កុំឃោះញរាងស្អាតចឹងស្មានថាតារាម៉ូដែលណា តាមពិតជាអ្នកប្រដាល់ពិតៗ

កញ្ញា វី វី កំពុងតែមានឈ្មោះបោះសំឡេង និង កើនប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ក្រោយពីនាងបានឡើងសង្វៀនប្រដាល់មួយកាលពីដើមខែមករាកន្លងទៅនេះ ។ ~ បើនិយាយអំពីថ្វីដៃវិញនាងហាក់មិនទាន់់អាចចាត់ទុកជាអ្នកប្រដាល់ដែលគួរឱ្យចាប់អារម្មណ៍នៅឡើយទេ ក៏ប៉ុន្តែរូបសម្រស់របស់នាងបានអន្ទង់ចិត្តអ្នកចូលចិត្តវិស័យកីឡាករប្រដាល់ឱ្យចង់តាមដានជាងគូឯកទៅទៀត ។ នាង វី វី មានវ័យ ១៦ ឆ្នាំ ត្រូវបានគេដឹងថាបានហ្វឹកហាត់ប្រដាល់នៅក្លិប Jirusin ក្នុងសង្កាត់ Kharng Sarn នៃទីក្រុងបាងកក ប្រទេសថៃ ។ ចំពោះបទពិសោធន៍វិញនាងប្រឡូកក្នុងវិស័យប្រដាល់នេះតាំងតែពីនាងមានវ័យ ១២ ឆ្នាំមកម្ល៉េះ ដោយធ្លាប់ឡើងសង្វៀនសរុបជាង ៤០ លើក ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ ។ ឆ្លងកាត់ការប្រកួតច្រើនមកនេះ នាងទទួលបានភាពល្បីល្បាញលឿងខ្លាំងជាងកីឡាករផ្សេងៗទៅទៀត ។ ~ នាងត្រូវបានគេដឹងថាពូកែប្រើស្នៀតកែងស្រួចជាងគេ ដោយវ៉ៃកែងចេញមិនចាញ់បុរសៗឡើយ ។ កន្លងមកនេះដ្បិតតែមានវិបត្តិកូវីដ ១៩ ក៏ពិតមែន ក៏ប៉ុន្តែនាងបានទទួលការងារផ្សេងៗក្រៅពីប្រដាល់មិនដាច់ ដូចជាការថត និង ច្រៀង តាមកម្មវិធីនានាជាដើម ៕ ~

Read More

ខ្មែរជួយខ្មែរ! ឃើញបុរសម្នាក់មានរបួសក្បាល ពរកូន អាយុ ៣ ខែ ដាច់បាយដាច់ទឹក រឿង សោភ័ណ្ឌ បានធ្វើរឿងគួរអោយសរសើរមួយ

ប្រិយមិត្តស្គាល់ហើយ រឿង សោភ័ណ្ ដែលជាកំពូលកីឡាប្រដាលគុណខ្មែរ ម្នាក់ដែលមានឈ្មោះបោះសំឡេងខាងក្បាច់ប្រដាល់គុណខ្មែរបុរាណ។ ដោយថ្មីៗនេះ មានគណនីមួយឈ្មោះ Kun Khmer Martial Arts បានបង្ហោះលើបណ្តាញសង្គមថា៖ កាលពីរសៀល ថ្ងៃមុិញ បុរសម្នាក់មានរបួសក្បាលយ៉ាងដំណំហើយពរកូនង៉ែតមួយអាយុ៣ខែ៥ថ្ងៃមិនមានប្រាក់ត្រលប់ទៅស្រុកកំណើតវិញ ចៃដន្យរឿង សោភណ្ឌ័ រត់សម្រកគីឡូប្រទះឃើញក៏ហៅមកក្លឹបរបស់គាត់ហើយក៏ឧបត្ថមប្រាក់សរុបបាន ៩០ដុល្លា ក្នុងនោះមាន ១ រឿង សោភណ្ឌ័ ២០ដុល្លា , ២ មាក់ធម៍ រឿង សោភណ្ឌ័ នៅបារាំង៥០ដុល្លា, ៣ ប្រធានក្លឹបម្កុដរាជសី ១០ដុល្លា, ៤ លោក Ly Vuth, ១០ដុល្លា សរុប ទាំងអស់៩០ដុល្លា Kun_Khmer_Martial_Arts៕

Read More