មើលទៅមានក្តីសុខខ្លាំង យុត្ថារ៉ា ឆានី និងភរិយាក្រោយ ពិតជាផ្អែមល្ហែម

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ អតីតតារាសម្តែងជើងចាស់ដ៏ដ៏ល្បីឈ្មោះលោក យុត្ថារ៉ា ឆានីនិង ភរិយារួមទាំងគ្រួសារទាំងមូល បានបង្ហាញភាពផ្អែមល្ហែមនិង ស្និទ្ធស្នាលតាមរយៈរូបថតជាច្រើនសន្លឹក ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក មើលទៅពិតជាមានសេចក្តីសុខខ្លាំងមែនទែន។ ដោយឡែក យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកជាមួយនឹងប្រពន្ធ កូនរួមទាំងគ្រួសារលោកផងដែរ ដោយក្នុងលក្ខណៈសាមញ្ញៗធម្មតា ប៉ុន្តែមើលទៅគឺ ឃើញស្នាមញញឹមដ៏មានសុភមង្គលខ្លាំងក្នុងផ្លូវចិត្ត ផ្លូវអារម្មណ៍ ដែលបច្ចុប្បន្ននេះលោក បានបាត់មុខឈឹងពីវីថីសិល្បៈ បន្ទាប់ពីបានប្រឡូកអស់រយៈពេលច្រើនឆ្នាំរួចមក។ ក្រោយពីបានឃើញដូច្នេះរួចមក ហ្វេនៗក៏សម្តែងពីអារម្មណ៍ត្រេកអរជំនួសពិតៗដែល តារាជើងចាស់រូបនេះនិង គ្រួសារមានសេចក្តីសុខ ត្រជាក់ត្រជុំបែបនេះ ក្រៅពីនេះពួកគេក៏ជូនពរឲ្យលោក ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ សុភមង្គលតរៀងទៅផងដែរ៕

Read More

អុញនោះ! ស្ងាត់ៗ ស្រាប់តែលោកជំទាវ ហ៊ុន ស៊ីណាត ប្រតិកម្មធ្ងន់ៗ និងបានលាតត្រដាងរឿងពិតរបស់ អ្នកនាង ម៉េង កែវពេជ្ជចិន្តា ថាជាមនុស្ស…..

ប្រហែលជាប្រិយមិត្តខ្លះនៅចាំ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងល្បីឈ្មោះ អ្នកនាងម៉េងកែវពេជ្ជតា បាន ទទួលរងនូវបណ្ដឹ ង។ ដោយឡែកនៅមុននេះបន្តិចបើយោងតាមប្រភពគណនីយ្យហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាតបានធ្វើការបង្ហោះសារថា ៖ »ខ្ញុំសូមជម្រាបងប្អូនកូន ក្មួយមិត្តរួមហ្វេសប៊ុកជាទីស្រឡាញ់ជួយមេីលតេីមុខមីមួយហ្នឹងវាមកសុំទោសខ្ញុំដល់ផ្ទះព្រមទាំងធ្វេីលិខិតថែមទៀតតែអនិច្ចាមីមមាចនេះវាឡាយថាខ្ញុំដកពាក្យបណ្ដឹងវា។ នេះហេីយបានជាខ្ញុំស្អប់អាវប្បធម៌អអន្ដរាគមន៍អញ្ចឹងបានជាមីមមាចនេះវាឡេីងចាង»៕ ~ ~ ~ ~

Read More

មកទស្សនាវីដែអូស្តែងៗ! ពេលជនដៃដ ល់បា ញ់ផ្តា ច់ជី វិ តមន្ត្រីនគរបាលម្នាក់ ក្នុងទំនាស់គ្រោះថ្នាក់ចរា ចរណ៍ (មានវីដេអូ)

ដូចប្រិយមិត្តបានទទួលជ្រាបហើយថា កាលពីយប់ឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ មានការណីមន្ត្រីនគរបាលព្រហ្មទ ណ្ឌកំរិតស្រាលម្នាក់ បានបា ត់ប ង់ជីវិ តភ្លាមៗ បន្ទាប់ពីគូភាគីម្ខាងទៀតបា ញ់៩គ្រា ប់ត្រូវក្បា ល និងត្រូវខ្លួន ដោយទំនាស់គ្រោះថ្នាក់ចរាចរណ៍ ។ ហេតុការណ៍នេះបានកេីតឡេីងនៅ តាមបណ្តោយមហាវិថីសហពន្ធរុស្សុី ត្រង់មុខប្រលានយន្តហោះអន្តរជាតិនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ។ គូវទំនាស់ជិះរថយន្តមួយគ្រឿង បានគេចខ្លួនបាត់បន្ទាប់ពីបាញ់ហេីយ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

អីយ៉ា! ដោយក្តីអាណិតចំពោះប្អូនប្រុស ដែលមានអាយុទើប១៩ឆ្នាំ តែមានជំ ងឺធ្ ងន់ដល់ថ្នាក់នេះ បងស្រី ដាណា ក៍បាន….

រិយមិត្តពិតជាស្គាល់ហើយ បងស្រី ដាណា ថៅកែហាងពេជ្រដ៍ស្រស់ស្អាតមួយរូប និងជាបុគ្គលមនុស្សធម៌ទៀតផង។ បើតាមគណនីផេករបស់បងស្រីបានបង្ហោះកាលពីម្សិលមិញ បានបង្ហាញពីប្អូនប្រុសម្នាក់នៅកំពត ដែលមានអាយុទោះបតែ១៩ឆ្នាំសោះតែមានជំ-ងឺ-ធ្-ង-ន់-ធ្-ងរ រហូតសល់តែស្បែកនិងឆ្អឹង។ បើតាមគណនីផេករបស់បងស្រីបានបង្ហោះថា៖ “រកឃើញហើយ ប្អូនអាយុទើប ១៩ឆ្នាំ ឈឺសល់តែស្បែ-កដណ្-ដប់ឆ្-អឹង😢😢😢 នាងខ្ញុំបានឱ្យគេចាត់ចែងឱ្យគាត់ឡើងមកភ្នំពេញល្ងាចមិញនេះភ្លាមៗ ផ្ដល់សោហ៊ុយ 1000$ ដើម្បីព្-យាបា-លបន្ទាន់សិន។ តាមស្ដាប់ទៅ ថាគាត់ឈឺជាងមួយឆ្នាំហើយ ដំបូងថាជំ-ងឺបុសអន្ទង់ ផឹកថ្នាំយូរ រលាកក្រពះពោះវៀន មកមើល ពេទ្យថាទាចទឹក។ ព្យាបាលរួច ទៅផ្ទះនៅកំពតវិញ ស្ថានភាពទៅជាធ្ង-ន់-ធ្ង-រទៀត គាត់អស់លទ្ធភាពមើល។ នាងខ្ញុំឃើញគេបង្ហោះលើ Tiktok ឱ្យគេទាក់ទងឱ្យគាត់ឡើងមកព្យាបាល មិនឱ្យទុកយូរទេ ឥឡូវមិនទាន់ដល់ភ្នំពេញ។ សង្ឃឹមគាត់ជា ដូចដើមវិញ នៅក្មេងសោះ 😥😥😥”៕

Read More

គូស្នេហ៍​វ័យ​មួយ​គូ ភ្ជាប់​ពាក្យ​ទាំង​វ័យក្មេង ​ទទួល​ពាក្យទាំងនេះ ពីមហាជនថា …

គូស្នេហ៍​មួយគូ បាន​ធ្វើ​ពិធី​ភ្ជាប់​ពាក្យ​ទាំង​វ័យ​នៅ​ក្មេង​នៅឡើយ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២០ ខែ​ធ្នូ ឆ្នាំ ២០២០ ធ្វើ​ឲ្យ​បងប្អូន​អ្នក​លេញ​បណ្ដាញ​សង្គម​មួយ​ចំនួនស្ញើចសរសើរយ៉ាងខ្លាំង ។ ពិធី​ភ្ជាប់​ពាក្យ​នេះ ត្រូវ​បាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pisey ធ្វើការ​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០២០ ភ្ជាប់​ជាមួយ​រូបភាព​ក្នុង​ពិធី​នោះ​ជាច្រើន​សន្លឹក​អម​ដោយ​ការ​សរសេរ​ថា «​ថ្ងៃ​ជោគ ថ្ងៃ​ជ័យ​របស់ លន់ សួស្តី​​ក្មេងៗ​ឥលូវ​គេ​លឿន​ណាស់ ។ ក្នុងនោះផងដែរ មានទាំងពាក្យសរសើរ និង រិះគន់ ចំពោះ​ពិធី​ភ្ជាប់​ពាក្យ​ទាំង​វ័យ​នៅ​ក្មេង​នៅឡើយ ។

Read More

ជាឳពុកដ៏ល្អ អ្នកឧកញ៉ា គិត ម៉េង ជូនពរខួបកំណើតកូនស្រី យ៉ាងផ្អែមល្ហែម

កន្លងមកមហាជនតែងកោតសរសើរពីជីវិតគ្រួសាររបស់អ្នកឧកញ៉ា គិត ម៉េង ដែលរស់នៅពោរពេញដោយសុភមង្គលដ៏បរិបូរបំផុតជាមួយភរិយាគឺលោកជំទាវ ម៉ៅ ចំណាន និង កូនៗប្រុសស្រីទាំង ៤ នាក់ ។ ជាមួយនឹងក្ដីសុខនេះ អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការ ជូនពរថ្ងៃខួបកំណើតកូនស្រីគម្រប់អាយុ ១៤ ឆ្នាំ ពោរពេញដោយភាពកក់ក្ដៅ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមអានហើយ រំភើបចិត្តបំផុត ។អ្នកឧកញ៉ា គិត ម៉េង បានរៀបរាប់ថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៦ ខ្ញុំបានទទួលកាដូពិសេសមួយដ៏អស្ចារ្យ នោះគឺជាកំណើតរបស់កូនស្រីខ្ញុំ គិត ស៊ូរៀរង្សី។ ថ្ងៃនោះ គឺជាថ្ងៃសុក្រ ហើយកូនស្រីជាទីស្រទ្បាញ់របស់ខ្ញុំបានចាប់កំណើតក្នុងគ្រួសារយើង។ ក្តីសោមនស្សដ៏ពន់ពេកនេះ គឺជាអារម្មណ៍ដ៏ពិសេសក្នុងនាមជាឪពុកមួយរូប ហើយអ្នកដែលជាឪពុក ពិតជាយល់អារម្មណ៍បែបនេះ។ ក្នុងឆ្នាំនេះ កូនស្រីខ្ញុំ គិត ស៊ូរៀរង្សី ប្រារព្ធខួបកំណើត១៤ឆ្នាំ។ ខ្ញុំជាឪពុកសូមជូនពរឱ្យគាត់មានសុភមង្គលជានិច្ចក្នុងជីវិត ទទួលការស្រលាញ់រាប់អាន ភាពសប្បុរស និងភាពកក់ក្តៅពីអ្នកផងទាំងពួងដែលនៅជុំវិញខ្លួន។ ជាភ័ព្វសំណាងណាស់ដែលកូន ស៊ូរៀរង្សី មានថ្ងៃកំណើតដូចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺថ្ងៃទី១៥ ខែធ្នូ។ ថ្ងៃនេះពិតជាល្អវិសេសក្រៃលែងដែលបានផ្តល់កំណើតដល់បុគ្គលឆ្នើមទាំងពីររូបនេះ។ ប៉ាម៉ាក់ពិតជាមានមោទនភាពចំពោះកូន ស៊ូរៀរង្សី។ កូនបានធ្វើឱ្យជីវិតគ្រួសារយើងមានភាពស្រស់បំព្រង។ ប៉ាម៉ាក់ស្រទ្បាញ់កូនជានិច្ច។ រីករាយថ្ងៃខួបកំណើត!

Read More

ចូលរួមអបអរ អគ្គនាយកពន្ធនាគារ និង អ្នកពាក់ព័ន្ធ ២ នាក់ក្នុងព្រឹត្តិការណ៍សហគមន៍ ជាសះស្បើយហើយ”

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន០៣នាក់ និងមានការជាសះស្បើយចំនួន០៣នាក់ផងដែរ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង៣នាក់នោះ គឺមាន២នាក់ជាអ្នកដំណើរចូលមកកម្ពុជា មិនពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទេ និងម្នាក់ទៀតជាករណីឆ្លងសហគមន៍ ជាកុមារាអាយុ០១ឆ្នាំត្រូវជាកូនប្រុសរបស់ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រុមគ្រូពេទ្យកម្ពុជាក៏បានព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន០៣នាក់ជាសះស្បើយផងដែររួមមាន៖ ១- បុរសជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត រាជធានីភ្នំពេញ ជាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ដោយទទួលបានលទ្ធផលវិជ្ជមានចំនួន ៣ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។ ២- ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាសមាជិកគ្រួសាររបស់អ្នកបើកបរឲ្យលោកអគ្គនាយកពន្ធនាគារ។ ៣- បុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ធ្វើការនៅក្រសួងមហាផ្ទៃ ដែលជាអ្នកប៉ះពាល់ជាមួយអគ្គនាយកពន្ធនាគារ។

Read More

អាគារកាណាឌីយ៉ា បន្តបិទទ្វារជាច្រើនថ្ងៃទៀត ដោយសារ អ្នកផ្ទុកកូវីដ ១៩ ធ្លាប់ប្រើជណ្តើយន្ត រួមជាមួយអ្នកឯទៀត

ក្នុងសេចក្តីប្រកាសជូនដំណឹងជាផ្លូវការមួយ របស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្ញើជូនទៅកាន់ លោក ឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាកអាគារកាណាឌីយ៉ា ឲ្យបានជ្រាបថា អាគារកាណាឌីយ៉ា បន្តបិទទ្វារជាច្រើនថ្ងៃទៀត ដោយសារ អ្នកផ្ទុកកូវីដ ១៩ ធ្លាប់ប្រើជណ្តើយន្ត រួមជាមួយអ្នកឯទៀត រហូតដលថ្ងៃ ១៧ ឆ្នូ ២០២០ ។

Read More

អ្នកពាក់ព័ន្ធ «ព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ត្រូវធ្វើតេស្តលើកទី ២ នៅថ្ងៃនេះហើយ

នៅព្រឹកថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០នេះ នៅក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងសរុបកើនឡើងដល់ ៣២ នាក់ហើយ ដែលក្នុងនោះ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់សរុបទាំងអស់បានចំនួ​ន ១១៣០៥ សំណាក គិតចាប់ពីថ្ងៃទី ២៩ ខែ វិច្ឆិកា ដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២០នេះ ។ យ៉ាងណាមិញ នៅក្នុងសេចក្ដីប្រកាសស្ដីពី ករណីវិជ្ជមានវីរុសកូវីដ១៩ នាព្រឹកនេះ ក្រសួងបានក្រើនរំលឹក នឹងអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលជាអ្នកប៉ះពាល់ទៅនឹង «ព្រឹត្តការណ៍សហគមន៍ ២៨វិច្ឆិកា» ទាំងអស់ អញ្ជើញទៅធ្វើតេស្តជាលើកទី២ នៅថ្ងៃនេះ ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០ ដែលក្រសួងសុខាភិបាល និងរៀបចំទីតាំងនៅបរិវេណក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក-មន្ត្រីរាជការស៊ីវិល និងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ ក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវេណ ពហុកីឡាដ្ឋានជាតិអូឡាំពិក

Read More

មិនចាំយូរ បងប្រុស មាស សុខសោភា ឆ្លើយតបភ្លាមៗ ទៅកាន់អ្នកបង្ហោះវីដេអូ ចោទថាប្អូនស្រីលោកចរិតឈ្លើយ

កាលពីថ្មីៗនេះ ក្រោយពីមានការបង្ហោះវីដេអូនៅលើគណនី Tik Tok មួយមានឈ្មោះថា ស្រីមុច ដែលបានលើកឡើងថា តារាស្រីជួរមុខ មាស សុខសោភា រើសអើង និង ឈ្លើយ ព្រោះតារាស្រីរូបនោះបដិសេធការស្នើរសុំថតរបស់នាង ។ លើពីនោះម្ចាស់គណនី Tik Tok នោះបានបន្ថែមថា ក្រុមរបស់តារាចម្រៀង មាស សុខសោភា ដណ្តើមកន្លែងអង្គុយ និង ចង់ច្រានទម្លាក់នាងធ្លាក់ចូលទឹកទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញការវែកញែកជាច្រើនរបស់មហាជន និង សិល្បករសិល្បការិនី ដែលបានចែករំលែកវីដេអូនោះបានបញ្ចេញមតិថា «ម្ចាស់វីដេអូ Tik Tok រូបនោះ ហាក់លើកឡើងមិនសមហេតុផល ក៏ព្រោះតែនាងបានសុំ មាស សុខសោភា ថត ត្រូវខាងក្រុមរបស់នាងបដិសេធ តែបែរជាចោទថា មាស សុខសោភា រើសអើង ឈ្លើយ តែជាក់ស្តែងមហាជនអ្នកលេងបណ្តាញសសង្គម និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សិល្បករសិល្បការិនី បានលើកឡើងថា មាស សុខសោភា ជាមនុស្សរួសរាយ រាក់ទាក់ណាស់ ។ បន្ថែមពីនោះចំណុចថាក្រុមតារាចម្រៀងស្រីរូបនោះដណ្តើមកន្លែងអង្គុយ និង ចង់ច្រាននាងទម្លាក់ទឹកដូចមិនទំនង ព្រោះទីតាំងញុំាអាហារនៅលើភ្នំគូលែន គឺធំទូលាយ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទាក់ទិននឹងវីដេអូដោយមានការចោទប្រកាន់នេះដែរ អ្នកនិពន្ធ និង ដឹកនាំ លោក មាស សុខរតនៈ ក៏បានឆ្លើយតបយ៉ាងខ្លីទៅលើបញ្ហាខាងលើដែលពាក់ព័ន្ធនឹងប្អូនស្រីបង្កើតរបស់លោកថា «លោកស្គាល់ប្អូនសស្រីច្បាស់ថាជាបុគ្គលបែបណា ! ហើយសិល្បករ-ការិនី ជាច្រើនក៏ស្គាល់ចរិតឫកពារបងប្អូនលោកដូចគ្នា ។ លោកមិនចង់បកស្រាយ វែកញែកអ្វីច្រើនទៅម្ចាស់គណនី Tik Tok នោះទេ ព្រោះលោកថាយើងស្គាល់ខ្លួនយើងច្បាស់ ម្យ៉ាងវិញទៀតការគិតមនុស្សម្នាក់ៗ គឺខុសប្លែកពីគ្នា ហើយលោកក៏មិនខ្វល់ខ្វាយពីបញ្ហានេះដែរ» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមគ្នានោះ លោក មាស សុខរតនៈ ក៏បង្ហោះសារអរគុណដល់មហាជនអ្នកគាំទ្រ…

Read More