តាមការចេញផ្សាយពីសារព័ត៌មាន Fresh News បានឲ្យដឹងថា នៅខេត្តតាកែវ បានរកឃើញអ្នកវិជ្ជមានកូ.វី.ដ-១៩ ចំនួន ៣ នាក់ ដែលជាអាជីវករនៅផ្សារអូរឫស្សី និងស្នាក់នៅក្បែរផ្សារ ។ មនុស្សចំនួន ៣ នាក់ ត្រូវបានរកឃើញវិជ្ជមានកូ.វី.ដ-១៩ នៅខេត្តតាកែវនោះ គឺជាអាជីវករនៅផ្សារអូរឫស្សី និង ស្នាក់នៅក្បែរផ្សារតែម្តង ដោយពួកគេបានទៅស្រុកកំណើត ។ បច្ចុប្បន្ន មនុស្សទាំង ៣ នាក់នោះ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖
Read MoreCategory: ព័ត៌មានក្នុងប្រទេស
គិតត្រឹមព្រឹកនេះ មានមនុស្សសរុប ២៥៣ នាក់ រកឃើញវិជ្ជមាន ក្នុងចង្កោមផ្សារអូរឫស្សី
នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២១ នេះ តាមរយៈអនុគណៈកម្មការស្រាវជ្រាវ ជំ.ងឺកូ.វី.ដ-១៩ បានឱ្យដឹងថា ករណីផ្ទុះការឆ្លងជំ.ងឺកូ.វី.ដ-១៩ នៅផ្សារអូរឫស្សី គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា មានមនុស្សសរុបចំនួន ២៥៣ នាក់ ត្រូវបានរកឃើញវិជ្ជមានមេ.រោ.គកូ.វី.ដ-១៩ ក្នុងចង្កោមផ្សារអូរឫស្សី ។ ដូច្នេះហើយ សម្រាប់ប្រជាពលរដ្ឋ អ្នកលក់នៅផ្សារអូរឫស្សី ឬ អ្នកចេញចូលជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេ.រោ.គ កូ.វី.ដ-១៩ ដែលមានទីតាំងនៅ ៖ ១. វិទ្យាល័យបាក់ទូក ២. វិទ្យាល័យបឹងត្របែក ៣. មណ្ឌលសុខភាពចាក់អង្រែក្រោម ៤. មន្ទីរពេទ្យខ្មែរ-សូវៀត ៥. សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) ៦. មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ក្នុងនោះផងដែរ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ ទៅទីកន្លែងនោះ ៕
Read Moreកាន់តែកើនឡើងហើយ! ថ្ងៃនេះកម្ពុជា រកឃើញអ្នកឆ្លងកូ.វី.ដរហូតដល់ ៥៧៦ នាក់ សុទ្ធតែក្នុងសហគមន៍ទាំងអស់
នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីឆ្លងកូ.វី.ដ-១៩ ចំនួន ៥៧៦ នាក់ថ្មី ដែលក្នុងនោះ សុទ្ធតែករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២១ នេះ ស្ថានភាពអ្នកជំ.ងឺកូ.វី.ដ-១៩ នៅកម្ពុជា មាន ៖ – អ្នកឆ្លងសរុប= ៣៦០៤ នាក់ – អ្នកជាសះស្បើយ= ១៩៨៤ នាក់ – អ្នកកំពុងព្យាបាល= ១៥៩១ នាក់ – អ្នកស្លា.ប់= ២៤ នាក់ សូមអានសេចក្តីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖
Read Moreទីតាំង KTV ក្លឹបកម្សាន្ត នៅប៉ោយប៉ែត នៅតែហ៊ានលួចបើកក្នុងពេលហាមឃា.ត់ នឹងបិទអាជីវកម្ម លែងឱ្យធ្វើកិច្ចសន្យាទៀតហើយ
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានថ្លែងសង្កត់ធ្ងន់ៗថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អាជ្ញាធរក្រុងនឹងបិទទីតាំង KTV និងក្លឹបកម្សាន្តទាំងឡាយណា ដែលហ៊ានលួចល្មើស ក្នុងកំឡុងពេលហាមឃាត់ ពោលលែងឲ្យធ្វើកិច្ចសន្យាទៀតហើយ។ លោក គាត ហ៊ុល បានថ្លែងបញ្ជាក់ដូចនេះ នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យតាមទីតាំង KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្កាឌិន) និងអប់រំផ្សព្វផ្សាយដោយប្រើឧបករណ៍បំពងសម្លេង (មេក្រូ) ដើម្បីការពារដើម្បីកុំឱ្យឆ្លងនូវជំ.ងឺកូ.វី.ដ១៩ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ។ ជាមួយគ្នានោះដែរ លោក គាត់ ហ៊ុល ក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ត្រូវបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះជំ.ងឺកូ.វី.ដ១៩ ដែលដំណាក់កាលនេះ កំពុងផ្ទុះកើន ទ្បើងជាបន្តបន្ទាប់ ទាមទារឲ្យប្រជាពលរដ្ឋត្រូវរក្សាអនាម័យ ឲ្យបានជាប្រចាំបើមិនចាំបាច់សូមកុំចេញក្រៅផ្ទះ បើចេញសូមមេត្តាពាក់ម៉ាស់ ត្រៀមអាល់កុល ឬជែល ស.ម្លា.ប់មេ.រោ.គជាប់ខ្លួនជាប្រចាំ ចៀសវាងពីការចម្លងពីជម្ងឺដ៏កាចសាហាវនេះ មួយវិញទៀតកាត់បន្ថយរាល់ការជួយជុំផ្សេងៗ ត្រូវរក្សាគម្លាតសង្គមយ៉ាងតិច១,៥ម៉ែត្រពីគ្នា៕
Read Moreបន្ទាន់ណាស់! កម្មកររោងចក្រជិត ៤០ នាក់ រត់ពីភ្នំពេញទៅស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ តាមរយៈអាជ្ញាធរស្រុកកំពង់លែង បានដឹងថា ពលរដ្ឋជិត ៤០ នាក់ បានធ្វើដំណើរពីរាជធានីភ្នំពេញចូលមកស្រុកកំណើត ស្ថិតនៅក្នុងឃុំស្វាយរំពារ និង ឃុំដារ ស្រុកកំពង់លែង ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ បន្ទាប់មកត្រូវបានសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានប្រមូលដឹកតាមរថយន្តរបស់មន្ទីរពេទ្យខេត្ត ឆ្លងតាមសាឡាង យកទៅធ្វើចត្តាឡីស័កនៅឯមណ្ឌលចត្តាឡីស័កស្រុកទឹកផុស និង ពិនិត្យសំណាក ។ អ្នកដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក ងិន ចាន់សារ៉េត បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្នុងខេត្ត លោកក៏បានដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ចុះទៅដល់ទីតាំងស្រុកកំពង់លែង ដើម្បីប្រមូលប្រជាពលរដ្ឋទាំងនោះ ទៅដាក់នៅមណ្ឌលចត្តាឡីស័កស្រុកទឹកផុសក្នុងវេលាយប់ ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ នេះ និង យកសំណាកពួកគាត់ទាំងអស់គ្នាទៅពិនិត្យផងដែរ ៕
Read Moreបុរសម្នាក់ព្យាបាលកូ.វី.ដ១៩ ជាសះស្បើយ ត្រូវគ្រូពេទ្យអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ឯរាជធានីភ្នំពេញសិន តែបែរជារត់ទៅស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង និងដើររហេតរហូតពេញភូមិ
បុរសម្នាក់ត្រូវបានព្យាបាលជំ.ងឺកូ.វី.ដ-១៩ ជាសះស្បើយ ហើយត្រូវគ្រូពេទ្យអនុញ្ញាតឲ្យមកធ្វើចត្តាឡីស័កនៅផ្ទះ ឯរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃទៀតសិន តែបុរសនេះបែរជាបង្ហួសមកផ្ទះនៅខេត្តកំពង់ឆ្នាំង និងដើររហេតុរហូតពេញភូមិ ក៏ត្រូវអាជ្ញាធរខេត្តកំពង់ឆ្នាំង យកធ្វើចត្តាឡីស័កវិញនៅមណ្ឌលវិញ។ យោងតាមប្រភពព័ត៌មាន Fresh News បានឲ្យដឹងថា លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា បុរសខាងលើ ជាអ្នកបើកបររថយន្តឱ្យប្ដីប្រពន្ធពីរនាក់ ដែលផ្ទុកកូ.វី.ដ១៩ មានទីលំនៅក្នុងរាជធានីភ្នំពេញ និងមានចំការនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានធ្វើឲ្យពាក់ព័ន្ធដល់ប្រជាពលរដ្ឋជាច្រើននៅក្នុងឃុំពង្រ បង្កើតជាព្រឹត្តិការណ៍រហូតដល់មានការបិទផ្សារពង្រជាច្រើនថ្ងៃកន្លងទៅនេះ។ បុរសរូបនេះ បន្ទាប់ពីដាក់ឱ្យនៅព្យាបាលឯរាជធានីភ្នំពេញបានជាសះស្បើយហើយ គ្រូពេទ្យមិនអនុញ្ញាតឲ្យធ្វើដំណើរចាកចេញទៅណាទេ ត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅផ្ទះរាជធានីភ្នំពេញ និងមានការណែនាំផ្សេងៗឲ្យរង់ចាំពិនិត្យនៅស្ថានភាពជំងឺជាបន្តទៀតសិន តែបុរសម្នាក់នេះ មិនបានស្ដាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរនោះទេ។ រូបគេបានធ្វើដំណើរមកកាន់ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដែលជាភូមិកំណើតរបស់គេទាំងយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកឲ្យធ្វើចត្តាឡីស័ក នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។ លោកបានឲ្យដឹងទៀតថា បន្ទាប់ពីគាត់បានមកដល់ភូមិទ័ពត្បែង ដែលជាភូមិកំណើតរបស់គាត់នៅយប់ថ្ងៃទី៧ ខែមេសា ហូតដល់ថ្ងៃទី៨ ខែមេសា គាត់បានធ្វើដំណើរក្នុងភូមិត្បែង នៅភូមិថ្មី ដែលជាផ្ទះប្រពន្ធរបស់គាត់នៅទីនោះ។ នៅដល់យប់ទី៨ ខែមេសា ទើបអាជ្ញាធរដឹងព័ត៌មាននេះ និងបានរាយការណ៍ជាបន្តបន្ទាប់ ទើបក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបានយករថយន្តទៅដាក់បុរសខាងលើ យកមកធ្វើចត្តាឡីស័កផងដែរ។បុរសរូបនេះ ថ្វីបើបានព្យាបាលជាសះស្បើយពីមន្ទីរពេទ្យហើយក៏ដោយ ក៏ខាងមន្ទីរពេទ្យបានអនុញ្ញាតឲ្យគាត់ចេញមកធ្វើចត្តាឡីស័កបន្ថែមទៀតរយៈពេល ១៤ថ្ងៃ នៅហ្នឹងផ្ទះខ្លួនឯង ឯរាជធានីភ្នំពេញ ដែលមានអាស័យដ្ឋានដូចនៅក្នុងសំបុត្រពេទ្យបានបញ្ជាក់ជូនស្រាប់ ដោយមិនទាន់អនុញ្ញាតឲ្យដើរចេញទៅក្រៅរហេតរហូតនោះឡើយ។ គ្រូពេទ្យបានណែនាំឲ្យគាត់ ត្រូវពាក់ម៉ាស លាងសម្អាតដៃ ជាមួយអាល់កុល ឬសាប៊ូរាល់ពេលបរិភោគ និងប៉ះផ្ទៃមុខ ត្រូវរក្សាគម្លាត ០១ម៉ែត្រកន្លះឡើងទៅ…
Read Moreកាន់តែកើនឡើង! រកឃើញអ្នកឆ្លងកូ.វី.ដ១៩នៅផ្សារអូរឬស្សីចំនួន ១១១នាក់ហើយគិតត្រឹមថ្ងៃទី៨ ខែមេសា
យោងតាមប្រភពព័ត៌មាន Business Cambodia បានឲ្យដឹងថា នៅមុននេះបន្តិច បើយោងតាមហ្វេសប៊ុកផេករបស់ អនុគណៈកម្មការស្រាវជ្រាវជំ.ងឺកូ.វី.ដ១៩ បានឱ្យដឹងថា រកឃើញអ្នកឆ្លងជំ.ងឺកូ.វី.ដ១៩ នៅផ្សារអូរឬស្សីចំនួន ១១១ នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី ៨ ខែ មេសា ឆ្នាំ២០២១ ។ ជាមួយគ្នានេះដែរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់ដូរនៅផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬញឹកញាប់ទាំងអស់ ប្រសិនបើមានរោ.គសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬមានការសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេ.រោ.គកូ.វី.ដ១៩ ដែលស្ថិតនៅទីតាំងទាំងនេះរួមមានដូចជា៖ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។ ចំពោះអ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដា.ច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ។ សូមជម្រាបផងដែរថា កម្ពុជាបានរកឃើញករណីវិជ្ជមានកូ.វី.ដ១៩ ដំបូងបំផុត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយគិតរហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងសរុបចំនួន ៣,០២៨ នាក់ អ្នកព្យាបាលជាសះស្បើយមាន ១,៩១៤ នាក់ និងអ្នកស្លាប់មាន ២៤ នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១០៨៥ នាក់ផងដែរ នេះបើយោងតាមក្រសួងសុខាភិបាល ៕
Read Moreគ្រូទាយបៀរម្នាក់ នៅក្នុងខណ្ឌ ៧ មករា រកឃើញឆ្លងកូ.វី.ដ-១៩
នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូ.វី.ដ-១៩ ចំនួន ១០៣ រូប ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលក្នុងនោះគេឃើញថា អ្នកឆ្លងភាគច្រើនជាអាជីវករនៅផ្សារអូឫស្សី និង កម្មករកម្មការនីរោងចក្រ ឌីន ហាន់ ។ ក្នុងនោះផងដែរ តាមរយៈបញ្ជីឈ្មោះ នៅក្នុងលេខរៀងទី ៣៦ បានរកឃើញ គ្រូទាយបៀរម្នាក់វិជ្ជមានកូ.វី.ដ-១៩ មានឈ្មោះ ខៀវ ផល្លា ភេទស្រី អាយុ ៥៤ ឆ្នាំ មានមុខរបរជាគ្រូទាយបៀរ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ១៤៣E4z ផ្លូវលេខ ១២៨ ភូមិ ៦ សង្កាត់មិត្តភាព ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ៕ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
Read Moreបុគ្គលិកពេទ្យកាល់ម៉ែតម្នាក់ បានទទួលមរណភាព ក្រោយរកឃើញឆ្លងកូ.វី.ដ
យោងតាមលិខិតជូនដំណឹងរបស់មន្ទីរពេទ្យកាល់ម៉ែត្រកាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅថា អ្នកបច្ចេកទេសមន្ទីរពិសោធ និង បម្រើការងារនៅផ្នែកមន្ទីរពិសោធ នៃមន្ទីរពេទ្យកាល់ម៉ែត្រម្នាក់ឈ្មោះ ប៊ុន ទិវា បានទទួលមរណភាព នៅថ្ងៃពុធ ទី ០៧ ខែមេសា ឆ្នាំ ២០២១ ក្នុងវ័យ ៤៧ ឆ្នាំ ដោយរោគាពាធ ។ គួរបញ្ជាក់ដែរថា បុរសដែលបានទទួលមរណភាពរូបនេះ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ រូបលោកត្រូវបានតេស្តរកឃើញឆ្លងវី.រុ.សកូ.វី.ដ-១៩ ។ ទោះជាយ៉ាងណា ចំពោះមូលហេតុនៃការស្លាប់របស់គាត់ អាចបណ្ដាលមកពីវី.រុ.សកូ.វី.ដ-១៩ ឬ ជំងឺប្រចាំកាយយ៉ាងណានោះ ខាងក្រសួងសុខាភិបាលនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ៕
Read Moreអគុណគ្រូពេទ្យ! ថ្ងៃនេះ មានអ្នកជំ.ងឺកូ.វី.ដជិត ១០០ នាក់ បានជាសះស្បើយ
នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសឱ្យដឹងថា មានករណីវិជ្ជមានកូ.វី.ដ-១៩ នៅកម្ពុជា ចំនួន ១១៣ នាក់ ក្នុងនោះមាន ភ្នំពេញ ១០៣ នាក់ ព្រះសីហនុ ៣ នាក់ កណ្ដាល ៣ នាក់ ស្វាយរៀង ៣ នាក់ កំពត ១ នាក់ និង មានអ្នកជាសះស្បើយ ចំនួន ៩០ នាក់នៅថ្ងៃនេះ ។ តាមរយៈលិខិតប្រកាសរបស់ក្រសួងបានឱ្យដឹងថា ចំណោមអ្នកជាសះស្បើយទាំង ៩០ នាក់នៅថ្ងៃនេះ មាន ៨៨ នាក់គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង មាន ២ នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ៕ សូមអានសេចក្តីលម្អិតខាងក្រោម៖
Read More