ណុប បាយ៉ារិទ្ធ ជាសះស្បើយពីកូ.វី.ដបានត្រលប់ទៅផ្ទះវិញហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១ នេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានប្រកាសដំណឹងល្អ ដោយលោកត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញហើយ បន្ទាប់ពីលទ្ធផលតេស្តរកវី.រុ.សកូ.វី.ដ-១៩ បង្ហាញថាអវិជ្ជមាន ២ ដង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈបានជាសះស្បើយត្រលប់ទៅធ្វើចត្តាឡីស័កនៅផ្ទះបន្ត ណុប បាយ៉ារិទ្ធ រំភើបរីករាយយ៉ាងខ្លាំង ហើយលោកក៏បានសរសេរសារថ្លែងអំណរគុណយ៉ាងខ្លាំងដល់ក្រុមគ្រូពេទ្យ អានហើយរំភើបចិត្តជំនួស ដែលសារនោះមានអត្ថន័យដូចតទៅ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «២៥ថ្ងៃគត់នៃការសម្រាកព្យាបាលរបស់ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំក៏ដូចជាអ្នកជំ.ងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke Hotel ។ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាតឱ្យចេញទៅធ្វើចត្តាឡីស័កបន្តនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើញមកពីមន្ទីរពេទ្យ មន្ទីរសុខាភិបាល និង មណ្ឌលសុខភាពនានា និងបុគ្គលិកស័្មគ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និង ចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន និងបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះ ។ ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណ និងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទទួលយកនៅការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងក្លាំងក្លា មានសេចក្តីសុខ និងបន្តរជួយស្រោចស្រង់និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល សូមជូនពរបងប្អូនអ្នកជ.ម្ងឺទាំងអស់នៅ The Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា សូមអរគុណ» ៕

Read More

ប្រវត្តិព្រឹទ្ធាចារ្យ គង់ ណៃ សិល្បករដៃឯកផ្នែកចាប៉ីដងវែង មានប្រវត្តិតស៊ូលើកស្ទួយសិល្បៈខ្មែរ មិនធម្មតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើនិយាយពីសំឡេងចាប៉ីដងវែងពិរោះរងំក្នុងដួងចិត្តនោះមុខជាប្រិយមិត្តពិតជានឹកឃើញទៅដល់សិល្បករ ជើងចាស់ខ្មែរមួយរូបគឺ លោក ព្រឹទ្ធាចារ្យ គង់ ណៃ ដែលប៉ិនប្រសព្វខាងដេញចាប៉ី និងច្រៀងរៀបរាប់ទូន្មាន ប្រៀនប្រដៅកូនចៅជំនាន់ក្រោយៗ ដោយភ្ជាប់ជាមួយនឹងការលេងពាក្យពេចន៍ ឃ្លោងឃ្លា ខ្សែសម្តី ជួនផ្ទួនរណ្តំ ប្រទាក់ប្រឡាវោហារស័ព្ទ។ ជាហេតុធ្វើឱ្យអ្នកដែលបានស្ដាប់តែងស្លុងចិត្តដិតអារម្មណ៍ទៅតាមសូរសៀង និងសំឡេងតន្រ្តីមួយប្រភេទនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើសិនបើក្រឡេកមកមើលពីសាវតារបស់ព្រឹទ្ធាចារ្យវិញ លោកបានកើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ មានស្រុកកំណើតនៅក្នុងភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកព្រឹទ្ធាចារ្យ គង់ ណៃ ចាប់ផ្តើមចេះលេងចាប៉ីដងវែងតាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ ដោយចំណេះនេះលោកបានរៀនសូត្របន្តពីឪពុកមារបស់លោកឈ្មោះថា គង់ ទិត។ តាមរយៈពេទកោសល្យដែលមានពីកំណើត លោកព្រឹទ្ធាចារ្យ រៀនត្រឹមតែរយៈពេល២ឆ្នាំប៉ុណ្ណោះ អាចលេងចាប៉ីយ៉ាងប៉ិនប្រសប់មិនធម្មតា ធ្វើឱ្យមានការកោតសរសើរពីទឹកដៃរបស់លោកទូទាំងភូមិ។ យ៉ាងណាមិញខ្សែរជីវិតរមែងជួបរឿងកម្សត់ជូរចត់ឈានមកដល់ជីវិតយុវវ័យ លោកព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវប្រឈមនឹងការចំអកឡកឡាយពីបុគ្គលមួយចំនួនដោយសារពិការភាពតាំងពីអាយុ៤ឆ្នាំបណ្ដាលមកពីជំងឺអុតធំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជាយ៉ាងនេះក្តី ការខិតខំតស៊ូជម្នះនូវការមើលងាយមិនសូវឱ្យតម្លៃ លោកព្រឹទ្ធាចារ្យ គង់ ណៃ ងាកមកស្វែងរកចំណេះដឹង កែច្នៃខ្លួនឯងឱ្យប្រពៃ ដើម្បីវិវត្តន៍ជីវិតឱ្យកាន់តែជាមនុស្សមានតម្លៃសម្រាប់សង្គមជាតិ។ ក្នុងវ័យ១៦ឆ្នាំ លោកព្រឹទ្ធាចារ្យ ចាប់ផ្តើមមានឈ្មោះបោះសំឡេងកាន់តែល្បីចេញសម្តែងសិល្បៈចាប៉ីគ្រប់ទិសទី។ បន្ទាប់មកលោកព្រឹទ្ធាចារ្យ គង់ ណៃ បានប្រឡងបង្ហាញស្នាដៃជាប់ជ័យលាភីជាបន្តបន្ទាប់មានដូចជា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ឆ្នាំ ១៩៨២ ជាប់ជ័យលាភីចម្រៀងចាប៉ីដងវែងប្រចាំខេត្តកំពត ២. ឆ្នាំ ១៩៩១ ជាប់ជ័យលាភីចម្រៀងចាប៉ីដងវែងទូទាំងប្រទេស ៣. ឆ្នាំ ២០០១លោកទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល ៤. ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ៥. ឆ្នាំ ២០០៣ លោកត្រូវបានគេចាត់តាំងជា ព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ ៦. ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរៈយសពីរដ្ឋាភិបាល ៧. ឆ្នាំ ២០១២…

Read More

ពេជ្រ សូលីកា បង្ហាញតេស្តកំពុងមានកូនទីពីរ តែអ្នកគាំទ្រសង្ស័យបែបនេះវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានការចាប់អារម្មណ៍ជាខ្លាំងនៅពេលដែលឃើញតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា បង្ហាញលទ្ធផលតេស្តទឹកនោមដែលបញ្ជាក់ថានាងមានដំណឹងល្អ ។ ជាមួយនឹងរូបភាពបែបនេះក៏ទទួលបានការជូនពរ និង សាទរពីសំណាក់មិត្តភក្តិក្នុង និងក្រៅសិល្បៈជាច្រើន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងការបង្ហាញលទ្ធផលបែបនេះនៅក្នុងបណ្តាញសង្គម ពេជ្រ សូលីកា មិនបាននិយាយអ្វីនោះឡើយ ប៉ុន្តែក្នុងនោះគេសង្កេតឃើញអ្នកគាំទ្រក៏ដូចជាមិត្តរួមអាជីពបានចូលរួមរីករាយចំពោះការទទួលបានសមាជិកថ្មីរបស់តារាចម្រៀងស្រីរូបនេះ ហើយក្នុងនោះក៏មានអ្នកខ្លះបានសួរបញ្ជាក់ថាជាការពិត ឬយ៉ាងណា ? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះជាយ៉ាងនេះក្តីនៅក្នុងថ្ងៃទី ០១ មេសា នេះ តាមវប្បធម៌របស់ប្រទេសលោកខាងលិច គឺជាថ្ងៃ «April Fools» ដែលជាទិវាកុហករបស់ពិភពលោក ពោលគឺអ្នកណាចង់និយាយកុហសអ្វីក៏បាននៅថ្ងៃនេះ ។ ដូច្នេះគេសង្ស័យថា ការបង្ហាញរូបភាពបែបនេះរបស់ ពេជ្រ សូលីកា គ្រាន់តែជាការលេងសើចជាមួយមិត្តភក្តិនៅក្នុងបណ្តាញសង្គមនៅក្នុងថ្ងៃ April Fools នេះតែប៉ុណ្ណោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបីជាមានកូនទៅហើយក្តីតែកន្លងមក ពេជ្រ សូលីកា ធ្លាប់អះអាងថានឹងចូលរោងការ ទៅតាមប្រពៃណីខ្មែរនៅក្នុងឆ្នាំ ២០២១ ប៉ុន្តែពេលនេះមានការប្រែប្រួលបែបណានោះមានតែរង់ចាំតាមដានបន្តទៀត ៕

Read More

ឌីជេ ក្តិប បានបញ្ជាក់យ៉ាងច្បាស់ថា មិនទាន់ឆ្លងកូ.វី.ដ-១៩ ទេ តែលោកមានជំ.ងឺធ្ងន់ធ្ងរមួយនេះ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីប៉ុន្មានថ្ងៃមុននេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បករជាច្រើនហាក់ព្រួយបារម្ភ និង ចែករំលែកតៗគ្នាពីអាការសុខភាពរបស់ ឌីជេ ក្តិប ដោយបានលើកឡើងថាលោកឆ្លងកូ.វី.ដ-១៩ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ នេះ ឌីជេ ក្តិប បានបង្ហោះវីដេអូ បញ្ជាក់ពីអាការផ្ទាល់ខ្លួនថា ពេលនេះការធ្វើតេស្តសំណាកជំ.ងឺកូ.វី.ដ-១៩ ចំនួន ២ ដងរបស់លោក នៅអវិជ្ជមាននៅឡើយនោះទេ​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទោះជាដំណឹងខាងលើត្រូវបានមហាជនចូលរួមអបអរដល់ ឌីជេ ក្តិប ក៏ពិតមែន ប៉ុន្តែមហាជនក៏នូវមានការព្រួយបារម្ភដល់សុខភាពរបស់លោកខ្លាំងណាស់ដែរ ក៏ព្រោះតែលោកបានបញ្ជាក់ថា បច្ចុប្បន្នលោកកំពុងតាមដានសុខភាពបន្តទៀត ហើយលោកមានជំងឺរលាកសួតធ្ងន់ធ្ងរផងដែរពេលនេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Read More

សែនស្រណោះ! សួស វីហ្សា បែកប្ដី និង កូនស្រីជិតកន្លះខែ បានត្រឹមសាសងពាក្យនឹកពីចម្ងាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស សួស វីហ្សា បានបញ្ជាក់ថា ខ្លួនបានឆ្លងវី.រុ.សកូ.វី.ដ-១៩ ហើយ ក្នុងលទ្ធផលធ្វើតេស្តលើកទី ៣ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លទ្ធផលវិជ្ជមានកូ.វី.ដ-១៩ របស់តារាចម្រៀងស្រីរូបនេះ បានធ្វើឱ្យនាងព្រួយបារម្ភចំពោះក្រុមគ្រួសារយ៉ាងខ្លាំង ជាពិសេសកូនស្រីតូចរបស់នាងដែលមានអាយុទើបតែ ៥ ខែ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះជាយ៉ាងនេះក្តី នាងតូច Jenny កូនស្រីសំណព្វចិត្តរបស់ សួស វីហ្សា មិនបានរកឃើញមានផ្ទុកវីរុសនេះឡើយ ដែលនេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់ក្រុមគ្រួសារតារាចម្រៀងខាងលើ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ដូចប្រិយមិត្តបានជ្រាបហើយថា កន្លងមក សួស វីហ្សា និង លោក ថមមី គឺជាប្ដីប្រពន្ធដែលស្រឡាញ់ផ្អែមល្ហែមនឹងគ្នាសម្បើមណាស់ តែពេលនេះ សួស វីហ្សា ត្រូវបែកស្វាមីសំណព្វចិត្ត និង កូនស្រីជាទីស្រឡាញ់ទៅព្យាបាលជំ.ងឺកូ.វី.ដ-១៩ ដាច់ដោយឡែក ធ្វើឱ្យពួកគេត្អូញត្អែរនឹកដល់គ្នាជាពន់ពេក តែទោះជានឹករឭកដល់គ្នាយ៉ាងណា ពួកគេបានត្រឹមប្រាប់គ្នាតាមរយៈសារអេឡិចទ្រនិចពីចម្ងាយប៉ុណ្ណោះ ៕

Read More

មិនដែរដឹងសោះ! ស៊ឹម សូលីកា មានកូនប្រុសពេញកំលោះម្នាក់ទៀតនៅអាមេរិក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីពេលកន្លងមក មហាជនអ្នកគាំទ្រពិធីការិនីល្បីឈ្មោះ ស៊ឹម សូលីកា ប្រាកដជាធ្លាប់បានដឹងហើយថា អ្នកនាងមានកូនស្រីម្នាក់ពេញរូបពេញរាងយ៉ាងស្រស់ស្អាត អាយុប្រមាណ ២០ ឆ្នាំ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ថ្មីៗនេះពិធីការិនីរូបនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីអ្នកនាងបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅឯសហរដ្ឋអាមេរិកជួបជុំបងប្អូនកូនក្មួយ ដោយអ្នកនាងបានបង្ហោះថាមានកូនប្រុសមួយរូបទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងខ្លឹមសារនៃរូបភាពនោះ អ្នកនាងបានរៀបរាប់ថា «រូបថតអនុស្សាវរីយ៍ ជាង ២០ ឆ្នាំមុន និង បច្ចុប្បន្ន នឹករឭកបងប្អូនកូនក្មួយនៅ USA ចង់តែទៅឥឡូវនេះ» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ គឺរូបភាពយុវជនមួយរូប ដោយអ្នកនាងបានបញ្ជាក់ថាជាកូនប្រុសរបស់អ្នកនាងមានឈ្មោះថា សេដ្ឋណា ។ គួរឲ្យដឹងថា បច្ចុប្បន្នកូនប្រុសរបស់អ្នកនាង ស៊ឹម សូលីកា កំពុងតែរស់នៅឯក្រៅប្រទេសជាមួយនឹងបងប្អូនរបស់អ្នកនាង ៕

Read More

នាយចឺម និងម្តាយ ស្រីអ៊ីត តេស្ត លើកទី២ ពេលនេះចេញលទ្ធផលហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ក្រោយពេល ម្តាយមីងរបស់ នាយចឺម តារាកំប្លែង ស្រីអ៊ីត ត្រូវរកឃើញវិជ្ជមានជំ.ងឺកូ.វី.ដ១៩ រួចនោះ នាយចឺម ក៏ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅ ទីតាំងចត្តាឡីស័កក្នុងខេត្តកំពង់ស្ពឺ ដើម្បីរងចាំលទ្ធផលនៃ ការធ្វើតេស្តសំណាកទាំង២លើក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ បើតាមការប្រាប់ឲ្យដឹងពី នាយចឺម បានប្រាប់ឲ្យដឹងថា ខ្លួនបានធ្វើចត្តាឡីស័កអស់ ៣០ថ្ងៃហើយ នេះបើរាប់បញ្ចូលនឹង ការធ្វើចត្តាឡីស័កនៅផ្ទះទៀតនោះ ជាមួយគ្នានេះ បច្ចុប្បន្ន រូបលោក ត្រូវបានអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តទាំង២លើករបស់ នាយចឺម បានចេញផល អវិជ្ជមានទាំងពីរលើក នេះហើយជាហេតុធ្វើឲ្យមន្ត្រីជំនាញ បានអនុញ្ញាតឲ្យរូបលោក ត្រលប់ទៅផ្ទះវិញបានយ៉ាងដូច្នេះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

អ្នកនាង សុគន្ធ និសា ជាសះស្បើយ ៣ ថ្ងៃ បានទម្លា.យខ្ទេ.ចនូវរឿងជាច្រើនបានកើតឡើង ពេលកំពុងសម្រាលព្យាបាល (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សុគន្ធ និសា បានជាសះស្បើយពីជំ.ងឺ.កូ.វី.ដ-១៩ និង កំពុងបន្តការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅក្នុងបន្ទប់ដា.ច់ដោយឡែកម្នាក់ឯងនៅផ្ទះ ដើម្បីតាមដានសុខភាពបន្ថែមទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយជាសះស្បើយ និង មកដល់ផ្ទះវិញរយៈពេល ៣ ថ្ងៃ ស្រាប់តែនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ អ្នកនាង សុគន្ធ និសា បានឡាយវីដេអូនៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាង រៀបរាប់ពីស្ថានភាពជំ.ងឺ.កូ.វី.ដ-១៩ របស់ខ្លួនដើម្បីចែករំលែកជាបទពិសោធ និង ការពារខ្លួនរៀងៗខ្លួន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាង សុគន្ធ និសា បានរៀបរាប់ថា ក្រោយពីមិត្តរួមទ្រនំឆ្លង.កូ.វី.ដ-១៩ ហើយនោះ គឺអ្នកនាងបានដឹងច្បាស់ថា ខ្លួនអាចនឹងមានភាគរយនៃការឆ្លង.ជំ.ងឺនេះ ដូច្នេះអ្នកនាងបានត្រៀមចិត្ត ត្រៀមខ្លួនរួចជាស្រេច ដោយមានទាំងសម្ភារប្រើប្រាស់ផ្សេងៗមុននឹងទទួលបានលទ្ធផលសំណាកវិជ្ជមាន និង ទៅសម្រាកព្យាបាល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាងបានបន្តថា មូលហេតុដែលអ្នកនាងបានដឹងថាខ្លួនអាចនឹងមានហា.និភ័.យឆ្លងនោះ ក៏ព្រោះតែអ្នកនាងមានអាការខុសប្លែកដែលអ្នកនាងមិនធ្លាប់មាន ដូចជា ក្តៅខ្លួន បែកញើស ចុកដៃជើង ចុកទ្រូងជាដើម ទើបអ្នកនាង បានដកខ្លួនចេញឆ្ងាយពីក្រុមគ្រួសារ ។ អ្នកនាង សុគន្ធ និសា បានផ្តាំផ្ញើទៀតថា ប្រសិនបើបងប្អូនមានអាការខុសប្លែកពីធម្មតា ហើយមានអាការប្លែក ទោះតិចតួច ឬ យ៉ាងណាក៏ដោយគួរការពារទុកជាមុន ដូចជាការពាក់ម៉ាស់ ឬ ដាក់ខ្លួនឱ្យឆ្ងាយពីអ្នកផ្ទះ និង អ្នកដទៃជាដើម ។ សូមទស្សនាវីដេអូអ្នកនាង សុគន្ធ និសា ខាងក្រោម៖

Read More

សង្ស័យមកពីមូលហេតុនេះហើយ ទើប ប៊ុន សក្តិ ស្ងាត់បាត់ឈឹងពីសិល្បៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាចម្រៀង ប៊ុន សក្ដិ ហាក់កាន់តែរសាត់ឃ្លាតឆ្ងាយពីមហាជនអ្នកគាំទ្រទៅហើយ ដោយប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពិឆ្នាំ ២០១៦ មក គេកម្របានឃើញវត្តមានតារាចម្រៀងរូបនេះលេចមុខក្នុងពិភពសិល្បៈណាស់ រហូតធ្វើឱ្យមហាជនមួយចំនួនលើកឡើងថា ម្ចាស់បទ «ជិះក្របី» រូបនេះអាចឈប់ពីសិល្បៈហើយ ព្រោះមិនសូវឃើញមុខតាមកម្មវិធីនានា និង គ្មានបទចម្រៀងថ្មីចេញលើទីផ្សារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងការបាត់ខ្លួនតារាចម្រៀងសំនៀងក្រអួនធ្ងន់រូបនេះ មហាជនមួយចំនួនធំក៏បានដាក់ជាសំណួរថា តើតារាចម្រៀង ប៊ុន សក្តិ ពេលនេះកំពុងធ្វើអ្វី? និង នៅឯណាដែរ? ជាការពិតណាស់បន្ទាប់ពីរៀបការនឹងភរិយាកាលដើមខែមេសា ឆ្នាំ ២០១៦ កន្លងទៅនោះ តារាច្រៀង ប៊ុន សក្តិ បានរសាតបាត់ឆ្ងាយបន្តិចម្តងៗពីឆាកសិល្បៈ ដែលសូម្បីតែកម្មវិធីអ្នកសិល្បៈមិត្តរួមអាជីព ក៏គេកម្រនឹងបានឃើញវត្តមានរបស់លោកចូលរួមដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បច្ចុប្បន្ននេះ តារាចម្រៀង ប៊ុន សក្តិ ម្ចាស់បទ «ជិះក្របី» ដ៏ល្បីល្បាញនោះ កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយា និង ក្រុមគ្រួសារ ដែលយើងអាចឃើញតាមរយៈទំព័រហ្វេសប៊ុក ដែលតារាចម្រៀងរូបនេះបានបង្ហោះជារឿយៗនាពេលកន្លងទៅនេះ ។ ទន្ទឹមនឹងនេះដែរ គេថែមទាំងបានដឹងថា ក្រោយរសាត់ឆ្ងាយពីសិល្បៈតារាចម្រៀង ប៊ុន សក្តិ ក៏មានការងារក្នុងជួរមន្រ្តីរាជការផងដែរ ដោយរូបគេគឺជាអង្គរក្ស នៅបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន និង លោកជំទាវកតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក (សក្ដិ ៣) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេនៅចាំបានថា កាលពី ៣ ទៅ ៤ ឆ្នាំមុន តារាចម្រៀង ប៊ុន សក្ដិ ធ្លាប់បានឱ្យដឹងដែរថា បើទោះជាខ្លួនមានការងារជាមន្រ្តីរាជការធ្វើក៏ដោយ ប៉ុន្តែខ្លួនមិនគិតថានឹងបោះបង់អាជីពជាតារាចម្រៀងដែរ ។ យ៉ាងណាមិញ ចាប់តាំងពីការអះអាងនោះរហូតមកទល់បច្ចុប្បន្ននេះ គេមិនដែលបានឃើញតារាចម្រៀងរូបនេះ លេចមុខលើឆាកតន្រ្តី ឬ ចេញបទចម្រៀងថ្មីអ្វីទៀតឡើយ…

Read More

មិនអន់ទេ! ឈា.មជ័រត្រកូល «ឈិន» ៥ រូប ដឹកដៃគ្នាប្រឡូកសិល្បៈ ល្បីល្បាញមិនធម្មតា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិនមែនជារឿងចៃដន្យ តែមកពីសមត្ថភាពពិតៗដែលសិល្បករ-ការិនី ៥ ដួង ជាប់សាច់ឈា.មនឹងគ្នា បានកាន់ដៃគ្នាចាប់យកអាជីពសិល្បៈជាបន្តបន្ទាប់ ហើយអ្នកសិល្បៈប្រុស-ស្រីទាំង ៥ ដួងនេះទៀតសោត ក៏មានជំនាញខុសប្លែកពីគ្នា ដោយអ្នកខ្លះចាប់យកអាជីពខាងសម្ដែង ខាងច្រៀង និង ពិធីក-ការិនីជាដើម ប៉ុន្ដែពួកគេសុទ្ធតែមានប្រជាប្រិយភាពច្រើនរៀងៗខ្លួន ។ ខាងក្រោម ជាឈាមជ័រត្រកូល ឈិន ទាំង ៥ រូបនោះ ដែលកាន់ដៃគ្នាប្រឡូកសិល្បៈ ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១- តារាចម្រៀង និង ពិធីករ ឈិន កុសល គឺជាកូនប្រុសច្បងក្នុងត្រកូល «ឈិន» ដោយលោកធ្លាប់មានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈមួយរូបផងដែរ ដោយត្រូវបានមហាជនគាំទ្រយ៉ាងច្រើនផុសផុល ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២- ឈិន សុរ៉ាវី ជាប្អូនស្រីលោក ឈិន កុសល ហើយអ្នកនាងក៏ជាអតីតតារាចម្រៀងដ៏ស្រស់ស្អាតមួយរូប ប៉ុន្ដែនាងបានទទួលមរណភាពដោយធ្វើអត្តឃា.ត ចង-កសម្លា.ប់ខ្លួន កាលពីកំឡុងឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្ដែ កេរ្ដិ៍ឈ្មោះរបស់តារាស្រីរូបនេះ នៅតែដក់ជាប់ក្នុងដួងចិត្តទស្សនិកជនមកទល់សព្វថ្ងៃ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣- ឈិន សុធារី គឺជាពិធីការិនីធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលមួយរូប តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកនាង ហាក់ស្ងប់ស្ងាត់ពីសិល្បៈមិនមានសកម្មភាពដូចពីមុនទេ ។ ៤- ឈិន រីយ៉ា ជាប្អូនស្រីពៅក្នុងត្រកូល «ឈិន» ដែលនាងក៏មិនខុសពីបងប្អូនប្រុស-ស្រីរបស់នាងប៉ុន្មានដែរ ដោយតារាស្រីរូបនេះមានអាជីពជាពិធីការិនីមួយរូប ប៉ុន្ដែមួយរយៈចុងក្រោយនេះ ស្រីស្អាតរូបនេះ ហាក់ប្រើជីវិតស្ងប់ស្ងាត់ពីអាជីពសិល្បៈ។ ៥- ឈិន មុន្នីនាថ ឬ ហៅថា នីលីតូច ជាកូនស្រីលោក ឈិន កុសល គឺជាតារាសម្ដែងវ័យក្មេងដែលមានទាំងរូបសម្រស់ និង ទេពកោសល្យផ្នែកសិល្បៈ ដែលនាងត្រូវបានមហាជនស្គាល់ច្បាស់ក្រោយសម្ដែងរឿង «សិសិររដូវក្នុងបេះដូង»។ បច្ចុប្បន្ន តារាស្រីវ័យក្មេងកំពុងតែ ប្រឡូកក្នុងវិស័យសិល្បៈយ៉ាងផុសផុល និង…

Read More