទំាងបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតថា ៖ “អត់បានដើរលេងនឹងគេទេ បានតែមកវត្តទទួលលោកបង ទៅភ្នំពេញវិញ រយៈពេលមួយខែ ស្ងប់ស្ងាត់ល្អណាស់ វត្តល្អាងកង្កែប”។…

Read More

ទម្រាំជោគជ័យ ម្ចាស់ចម្ការទំពាំងបាយជូរ នៅខេត្តកំពង់ស្ពឺ ជំនះគ្រប់ការលំបាកជិត៤ ឆ្នាំ

មិនប្រជាកសិករខែ្មរយើងច្រើនប៉ុន្មានឡើយ ដែលដាំចម្ការទំពាំងបាយជួរ បានទទួលជោគជ័យនោះ ព្រោះដំណាំចម្ការទំពាំងបាយជូរ នេះវាទាមទារអាកាសធាតុត្រជាក់ ដែលដំណាំនេះមិនសម នឹងការដាំនៅស្រុកយើងឡើយ ។ ប៉ុន្តែអ្វីដែលគួរឱ្យកោតសរសើរនោះ កសិករខ្មែរនៅ ខេត្តបាត់ដំបង និង ខេត្តកំពង់ស្ពឺ អាចដាំវាបានទទួលជោគជ័យ ហើយបានផលយ៉ាងល្អ ទៀតផង ។ លោក ជួន ថាបូរ៉ា ម្ចាស់ចម្ការទំពាំងបាយជូរ ស្ថិតនៅ ភូមិទឹកល្អក់ ឃុំដំបូករូង រូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា គាត់ចាប់ផ្តើ ដាំទំពាំងបាយជូរ តាំងពី ឆ្នាំ ២០១៦ មកម្ល៉េះ ពេលនេះ គាត់ចម្ការទំពាំងបាយជូរ បានទទួលជោគជ័យ បន្ទាប់ពីគាត់ ឆ្លងកាត់បទពិសោធន៍ យ៉ាងលំបាក អស់រយៈពេលជិត ៤ ឆ្នាំមកនោះ ។ ពេលនេះចម្ការទំពាំងរបស់គាត់ កំពង់ដាំលើផ្ទៃដី ៥ ហិកតា ដែលមានពូជទំពាំងបាយជូរ ជាង១០ ប្រភេទខុសៗគ្នា ដែលគាត់ បានពិសោធន៍ រួចហើយ និង កំពុងឱ្យផលទៀតផង។ នៅថ្ងៃអនាគត គាត់នឹងបន្តដាំទំពាំងបាយជូរ នៅទីនេះលើផ្ទៃដី ១៤ ​ហិកតា​បន្តទៀត ។ នៅពេលដែសួរថា ហេតុអ្វីបានជាលោក ចាប់អារម្មណ៍ដាំចម្ការទំពាំងបាយជូរ ? លោក ជួន ថាបូរ៉ា បញ្ជាក់ថា ដំបូងឡើយគាត់ ចេះធ្វើស្រាទំពាំងបាយជូរ ដោយរៀនពីឪពុកមា នៅប្រទេសបារាំង និង សិក្សាតាមសៀវភៅ ផ្សេងៗទៀត ដែលនាំឱ្យគាត់អាចផលិតស្រាទំពាំងបាយ បានឆ្ងុយឆ្ងាញ់ ដូរស្រានាំចូលពីបរទេសទៀតផង ។ ដោយគាត់ចេះផលិតស្រាឬំពាំងបាយជូរ ហើយការផលិតស្រារបស់គាត់ត្រូវទិញ ទំពាំងបាយជូរ នាំចូលពីបរទេស ទើបគាត់មានគំនិត ដាំទំពាំងបាយជូរខ្លួនឯង ។ ការដាំចម្ការទំពាំងបាយជូររបស់គាត់ទម្រាំបានដូចសព្វថ្ងៃនេះ គាត់ជួបការលំបាកច្រើនណាស់…

Read More

យឹម តាស្រង់ បង្ហាញក្តីរីករាយយ៉ាងខ្លាំង ដោយបានរួមការងារជាមួយ ព្រាប សុវត្ថិ ហើយប្រាប់ថា “វាជាមោទកភាពមួយដែរ ដែលខ្ញុំធ្លាប់តែស្តាប់បទគាត់ពីមុនមក ឥឡូវបានរួមការងារជាមួយគ្នា, ហើយបទចម្រៀង លោក ព្រាប សុវត្ថិ នឹងចេញ…” (មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាមិនអាចភ្លេចឡើយ នូវបទជាច្រើនរបស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហើយក្នុងចំណោមបទទំាងនោះ មានចម្រៀងមួយបទ ដែលនៅតែដក់អារម្មណ៍អ្នកស្តាប់មកទល់ពេលនេះ គឺមានចំណងជើងថា “អូនជាបេះដូងបង”។ បទនេះទោះស្តាប់ច្រើនដងក៏ដោយ ក៏មិនធុញទ្រាន់ឡើយ ព្រោះមិនត្រឹមតែពីរោះប៉ុណ្ណោះទេ ថែមទំាងបង្កប់អត្ថន័យ ផ្អែមល្ហែម ទៀតផង។ ស្រាប់តែនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ ម្សិលមិញនេះ មហាជនពិតជាភ្ញាក់ផ្អើល សឹងតែមិននឹកស្មានដល់ ក្រោយឃើញ ហ្វេសប៊ុកផេក Galaxy Navatra បានប្រកាសជាផ្លូវការថា ៖ “ផលិតកម្ម Galaxy Navatra សូមស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលមករួមរស់ក្នុងគ្រួសារតែមួយនៃគ្រួសារ Galaxy Navatra”។ ក្នុងថ្ងៃដដែលនេះ លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធ និងជានាយកចាត់ការទូទៅ ផលិតកម្ម Galaxy Navatra ក៏បានប្រាប់រឿងរ៉ាវខ្លះៗ នៅក្នុងកិច្ចសម្ពាសន៍ពិសេសមួយជាមួយអ្នកយកព័ត៌មាន តារាញូស៍ ទាក់ទង ទទួលលោក ព្រាប សុវត្ថិ ចូលផលិតកម្មផងដែរ។ មួយវិញទៀត លោកបានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដោយបានរួមការងារជាមួយលោកព្រាប សុវត្ថិ ហើយលោកប្រាប់ថា ៖ “វាជាមោទកភាពមួយដែរ ដែលខ្ញុំធ្លាប់តែស្តាប់បទគាត់ពីមុនមក ឥឡូវបានរួមការងារជាមួយគ្នា ហើយបទចម្រៀងលោក ព្រាប សុវត្ថិ នឹងចេញ…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍ខាងក្រោមនេះ ៖ សូមទស្សនាកិច្ចសម្ភាសន៍ខាងក្រោមនេះ ៖

Read More