ថាមែនៗ! ឃាត់ខ្លួនបានហើយប្តីដែល បា ញ់ប្រពន្ធ មុខកូនតូចខ្លួនឯង រួចបើកឡានរត់គេចជាមួយកូន ចោលម្តាយតាមផ្លូវ ហើយ…

ក្រោយពីបើកការតាមឃាត់ខ្លួនជនស ង្ស័យម្នាក់ជាប្តី រត់គេចឃ្លួនក្រោយបានប្រើប្រាស់អាវុ ធបា ញ់ទៅលើប្រពន្ធ ហើយរត់ ពេលនេះត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានហើយ នេះបើយោងតាមហ្វេសបុកផេច JTV News បានបញ្ជាក់លំអិតថា: ករណីផ្ទុះអាវុ ធនោះ បានកើតឡើងនៅវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ តុលា នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ដែលបង្កឡើងដោយជនស ង្ស័យឈ្មោះ ចាន់ សុផល ហៅ ពៅ។ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ប្រកាសនឱ្យតាមចាប់ខ្លួន ក្រោយពីប្រើប្រា ស់កាំភ្លើ ង បា ញ់ទៅលើប្រពន្ធបណ្ដាលឱ្យរងរបួ ស ពេលផ្ទុះជម្លោះនៅក្នុងរថយន្តនៅលើដងផ្លូវត្រង់ចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ហើយជននេះ បានព្យាយាមបើករត់គេចខ្លួនជាមួយកូនតូចម្នាក់។ សមត្ថកិច្ចខេត្តសៀមរាប ប្រកាសនសុំអន្តរាគមន៍ពីសមត្ថកិច្ចតាមបណ្ដាខេត្ត ស្រាប់តែជនស ង្ស័យត្រូវកម្លាំងនគរបាលអធិការស្រុកបវេល តាមចាប់បានទាំងមនុស្សទាំងរថយន្តរួមទាំងកូនតូចម្នាក់ផង នៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២២ តុលា ខណៈជននេះ កំពុងឈប់រថយន្តនៅក្នុងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល។ ជននេះត្រូវបានសង្ស័ យថា បានប្រើប្រាសកាំភ្លើងខ្លីម៉ាក K-59 បា ញ់មួយគ្រា ប់ទៅលើប្រពន្ធឈ្មោះ សំអុល សុដានី អាយុ២៧ឆ្នាំ បណ្ដាលឱ្យរបួ សធ្ងន់ត្រង់ដើមទ្រូ ងខាងឆ្វេង ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចស្រុកក្រឡាញ់បានចុះអន្តរាគមន៏ទាំងយប់ដើម្បីសួរនាំ និងដឹកស្ត្រីរ ងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយបានប្រកាស់សុំអន្តរាគមន៏ភ្លាមៗ ពីសមត្ថកិច្ចនៅតាមបណ្ដាខេត្តនានា ឱ្យជួយតាមស្ទាក់ចាប់មុខសញ្ញា ដែលជិះរថយន្តម៉ាកនីស្សាន់ព័ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8787។ ជុំវិញការផ្ទុះជម្លោះរហូតមានការផ្ទុះអាវុ ធបណ្ដាលឱ្យរបួ សប្រពន្ធនេះ បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុដែលបានស្រង់ចម្លើយបឋមពីស្ត្រីរងគ្រោះថា ស្ត្រីរងគ្រោះនិងជនដៃដល់ គឺជាប្ដីប្រពន្ធ តែជាប្រពន្ធចុង រស់នៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

Read More

អាណិតណាស់លោកអើយ! ម្តាយទើបបង្ហោះ៣ម៉ោងមុនថាបាត់កូន៣ឆ្នាំមិនដឹងទៅ ៣ម៉ោងក្រោយសមត្ថកិច្ចរកឃើញល ង់ទឹ កនៅក្រោយផ្ទះប្រហែល 600m ហើយ…

កាលពី៣ម៉ោងមុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គណនីហ្វេសបុកមួយឈ្មោះ Navita Yary បានប្រកាសថា: ខ្ញុំបាត់កូនអាយុ 3ឆ្នាំ ម៉ោងប្រហែល10 កន្លះ ពាក់អាវពណ៍ខៀវ អត់ស្លៀកខោទេ ពាក់មួកពណ៍ប្រេផះ មានបងប្អូនណាឃើញ សូមជួយផ្តល់ដំណឹងមកខ្ញុំនាងខ្ញុំជូនសាគុណ លេខទូរសព្ទនាងខ្ញុំ 071 5245252 – 012926360 បាត់នៅផ្ទះម្តង វត្តលើ។ ពិតជាគួរសោកស្តាយណាស់សម្រាប់គ្រួសាររបស់ក្មេងប្រុស ៣ ឆ្នាំខាងលើ ដោយមុននេះសមត្ថកិច្ចបានរកឃើញហើយ (បាត់បង់ ជី វិ ត ល ង់ទឹក នៅអូររគូស ខាងក្រោយផ្ទះ ប្រហែល 600m) នេះបើយោងតាមការឲ្យដឹងពីសមាជិកគ្រួសារបស់ក្មេងប្រុសរ ងគ្រោះ បានបញ្ជាក់ថា: កូនយុតបានលាពុកម៉ែលោកយាយលោកតាអ៊ុពូម៉ីងលារហូតហេីយ សូមកូនយុតទៅឲ្យសុខចុះ លឿនពេកហេីយ តែមួយប៉ព្រិចភ្នែកសោះ🙏🙏😭😭🙏🙏៕

Read More

មិននៅស្ងៀម! មុននេះបន្តិច សម្តេចតេជោ បានចូលរួមរំលែកទុក្ខគ្រួសារ Chef រិទ្ធី និងបានចូលបុណ្យជាទឹកប្រាក់ដល់ទៅ….

មកដល់ពេលនេះហ្វេនៗដែលគាំទ្រកម្មវិធី Master Chef Khmer លែងបានឃើញវត្ថមានរបស់គណៈកម្មការល្បីឈ្មោះ Chef រិទ្ធី តទៅទៀតហើយ ដោយសារតែលោកបានទទួលមរ ណៈភាពកាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដោយសារជំងឺលើសឈាម និងជាតិស្ករឡើងខ្ពស់ ដែលទើបនឹងធ្វើទុកខ្លាំងនៅប្រហែលមួយខែចុងក្រោយនេះឯង។ ជាក់ស្តែងដំណឹងដ៏សោកស្តាយនេះ ត្រូវបានមិត្តរួមការងារ អ្នកធ្លាប់ស្គាល់ និងអ្នកគាំទ្រ Chef រិទ្ធី បានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់លោក ដែលត្រូវបាត់បង់សមាជិកគ្រួសារដ៏សំខាន់ម្នាក់នេះយ៉ាងមិននឹកស្មានដល់។ ដោយលែកនៅមុននេះបន្តិច បើយោងតាមហ្វេសបុកផេចរបស់ កញ្ញា ជេស៊ីកា គណៈកម្មការក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោកជាមួយ Chef រិទ្ធី បានជូនដំណឹងថា: សូមអរគុណដល់ សម្តេចអគ្គមហាសេណាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ដល់កូនចៅ ពេលកូនចៅជួបគ្រាលំបាក មិនថាពេលណា វិនាទីណា លោកទាំងពីរតែងតែជួយគ្រប់ពេល 🙏🏻🙏🏻🙏🏻 សមអរគុណ ប៉ា ដែលបានអញ្ជេីញចូលរួម តំណាងជំនួសលោកទាំងពីរ 🙏🏻🙏🏻៕

Read More

ទីបំផុត! ក្រោយពីបួសអស់ជាច្រើនថ្ងៃ លោក សុវណ្ណ រិទ្ធី បានសឹកវិញហើយ ថែមទាំងបានធ្វើរឿងនេះមួយភ្លាម គឺ….

ដូចប្រិយមិត្តបានជ្រាបហើយថា បន្ទាប់ពីទទួលបានសេរីភាពពេញលេញវិញ លោក សុវណ្ណ រិទ្ធី ដែលជាអតីតអគ្គនាយកសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី បានបួសជាព្រះសង្ឃសងគុណឪពុកអ្នកម្តាយរបស់លោក ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបន្ថែមទៀតនោះគឺ ឪពុក និងសមាជិកគ្រួសាររបស់លោកទាំងអស់ក៏បានបួសដូចរូបលោកផងដែរ។ ហើយក្រោយពីបានបួសអស់រយៈពេលជាច្រើនថ្ងៃមក ពេលនេះ លោក សុវណ្ណ រិទ្ធី បានសឹកវិញហើយ ក្នុងនោះលោកក៏បានបង្ហោះនៅរូបភាពជាច្រើន ដោយអមជាមួយសារថា: ថ្ងៃនេះលោកឪពុកនាំមកអុជធូបសុំសេចក្តីសុខ សេចក្តីសប្បាយក្នុងទឹកដីខេត្តសៀមរាប💐💐💐💐💐🙏🏻🇰🇭។ ក្រោយឃើញបែបនេះ មហាជនបានចូលមកស្វាមគន៍ពេលនេះ លោក សុវណ្ណ រិទ្ធី និងបានខមិនថា រីករាយផងបង – ត្រលប់មកវិញហើយបង – ជូនពរ អោយ បង ប្រុស ជួប តែ រឿង ល្អ ៗ 🙏៕

Read More

ចុមសាហា វម៉េស! នារីម្នាក់រត់បាស់ដៃបាស់ជើង មកអោយគេជួយ ក្រោយប្តីប្រុងបា ញ់ផ្តាច់ជីវិតចំក្បែលទ្រូងនៅក្នុងឡាន ហើយជនស ង្ស័យគឺ …

តាមសេចក្តីរាយការណ៍អំពីករណីដ៏សាហា វមួយពីគណនីហ្វេសបុកឈ្មោះ Phorn Sophal បានឲ្យដឹងថា: មានភាពភ្ញាក់ផ្អើលមួយបានកើតឡើងខណៈដែលនារីម្នាក់ត្រូវបានប្ដីដែលមិនបានរៀបការប្រើអាវុ ដបា ញ់ប្រពន្ធរបស់ខ្លួននៅក្នុងឡាន។ ហេតុការណ៍នេះបានកើតឡើងនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជនរ ងគ្រោះ មានឈ្មោះ ស.អ ស.ដ.ន ភេទស្រី អាយុ២៧ឆ្នាំ។ តាមការរៀបរាប់របស់ជនរ ងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង០២និង៥០នាទីទាបភ្លឺព្រឹកថ្ងៃទី ២២ ខែតុលា រូបនាងត្រូវបាន ប្តី (ពុំបានរៀបការ) បា ញ់ខ្លួនក្នុងរថយន្ត ត្រូវចំណុចលើ សុដ ន់ ផ្នែកខាងឆ្វេង (បៀមគ្រា ប់ជាប់ក្នុងសាច់) តែសំណាងល្អ រូបគាត់មិនបាត់បង់ ជី វិ ត ហើយបានបើកទ្វារថយន្ត រត់ចេញក្រៅ ស្រែកឲ្យគេជួយ។ ខណៈនោះកម្លាំងនគរបាល និង កម្លាំងប្រជាការពារ ដែលការពារ សន្តិសុខ សុវត្ថិភាពជូន សម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ ជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ជនរ ងគ្រោះបានបន្តទៀតថាជនបង្ករ (ជនស ង្ស័យ) ដែលជាប្ដីអត់ខាន់ស្លា ឈ្មោះ ចាន់ ផល (ចាន់ ពៅ ) ឬ គុជ ផល្លី អាយុ ៥៧ឆ្នាំ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់។ សូមបញ្ជាក់ថា ភ្លាមៗនោះ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ក៏បានជួយឧបត្ថម្ភចំនួន ៥០០ដុល្លារ ដល់ស្ត្រីរងគ្រោះដើម្បីព្យាបាលនៅមន្ទីរពេទ្យ៕ ដោយ៖ ស សម

Read More

ស្តែងៗណាស់! ចោរអស់ល័ក្ខលួចចូលផ្ទះវីឡា ហើយម្ចាស់គេតាមទាន់ ក៏រត់ឡើងដំបូល រួចលោតពីជាន់ទី២ មកបា ត់បង់ ជី វិ តតែម្តង (មានវីដេអូ)

យោងតាមប្រភពព័ត៌មានគណនីហ្វេសបុក Heng Ly បានឲ្យដឹងថា: ខេត្តកណ្ដាល (ព័ត៌មានបឋម) នាយប់រំលងអាធាត្រថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានករណីចោរឡើងលើដំបូលផ្ទះបម្រុង នឹងគាស់ដំបូលចូលលួចទ្រព្យសម្បត្តិ ភ្លាមៗនោះដោយមិនទាន់ទាំងបានគាស់ដំបូលផងក៏ត្រូវពលរដ្ឋតាមទាន់ ធ្វើឲ្យបុរសជាចោរបានសម្រេចចិត្តលោ តសម្លា ប់ខ្លួនពីលើដំបូលតែម្ដង។ ហេតុការណ៌នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានេះដែរពលរដ្ឋក៏បានថតវីដេអូស្ដែងៗដែលនៅក្នុងវីដេអូបានបង្ហាញពីសកម្មភាពទាំងស្រុង ដែលបានធ្វើការលោតដោយគ្មានព្រឺរអារ។ រហូតមកទល់ពេលនេះសមត្ថកិច្ចនៅពុំទាន់រកឃើញអត្តសញ្ញាណពិតប្រាកដរបស់ចោរទេ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ទីបំផុតក្មេងស្រីត្រូវទឹកកួចនៅរមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ ពេលនេះត្រូវបាន ឯកឧត្តម គួច ចំរើន និងក្រុមជួយសង្គ្រោះរកឃើញហើយ ចូលរួមសោកស្តាយផង….

ដូចប្រិយមិត្តបានជ្រាបហើយថាកាលពីម្សិលមិញថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានករណីក្មេងស្រីចំនួន១នាក់ ត្រូវបានទឹកកួចយកទៅបាត់ នៅតំបន់រមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ។ ក្រោយមានហេតុការណ៍កើតឡើង ក្រុមសង្រ្គោះដឹកនាំដោយ ឯកឧត្តម គួច ចំរើន កំពុងស្វែងរក និងសង្ឃឹមថាអាចរកឃើញក្មេងស្រីរងគ្រោះវិញ ទោះបីជាក្នុងស្ថានភាពយ៉ាងណាក្តី។ រហូតមកដល់ពេលនេះ ក្មេងស្រីដែលរ ងគ្រោះត្រូវបានរកឃើញវិញហើយ នេះបើយោងតាមការឲ្យដឹងពីហ្វេសបុកផេច KPS BreakingNews បានបញ្ជាក់ថា: ខណៈពេលនេះករណីក្មេងស្រីដែលធ្លាក់ចូលទឹកជ្រោះ រមណីយ៍ដ្ឋានក្បាលឆាយកាលពី រសៀលម្សិលមិញ សមត្ថកិច្ចនិងក្រុមង្គ្រោះបានស្វែងរកឃើញហើយ នៅម៉ោងជិត៨ព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ (បា ត់បង់ ជី វិ ត)។ គួរបញ្ជាក់ថាក្មេង ស្រី ម្នាក់ អាយុ ១២ឆ្នាំ ត្រូវបាន ទឹកគួចបាត់ខ្លួន នៅរមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ ពេលកំពុងលេងទឹកជាមួយក្រុមគ្រួសារ វេលាម៉ោង៥ល្ងាចថ្ងៃ២១ ខែតុលា ឆ្នាំ២០២០៕

Read More

ហានីភ័យ! ប្រជាពលរដ្ឋចែកជើងគ្នារត់ ក្រោយប្រទះឃើញក្រពើមួយក្បាលដ៏ធំនៅអង្គរជុំ តែចុងក្រោយទើបដឹងថាក្រពើនេះវាបាន….

ជំនន់ទឹកភ្លៀងបានធ្វើឲ្យពាក្យ ហានីភ័យ កំពុងតែពេញនិយមប្រើប្រាស់នៅក្នុងបណ្តាញសង្គម ក្រោយពីបន្តឃើញសត្វក្រពើតូចធំ នៅតាមតំបន់មួយចំនួន ដោយសង្ស័យពួកវាបានរួចចេញពីកសិដ្ឋានចិញ្ចឹម យ៉ាងណាកម្លាំងមន្ត្រីពាក់ព័ន្ធ តែងតែចាប់ក្រពើទាំងនោះយកទៅដាក់កន្លែងដើមផងដែរ ហើយខ្លះត្រូវបានប្រជាពលរដ្ឋយកធ្វើជាចំណីទៀតផង។ ដោយលែកនៅព្រឹកនេះ ប្រជាពលរដ្ឋរស់នៅ និងឆ្លងកាត់ក្បែរស្ពានមួយកន្លែង នៅអង្គរជុំ មានការភ័យស្លន់ស្លោរក្រោយពីបានប្រទះឃើញនៅសត្វក្រពើដ៏ធំនៅលើគោក ក្បែរគល់ស្ពាន តែយ៉ាងណាប្រជាពលរដ្ឋបានបញ្ជាក់ថាក្រពើដ៏ធំនេះ វាបានស្លា ប់បាត់ទៅហើយ ដោយមិនដឹងមូលហេតុ។ នេះបើតាមការឲ្យដឹងពីគណនីហ្វេសបុកឈ្មោះ នី ចាន់យុគ បានរៀបរាប់ថា: មក ពីខាងណានេះ តែវាស្លាប់ហើយ នាក់អង្គរជុំប្រយ័ត្នៗផងបាទ !(ក្រពើស្លាប់)។ ក្រោយពីបានឃើញបែបនេះ មហាជនបានចូលមកខមិនអោយមហាជនប្រុងប្រយ័ត្ន ហើយខ្លះនិយាយបែបកំប្លែងថា ប្រហែលក្រពើនេះល ង់ទឹកហើយបានចឹង៕

Read More

ស្តាប់ហើយឡើងព្រឺរោម! បទ កម្ពុជាតែមួយ របស់ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណារាជ អត្ថន័យជ្រាលជ្រៅអំពីគ្រោះធម្មជាតិនៅកម្ពុជាពេលនេះ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបហើយថា នៅពេលនេះស្ថានភាពជំនន់ទឹកភ្លៀងនៅតែបន្តជាការលំបាកដល់ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាលខេត្តនាៗ បណ្តាលឲ្យរងផងប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅដ្ឋាន ទ្រព្យសម្បត្តិ ផ្លូវថ្នល់ និងផ្នែកទៀតជាច្រើន ជាពិសេសគឺជីវិតមនុស្សតែម្តង គណៈពេលដែលរដ្ឋាភិបាល និងសប្បុរជនជាច្រើនបានចេញមុខបរិច្ចាកជាច្រើនលានដុល្លាសម្រាប់ជួយប្រជារាស្ត្រក្នុងគ្រាមានអាសន្ននេះ។ ក្នុងនោះផងដែរក៏មានតារាសិល្បះមិនតិចអ្នកទេបានចូលរួមក្នុងការជួយជាកម្លាំង និងថវិការផ្ទាល់ខ្លួន ជាពិសេសបានបញ្ចេញនៅបទចម្រៀងអំពីគ្រោះធម្មជាតិផងដែរ។ ជាក់ស្តែងនៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់ Rasmey Hang Meas បានបញ្ចេញនៅបទចម្រៀងមួយបទដែលមានចំណងជើងថា “កម្ពុជាតែមួយ” ច្រៀងដោយអ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណារាជ ដែលរៀបរាប់អំពីស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំនេះផងដែរ ដែលមានអត្ថន័យល្អ ហើយច្រៀងក៏ពិរោះទៀត ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ និងថាពិតជាស្រណោះណាស់ក្រោយពេលបានស្តាប់ និងមើលរួច៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ថាមែនៗ! រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រតិកម្មឆ្លើយតបទៅសារដ៏ធូរថ្លៃមួយបានរិះគ ន់អ្នកជួយសង្គមដែលចែកអំណោយ ដោយឯកឧត្តម បានលើកឡើងថា….

ដូចប្រិយមិត្តបានជ្រាបហើយថា មហាជនស្ទើរតែ៩០ភាគរយ បានប្រតិកម្មមិនយល់ស្រមជាមួយម្ចាស់គណនីហ្វេសបុកមួយឈ្មោះ ផ្សារលក់ទំនិញ គ្រប់ប្រភេទ ដែលបានបង្ហោះសារថា: មើលមុខម្ចាស់ផ្ទះផង លោកៗថតហើយទៅវិញបាត់ មិនមកដេក នឹងសុីអំណោយដែលលោកអោយជាមួយគាត់នុង ទេ គាត់សុីតែ5ថ្ងៃ អស់ហើយ ចុះរាប់ថ្ងៃទៅមុខគាត់បានអីសុី ប្រទេសអ្នកក្រគឺចែកអំណោយ ប្រទេសអ្នកមានគឺចែកគំនិត ចែកគំនិតតែម្ដង អ្នកចែកនឹងអ្នកទួលគំនិតរស់នៅស្រួលអស់មួយជីវិត តែបើចែកអំណោយបានសុីស្រួលយ៉ាងយូតែ5ថ្ងែ ហើយហត់នឿយនឹងចែកអស់មួយជីវិត នឹងធ្វើអោយប្រទេសក្រីក្រជារៀងរហូត ព្រោះប្រជាជនកើតរោគខ្ជិលច្រអូស ចាំតែយកអំណោយមនុស្សធម៌ យល់ទេ ត្រង់ហ្នឹង ។ មើល🏠ផទះគាំទ្រតារា នឹងផ្ទះតារា ខុសគ្នា 380° ។ តារាមួយភាគធំ មួយថ្ងៃៗ បង្រៀន លើកទឹកចិត្តអោយ ប្រជាជនក្មេងៗសិស្សសាលា ផឹកតែស្រាសប្បាយដូចរៃចឹង សិស្សសាលា គិតតែសប្បាយ សម្ភារៈនិយម ធ្វើខ្លួន តាមសម័យដូចតារា គេចសាលា ខ្ជិលច្រអូស មិនស្ដាប់បង្គាប់ឪពុកម្ដាយ ក៏បោះបង់ការរៀនសូត្រ ទង្វើរសកម្មភាព ទាំងនេះហើយ ធ្វើអោយប្រជាជនក្ររហាម ។ពេលគាត់ក្ររហាមក៏នាំគ្នាមកចែក អំណោយយកលាភសក្ការៈមកខ្លួន ដើម្បីរកប្រយោជន៍ ការគាំទ្រទៅវិញ វាមិនខុសពីឪពុកម្តាយជិតងាប់ហើយបានទិញផ្លែឈើអោយហូបទេ ។ ពិចារណាតាមការណ៌គួរ តើគួរចែកអំណោយឬចែកគំនិត យល់ទេត្រង់ហ្នឹង ។ ម្យ៉ាងការថតផូសវាមិនបានបញ្ជាក់ថាអ្នកមានសេចក្តីល្អនោះទេជួនកាលអ្នកសំដែងជាល្អក៏ថាបានមើលតែទឹកមុខអ្នកដឹងហើយ ចុះបើផ្ទះតារាខ្លួនឯងដេកផ្ទះលិចទឹកចឹងតើគាត់សប្បាយចិត្តទេ។ ខ្ញុំមិនបានហាមឃាត់អោយចែកទេ តែខ្ញុំគ្រាន់តែប្រាប់ហេតុដំបូង ធ្វើអោយពលរដ្ឋក្ររហាម ដែលនាំអោយបានផលដូចពេលនេះ។ ព្រះពុទ្ធនិយាយថាការចែកធម្មទានឈ្នះអស់ទានទាំងពួង។ យ៉ាងណាក្រោយពីអានផ្នត់គំនិតខាងលើហើយ ស្រាប់តែ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារត្រលប់ទៅវិញយ៉ាងចត់ៗថា: ឆ្ងល់អស់លោក អ្នកនាង កញ្ញា មហាបណ្ឌិតខាងវិភាគដែលវិភាគ បែកអូរ ហូរស្ទឹង រឿង ប្រទេសរីកចម្រើនគេចែកគំនិត ប្រទេសក្រចែកអំណោយ ដល់ហើយ។ សួរដូចឆោត ទឹកលិចផ្ទះអស់ហើយ “គំនិត” សុីកើត? យកមកដណ្តប់ដូចភួយកើត? យកមកបាំងនៅដូចតង់កើត? ចូលតួបណ្ឌិតខុសពេលអញ្ចះៗអី…

Read More