ឡូយម្លេះរកណាបានថ្លែគេងក៏ធូរ កន្លែងគេងស្អាត ធម្មជាតិពិតៗនៅសៀមរាបយើងហ្នឹង

នៅពេលដែលអ្នកចង់ទៅគេងកម្សាន្តនៅរីសតដែលមានលក្ខណៈព្រៃឈើ ធម្មជាតិ បែបជនបទ អ្នកប្រហែលជាគិតទៅដល់មណ្ឌលគីរី កំពត កោះកុងជាដើម ។ យ៉ាងណាមិញសៀមរាបថ្វីដ្បិតល្បីល្បាញខាងប្រាសាទបុរាណក៏ពិតមែន ប៉ុន្តែក៏មានទីតាំងមួយចំនួនមានលក្ខណៈធម្មជាតិស្រស់ស្អាតមិនចាញ់ខេត្តតំបន់ព្រៃភ្នំឡើយ ។ ថ្ងៃនេះ សូមណែនាំឱ្យស្គាល់កន្លែងលម្ហែកាយនៅសៀមរាប ពិតជាស្រស់ស្អាត មានកន្លែងគេងសង់ឡើងពីដើមឈើទាំងមូលៗពិតៗ ហ៊ុមព័ទ្ធដោយព្រៃឈើ វាលស្រែបៃតងខ្ចីពិតជាត្រជាក់កាយសប្បាយចិត្តណាស់ ។ នៅទីនោះមានឈ្មោះថា Bongthomhomestay ។ នៅទីនោះមិនត្រឹមតែជាកន្លែងស្នាក់បែបធម្មជាតិពិតៗប៉ុណ្ណោះទេ តែក៏មានបង្កប់ទៅដោយវប្បធម៌ខ្មែរដ៏ល្អផូផង់ផងដែរ ។ មានបន្សល់ទុកផ្ទះសល់ពីសម័យបុរាណមានអាយុកាលជាង ១០០ឆ្នាំ និងមានសេវាជួលសំលៀកបំពាក់បុរាណថតលេងសម្រាប់អ្នកទេសចរក្នុងតម្លៃពិសេស ២ដុល្លា/១នាក់ មនុស្សធំ ២ ម៉ឺនរៀលតែប៉ុណ្ណោះ ។ ក្រៅពីនេះកន្លែងដ៏ល្អមួយនេះមានលក្ខណៈពិសេសផ្សេងទៀតដូចជា៖ ព្រៃរបោះ បៃតង សួនផ្កាចម្រុះពណ៌ វាលស្រែ អ្នកភូមិហ៊ុមព័ទ្ធ សួនមេអំបៅ សួនសត្វ បរិយាកាសនៅលើទីខ្ពស់ ទទួលទានអាហារខ្មែរឆ្ងាញ់ៗ បន្ទប់ស្អាតមានម៉ាស៊ីនត្រជាក់ មានអាងហែលទឹក អាហារពេលព្រឹក Free wifi ។ ចំពោះតម្លៃស្នាក់វិញមានចាប់ពី ៥០ ដុល្លារឡើងក្នុងមួយយប់ ។ ចំពោះទីតាំងវិញ នៅភូមសណ្តាយ ទល់មិខសួនមេអំបៅ BBC ផ្លូវមកប្រាសាទបន្ទាយស្រី ៕

Read More

នៅប្រវែងកំពតយើងនេះសោះ កន្លែងគេងស្អាតកប់សាហាវ ឡើងបៃតងខ្ចី នៅជាប់ដងព្រែកទៀត

ខេត្តកំពតជាទឹកដីដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរកម្រនឹងរំលងណាស់ឱ្យតែដល់ថ្ងៃឈប់សម្រាកម្ដងៗ ។ ខេត្តកំពតគ្របដណ្ដប់ដោយសក្កានុពលទេសចរណ៍ដ៏សម្បូរបែប មានដងអូរ ដងជ្រោះ ព្រៃភ្នំ ដងព្រែកដ៏ល្បីល្បាញបំផុត ។ នៅសប្ដាហ៍នេះប្រសិនបើប្រិយមិត្តមានគម្រោងទៅកម្សាន្តនៅខេត្តមួយនេះ សូមណែនាំរីសតមួយ មានបរិយាកាសល្អបរិសុទ្ធ មានបន្ទប់គេងស្អាត មានអាងហែលទឹក ព្រមទាំងនៅប្របនឹងមាត់ព្រែកទៀតផង ។ «ម៉ូលីរីសតកំពត» ជាកន្លែងលម្ហែកាយមួយទើបតែបង្កើតឡើងថ្មីៗនេះ មានការរៀបចំគួរឱ្យទាក់ទាញចិត្តក្រៃលែង ។ នៅទីនោះ មានកន្លែងគេងប្រកបដោយផាសុកភាព ហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងខ្ចី ខ្យល់អាកាសល្អបិរសុទ្ធ ពិសេសនោះនៅក្បែរនឹងដងព្រែកដ៏ស្រស់ស្អាត អាចថតរូបលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ កាន់តែពិសេសជាងនេះនោះខាងរីសតថែមទាំងមាន Free ចង្ក្រាន និងធ្យូងសម្រាប់អាំងសាច់ ហើយភ្ញៀវក៏អាចយកអាហារពីខាងក្រៅទៅញ៉ាំបានដែរ ។ ចំពោះកន្លែងស្នាក់នៅវិញ មានជាប្រភេទបន្ទប់ និងវីឡា ។ សម្រាប់បន្ទប់គេងគ្រែ ១ ក្នុងមួយយប់តម្លៃ ៧០ ដុល្លារ និងគ្រែ ២ មួយយប់ ៨០ ដុល្លារ ។ សម្រាប់វីឡាវិញ តម្លៃ ៣៥០ ដុល្លារក្នុង ១ យប់ និង អាចគេងបាន ១៤ នាក់ ។ ចំពោះទីតាំងវិញស្ថិតនៅលើផ្លូវទឹកឈូ ឃុំអណ្ដូងខ្មែរ ភូមិអូរតូច ក្រុងកំពត (តាមបណ្ដោយផ្លូវទឹកឈូរ ហួសស្ពានដែក ២០០ ម៉្រែត) ៕

Read More

នៅ​ភ្នំ​ណា​ម​លៀរ ខេត្តមណ្ឌលគិរី ជាតំបន់ទេសចរណ៍ផ្សងព្រេងមួយដ៏អស្ចារ្យ

ក្រសួងបរិស្ថាន គ្រោង​បង្កើត​តំបន់​ឡាំ​មេះ ដែលជា​តំបន់​ជនជាតិដើម​ភាគតិច​រស់នៅ ធ្វើជា​តំបន់​អភិរក្ស​បេតិកភណ្ឌ នៅ​ភ្នំ​ណា​ម​លៀរ ខេត្តមណ្ឌលគិរី ។ កន្លងមក ​ក្រសួងបរិស្ថាន បាន​សិក្សា​ស្រាវជ្រាវ និង​កំណត់ថា តំបន់​នោះ ជា​តំបន់​ដែលមាន​អាយុកាល​ដ៏​យូរលង់​មកហើយ និង​ ជា​តំបន់​ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្តមណ្ឌលគិរី ។​ ​លោក លឿង កេស​រោ ប្រធាន​នាយកដ្ឋាន​តំបន់​បេតិកភណ្ឌ​នៃ​ក្រសួងបរិស្ថាន បាន​អះអាងថា គោលបំណង​នៃ​ការបង្កើត​តំបន់​ឡាំ​មេះ​នេះ គឺ​ដើម្បី​ថែរក្សា​ស​ម្ប​តិ្ត​ធម្មជាតិ ដោយ​អនុម័ត​ចុះ​ប​ញ្ចី​តំបន់​នោះ ជា​ដី​សាធារណៈ​របស់​រដ្ឋ និង​បោះ​បង្គា​ល​កំណត់ព្រំដែន​ឲ្យ​បានច្បាស់លាស់ ។ ​លោក វុ​ធ សា​រុំ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ បាន​បញ្ជាក់ថា តំបន់​អភិរក្ស បេ​តិក ភណ្ឌ​នេះ​ជា​កន្លែង​ដែល​ជនជាតិដើម​ភាគតិច​ព្នង​ជាច្រើន​ជំនាន់ ចាត់ទុកជា​កន្លែង​សក្ការបូជា​ដ៏​ស័ក្ដិ​សិទ្ធ ។ ​នៅក្នុង​តំបន់​នោះ សម្បូរ​ទៅដោយ​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន​ដុះ​បន្តុប​គ្នា មើលទៅ​មាន​រាងដូចជា​ប្រាសាទ បុរាណ ដែល​ផ្ទាំង​ថ្ម​នីមួយៗ មាន​ប្រវែង ២ ម៉ែត្រ ។ លោក បន្តថា នៅ​ចន្លោះ​ផ្ទាំង​ថ្ម​ខ្លះ​មាន​ដើមឈើ​ដុះ​ព័ទ្ធជុំវិញ និង​មាន​ប្រភេទ​ដើមឈើ​មួយចំនួនទៀត ដូចជា ដើម​រកា ដើម​ជ្រៃ​លាភ នាងនួន ធ្ន​ង ស្រឡៅ ឈើទាល និង​ឫស្សី … ជាដើម ។ ​ក្រុមការងារ​ផ្នែក​បរិស្ថាន មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង អាជ្ញាធរ​មូលដ្ឋាន បាន​សិក្សា​ស្រាវជ្រាវ និង​ត្រួតពិនិត្យ​តំបន់​នេះ​រូ​ចមក បាន​សង្កេតឃើញថា តំបន់​នោះ មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ដែល​រស់នៅ​ប្រមូល​ផ្តុំគ្នា ដូចជា ក្តាន់​ញ៉ែង ឈ្លូស ជ្រូកព្រៃ សំពោច ឆ្មាបា និង សត្វ​កេងកង ជាដើម ព្រមទាំង​មាន ទឹកជ្រោះ​ធ្លាក់​ដែល​អាចឱ្យ​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​បាន​ផងដែរ ៕

Read More

ប្រាសាទទឹងថ្ងៃ ហ៊ុមព័ទ្ធដោយព្រៃឫស្សី ទេសភាពដ៏ល្អឯកប្រៀបបានឋានសួគ៌ក្រោមមេឃ

ប្រាសាទ «ទទឹងថ្ងៃ» គឺជាប្រសាទបុរាណ​មួយដែលហ៊ុមព័ទ្ធដោយព្រៃឫស្សីជុំវិញ បានបង្កើតជាទេសភាពដ៏ស្រស់ត្រកាលប្រៀបបានជាឋានសួរធម្មជាតិ អបដោយសំឡេងវាយោបក់ផាយផាត់ប៉ះស្លឹកឫស្សីឮរវិចៗ រួមនឹងសំឡេងបក្សាបក្សីស្រែកច្រៀងកង់រំពង បានបង្កើតទៅតន្ត្រីធម្មជាតិមួយ ដែលអាចធ្វើឱ្យអ្នកទស្សនារំសាយទុក្ខកង្វល់សៅម៉ងទាំងឡាយបានដោយមិនដឹងខ្លួន ។ បើយើងអាចបង្វិលពេលវេលា ឬត្រឡប់ទៅអតីតកាលពី ១ ពាន់ឆ្នាំមុន យើងនឹងបានឃើញពីទិដ្ឋភាព និង ភាពដ៏មហស្ចារ្យ នៃប្រសាទបុរាណបុរាណនេះ ជាមិនខាន ។ ប្រាសាទ​ទទឹងថ្ងៃនេះបានកសាងឡើងនៅ ស.វ ទី១០ ដោយថ្មភក់ និង ឥដ្ឋ ដោយសារតែប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមផ្ទៃក្នុងជាច្រើនឆ្នាំ សង្គ្រាមឈ្លានពានពីប្រទេសជិតខាង និង ការបោះបង់ចោលនូវប្រាសាទនេះ ជាង ១០ ស.វ ដោយមិនមានការមើលថែផងនោះ បានធ្វើឱ្យប្រាសាទទទឹងថ្ងៃបាក់បែកស្ទើទាំងស្រុង​ ។ សព្វថ្ងៃនេះ គេឃើញមានតែតួទ្វារប្រាសាទប៉ុណ្ណោះដែលនៅសេសសល់ ហើយលក្ខណៈពិសេសរបស់ប្រាសាទនេះដែលខុសប្លែកពីប្រាសាទបុរាណដ៏ទៀតត្រង់ថា ប្រាសាទបុរាណភាគច្រើនស្ថិតក្នុងព្រៃឈើរធំៗ​ខ្ពស់ៗ តែសម្រាប់ប្រាសាទទទឹងថ្ងៃដ៏អស្ចារ្យនេះវិញ បែរជាមកលាក់ខ្លួនក្នុងព្រៃឫស្សីទៅវិញ និង បានបង្កើតទៅជាទេសភាពខុសពីគេ ប៉ុន្តែបែរជាមិនសូវមានអ្នកទេសចរទៅដល់ទៅវិញ ទាំងភ្ញៀវទែសចរជាតិ និង អន្តរជាតិ ។ ប្រាសាទដ៏អស្ចារ្យលាក់ខ្លួនក្នុងព្រៃឫស្សីនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ​សម្រាប់គូស្នេហ៍ដែលចង់ថតរូបមុនអាពាហ៍ពិពាហ៍ ប្រសិនបើអាចគួរតែទៅថតរូបនៅទីនោះព្រោះមានប្លង់ស្អាតៗ ហើយវាក៏បានរួមចំណែកផ្សព្វផ្សាយពីប្រាសាទដ៏ឯកោមួយនេះដល់ទេសចរឲ្យគេបានស្គាល់ផងដែរ ។

Read More

ភ្ញៀវទេសចរ ទៅដើរកម្សាន្ត នៅលើទឹកដី ដ៏ស្រស់បំព្រង ខេត្តមណ្ឌលគិរី ពិតជាច្រើនមែន ហើយមានអ្នកខ្លះ ស្នាក់នៅតាមវត្តអារាម ទៀត…

កាលពី ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចឯកភាពជាផ្លូវការអោយ កម្មករ – និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ឆ្នាំ ២០២០) ជំនួស ឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ២០២០ ដែលត្រូវបាពន្យារពេល កាលខែមេសា កន្លងមកនេះ។ ក្នុងនោះគេបានឃើញបងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន បាននាំគ្នាទៅលំហែកាយ តាមតំបន់ទេសចរណ៍ផ្សេងៗ យ៉ាងច្រើនកុះករប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។ មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុកផេក “មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី” បានបង្ហោះរូបភាពជាច្រើនសន្លឹក ហើយភ្ជាប់សារបញ្ជាក់ថា ៖ “ទិដ្ឋភាពភ្ញៀវទេសចរមកទស្សនាកំសាន្តនៅលើទឹកដីដ៏ស្រស់បំព្រងនៃខេត្តមណ្ឌលគិរី នាឱកាសឈប់សម្រាក់សងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មី នាថ្ងៃទី១៧.១៨ ខែសីហា ឆ្នាំ២០២០។”។ អ្វីដែលធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំងនោះ ក្រោយឃើញ បងប្អូន ដែលបានទៅដើរលេងនៅមណ្ឌលគីរី បានស្នាក់នៅវត្តអារាម កាលពីយប់មិញនេះ ព្រោះកក់សណ្ឋាគារ​ និងផ្ទះសំណាក់មិនទាន់គេ។ ហ្វេសប៊ុកមួយឈ្មោះ “Keo Siema” បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖ “រូបភាពពីសណ្ឋាគារពិភពលោកនៅមណ្ឌលគិរី ប្រភពព័ត៌មាន ថ្ងៃ១៧ ០៨ ២០២០ បញ្ជាក់ ស្នាក់នៅអត់អស់ថ្លៃទឹក ថ្លៃភ្លើង អត់មានតែម៉ាស៊ីនត្រជាក់ និងកង្ហាទេ។”៕

Read More

ទៅលេងបាត់ដំបង កុំភ្លេចទៅ ជិះឡូរី លេងកម្សាន្ត នៅភ្នំបាណន់

ខេត្តបាត់ដំបង​សម្បូរ​ទៅដោយ ​កន្លែងទេសចរណ៍សម្រាប់ទទួលភ្ញៀវទេសចរជា​ច្រើន​កន្លែង​រាប់មិនអស់ ហើយ​សុទ្ធតែ​សប្បាយៗ​ផងដែរ​។ ​​ភ្ញៀវទេសចរ​នៅពេល​បាន​ទៅលេង​ខេត្តបាត់ដំបង ​គេ​មិនដែល​ភ្លេច​ឡើយ ​ក្នុងការ​ធ្វើដំណើរកម្សាន្ដទៅ​ជិះ​ឡូរី​​នៅ​ជើងភ្នំបាណន់ ពោលគឺ​ក្រៅ​ពី​ចូល​មើល​ចំការ​ទំពាំង​បាយ​ជូរ,​ ឡើង​លេងលើ​ភ្នំ​បាណន់ ​គឺ​ជិះ​ឡូរីនេះឯង…។​ ​ឡូរី ដែល​គេ​តែងតែនិយមហៅលេងថា ​គ្រែ​ហោះ ​បំពាក់កង់ចំនួន ៤ និងជា ប្រភេទយាន​ចល័តមួយប្រភេទ ដើរ​ដោយ​ម៉ាស៊ីន​សម្រាប់​ដឹក​ភ្ញៀវទេសចរ ត្រូវបាន​ដំណើរការ ដឹកភ្ញៀវទេសចររាប់រយនាក់ជារៀង​រាល់ថ្ងៃ​ នៅជាប់​ជើងភ្នំបាណន់ ស្ថិតក្នុងភូមិឈើទាល ឃុំកន្ទឺ២ ​ស្រុក បាណន់ ខេត្ត បាត់ដំបង។​ ​ប្រសិនបើភ្ញៀវទេសចរ មានបំណង​ចង់ទៅកម្សាន្ដ​នៅទីនោះ លោកអ្នកគ្រាន់​តែធ្វើដំណើរ ចម្ងាយ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង តាមផ្លូវក្រាលកៅស៊ូ មាត់ស្ទឹងសង្កែខាងលិច។ ឡូរី ក្បែរ​ជើងភ្នំ​បាណន់ ហាក់​មាន​ភាពទំនើប និង​ពិសេស​ជាង​ឡូរី​ដទៃទៀត ​ដោយសារតែ ឡូរី មានគំនិតច្នៃប្រឌិតជា​ពិសេស​ ស្អាត​ជាង​មុន ឯ​ផ្លូវ​ធ្វើដំណើរ​វិញមាន​ភាពទាក់ទាញខ្លាំង ដោយមានការដាំ​ផ្កាលំអ និង​រៀបចំ​សួន​យ៉ាងស្រស់ស្អាត​ប្លែក។ ជាពិសេស លោកអ្នកអាច​ធ្វើដំណើរជិះឡូរី កម្សាន្ដលេង គយគន់ទេសភាពដ៏ស្រស់​ត្រកាលនៃ ព្រៃ ភ្នំ ភោគផលដំណាំកសិកម្ម វាលស្រែដ៏ខៀវស្រងាត់នៅរដូវវស្សា និង​ពណ៌មាសនៅរដូវប្រាំង​ទៀតផង។ គួរឱ្យដឹងដែរថា ឡូរី មាន​តាំងពី​យូរយារណាស់​មកហើយ គ្រាន់តែ​កាលពីអតីតកាល ​ប្រជាពលរដ្ឋ​ប្រកបមុខរបររត់​ឡូរី​ ដើម្បី​ធ្វើជាមធ្យោបាយដឹកជញ្ជូនសម្ភារៈធន់ស្រាល និងអ្នកដំណើរ​ប៉ុណ្ណោះ ហើយ​ពេលខ្លះ​ក៏មាន​ការ​ដង្ហែ​កឋិន​តាម​ឡូរី​ម្តងម្កាល​ដែរ។ នៅ​រដូវ​បុណ្យទាន​ម្តងៗ គេឃើញមាន​ភ្ញៀវ​ទេសចរណ៍ជាច្រើន មានការចាប់​អារម្មណ៍​ ​ជិះ​ឡូរី​កម្សាន្ដលេងព្រោងព្រាត ទើប​មានការរៀបចំ​ក្លាយជា​សហគមន៍​ទេសចរណ៍ និង​មាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ជា​អ្នក​ជ្រោមជ្រែង តែ​ក្រោយមក​ដោយសារតែ​រដ្ឋាភិបាលរៀបចំ​ស្តារ​ផ្លូវដែក​ឡើងវិញ ទើប​ធ្វើឱ្យ​សហគមន៍​ឡូរី​ខាងលើ​មិនអាច​ដំណើរការបាន ​ក៏​សម្រេចចិត្ត​បង្កើតមណ្ឌលកម្សាន្ដឡូរី​ថ្មី​ នៅ​ស្រុក​បាណន់​តែម្តង៕ សូមទស្សនារូបភាពខាងក្រោម

Read More

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ លោក យូរ៉ាយ ជនជាតិអាមេរិក នាំភរិយា និងកូន ទៅលេងខេត្តសៀមរាប ហើយស្លៀកមួយឈុតនេះទៀត ស្អាតណាស់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា…(មានវីដេអូ)

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន បុរសម្នាក់ឈ្មោះ យូរ៉ាយ (Uriah Lyford) ជាជនជាតិអាមេរិក លោកត្រូវបានគេស្គាល់ថា ជាគ្រូបង្រៀនស្ម័គ្រចិត្ត ដែលបានបំពេញភារកិច្ច ផ្នែកអប់រំក្នុងសហគមន៍មួយ នៅកម្ពុជា នាក្រុងប៉ោយប៉ែត នោះ។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០ លោក បាននាំភរិយា និងកូន ទៅដល់ខេត្តសៀមរាបហើយ។ ក្នុងនោះអ្វីដែលបានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ និងពេញចិត្តខ្លាំងបំផុតនោះ ក្រោយឃើញលោក ភរិយា និងកូន ស្លៀកឈុតសំលៀកបំពាក់ប្រពៃណីខ្មែរបានយ៉ាងស្រស់ស្អាត។ លោកបានភ្ជាប់សារខ្លីមួយថា ៖ “ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការសងវិញ ចូលឆ្នាំថ្មីរបស់ខ្មែរយើង ដែលយើងបានបាត់បង់ ដោយសារតែCovid-19 គ្រួសាររបស់យើងចង់បង្ហាញពីសេចក្ដីស្រឡាញ់ដ៏ធំធេង សម្រាប់ប្រទេសមួយនេះ ដែលអនុញ្ញាតឱ្យយើងចូលរួមជាផ្នែកមួយនៅក្នុងសង្គម អស់រយៈពេលជាយូរមកហើយ យើងនឹងចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់យើងជារៀងរហូត”។ ក្រោយឃើញបែបនេះ ធ្វើមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយចូល comment ថា ៖ អរគុណណាស់សំរាប់ការស្រលាញ់វប្បធម៌ជាតិខ្មែរ, មិនសរសើរមិនបាន ស្រឡាញ់អ្នកទំាងអស់គ្នា, ស្អាតៗម្លេសបង យូរ៉ាយ, អរគុណណាស់ដែលស្រលាញ់ប្រទេសកម្ពុជា ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ។ ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖ សូមទស្សនាវីដេរអូខាងក្រោម

Read More

ទៅមើលទិដ្ឋភាពក៏កម្របំផុត កាលរកឃើញប្រាសាទព្រះវិហារដំបូង អំឡុងឆ្នាំ ១៨០០

ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និង ដើមសតវត្សទី ១០ ដោយព្រះមហាក្សត្រ ៤ អង្គព្រះនាម៖ ១. ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ២. ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ៣. ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) ៤. ព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩) ។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃ ដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ ៕ រូបភាពដ៏កម្របំផុតត្រូវបានអ្នកសិក្សាស្រាវជ្រាវ និងអ្នករក្សាឯកសារប្រវត្តិសាស្ត្របានបង្ហាញទិដ្ឋភាពកាលពីអតីតកាលដ៏យូរលុងណាស់មកហើយ នៃការរកឃើញប្រាសាទព្រះវិហារជាលើកដំបូងនៅក្នុងអំឡុងឆ្នាំ ១៨០០ ។ សូមប្រិយមិត្តទៅទស្សនាដូចខាងក្រោមនេះ៖

Read More

ឡូយមែន ! ទិដ្ឋភាពទូទៅ នៃការរៀបចំ ផ្សារទឹក នៅស្ទឹងសៀមរាប ពិតជាប្លែក និងទាក់ទាញខ្លាំងណាស់ (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែសីហា​ ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកឈ្មោះ “តោះទៅលេង សៀមរាប-Tos Tov Leng SiemReap” បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋភាពទូទៅ នៃការរៀបចំ ផ្សារទឹក នៅស្ទឹងសៀមរាប មើលទៅពិតជាប្លែក និងទាក់ទាញជាខ្លាំង។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់ឲ្យដឹងថា ៖ “សូមជូនទិដ្ឋភាពនៃការរៀបចំផ្សារទឹកនៅស្ទឹងសៀមរាប ពិតជាប្លែកទាំងរស់ជាតិ និងបរិយាកាស ជាពិសេសមានការសម្តែងសិល្បៈ ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាននឹងកំពុងត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។ កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈ ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ខេត្តបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖ ១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា ២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព។ រដ្ឋបាលខេត្តនឹងជូនដំណឹងកម្មវិធីលម្អិតនឹងភ្ជាប់ជូនក្នុងពេលឆាប់ៗនេះ។”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅ នៃផ្សារទឹកទាំងអស់គ្នា ៖ សូមទស្សនាវីដេរអូខាងក្រោម

Read More

មកលេង​កម្សាន្ត​នៅ​ខេត្តសៀមរាប កុំ​ភ្លេច​អនុវត្តតាម​ប៉ុន្មាន​ចំណុច​ទាំងនេះ

ពិតជា​សប្បាយចិត្ត​ដែល​បានឃើញ​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​រាជធានី​-​ខេត្ត មកលេង​នៅ​ខេត្តសៀមរាប ។ សូម​ជូនពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សប្បាយរីករាយ​នា​ថ្ងៃ​ឈប់សម្រាក​នេះ តែ​សូម​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​កូ​វីដ​-១៩​។ ​សម្រាប់​ស្អែក យើង​បាន​បែង​ចែកជា​តំបន់​ពិ​ព័រ​ណ៌ ផ្សារ​ទឹក និង​ផាប់​ស្ទ្រី​ត ទាមទារ​អោយ​បងប្អូន​ប្រជាពលរដ្ឋ ពាក់​ម៉ាស់​ទាំងអស់គ្នា​ណា៎​។ ​សូមកុំ​ភ្លេច ៣​ចំណុច​៖ 1.​កុំ​ភ្លេច ត្រៀម​យក និង​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា 2.​កុំ​ភ្លេច ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ​) 3.​កុំ​ភ្លេច រក្សា​គម្លាត​សុវត្ថិភាព​សង្គម (​ចូលរួម​ការពារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩) #​សៀមរាប​ផ្ទះ​ខ្ញុំ​ #​រដ្ឋបាល​ខេត្តសៀមរាប #​ក​ក្រក #​សស​យក #​អនាម័យ #​សុវត្ថិភាព #​កីឡា #​វប្បធម៌ #​សាសនា #​កសិផល #​ម្ហូបអាហារ #​សិ​ល្បះ #​កម្សាន្ត #​ផ្សងព្រេង #​សម្រាក #​ខេត្តសៀមរាប​ សូមទស្សនារូបភាពខាងក្រោម

Read More