នេះជាខ្សែជីវិតពិត របស់ថមមី ដែលអ្នកមិនដែលដឹង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ ពុកម៉ែបងប្អូនប្រាកដជាស្គាល់ ស្វាមីរបស់តារាចម្រៀងល្បី ប្រចាំផលិតកម្មរស្មីហង្សមាស សួស វីហ្សា ពោលគឺ លោក ថម ដែលនាពេលថ្មីៗនេះ មហាជនបានស្គាល់លោកជាខ្លាំង តាមរយៈការឡាយលក់ផលិតផលជាមួយភរិយាលោក ដែលប្រកបដោយភាពកំប្លុកកំប្លែង ដោយមានអ្នកចូលទស្សនាការឡាយនោះ រាប់ម៉ឺននាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីកន្លងមក លោក ថមមី ត្រូវជាស្វាមី តារាចម្រៀង សួស វីហ្សា នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយ កម្មវិធី Laugh And Love Talk Show Channel បានទម្លាយឱ្យដឹងថា​ រូបលោកតស៊ូពុះពារខ្លាំងណាស់ ដោយលោកជាកូនអ្នកក្រ បានចេញពីស្រុកកំណើតមកសិក្សានៅភ្នំពេញ នៅខ្ទង់ឆ្នាំ២០០០ ជាង នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកធ្វើការដំបូងជាអ្នករត់តុ ក្នុងតម្លៃ ៥០ដុល្លារ។ បន្តបន្ទាប់មកទៀត លោកធ្វើការខាង Sale លក់ ក្រោយមក លោកត្រូវបានតម្លើងតំណែងជាអ្នកគ្រប់គ្រងផ្នែក Sale ។ ក្រោយមកទៀត លោកធ្វើការជាអ្នកគិតលុយ ហើយក៏ជាអ្នកយាមម៉ូតូ និងជាអ្នកលាងឡានទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមការរៀបរាប់លោក ពិតជាជូរចត់ណាស់ ដោយលោកត្រូវរឹងប៉ឹងខ្លួនឯងឯករាជ្យម្ចាស់ការ ហើយត្រូវខំប្រឹងរកលុយដើម្បីឱ្យប្អូនសិក្សា ដោយសារតែឪពុកម្តាយរបស់លោក រកស៊ីខាតអស់ចុងអស់ដើម រហូតបង្ខំចិត្តទៅធ្វើការនៅស្រុកថៃ ដើម្បីជីវភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យកន្តោយកន្តែងគួរឱ្យអាណិតទៀតនោះ កាលនៅសិក្សា លោកក៏ធ្លាប់ត្រូវបានគេមាក់ងាយ មិនរាប់អានជាមួយលោកនោះទេ ដោយសារ លោកជាកូនអ្នកក្រ។ ហើយជាភ័ព្វសំណាង នៅសាកលវិទ្យាល័យលោកសិក្សានោះ បានប្រឡងជាប់ Freshie Boy& Girl ដែលក្នុងនោះ លោកមិនដែលប្រាថ្នាចង់ក្លាយខ្លួនជាតារានោះ តែលោកថមមី ត្រូវបានមិត្តភក្តិលោកនាំទៅចុះឈ្មោះទាំងមិនដឹងខ្លួនផង៕ ប្រភព Khmerload

Read More

ឱក សុគន្ធកញ្ញា បង្ហាញក្ដីសុខពេញទីជាមួយគ្រួសារ បែបស្រុកស្រែចម្ការ ថ្ងៃបិណ្ឌ ១ យ៉ាងកក់ក្តៅ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឱ្យមហាជនលើកសរសើរចំពោះសំណាងរបស់អ្នកនាងយ៉ាងខ្លាំង ដោយអ្នកនាងទទួលបានសុភមង្គលយ៉ាងពេញទីក្រោយរៀបការសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយលោក អ៊ឹង សុខលី ព្រមទាំងទទួលបានកូនប្រុសដ៏ឆ្លាតម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃកាន់បិណ្ឌទី ១ នេះដែរ កំពូលតារាចម្រៀងស្រីដ៏ល្បីរូបនេះ បានបញ្ចេញរូបថតជាច្រើនសន្លឹកស្ដែងពីក្ដីសុខក្នុងគ្រួសារ ជាមួយស្វាមី និង កូនប្រុស ក្នុងទិដ្ឋភាពនៅតាមស្រុកស្រែចម្ការយ៉ាងស្រស់បំព្រង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីសរសើរទៅលើសុភមង្គលគ្រួសារ ឱក សុគន្ធកញ្ញា ក៏ទទួលបានការលើកឡើងពីអ្នកគាំទ្រថា អ្នកនាងពិតជាស្រស់ស្អាតសមសួនខ្លាំងនៅក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរយើង ដែលត្រូវជាមួយនឹងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះឥតទាស់ ៕ ប្រភព Popular Magazine

Read More

កែវ ពេជ្រពិសី បានឃើញមុខកូនប្រុសដំបូងហើយ ឯឈ្មោះវិញក៏ពីរោះទៀត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនបានជ្រាបហើយពីតារាសម្ដែងស្រី កែវ ពេជ្រពិសី ដែលបានជួបនឹងស្នេហ៍ពិត ដោយបានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរតាំងពីខែឧសភា ឆ្នាំ ២០២០ មកម្ល៉េះ ដែលគូដណ្តឹងរបស់នាងជាអណិកជនខ្មែររស់នៅប្រទេសកាណាដា ។ ដោយសារតែស្ថានភាពស្រុកទេសមិនអំណោយផលព្រោះតែជំងឺកូវីដ-១៩ តារាស្រីរូបនេះ ក៏មិនបានកំណត់ថ្ងៃចូលរោងការនោះដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីពេលថ្មីៗ បន្ទាប់ពីភ្ជាប់ពាក្យជាង ១ ឆ្នាំកន្លងទៅ តារាស្រីរូបនេះក៏បានបង្ហាញឱ្យដឹងថា អ្នកនាងកំពុងតែពពោះកូនដំបូងហើយ ដែលជាតំណក់ឈាមរបស់គូដណ្ដឹងអណិកជនរូបនោះ ហើយនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង កែវ ពេជ្រពិសី បានសម្រាលកូនប្រុសរួចរាល់ហើយដែរ ដោយមានឈ្មោះ Dura Peou។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីសម្រាលកូនប្រុសដំបូងហើយនោះ អ្នកនាង កែវ ពេជ្រពិសី និង អូន Dura ក៏ត្រូវបានមហាជន មិត្តក្រៅ និង ក្នុងសិល្បៈជាច្រើនក៏ជូនពរឱ្យពួកគេមានសុខភាពល្អផងដែរ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

នេះជាមូលហេតុដែល ប៊ុនលាភ ចូលចិត្តប្រើជីវិតសាមញ្ញៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនបានជ្រាបហើយពីតារាសម្ដែងប្រុសជើងចាស់ លោក ហេង ប៊ុនលាភ មួយរយៈធំចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់ផ្ដាច់ខ្លួនកាន់តែឆ្ងាយពីវិស័យសិល្បៈ ដោយគេមិនសូវឃើញលោកបង្ហាញវត្តមានចូលរួមសម្ដែងខ្សែភាពយន្ត ឬ ចេញបទចម្រៀងថ្មីៗទៀតឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយនឹងភាពស្ងប់ស្ងាត់បាត់មុខឈឹងពីសិល្បៈនេះ គេសង្កេតឃើញតារាសម្ដែងប្រុសរូបនេះ កំពុងតែសំងំប្រើជីវិតយ៉ាងសាមញ្ញៗបំផុតជាមួយក្រុមគ្រួសារពោរពេញដោយសុភមង្គល ដែលគេតែងឃើញបង្ហោះរូបភាព និង បង្ហាញសកម្មភាពភាគច្រើន នៅតែវាលស្រែវាលចម្ការ ពិសេសជិះឡានចាស់តែមួយជាប្រចាំថ្ងៃ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រគ្រប់គ្នាតែងមានចម្ងល់ ថាហេតុអ្វីបានជាលោក សុខចិត្តចោលជីវិតសិល្បៈមានឈ្មោះល្បីល្បាញ ទៅប្រើជីវិតបែបនេះវិញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក ថ្មីៗនេះ បើតាមកិច្ចសម្ភាសជាមួយនឹង Tara News តារាប្រុសរូបនេះ ក៏បានធ្វើការទម្លាយពីមូលហេតុច្បាស់ៗទាក់ទិនរូបលោកដែលចូលចិត្តប្រើជីវិត និង បង្ហាញសកម្មភាពយ៉ាងសាមញ្ញបែបនេះថា ៖ «តាមពិតទៅប្រើជីវិតសាមញ្ញ ហើយចរិតសាមញ្ញ បានជីវិតស្រួលរស់នៅ ហើយមានញាតិច្រើន ហើយជាគោលដៅរបស់ខ្ញុំ គឺគ្មានអ្វីជាងញាតិនោះទេ អ៊ីចឹងភាពអួតអាងអ្វីហ្នឹង គឺវាដូចអត់មានផលប្រយោជន៍អ្វីសម្រាប់យើងផង»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះ លោកក៏បានរៀបរាប់បន្តទៀតថា ៖ «ហើយមួយទៀត ខ្ញុំក៏គ្មានអ្វីអួតអាងផង គឺគ្មានទ្រព្យគ្មានសម្បត្តិអ្វីនោះទេ គ្រាន់តែមានមួយរស់ៗដូចគេដូចឯង និយាយទៅអត់មានទ្រព្យមានអ្វីត្រូវបង្ហាញ គឺធម្មតាៗអ៊ីចឹង ហើយឡាន Camary របស់ខ្ញុំហ្នឹង ជាឡានមួយដែលខ្ញុំទិញតាំងពីឆ្នាំ ២០០១ ហើយមូលហេតុជិះតែឡានហ្នឹង ទី ១ គឺអ្វីដែលយើងអាចរក្សាវាបាន ហើយបើយើងលក់វាទៅក៏គ្មានបានប៉ុន្មាន ហើយជាឡានអនុស្សាវរីយ៍មួយ ដែលជិះទៅច្រៀងតាមព្រំដែន ភ្នំព្រឹក ប៉ោយប៉ែត ហើយមានប្រវត្តិច្រើនជាមួយយើង អ៊ីចឹងយើងចេះតែថែរក្សាវាទៅ»៕

Read More

គាំទ្រទេបើក្លាយជាការពិត? ស្ថាបត្យករកម្ពុជាមួយក្រុម ផ្ដួចផ្ដើមគំនិតបង្កើតទីក្រុង បូកបញ្ចូលរចនាបថបុរាណខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពជាច្រើនសន្លឹក ចេញពីគំនិតច្នៃប្រឌិតបង្កើតថ្មី ដោយក្រុមស្ថាបត្យករកម្ពុជាមួយក្រុម កំពុងត្រូវបានមហាជន ចែករំលែកព្រោងព្រាតពេញបណ្ដាញសង្គម និងទទួលបានការគាំទ្រយ៉ាងផុលផុស។ រូបភាពទាំងនោះបង្ហាញពីសិល្បៈនៃការច្នៃប្រឌិតនឹកស្មានមិនដល់ តាមរយៈការបង្កើតគម្រោងប្លង់ទីក្រុងមួយឈ្មោះ «ខេមរៈសុវណ្ណភូមិ» ដោយលាយបញ្ចូលបែបសម័យ និងបុរាណ បង្កើតបានជាទីក្រុងដ៏អស្ចារ្យមួយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈរូបភាពដែលដកស្រង់ចេញពី Group ​ស្ថាបត្យករអាស៊ី បានបង្ហាញប្លង់ទីក្រុងមួយ យករចនាបថបុរាណខ្មែរ ពីប្រាង្គប្រាសាទនានា ដូចជាប្រាសាទអង្គរ និងក្បាច់ចម្លាក់របស់ខ្មែរពីសម័យអង្គរ មកលាយបញ្ចូលជាមួយសំណង់អគារបែបទំនើបពិតជាស័ក្ដិសមស្អាតឥតខ្ចោះ ។ មហាជនបានលាន់មាត់ថា ប្រសិនបើគំនិតនៃការស្រមើស្រមៃមួយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្លាយជាការពិតតើដែនដីកម្ពុជានឹងរុងរឿងយ៉ាងណាទៅ ? ក្បាច់ចម្លាក់បុរាណខ្មែរ ដែលដកស្រង់ចេញពីកំពូល និងប្រាង្គប្រាសាទខ្មែរ ត្រូវបានយកមកច្នៃបង្កើតថ្មី ជាមួយអគារខ្ពស់ៗ បង្ហាញខ្លួនពេញទីក្រុង តើពេលនោះកម្ពុជានឹងល្បីខ្ទរខ្ទារយ៉ាងណា? ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញនេះ គ្រាន់តែជាការច្នៃប្រឌិតរបស់យុវជនខ្មែរ តាមការស្រមៃរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែថ្ងៃអនាគតវាអាចកើតឡើងឬ យ៉ាងណាគ្មានអ្នកណាអាចដឹងមុននោះទេ ៕ ប្រភព Sabay News

Read More

ស្លុតចិត្តណាស់! ពេលឃើញសភាព នាយក្តិប បច្ចុប្បន្ន នៅតែលើកន្ទេលគ្មានធ្វើអ្វីបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនច្បាស់ជានៅចាំមិនភ្លេចទេតារាកំប្លែងរៀមច្បង កាលពីជំនាន់មុនៗ ដោយមាន នាយក្រឹម នាយកុយ នាយវីតាមីនសេ នាយសង់ស៊ីស នាយសានម៉ៅ នាយក្តិប នាងសាឡាឡា នាងគ្រត នាងកាឆយ យាយអឿន យាយយយ និង តារាកំប្លែងល្បីៗរួមជំនាន់ជាច្រើនទៀត ដោយនៅពេលពួកគាត់បានប៉ះគ្នាសម្តែងនៅលើឆាកម្តងៗ តែងតែបង្កការផ្ទុះសំណើចដល់អ្នកគាំទ្រសើចចុកពោះមិនស្ទើរទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មកទល់ពេលនេះ តារាកំប្លែងខាងលើលែងបានជួបជុំគ្នាទៀតហើយ ដោយអ្នកខ្លះក៏នៅតែបន្តអាជីពកំប្លែងដូចដើម ខ្លះបានទៅរស់នៅក្រៅប្រទេស ខ្លះទៀតចាស់ជរា ហើយខ្លះទៀតក៏បានបាត់បង់ជីវិតផងដែរ។ជាក់ស្តែង ដូចជាតារាកំប្លែងសក់រួញអង្គារដី ដែលតែងនាំយកសំណើចដល់អ្នកទស្សនាគឺ នាយក្តិប ក៏ត្រូវបានបញ្ឈប់អាជីពជាតារាកំប្លែងទាំងស្រុង ដោយលោកមានជំងឺប្រចាំកាយ ស្លា.ប់មួយចំហៀងខ្លួនផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះដែរ បើតាមការបង្ហោះរូបភាពនៅលើផេកផ្លូវការរបស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះរូបភាពនៃការចែកអំណោយ និង ថវិកាប្រចាំខែជូនដល់តារាកំប្លែងចាស់ជរា ដោយក្នុងនោះរូបភាពមួយសន្លឹករបស់ នាយក្តិប បានធ្វើឱ្យមហាជនមានការតក់ស្លុតយ៉ាងខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពមួយសន្លឹករបស់ នាយក្តិប នាពេលបច្ចុប្បន្ននេះ គឺហាក់ខុសគ្នាដាច់ពីលោកពីមុន ពោលគឺលោកស្គម ស្លេកស្លាំង និង មានទឹកមុខមិនស្រស់បស់នោះឡើយ។ យ៉ាងណាក៏ដោយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានជូនពរដល់អតីតតារាកំប្លែង នាយក្តិប ឱ្យមានសុខភាពប្រសើរឡើងជាងមុនផងដែរ៕ ប្រភព Popular Magazine

Read More

ញាក់សាច់! អាជី ថា ងើបពីគេងមិនបាច់ងូតទឹក ក៏មានអារម្មណ៍ថាស្អាត ឯតម្លៃថត១ខែថ្លៃរហូតដល់…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីពេលថ្មីៗកន្លងទៅនេះនៅក្នុងបទសម្ភាសន៍មួយជាមួយនឹងនាទីសិល្បករកម្ពុជា កញ្ញា អាជី ដែលជាអ្នកលក់ឡេអនឡាញដ៏ល្បី បានប្រាប់ពីចំណាប់អារម្មណ៍របស់ខ្លួន ក្រោយបានថតម៉ូតឲ្យសំអាងការមួយស៊ីថ្លៃឈ្នួល១ខែចំនួន៣ម៉ឺនដុល្លារទៅកាន់ពិធីករលោកអ៉ឹម ជីវ៉ា និងទស្សនិកជនយ៉ាងដូច្នេះថា÷ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយទៅខ្ញុំគិតថាខ្ញុំស្អាតបង ខ្ញុំស្លៀកពាក់អីក៏ស្អាតហើយរាងខ្ញុំតូចច្រឡឹង ហើយខ្ញុំស្អាតពីធម្មជាតិ និយាយឲ្យចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំស្ពតផ្សេងៗខ្ញុំស្លៀកឈុតអីក៏ស្អាតដែរបង។ ក្រោកពីគេងខ្ញុំអត់ងូតទឹកក៏ខ្ញុំមានអារម្មណ៍ថាស្អាតដែរបង ក្នុងចំណោមមនុស្សស្រី១០នាក់ ខ្ញុំគិតថាចំណោម១០ហ្នឹង ខ្ញុំស្អាតជាងគេ៩នាក់… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ជ្រាបនិងឃើញឲ្យកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ

Read More

យុវជនម្នាក់ កែប្រែរូបបុព្វបុរសខ្មែរ បន្សល់ទុកតាមប្រាង្គប្រាសាទជារូបមនុស្សរស់រវើក ពិតជាអស្ចារ្យណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យុវជនវ័យក្មេងម្នាក់ ដើម្បីសម្រេចក្ដីស្រមៃចង់ឃើញព្រះភ័ក្ត្រដោយផ្ទាល់របស់ ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងបុគ្គលសំខាន់ៗក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្កើតគំនិតច្នៃប្រឌិតថ្មី កែរូបចេញពីចម្លាក់នៅតាមជញ្ជាំងប្រាង្គប្រាសាទផ្សេងៗ មកជារូបមុខមនុស្សពិតៗ ហាក់នាំកូនខ្មែរឱ្យទៅបានស្គាល់ព្រះភ័ក្ដ្រពិតរបស់ក្សត្រខ្មែរនាសម័យមុន មិនមែនត្រឹមតែឃើញជារូបចម្លាក់នោះទេ ថ្វីដ្បិតមិនប្រាកដ ១០០% តែយ៉ាងណាក៏បានបង្ហាញពីភិនភាគមនុស្សសម័យមុនកម្របានឃើញបំផុត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើតាមម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ Ya Ti ជាអ្នកមានគំនិតផ្ដួចផ្ដើមកែរូបទាំងនេះឡើង ដោយយុវជនរូបនេះបានសសេររៀបរាប់ថា៖ «ខ្ញុំតែងតែស្រមៃចង់ឃើញព្រះភ័ក្ត្រ និងមុខមនុស្សពីដើមដែលបន្សល់ជាប្រាង្គ ចម្លាក់ ក្នុងទម្រង់ជាសាច់មនុស្ស នេះជាលទ្ធផលខ្លះៗដែលខ្ញុំបានធ្វើ ដោយសេចក្ដីគោរព»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនេះ ការច្នៃប្រឌិតបែបនេះទទួលបាននូវការគាំទ្រ និងចែករំលែកជាច្រើនពីសំណាក់មហាជនដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដោយពោលពាក្យសសើរយុវជនរូបនេះ មានភាពច្នៃប្រឌិតចេញជារូបរាងពិតៗ នាំអារម្មណ៍ប្រជាជនខ្មែរទៅសម័យកាលដ៏យូរលង់៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ដូចបេះមិនចេញ! បុរសម្នាក់អាចច្រៀងជាសម្លេងស្រី បទរបស់អ្នកនាង ខាត់ សុឃីម បានយ៉ាងពិរោះ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តមហាជនទូទៅជាច្រើនប្រាកដជាបានស្គាល់អ្នកនាង ខាត់ សុឃីម ដែលជាតារាស្រីជើងចាស់មួយរូប ពោរពេញទៅដោយសមត្ថភាពពហុជំនាញ ដែលពូកែទាំងវោហាសម្តីចាក់ទឹកមិនលិច អាចលេងតន្រ្តីបុរាណ លេងកំប្លែង និងពិសេសទៀតនោះ គឺមានទឹកសម្លេងដ៏ក្រអួនក្រអៅ អាចច្រៀងទាំងបទបុរាណ និងសម័យ យ៉ាងពិរោះរណ្តំចិត្តផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីពេលថ្មីៗមកនេះ មហាជននៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញបុរសម្នាក់ អាចច្រៀងសម្លេងមនុស្សស្រីបានយ៉ាងពិរោះ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងនោះ គឺបុរសរូបនេះអាចច្រៀងបទរបស់អ្នកនាង ខាត់ សុឃីម បានយ៉ាងពិរោះ និងមានទឹកដមសម្លេងសឹងតែដូចគ្នាទៅនឹងម្ចាស់ដើមទាំងស្រុងតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ តារាចម្រៀងប្រុសកំពុងល្បីរូបនេះ ក៏ត្រូវបានដឹងថាមានឈ្មោះ វណ្ណ តារាវុឌ្ឈ។ ហើយទាក់ទងនិងការលើកយកបទអ្នកនាង សុ ឃីម មកច្រៀង និងថែមទាំងមានទឹកសម្លេងដូចគ្នាបែបនេះ លោក តារាវុឌ្ឈ បានបញ្ចាក់ឲ្យដឹងថា តាំងពីតូចមក លោកស្រឡាញ់ចូលចិត្តអ្នកនាង ខាត់ សុឃីម ខ្លាំងណាស់។ ហេតុនេះ ទាំងការច្រៀង ការនិយាយ និងធ្វើកាយវិការ គឺលោកព្យាយាមធ្វើតាមអ្នកនាង ខាត់ សុឃីម ទាំងអស់ ហើយក៏អាចពត់ពេនសម្លេងស្រដៀងគ្នាតែម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្យ៉ាងវិញទៀត នៅពេលសួរថា ហេតុអ្វីបានជាចូលចិត្តអ្នកនាង ខាត់ សុឃីម ដល់ម្លុឹង លោក តារាវុឌ្ឈ ក៏បានទម្លាយឲ្យដឹងថា លោកចូលចិត្តអ្នកនាង ខាត់ សុឃីម គឺទី១ ចូលចិត្តរបៀបបទកន្ទ្រឹមរបស់គាត់ ទី២​ ចូលចិត្តភាពក្រម៉ិចក្រមេុីមរបស់គាត់ និងអត្តចរិករបស់គាត់ គឺអត់ចេះវាយប្ញកឆ្មើងឆ្មៃ…។ ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញសមត្ថភាពដ៏ប្លែករបស់លោក វណ្ណ តារាវុឌ្ឍ អាចច្រៀង និងត្រាប់តាមកំពូលតារាស្រីជើងរូបនេះ​បានយ៉ាងល្អបែបនេះ មហាជនជាច្រើនបានសម្តែងការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង និងសូមឲ្យលោកចេញបទត្រាប់តាមជាបន្តទៀតផងដែរ៕

Read More

ពូតែវោហាណាស់! នាយប្រុញ ផ្តល់កិច្ចសម្ភាសន៍ និង បានបង្ហើបពីបំណងប្រាថ្នាទៅថ្ងៃអនាគតថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រិយមិត្តដែលជាហ្វេនៗ ក៏ដូចជា មហាជនទូទៅមិនតិចនាក់ទេ ច្បាស់ជាបានស្គាល់ នាយ ប្រុញ រួចមកហើយ ដែលតែងតែបង្ហាញមុខ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និង YouTube ពីការឆ្លងឆ្លើយ នូវរាល់សំនួរប្លែកៗ បែបកំប្លែងលេងសើច មើលលើកណា ក៏គ្រប់គ្នា មិនអាចទប់សំណើចជាប់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកខេត្តសៀមរាប រូបនេះ ទើបបានចុះកុងត្រារយៈពេល១ឆ្នាំ ជាមួយ ឧកញ៉ា សម្បត្តិ ដើម្បីបង្កើតវីដេអូកំប្លែង សប្បាយៗ ប្រចាំក្រុមហ៊ុនគ្រួសារកក់ក្តៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ ឧកញ៉ា សម្បត្តិ បានទិញកាដូដ៏ធំមួយ surprise នាយ ប្រុញ ដើរទៅមើលស្រាប់តែឃើញ រថយន្តទំនើបដ៏ស្រស់ស្អាតមួយគ្រឿង ធ្វើឲ្យ នាយ ប្រុញ រំភើបស្ទើរស្រក់ទឹកភ្នែក និងរកពាក្យនិយាយស្ទើរមិនចេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណៈមកដល់ភ្នំពេញ នាយ ប្រុញ ក៏បានបង្ហាញមុខក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយក្រុមការងារសារព័ត៌មាន តារាញូស៍ ស្តាប់ហើយធានាថាសើចរឹងពោះជាក់ជាមិនខានតាំងពីដើមរហូតដល់ចប់ ជាពិសេសចុងក្រោយ នាយ ប្រុញ បានប្រាប់ថា “ចង់ក្លាយជាតារានៅក្នុងប្រទេសកម្ពុជា”។ តោះដើម្បីជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

Read More