កូនភ្លោះប្រុសស្រី វ័យទើបតែ ៥ឆ្នាំ រស់នៅក្នុងប្រទេសថៃ ត្រូវបានឪពុកម្តាយផ្សំផ្គុំរៀបការឲ្យ ដោយមានជំនឿតៗគ្នាពីបរមបុរាណមក ដើម្បីជម្រះកម្មពារពួកគេទាំងពីរពីជាតិមុន ព្រោះបើមិនដូច្នោះទេ កូនភ្លោះប្រុសស្រីទាំងពីរ អាចនឹងជួបបញ្ហាក្នុងឆាកជីវិត ខ្ចាត់ព្រាត់ ស្លា ប់ បែ កបាក់គ្នាជាមិនខាន។ យោងតាមការចុះផ្សាយ ពីសារព័ត៌មានបរទេសមួយ នាពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា កូនភ្លោះប្រុសស្រីទាំងពីរនាក់ខាងលើនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា Mobile និង Watermelon ដែលពួកគេទាំងពីរ បានកើតនៅក្នុងឆ្នាំ២០១៣។តាមការអះអាងពីអាណាព្យាបាល (ឪពុកម្តាយ) នៃកូនភ្លោះប្រុសស្រីខាងលើនេះ ក៏បានលើកឡើងដែរថា នៅពេលដែលសម្រាលបានកូនភ្លោះទាំងពីរ ពួកគាត់រួមទាំងក្រុមគ្រួសារទាំងអស់ ក៏នឹកដល់រឿងអបិយជំនឿពីដូនតា ហើយក៏នឹងមានគម្រោងថា នឹងរៀបការឲ្យពួកគេទាំងពីរ ដើម្បីជម្រះកម្មពារពីជាតិមុន នៅពេលដែលពួកគេរាងធំបន្តិចផងដែរ។ ប្រភពដដែលបន្តថា លុះកូនភ្លោះទាំងពីរធំបានអាយុ ៥ឆ្នាំហើយ ទីបំផុតឪពុកម្តាយរបស់ពួកគេទាំងពីរ ក៏បានសម្រេចចិត្តផ្សំផ្គុំឲ្យមានជាពិធីមង្គលការនេះឡើង ដែលប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៥ កញ្ញា កន្លងទៅនេះ ក្នុងខេត្ត Ang Thong ភាគខាងត្បូងប្រទេសថៃ ទៅតាមប្រពៃណីទំនៀមទំលាប់ (ដូចទៅនឹងពិធីមង្គលការមនុស្សធំដែរ) ដោយក្នុងនោះ មានជាបណ្ណាការ លុយ មាស មួយចំនួនផងដែរ។លោក Parinya Khemachit ប្រធានក្រុមប្រឹក្សាស្រុក បានមានប្រសាសន៍លើកឡើងថា ពិធីមង្គលការសម្រាប់កូនភ្លោះប្រុសស្រីដ៏ក្មេងខ្ចីនេះ នឹងនាំឲ្យពួកគេទាំងពីរទទួលបាន សុខភាពល្អ និង អនាគតរីកចម្រើន។«វាគឺជាជំនឿរបស់ពួកយើង ដែលពិធីមង្គលការគួរតែរៀបចំសម្រាប់កូនភ្លោះប្រុសស្រីនេះ។ វានឹងនាំឲ្យពួកគេជួបតែសំណាងល្អក្នុងជីវិត និងសុខភាពល្អ។ នេះគឺជាជំនឿពីដូនតាយើងមក» លោក Parinya Khemachit និយាយ។ គួរឲ្យដឹងផងដែរថា ឈ្មោះផ្លូវការរបស់កូនភ្លោះប្រុសស្រីទាំងពីរនាក់ខាងលើនេះ កូនស្រីឈ្មោះ Chaya Prasop Tamrong ឬហៅក្រៅថា Tangmo ដែលមានន័យជាភាសាអង់គ្លេសថា Watermelon ។ ចំណែកឯ កូនប្រុសវិញឈ្មោះ Chanon…
Read MoreCategory: កម្សាន្តនិងតារាក្រៅស្រុក
តារាសម្ដែងដៃគូរបស់ទិនហ្វីដ៏ល្បី បានទទួលមរណភាពហើយ ដោយសារតែជំងឺ…
បណ្ដាសារព័ត៌មានជាច្រើនបានចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា តារាហុងកុងជើងចាស់ដ៏ល្បី Ng Man Tat បានទទួលមរ ណភាពហើយក្នុងវ័យ ៧០ ឆ្នាំ ដោយសារជំ ងឺមហារីកថ្លើម ។ ដំណឹងមរណភាពរបស់លោក បានធ្វើឲ្យអ្នកគាំទ្រស្ទើពាសពេញពិភពលោកមានការត ក់ស្លុ ត និងសោកស្ដាយជាខ្លាំងនៅការបាត់បង់សិល្បករជើងចាស់ដ៏ឆ្នើមមួយរូបនេះ ។ តារាសម្ដែង Ng Man Tat ជាតារាមួយរូបដែលទទួលបានភាពល្បីល្បាញជាខ្លាំង ។ រូបលោកត្រូវបានមហាជនជាច្រើនស្គាល់ថាជាដៃគូដ៏ល្អបំផុតជាមួយតារាសម្ដែង Stephen Chow (ទិន ហ្វី) ។ ចាប់តាំងពីចូលប្រឡូកវិស័យសិល្បៈ រូបលោកបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តជាច្រើន ដោយក្នុងនោះរួមមានរឿង «Fight Back To School» និង «Shaolin Soccer» ជាដើម ៕
Read Moreថៃ ផលិតបានឡាន Bugatti ប្រើតែដែកអេតចាយ ដាក់លក់តម្លៃរហូតដល់… (វីដេអូ)
ថ្មីៗនេះ មជ្ឈមណ្ឌលសិល្បៈ Scrap Metal Art Thailand នៅក្នុងប្រទេសថៃ បានដាក់បង្ហាញរថយន្ត Bugatti Chiron ដែលផលិតចេញពីដែកអេតចាយ ២គ្រឿង ដោយបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន។ មជ្ឈមណ្ឌលសិល្បៈ Scrap Metal Art Thailand ដែលស្ថិតនៅក្នុងស្រុក Tha Takiap នៃខេត្ត Chachoengsao នេះ មិនមែនមានត្រឹមតែរថយន្ត Bugatti ប៉ុណ្ណោះទេ ប៉ុន្តែនៅទីនោះក៏មានតាំងបង្ហាញមនុស្សយន្ត Transformers កម្ពស់ ៩ម៉ែត្រ, រថយន្ត Mercedes-Benz 300SL និង Ferrari 250 GTO ដែលសុទ្ធសឹងតែផលិតចេញពីដែកអេតចាយ ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ រថយន្ត Bugatti Chiron ដែលផលិតចេញពីដែកអេតចាយខាងលើ ត្រូវបានគេទិញយកមួយគ្រឿងបាត់ទៅហើយ ក្នុងតម្លៃរហូតដល់ទៅ ៣០ ០០០ដុល្លារឯណោះ ហើយវានឹងត្រូវដឹកទៅកាន់ប្រទេសស៊ុយអែតក្នុងពេលឆាប់ៗខាងមុខនេះតែម្តង៕ សូមទស្សនាវីដេអូខាងក្រោម៖
Read Moreអីយ៉ា! ធ្លាប់តែឃើញ ប៊ូខាវ ឡើងសង្វៀន ពេលនេះមកមើលស្តេចប្រដាល់រូបនេះច្រៀងម្តងមើលថាពិរោះប៉ុណ្ណា…
ថៃ៖ ប្រិយមិត្តទាំងអស់ច្បាស់ជាបានជ្រាបច្បាស់ និង ស្គាល់ហើយអំពីស្តេចប្រដាល់ថៃដ៏ល្បីឈ្មោះដែលមានដើមកំណើតនៅក្នុងខេត្តសុរិន្ទ កីឡាករ Banchamek Buakaw។ Buakaw គឺជាកីឡាករមួយរូបដែលត្រូវបានគេចាត់ទុកថាជាស្តេចប្រដាល់សេរីអ្នកលេងក្បាច់គុណមុយថៃ ដ៏ល្បីឈ្មោះនៅក្នុងប្រទេសថៃ។ សម្រាប់ប្រវត្តិនៃការប្រកួតរបស់គាត់វិញ គឺគាត់ធ្លាប់បានឆ្លងកាត់ការប្រកួតចំនួន ២៥៦ ដង ក្នុងនោះឈ្នះ ២៣០ ដង ស្មើ ១២ ដង និង ចាញ់ចំនួន ២៣ ដងផងដែរ។ សម្រាប់សមិទ្ធផលដែលគាត់ទទួលបានធំៗ ក្នុងនោះគាត់ធ្លាប់បានឈ្នះជើងឯកពានរង្វាន់ Featherweight និង ព្រឹត្តិការណ៍ K-1 World Max ក្នុងប្រភេទទម្ងន់មធ្យម និង ស្រាល នៅកីឡដ្ឋាន Omnoi។ គួរបញ្ជាក់បន្ថែមដែរថា បើតាមការឱ្យដឹងពីប្រភពព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផ្សេងៗបានឱ្យដឹងថា បុរសវ័យ ៣៩ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ទៅ ១៧ លានដុល្លា គិតត្រឹមឆ្នាំ ២០១៩ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងនៅតែឃើញគាត់រស់នៅជីវិតសាមញ្ញៗ។ កីឡាករមុខដែកស្បែកស្វិតរូបនេះ មិនត្រឹមតែជាកីឡាករប្រដាល់ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះគាត់ថែមទាំងមានសមត្ថភាពនៅក្នុងការច្រៀងទៀតផង។ សម្រាប់បទចម្រៀងដែលគាត់ច្រៀងមានចំណងជើងជាភាសាខ្មែរថា “ឈឺចាប់ពិត” ជាភាសាអង់គ្លេស “ True Pain”។ តាមរយៈវីដេអូនៅក្នុងបទចម្រៀងគឺបានបង្ហាញពីជីវិតស្នេហារបស់គាត់ដែលត្រូវបាននារីម្នាក់ក្បត់ លួចទៅមានអ្នកថ្មីដែលគេមានលុយ និង ទ្រព្យសម្បត្តិជាងគាត់ ហើយក្រោយមកក៏បានធ្វើឱ្យគាត់មានការឈឺចាប់ លែងចង់មានស្នេហាជាបន្តទៀត៕ បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖
Read MoreTanya ចេញមុខគាំទ្រ ប្រពន្ធដើម ថែមទាំងបានពោលមួយឃ្លាសែនមានន័យនេះថា…
ថ្មីៗនេះ នៅលើបណ្ដាញសង្គមក្នុងប្រទេសថៃ បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីឃើញវីដេអូស្រ្តីជាម្ដាយបានទៅវ៉ៃទះតប់កូនប្រុសខ្លួនឯងដល់រោងការ បន្ទាប់ពីលួចក្បត់ចិត្តកូនប្រសា ទៅរៀបការប្រពន្ធថ្មី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេញបណ្ដាញសង្គម ។ ជុំវិញរឿងរ៉ាវនេះ បានធ្វើឱ្យមហាជនមានការស្ងើចគ្រប់គ្រប់គ្នាចំពោះទឹកចិត្តម្ដាយក្មេក ព្រមទាំងស្រងាកចិត្តដូចគ្នាដែលឃើញបុរសជាប្ដីនោះទៅលួចរៀបការប្រពន្ធថ្មីទាំងដែលខ្លួនមិនទាន់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើមផង ។ ដោយឡែក ងាកទៅមើលតារាសម្ដែងស្រីនាង Tanya ឯណោះវិញ បន្ទាប់បានឃើញរឿងរ៉ាវដ៏ហួសចិត្តនេះបានកើតឡើងចំពោះប្រពន្ធដើមដូចនេះ នាងក៏បានចេញមកបង្ហោះសារផ្ដល់កម្លាំងចិត្តដល់ប្រពន្ធដើមដោយនិយាយថា «សូមជាកម្លាំងចិត្តឱ្យប្អូនស្រី និង ក្រុមគ្រួសារផងណា ស៊ូៗណាអូន ជីវិតពិតមិនដូចក្នុងរឿងកុនទេ វាពិបាកជាង គាំទ្រធីមប្រពន្ធដើមជាប្រពន្ធលំដាប់លេខ ១ ជានិច្ច»។ ក្រោយពីឃើញសារបង្ហោះផ្ដល់កម្លាំងចិត្តរបស់តារាសម្ដែងស្រីនាង Tanya ខាងលើរួចមក ក្នុងនោះដែរគេក៏ឃើញសាមីខ្លួនជាប្រពន្ធដើមមានរឿងរ៉ាវថ្ងៃមុននោះបានចេញមកបង្ហោះសាររំភើប និង អរគុណយ៉ាងខ្លាំងសម្រាប់ពាក្យលើកទឹកចិត្តពីតារាស្រីនាង Tanya ដោយនាងបានសរសេរថា «អរគុណច្រើនបងស្រី Tanya មិននឹកស្មានថាលើកទីមួយ នៃជីវិតទទួលបានពាក្យផ្ដល់កម្លាំងចិត្តពីកំពូលតារាដួងចិត្តរបស់ខ្លួនដូចនេះសោះ #Team ប្រពន្ធដើម »។ យ៉ាងណាមិញ មិនត្រឹមតែប៉ុណ្ណោះសម្រាប់មហាជនដែលបានដឹងរឿងរ៉ាវនេះ ក៏បានបញ្ចេញមតិសម្ដែងការគាំទ្រជាច្រើនផងដែរ ទៅកាន់ស្ត្រីដែលជាប្រពន្ធដើមនោះ មិនខុសពីតារាស្រីដ៏ល្បីខាងលើដែរ ៕
Read Moreនៅចាំបានទេ? ក្មេងប្រុសដែរធាត់ជាងគេលើពិភពលោក ពេលនេះមើលមិនចង់ស្គាល់ ដោយសា …
ក្មេងប្រុសឥណ្ឌូណេស៊ីម្នាក់ ឈ្មោះ Arya Permana ដែលមានទម្ងន់រហូតទៅ១៩០គីឡូក្រោម កាលនៅមានអាយុត្រឹមតែ ១១ឆ្នាំ ប៉ុន្ដែបច្ចុប្បន្នស្ថិតក្នុងអាយុ ១៤ឆ្នាំ ក្មេងប្រុសដែលត្រូវបានគេចាត់ទុកថាធាត់បំផុតនៅលើពិភពលោករូបនេះ ស្រកនៅសល់តែ ៨២គីឡូក្រាមប៉ុណ្ណោះ ហើយរូបរាងរបស់គេប្រែប្រួលខ្លាំង មើលសឹងតែមិនចង់ស្គាល់ទៀតផង។ រម្លឹកដល់កុមារា Arya កាលពីមុន ធ្លាប់ជាក្មេងប្រុសម្នាក់ដែលមានរាងកាយធាត់ខ្លាំងបំផុត ដល់ថ្នាក់រកសំលៀកបំពាក់ស្លៀកសឹងមិនបានឡើយ និងបានត្រឹមតែរុំខ្លួននឹងសារុងប៉ុណ្ណោះ។ នៅពេលមានអាយុ១០ឆ្នាំ រូបគេគឺជាមនុស្សម្នាក់ដែលញៀននឹងអាហារធាត់ដូចជានំកូឡា និងមី។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចបរិភោគអស់នូវអាហារត្រី សាច់ បន្លែ ផ្លែឈើជាដើម ដែលតម្រូវសម្រាប់មនុស្សពីរនាក់ សម្រាប់រយៈពេលពេញមួយថ្ងៃផងដែរ។ តែយ៉ាងណាមិញ ជាមួយនឹងរបបអាហារដែលត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណទៀងទាត់រយៈពេលជាង៥ឆ្នាំមកនេះ រូបគេក៏អាចស្រកទម្ងន់អស់ច្រើនស្ទើរតែមិនគួរឲ្យជឿ ហើយចាប់តាំងពីស្រកទម្ងន់មក រូបក៏អាចឡើងដើមឈើ និងជិះម៉ូតូបានផងដែរ។ បើនិយាយពីលំហាត់ប្រាណជាប្រចាំ Arya បានដើរចម្ងាយ៣គីឡូម៉ែត្រក្នុងមួយថ្ងៃ ហែលទឹក ហើយលេងកីឡាបាល់បោះ ឬកីឡាផ្សេងទៀតរយៈពេល ២ម៉ោងក្នុងមួយថ្ងៃ។ ហើយ Arya ក៏អាចដើរទៅសាលារៀនបានផងដែរ មុនពេលសាលារៀនមិនទាន់បិទ ដោយសារជំ ងឺកូ វី ដ-១៩ រាតត្បាត។ គួរឲ្យដឹងដែរថា ក្រៅតែពីមានរបបអាហារត្រឹមត្រូវ និងហាត់ប្រាណជាប្រចាំ កុមារារូបនេះក៏ធ្លាប់បានវះកាត់យកសាច់យារធ្លាក់ចេញផងដែរ ទើបគេអាចស្រកបានប៉ុននេះ៕ ប្រភព ៖ Khmerload
Read Moreញ៉ាក់សាច់! Justin ទិញឡាន Rolls-Royce ទំនើបមានតែមួយគត់នៅលើលោក តម្លៃជិត ៧០ ម៉ឺនដុល្លារ
ថ្មីៗនេះ តារាចម្រៀងដ៏ល្បី Justin Bieber បាននាំភរិយាចេញទៅញ៉ាំអាហារពេលល្ងាចនៅក្រុង Santa Monica នៃរដ្ឋ California ។ ពេលទៅដល់ទីនោះភ្លាម ក្រៅពីវត្តមានរបស់កំពូលតារាទាំង ២ រូបនេះ មហាជនជាច្រើនបែរមកចាប់អារម្មណ៍ខ្លាំងនៅរថយន្តទំនើបថ្មី ដែលពួកគេទើបនឹងទិញ ។ រថយន្តថ្មីដែល Justin ទើបនឹងទិញជិះនេះ គឺជារថយន្តប្រភេទ Rolls-Royce សេរីថ្មី ដែលមានតែមួយគ្រឿងគត់លើពិភពលោក ។ រថយន្តនេះត្រូវបានកែច្នៃឡើងដោយក្រុមហ៊ុន West Coast Customs ដែលជាប្រភេទរថយន្តប្រើប្រាស់អគ្គិសនី ។ ដោយឡែកបើងាកមកមើលពីតម្លៃនៃរថយន្តដ៏ប្រណីតនេះវិញ ត្រឹមតែតួឡានតែឯងគឺមានតម្លៃរហូតដល់ ៦៨ ៥០០០ ដុល្លារ ប៉ុន្តែប្រសិនយើងគិតដល់សេវាកម្មកែលម្អបន្ថែមឲ្យទៅជាពណ៌ទឹកប្រាក់ចែងចាំងប្លែកទៀតនោះ តម្លៃនៃរថយន្តនេះអាចឡើងដល់ ១ លានដុល្លារឯណោះ ។ តារាចម្រៀង Justin Bieber ចាត់ទុកថាជាតារាម្នាក់ ដែលចូលចិត្តនិងស្រឡាញ់រថយន្តខ្លាំង គិតមកទល់ពេលនេះ រូបលោកបានទិញ និងជាម្ចាស់របស់រថយន្តទំនើបម៉ាកល្បីៗជាច្រើនដូចជា Porsche, Lamborghini, Mercedes Benz, Audi, Cadillac និង Range Rover រួមទាំងរថយន្តម៉ាកល្បីៗផ្សេងទៀត ៕ ប្រភព៖ explica
Read More