(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០៤នាក់ថែមទៀត ដែលជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ខណៈអ្នកជំងឺ០៦នាក់ ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។អ្នកឆ្លងកូវីដ១៩ ទាំង៤នាក់រួមមាន ១៖ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្នាក់នៅឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិនិមិត្ត៣ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីទាំង០៤នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញគឺ វិជ្ជមានវីរុសកូរីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ចំពោះអ្នកជាសះស្បើយទាំង០៦នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ៣៖…
Read MoreCategory: ព័ត៌មានក្នុងប្រទេស
កាន់តែធ្ងន់មែនទែនហើយ!! ទប់លែងឈ្នះ ប្រទេសថៃប្រកាស បន្ដដាក់ប្រទេសក្នុងគ្រាអាសន្នរហូតដល់ចុងខែ កុម្ភៈ
(ប្រទេសថៃ) ៖ កាលពីថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២១ កន្លងទៅនេះ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជណាចក្រថៃបានចេញសេចក្ដីជូនដំណឹងថា កំលុងពេលនេះប្រទេសថៃសម្រេចបន្ ដាក់ប្រទេសរបស់ខ្លួនក្នុងគ្រាអាសន្នបន្តទៀតដោយចាប់ពីថ្ងៃទី១៦ ខែមករា ដល់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីជាការទប់ស្កាត់ និង គ្រប់គ្រងការរីករាលដាលការឆ្លងជំងឺកូវីដ១៩ រលកថ្មីក្នុងប្រទេសថៃ ។ យ៉ាងណាមិញ បើយោងទៅតាមសេចក្ដីជូនដំណឹងនេះ ស្ថានទូតកម្ពុជាក៏បានអំពាវនាងឱ្យប្រជាជនខ្មែរដែលរស់នៅប្រទេសថៃចូលរួមសហការ ឱ្យសកម្មជាមួយនឹងរាជរដ្ឋាភិបាលថៃដើម្បីទប់ស្កាត់ការរីករាលដាលនេះដើម្បីឱ្យ កាន់តែមានប្រសិទ្ធិភាព ព្រមទាំងបន្តថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ជៀសវាងការឆ្លងនូវជំងឺកូវីដ១៩ ។ ទន្ទឹមនឹងនោះ សម្រាប់ប្រជាជនខ្មែរដែលមានបញ្ហាប្រឈមផ្សេងៗ ត្រូវធ្វើការទំនាក់ទំនង តាមផេកហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដើម្បីស្ថានទូតស្វែងរកដំណោះស្រាយជូនបងប្អូន៕
Read Moreសុំសរសើរចំពោះបងប្រុសជាខ្លាំង! បងប្រុសអ្នករត់កង់បីម្នាក់ បានឌុបអ៊ុំប្រុសចំណាស់ម្នាក់ ចំងាយ៣គីឡូ អ៊ុំសួរអស់ប៉ុន្មានក្មួយ គាត់បានឆ្លើយថា “អត់អស់លុយទេអ៊ុំ ខ្ញុំអត់យកទេ ” ដោយសារតែ…
លុយពិតជាសំខាន់ណាស់ សម្រាប់មនុស្សម្នាក់។ គ្រប់គ្នាតែងតែចង់បានលុយ គ្រប់ពេល គ្រប់វេលា ព្រោះថាលុយគឺជារបស់ដែលមិនអាចខ្វះបាននៅក្នុងជីវិត ។ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងប្រុសម្នាក់ គាត់គឺជាអ្នករត់កង់បី ហើយគាត់បានដឹកលោកតាចំណាស់ម្នាក់ ដែលហាក់មើលទៅការធ្វើដំណើររបស់គាត់មានការលំបាកខ្លាំង ដៃទាំងពីកាន់ឈើច្រត់ ទាំងសងខាង ហើយថែមទាំង មានយូររបស់ថែមទៀតផង។ លោកតាបានជិះកង់បី របស់បងប្រុស ហើយក៏ដើម្បីទៅកាន់ទីកន្លែងដែលលោកតាចង់ទៅ ក្រោយពេលទៅដល់ហើយ លោកតាសួរថា អស់ប៉ុន្មានក្មួយប្រុស បងប្រុសបានឆ្លើយវិញថា អត់អស់លុយទេ (គាត់មិនយកលុយពីលោកតាទេ) ហើយលោកតាក៏បានដើរចូលរទៅក្នុងបាត់ទៅ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុសបានបង្ហោះសារថា”ឌុបគាត់ចម្ងាយជាង3kmគាត់សួរថាអស់ប៉ុន្មានក្មួយ ខ្ញុំឆ្លេីយថាអត់អស់លុយទេអ៊ុំខ្ញុំអត់យកទេ ។ ទោះបីថ្ងៃនេះម៉ោងនេះខ្ញុំមិនទាន់បានសូម្បីតែ100៛ហេីយមិនបានដឹងភ្ងៀវសូម្បីតែមួយជេីងក៏ដោយ ក៏ខ្ញុំមិនដាច់ចឹត្តយកលុយពីគាត់ដែរ”។ ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងកោតសរសើរចំពោះបងប្រុសជាខ្លាំង ដែលបងប្រុសមានទឹកចិត្តល្អប្រពៃគួរឲ្យសរសើរបែបនេះ៕
Read Moreទើបបានកូនភ្លោះ៣ ថ្ងៃមុន ពេលនេះ អតីតតារាសម្ដែង ជុំ ស៊ីថា ទទួលអំណោយ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៀត ដោយរំភើបចិត្តពេក លោកពោលពាក្យ បែបនេះ ថា…
ទស្សនិកជនមួយចំនួន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ គឺ លោក ជុំ ស៊ីថា ដែលជាអតីតតារាសម្ដែង និងបង្ហាញម៉ូត ដ៏ល្បីឈ្មោះម្នាក់។ លោក និងភរិយា មាន កូនប្រុស ស្រី ដ៏គួរឲ្យស្រឡាញ់២នាក់។ ស្រាប់តែមកដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ លោកមានដំណឹងដ៏សែនរីករាយមួយ គឺភរិយារបស់ខ្លួន បានសម្រាល កូនភ្លោះ៣ ដោយជោគជ័យ និងសុវត្ថិភាព ហើយ ម្តាយ និងកូនទំាង៣ មានសុខភាពល្អខ្លាំងណាស់ ពិសេសសម្រាលដោយធម្មជាតិទៀត។ កូនភ្លោះទំាង៣ ទី១ គឺកូនប្រុស ទី២ គឺកូនស្រី និងទី៣ គឺ កូនប្រុស ហើយសរុបទំាងកូនភ្លោះ៣នេះ គឺលោក និងភរិយា មានកូនសរុប បាន៥នាក់ហើយ ។ លោក ជុំ ស៊ីថា ក៏បានភ្ជាប់សារដ៏រំភើបមួយផងដែរថា “22.12.2020 កូនភ្លោះ3របស់ខ្ញុំ កើតហើយ អរគុណច្រើន បងប្អូនទាំងអស់គ្នា សម្រាប់ការជូនពរ ដ៏មានតម្លៃដល់កូន និងប្រពន្ធរបស់ខ្ញុំ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោក ជុំ ស៊ីថា បានបង្ហោះដំណឹងដ៏រីករាយមួយទៀតហើយ គឺទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកបានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានទទួលអំណោយកូនភ្លោះ៣ ពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម សេង…
Read Moreមើលហើយ ទប់ទឹកភ្នែកអត់ជាប់ទេ ! ឪពុកម្តាយស្លាប់ចោលអស់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា កូនស្រីបង សន្យាថា នឹងមើលថែប្អូន និងឲ្យរៀនទាល់តែចប់ បើទោះខ្លួនលំបាកយ៉ាងណាក៏ដោយ, អាណិតខ្លោចចិត្តពេក ឧកញ៉ា ស្រី ចាន់ថន បានប្រកាស ថា…(មានវីដេអូ)
កាលពីម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះវីដេអូដ៏សែនកំសត់មួយ ថ្លែងពីក្មេងកំព្រា ៥ នាក់ ដោយឪពុកម្តាយស្លាប់ចោលអស់ហើយ សព្វថ្ងៃរស់នៅជាមួយយាយតា។ កូនស្រីបង ក្នុងគ្រួសារនេះ បានរៀបរាប់ទំាងទឹកភ្នែកថា “ខ្ញុំត្រូវរ៉ាប់រងទំាងអស់ បន្ទាប់ពីពួកគាត់, ខ្ញុំអត់បានហូបអីគ្រប់គ្រាន់ទេ បើពួកគាត់នៅ ពួកគាត់ រកអីឲ្យពួកខ្ញុំហូប គាត់សុខចិត្តអត់ខ្លួនឯង រាល់ថ្ងៃខ្ញុំរស់នៅជាមួយយាយតា គាត់ចាស់ហើយ, ពេលយប់ទៅធ្លាប់នៅជាមួយគាត់ ពេលអត់ពីគាត់ទៅ មានអារម្មណ៍ថានៅម្នាក់ឯង, ខ្ញុំមើលប្អូនខ្ញុំដល់ធំ ឲ្យគាត់រៀនចប់ដូចគេ ខ្ញុំអត់ឲ្យពួកគាត់ឈប់រៀនទេ ទោះបីខ្ញុំពិបាក ទោះបីខ្ញុំត្រូវឈប់ពីការសិក្សា ក៏ខ្ញុំព្រមឲ្យពួកគាត់រៀនចប់…”។ ក្រោយដឹងរឿងនេះហើយ ធ្វើឲ្យ ឧកញ៉ា ស្រី ចាន់ថន កើតក្តីអាណិតយ៉ាងខ្លាំង ក៏បានសម្រេចចិត្ត ហើយប្រកាសថា ៖ “ខ្ញុំត្រូវការជួបកូនក្មេងកំព្រា៥នាក់នេះ ដើម្បីយកពួកគាត់មកចិញ្ចឹម ដើម្បីមើលថែអោយចូលរៀន និងមានអាហាគ្រប់គ្រាន់ សូមបងប្អូនទំនាក់ទំនង់អោយខ្ញុំផង មើលហើយ អាណិតណាស់ ឪពុកស្លាប់ ម្តាយស្លាប់ បន្សល់ទុកកូន៥នាក់ ក្លាយជាក្មេងកំព្រា អោយរស់នៅជាមួយលោកយាយ លោកតា ហើយលោកតា ពិការជើងថែមទៀត គាត់រស់នៅភូមិថ្មី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម”។ សូមទស្សនាវីដេអូ
Read Moreដាច់ផ្ងារ! ក្រោយផ្ទុះហិ ង្សារ ដល់ពេលស៊ើបៗដឹងមូលហេតុពិត ហួសចិត្តមិនស្ទើរ….
កណ្តាល៖ ហេតុការណ៏ដ៏ក្តៅគគុកផ្ទុះកាលពីរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ករណីហិ ង្សា ដោយចេ តនាមួយបានកើតឡើង ដែលជនដៃដល់ ត្រូវបានគេស្គាល់ថាជា មន្ដ្រីយោធា ពាក់ផ្កាយ និងជាម្ចាស់មន្ទីរសំរាកព្យាបាល និងសម្ភព សុខ ម៉េង ដែលមានទីតាំងស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្ត កណ្តាល បានយកកាំភ្លើ.ងវា.យក្បាលលើសន្តិសុខ បណ្តាលឲ្យរងរបួ.សធ្ងន់ ដួលដេកលើដី។ ដោយឡែកក្រោយពីសួរនាំទើបបែកធ្លាយមូលហេតុឈានអោយកើតឡើងគឺដោយសារតែបាត់ស្បែកជើងមួយគូ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
Read More