តោះមករៀនធ្វើម្ហូប «ក្តាមបំពងទឹកជ្រលក់ផ្លែប៉ោម» ជូរផ្អែម ធានាជាប់ចិត្ត

បើនិយាយពីក្តាមស្រែ ឬ ក្តាមសមុទ្រ ប្រាកដណាស់ចុងភៅ ឬ ស្ត្រីមេផ្ទះគ្រប់រូបធ្លាប់បានយកទៅចម្អិនម្ហូបអាហារបានជាច្រើនមុខមកហើយ តែថ្ងៃនេះ នឹងជម្រាបពីរបៀបធ្វើក្តាមបំពងទឹកជ្រលក់ផ្លែប៉ោមវិញម្តង។ + វិធីធ្វើក្តាមបំពងទឹកជ្រលក់ផ្លែប៉ោម + គ្រឿងផ្សំ៖ – ក្តាមសមុទ្រ ៣ ទៅ ៥ ក្បាល ឬ ក្តាមស្រែ (កន្លះគីឡូ), ស៊ុតមាន់ចំនួនមួយគ្រាប់, កម្ទេចនំប៉័ងកន្លះចានចង្កឺះ (កម្ទេចនំប៉័ង ជាកញ្ចប់មានលក់នៅទីផ្សារ), ការ៉ុត ១០០ ក្រាម, ដំឡូងបារាំង ១០០ ក្រាម, ប៊័រស្រស់ប្រភេទប្រៃ ១ ស្លាបព្រាបាយ, ប្រេងឆាសម្រាប់បំពង ។ + គ្រឿងផ្សំទឹកជ្រលក់ផ្លែប៉ោម – ផ្លែប៉ោមពណ៌ខៀវ ២ ផ្លែ, ស្ករស ១ ស្លាបព្រាបាយ, អំបិលម៉ដ្ឋកន្លះស្លាបព្រាកាហ្វេ, ម្សៅឈើក្រអូប ១ ភាគ ៨ ស្លាបព្រាកាហ្វេ, ប៊័រស្រស់ប្រភេទប្រៃចំនួន ១ ស្លាបព្រាបាយ, ទឹកស្អាតធម្មតា។ + វីធីធ្វើ: ១) ចំហុយក្តាមឲ្យឆ្អិន បកសំបកឲ្យស្អាត ។ ២) វាយស៊ុតមាន់ឲ្យបែក រួចនាំយកក្តាមដាក់បំពង បន្ទាប់មកយកវាច្របល់ជាមួយកម្ទេចនំប៉័ង ហើយដាក់បំពងនៅក្នុងប្រេងឆា ប្រើភ្លើងល្មម រង់ចាំដល់តង្កៀបក្តាមឡើងពណ៌លឿង ទើបស្រង់ឡើង ។ ៣) ហាន់ការ៉ុត និង ដំឡូងបារាំង ជាដុំតូចៗ រួចយកទៅឆាជាមួយប៊័រឲ្យឆ្អិន ។ ៤) ចិតសម្បកផ្លែប៉ោម ហើយចិតផ្លែប៉ោមជាដុំៗ រួចប្រើទឹកបន្តិចស្ងោរឲ្យឆ្អិន ។ ៥) បន្ទាប់មក បង់អំបិលម៉ដ្ឋ ប៊័រស្រស់ ស្ករស កូរចូលគ្នាឲ្យសព្វ រួចបង់ម្សៅឈើក្រអូប ទុកទទួលទានជាមួយក្តាមបំពង…

Read More

ប្រស់ស្វារុក្ខជាតិ មិនសូវមានអ្នកស្គាល់ ការពិតជាថ្នាំព្យាបាលជំងឺច្រើនប្រភេទ​តាមបែបធម្មជាតិ

ដើមប្រស់ ឬ ប្រស់ស្វា កំពុងលូតលាស់យ៉ាងស្រស់បំព្រង ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ខេត្តឧត្ដរមានជ័យ ។ ដើមប្រស់ (Sand ginger) យោងតាម (Natural resources at my Village,2014) ជារុក្ខជាតិប្រភេទស្មៅ គ្មានដើម ឫសរីកធំជាមើម ស្លឹកមាន ២ -៣ សន្លឹក គ្របគល់លាតផ្ទាល់លើដី ផ្ទៃស្លឹកធំទូលាយ ស្តើងពណ៌ក្រហមរលីងនៅលើផ្ទៃ ។ អ្វីដែលពិសេសសនោះគឺគេប្រើវាជាថ្នាំសម្រាប់រំលាយអាហារ ព្យាបាលអាការបរិភោគពិបាករលាយ ព្យាបាលឈឺក្រពះ លើសឈាម ឈឺចុកទ្រូង ឈឺក្នុងពោះ ហឺត រាគ ក្អក ក្អួត ប្រើសម្រាប់ត្រាំអាល់កុល សម្រាប់លាបរឹត ឈឺសន្លាក់ឆ្អឹង ស្ពឹកស្រពន់ដៃជើង … ជាដើម ។ សូមបញ្ជាក់បន្ថែមថា ស្លឹកវាអាចធ្វើជាបន្លែស្រស់បុកទឹកគ្រឿង ញាំ ឬភ្លា និង សម្លប្រហើរក៏បាន ។ ក្រៅពីតួនាទីជាឱសថ និង មុខម្ហូបសម្រាប់មនុស្សដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនហើយនោះ ដើមប្រស់ក៏ជាចំណីសម្រាប់សត្វព្រៃដូចជា: សត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ-ល-ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នផងដែរ ។

Read More

អាហារសាមញ្ញៗ៥នេះ អាចជួយឲ្បប្រព័ន្ធ​ភាពស៊ាំអ្នក កាន់តែខ្លាំង និង​​​មិនងាយឈឺបាន

នៅក្នុងរាងកាយមនុស្សគ្រប់ៗគ្នាតែងតែមានប្រពន័្ធភាពសុាំរៀងៗខ្លួន ដោយមានតិចឬ ច្រើនគឺស្ថិតនៅចំណុចជាច្រើន ស្ថិតនៅលើទម្លាប់នៃការរស់នៅ ការហូបចុក ការហាត់ប្រាណជាដើម។ ជាការពិតណាស់ប្រពន្ធ័ភាពសុាំបានដើរតួយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង និងជំងឺផ្សេងៗរួមទាំងជំងឺកាចសាហាវដូចជា កាត់បន្ថយការឆ្លងជំងឺផ្សេងៗ។ នៅពេលយើងមានសុខភាពល្អ ប្រពន័្ធភាពសុាំខ្លាំងដូច្នេះយើងមិនងាយឈឺនឹងជំងឺផ្តេសផ្តាសឡើយ រីឯមូលហេតុនៃការធ្វើឲ្យយើងងាយនឹងទ្រុធទ្រោមឈឺច្រើន គឺដោយរាងកាយរបស់យើងគ្មាន​សមត្ថភាពប្រឆំាងទប់ទល់និង ជំងឺផ្សេងៗផងដែរ។ ដោយឡែកដោយដឹងពីបញ្ហាទាំងនេះហើយបានជាថ្ងៃនេះ ខ្មែរឡូត បានលើយកប្រធានបទដែលទាក់ទងទៅនឹងអាហារសាមញ្ញៗផ្សេងៗ ប៉ុន្តែមានអត្ថប្រយោជន៍ពិសេសដែលអាចជួយឲ្យប្រពន័្ធភាពសុាំយើងកាន់តែខ្លាំងជាងមុនផងដែរ ដោយមានដូចជា៖ ១.យ៉ាអ៊ួរ ទឹកដោះគោយ៉ាអួមានផ្ទុកនូវសារធាតុ probiotic និងមានប្រូតេអុីនខ្ពស់ ជំនួយក្នុងការបង្កើតបាក់តេរីល្អនៅក្នុងខ្លួនយើងជាងនេះទៅទៀតវាអាចជួយការពារឆ្អឹង ធ្មេញនិង កាត់បន្ថយនូវជំងឺបេះដូងបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ២.រមៀត រមៀតគ្រឿងទេសមាសត្រូវបានគេស្គាល់ដោយសារ លក្ខណៈប្រឆាំងនឹងប្រតិកម្មអុកស៊ីតនិងប្រឆាំងនឹងការរលាក។ សារធាតុ Curcumin សមាសធាតុដែលមាននៅក្នុងរមៀត គឺជាភ្នាក់ងារដ៏មានឥទ្ធិពលបំផុត និងជាជំនួយក្នុងការព្យាបាលស្នាមរបួសនិងការបង្ករោគផ្សេងៗ។ វាថែមទាំងសម្បូរទៅដោយ សារធាតុចិញ្ចឹម​ដែល​ល្អ​ចំពោះ​សុខភាព​ផង​ដែរ ដូច​ជា​ប្រូ​តេ​អុីន ស័ង្កសី វីតាមីន E វីតាមីន K វីតាមីន C ប៉ូ​តា​ស្យូ​ម ទង់ដែង ជាតិដែក ម៉ា​ញ៉េ​ស្យូ​ម កាល់ស្យូម និង​ជាតិ​កាក​សរសៃ​អាហារ Niacin ដែលក្រៅពីពង្រឹងប្រព័ន្ធភាពសុាំហើយ វាថែមទាំងអាចកាត់បន្ថយអត្រាជំងឺទឹកនោមផ្អែមបានផងដែរ។ ៣. ខ្ទឺមស ខ្ទឺមសសម្បូរទាំងដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា វិតាមីនB6 Manganese Selenium និង vitamin C ដែលសារធាតុទាំងនេះអាចជួយអ្នកពីជំងឺជាច្រើនដូចជាផ្តាសាយ កាត់បន្ថយសម្ពាធឈាម កាត់បន្ថយអត្រាការឈឺនៃជំងឺបេះដូងផងដែរ។ ៤.បន្លែផ្លែឈើដែលមានវីតាមីន C នៅក្នុងប្រភេទវីតាមីនទាំងអស់ វីតាមីន C និង D មានមុខងារសំខាន់បំផុតដែលធ្វើឲ្យប្រពន័្ធភាពសុាំយើងរឹងមាំ លើសពីនេះទៀតវាក៏ជួយកាត់បន្ថយនូវសារធាតុអាសុីតនិង ជំងឹរាំរ៉ៃបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះយើងគួរតែបរិភោគអាហារដែលមាននៅក្នុងរូបនេះ ដូចជាចេក ក្រូច គីវី ប៉េងបោះជាដើម។ បន្លែផ្លែឈើដែលមានវីតាមីន C ៥.អាហារដែលមានសារធាតុស័ង្កសីច្រើន សារធាតុស័ង្កសីដែលមាននៅក្នុងសាច់ គ្រាប់ធុញជាតិនៅក្នុងរូបនេះ ជួយប្រព័ន្ធការពាររាងកាយប្រឆាំងនឹងការលុកលុយបាក់តេរី និងវីរុសផ្សេងៗ។ វាថែមទាំងអាចធ្វើឲ្យរបួសអាចជាយ៉ាងឆាប់រហ័ស និងមិនត្រឹមតែប៉ុណ្ណោះអាចជួយឲ្យជីវ្ហាវិញ្ញាណនិង…

Read More