កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ “Phearak Mini” បានប្រាប់ឲ្យដឹងរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា “ខ្ញុំបាទ ធី សុភារះ តាំងនាមអោយអាណាព្យាបាល ជនរងគ្រោះ សុំនិយាយបកស្រាយ រឿងថៅកែចិត្តខ្មៅ ធ្វើបាបប្អូនស្រីខ្ញុំបន្តិច។ ដោយសារតែជីវភាពក្រលំបាក់ និង ឪពុកទើបនិងស្លាប់ចោលផង ទើបស្រី និច ទើបតែអាយុ16ឆ្នាំ បង្ខំចិត្តបោះបង់ការសិក្សារ នៅថ្នាក់ទី9 ដើម្បីរកលុយជួយចិញ្ចឹមម្ដាយ និងប្អូនៗតូច។ ម្ដាយស្រីនិច ក៏បានពឹងពួកខ្ញុំដែលត្រូវជាសាច់ញាតិ ជួយរកថៅកែ ឬផ្ទះណា ដែលគេរើសឈ្នួលបំរើ ដើម្បីបានប្រាក់ខែខ្លះ ចិញ្ចឹមប្អូនតូចៗ។ ដោយសារតែពួកខ្ញុំស្គាល់ មិត្តភក្តិម្នាក់ ដែលបើកហ៊ាងអ៊ុតសក់ ហើយគាត់កំពុងតែស្វែងរកកូនឈ្នួលស្រាប់ផងនោះ ពួកខ្ញុំក៏បាន សុំគេដើម្បីអោយស្រីនិច នៅជាមួយ ដើម្បីបំរើ និងបានប្រាក់ខែ ណាមួយគិតថា មិត្តភក្តិខ្លួនឯងផង ស្រួលអោយជួយមើលការខុសត្រូវ លើស្រីនិច ហើយគ្នាឯងអ៊ីចឹង គេមិនវៃធ្វើបាបអីទេ ព្រោះសុទ្ធតែគ្នាឯង ហើយសំរាប់ប្រាក់ខែ គឺបាន100$ ។ តែគ្រប់យ៉ាង ខុសពីការគិត ស្រីនិច ត្រូវបានថៅកែ ដែលត្រូវជាមិត្តភក្តិរបស់ពួកខ្ញុំ វាយធ្វើបាបជារើយៗ ពី1ថ្ងៃ ទៅមួយថ្ងៃ ស្នាមជាំ នៅលើខ្លួនមានជារាងរាល់ថ្ងៃ បាត់ស្នាមជាំមួយ ចូលស្នាមមួយទៀត។គេវាយ គេមួល គេខ្វាច គេខោក យកទូរស័ព្ទវាយក្បាល គេយកអាលុយមីញ៉ូមលាបពណ៌សក់ មកវាយក្បាលពក ក៏មាន យកទូរស័ព្ទវាយក្បាលក៏មាន សំខាន់គំរាមមិនអោយប្រាប់អ្នកជិតខាង និងសាច់ញាតិ បងប្អូន។ លុយប្រាក់ខែបើកអោយមិនទៀង រដាក់រដុប ម្ដង50$ ម្ដង 20$ ម្ដង10$ តាមការនឹកឃើញ។ដោយសារតែខ្លាចថៅកែវាយ ហើយណាមួយគ្មាន ទូរស័ព្ទប្រើផង ទើបស្រីនិចគ្មានអ្វី…
Read MoreAuthor: admin
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅនេះបានចាក់វ៉ាក់សាំងហើយ ចំណែកហ៊្វេនៗវិញនាំគ្នាខមិនព្រោងព្រាតថា….
ប្រិយមិត្ត និង មហាជនជាច្រើន ប្រាកត់ជាបានស្គាល់ជាក់ជាមិនខានបើនិយាយអំពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្ម Galaxy Navatra និង តាមរយៈទង្វើមនុស្សធម៌នាពេលកន្លងមកហើយ។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ គ្រប់គ្នាសម្តែងក្តីរំភើបរីករាយយ៉ាងខ្លាំង ក្រោយឃើញម្ចាស់ជំនួយរូបនេះ បានមកចាក់វ៉ាក់សាំងរួចហើយ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានញ្ជាក់បន្ថែមថា “ខ្ញុំបានចាក់វ៉ាក់សាំងកូ.វី.ដ19 រួចរាល់ ហើយ”។ ក្រោយឃើញបែបនេះ គ្រប់គ្នា បង្ហាញក្តីពេញចិត្ត និងរំភើបយ៉ាងខ្លាំង ហើយអ្នកខ្លះបានពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍ផងដែរថា ៖ ជូនពរសុខភាពល្អបង, ពិតជាល្អប្រសើរ ហើយថ្ងៃនេះ ម្ចាស់ អំណោយ បាន ចាក់វ៉ាក់សាំង ការពារ កូ.វី.ដ19អបអរសាទរ អ្នកឧកញ៉ា, ស្រលាញ់ពេញបេះដូង៕ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា៖
Read Moreពិតជាគំរូដ៏ល្អ! ចាន់ តារាទី បានបើកហាងគុយទាវខំរកស៊ី ព្រោះខ្លាចមានពាក្យគេដៀលថា…
កាលពីពេលថ្មីៗនេះ តារាសម្តែងជើងចាស់ លោកស្រី ចាន់ តារាទី បានបើកហាងគុយទាវមួយជាមួយនឹង កូនប្រុស ដើម្បីឆ្លៀតរកចំណូលបន្ថែមចូលក្នុងគ្រួសារ ដើម្បីកុំឲ្យថ្ងៃមុខទៅពេលមានការខ្វះខាតពិបាក និង ខ្លាចគេដៀលថា អ្នកសិល្បៈពេលខ្វះខាតសុំតែជំនួយ។ ដោយឡែក តាមរយៈកិច្ចសម្ភាសជាមួយនឹង លោក អុឹម ជីវ៉ា តារាសម្តែងស្រីរូបនេះក្រៅពីអាជីពជាអ្នកសិល្បៈ ក៏បានទើបតែបើកហាងគុយទាវជាមួយកូនប្រុស ត្រូវជួបនឹងវិបត្តិកូ.វី.ដ១៩ ធ្វើឲ្យមានផលវិបាកត្រង់ចំណូលថយចុះប្រហែលជាពាក់កណ្តាល ដែលធ្វើមានការពិបាកដល់ការបង់ប្រាក់ថ្លៃជួលផ្ទះដែលមាន តម្លៃ៦៥០ដុល្លារក្នុងមួយខែ។ ក្រៅពីនេះទៀត អ្នកនាង ក៏បានបង្ហាញគោលជំហររឹងមាំ ដោយប្រឹងប្រែងធ្វើការ ពុះពារ មិនព្រមចុះចាញ់ព្រហ្មលិខិត ហើយ ដោយខ្លាចថ្ងៃអនាគតពេលខ្លួន ឈឺឬ ខ្វះខាត អាចនឹងទៅរកជំនួយពីសប្បុរសជន ធ្វើឲ្យមានមនុស្សមួយចំនួនតូចនិយាយថា តារាៗពេលឈឺ រកតែការជួយជ្រោមជ្រែង។ ចំណែកហ្វេនៗ វិញក៏បានគាំទ្រនូវការលើករបស់ លោកស្រី ចាន់ តារាទី ដែលតស៊ូបន្ថែមមុខរបរ ដោយខិតខំប្រឹងប្រែងដោយខ្លួនឯង ក្រៅពីនេះទៀតពួកគេបានជួយគាំទ្រ ដោយបានទិញអាហារនៅហាងរបស់លោកស្រី ដើម្បីលើកទឹកចិត្តដល់អ្នកសិល្បៈផងដែរ៕ប្រភព៖ សិល្បករកម្ពុជា សូមចូលទស្សនារូបភាពខាងក្រោម៖
Read Moreមានការភ្ញាក់ផ្អើល ក្រោយនាយតាក់ស៊ី ទម្លាយថា ខ្លួនរកអ្នកស្នំបេះដូងបានសារជាថ្មី…
តារាកំប្លែងដ៏ល្បីល្បាញ នាយ តាក់ស៊ី ដែលប្រិយមិត្ត បងប្អូន និងប្រជាពលរដ្ឋខ្មែរបានស្គាល់ថា លោកជាតារាកំប្លែងមួយរូបដ៏មានប្រជាប្រិយភាព និងជាពិសេសនៅរាល់ពេលដែលលោកសម្តែង តែងតែធ្វើឲ្យមហាជនផ្ទុះសំណើច សើចសប្បាយ បំភ្លេចរាល់អស់ទាំងទុក្ខកង្វល់ផងនោះ កាលពីពេលថ្មីៗនេះ ក្រោយពេលដែលលោកបានចែកផ្លូវលែងលះគ្នាជាមួយនឹងភរិយាមុន ពេលនេះ លោករកបានគូស្នេហ៍ថ្មីហើយដោយលោកបានបញ្ជាក់ក្នុងពេលដែលលោកបានផ្តល់បទសម្ភាសន៍ជាមួយនឹងនាទីតារាញូស៍យ៉ាងដូច្នេះថា៖ ខ្ញុំទើបតែស្គាល់គ្នាតាមរយ:ទូរស័ព្ទបានមួយរយ: គាត់នៅសៀមរាប ខ្ញុំក៏បានស្គាល់គាត់នៅពេលដែលគាត់បានមកមើលថែជំងឺឲ្យខ្ញុំ ចំពោះរឿងរៀបការខ្ញុំពុំទាន់គិតទេ ព្រោះខ្ញុំចង់រកស៊ីឲ្យមានបាន ខណ:ដែលលោក និងគូស្នេហ៍ថ្មីចាប់ផ្តើមឡើងពីសាជាថ្មីពីចំណុចសូន្យ។ គូររំលឹកផងដែរថា ក្រោយពីលោកបានចែកផ្លូវគ្នាជាមួយនឹងភរិយារួចមក លោកហាក់បីដូចជារៀងចាកឆ្ងាយពីវិស័យសិល្ប: ដោយសារតែអាការ:ជំ ងឺរបស់លោក ប៉ុន្តែទោះបីជាយ៉ាងណាប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ប្រិយមត្តិ និងអ្នកគាំទ្រ នៅតែមានជានិច្ចចំពោះរូបលោក៕ ចង់ដឹងឲ្យកាន់តែច្បាស់ថាតើគូស្នេហ៍ថ្មី របស់នាយតាក់ស៊ី ស្រស់ស្អាតយ៉ាងណានោះ សូមចូលរួមទស្សនារូបភាពខាងក្រោម៖
Read Moreមានទឹកចិត្តល្អ! ចំប៉ីខ្មៅបានរៀបចំ ស៊ុមផ្កាដាក់រូបថត អ៊ឹម សុវណ្ណារិទ្ធ បានយ៉ាងស្អាត ត្រៀមធ្វើបុណ្យឱ្យស្អែកនេះ
នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ គណនីហ្វេសប៊ុកឈ្មោះ ចំប៉ីខ្មៅ បានបង្ហោះឱ្យដឹងថា បុណ្យប្រាំពីរថ្ងៃរបស់មេខ្លោង អ៊ឹម សុវណ្ណារឹទ្ធ នឹងប្រារព្ធនៅថ្ងៃសៅរ៍ ៨ រោច ជាថ្ងៃសីល ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវហ្នឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១ នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដោយនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ ដែលកិច្ចនេះនឹងធ្វើតាមគន្លងព្រះពុទ្ធសាសនា ។ ស្អែកនេះ ចំប៉ីខ្មៅ នឹងរៀបចំពិធីបុណ្យទៅតាមគន្លងបវេណីខ្មែរ ដោយនឹងនិមន្តព្រះសង្ឃបង្សុកូល ចំនួនប្រាំព្រះអង្គ ។ អ្វីដែលចាប់អារម្មណ៍រូបថតរបស់ អ៊ឹម សុវណ្ណារិទ្ធ វិញត្រូវបាន ចំប៉ីខ្មៅ រៀបចំដាក់ស៊ុម និង រំលេចកម្រងផ្កាឈូកដោយដៃយ៉ាងសមរម្យបំផុត សម្រាប់ព្រលឹងសពដែលគ្មានញាតិមកអើពើនេះ ។គួររំឭកផងដែរថា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ចំប៉ីខ្មៅ បានចេញមុខបង្ហោះសារថា នឹងធ្វើបុណ្យសពជូនធាតុដែលគ្មានសាច់ញាតិខាងលើមួយនេះ ដែលធ្វើឱ្យមហាជនជាច្រើននាំគ្នាគាំទ្រ និង សរសើរពីទឹកចិត្ត ចំប៉ីខ្មៅ ។ ខាងក្រោមនេះជាសារទាំងស្រុង ដែលចំប៉ីខ្មៅបានបង្ហោះកាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២១ ៖ «ប្រពៃណីទំនៀមទំលាប់ខ្មោចស្លាប់ទៅហើយ នៅឡើយឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លាប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយ តែ រិទ្ធ ស្លាប់ហើយ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យ និមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុណ្ណឹង ខ្ញុំសង្ឃឹមថា មិត្តដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ចុងក្រោយ…
Read Moreស្ថាបនិក សាលាដូង ត្រូវបានសារព័ត៌មានដ៏ល្បីនេះ បញ្ចេញវីដេអូដ៏អស្ចារ្យមួយនេះ(មានវីដេអូ)
លោក អ៊ុក វណ្ណដេ ស្ថាបនិកនៃសាលាដូង ដែលស្ថិតនៅលើកំពូលភ្នំនៃឧទ្យានជាតិគីរីរម្យ ដែលពុកម៉ែ បងប្អូន និងប្រិយមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសតែងតែទៅកម្សាន្តនោះ ថ្មីៗនេះលោកត្រូវបានសារព័ត៌មានដ៏ល្បីលំដាប់ថ្នាក់ពិភពលោក គឺ Nas Daily បានបញ្ចេញវីដេអូ រៀបរាប់អំពីរឿងរ៉ាវ ក៏ដូចជាមូលហេតុនានាជុំវិញការបង្កើតសាលាដូងពីសំណល់ប្លាស្ទិច ព្រមទាំងកិច្ចការងារដែលលោកសុវណ្ណដេក បានធ្វើក្នុងគោលដៅលើកកម្ពស់កម្រិតនៃការអប់រំដល់ក្មេងៗនៅទីតាំងផងដែរ។ គួររំលឹកផងដែរថា លោក អ៊ុក វណ្ណដេក ដែលជាស្ថាបនិកនៃសាលាដូង លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងនៅក្នុងសណ្ឋាគារមួយកន្លែង ប៉ុន្តែដោយសារតែទឹកចិត្តនៃការលះបង់របស់លោកៗ បានធ្វើការលះបង់ជីវិតបែបទីក្រុងរបស់លោក ដោយបានធ្វើការចាប់ផ្តើមបើកសាលាដូង ដោយបានផ្តល់ក្តីសង្ឃឹមជាថ្មីដល់កូនខ្មែរដែលរស់នៅទីនោះតែម្តង។ការលះបង់ដ៏ធំធេងរបស់លោក ត្រូវបានប្រជាជនខ្មែរទូទាំងប្រទេសស្ងើចសរសើរគ្រប់ៗគ្នា៕ ចង់ដឹងថាតើ Nas Dailly បាននិយាយអ្វីខ្លះពីលោក និងសាលាដូង សូមទស្សនាវីដេអូខាងក្រោម៖
Read Moreសន្តិសុខថ្លើមធំដែលបានរំដោះស្ត្រីជនជាតិចិន ក្រោយធ្វើចត្តាឡីស័ក១៤ថ្ងៃរួច ត្រូវវា.យខ្នោះយកទៅសួរនាំ…
ប្រិយមិត្ត និង មហាជនជាច្រើនប្រាកត់បានជ្រាបរួចមកហហើយ រឿងរ៉ាវសន្តិសុខយាមនៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញបាន រំដោះជនជាតិចិន កំពុងតែធ្វើចត្តាឡីស័ក បានបណ្តាញ ឲ្យកេីតមានការ ឆ្លង.កូ.វី.ដ១៩ សហគមន៍ជាលើកទី៣ ២០ កុម្ភៈ បានធ្វើឲ្យប្រជាជន មានការខឹងសម្បារជាខ្លាំង ចំពោះអាកប្បកិរិយា ខ្វះទំនួលខុសត្រូវបែបនេះ។ ជាក់ស្តែង កាលពីថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបន្តកំពុងតចែកចាយ នៃរូបថតប៉ុន្មានសន្លឹក របស់សន្តិសុខ ដែលមានចិត្តព្រហើន ថ្លើមធំ ដែលបានដោះលែងស្រ្តីចិនរូបនេះ ត្រូវបានកម្លាំងកងរាជអាវុ.ធ.ហត្ថរាជធានីភ្នំពេញ បានវា.យខ្នោះដៃ នៅមណ្ឌលសុខភាពចាក់អង្រែ យកទៅសួរនាំ បន្ទាប់ពីរូបលោក បានធ្វើចត្តាឡីស័ក ១៤ ថ្ងៃរួចមក ដោយមិនមានរកឃេីញកូ.វី.ដ ១៩ ៕ សូមទស្សនារូបភាពខាងក្រោម៖
Read Moreថៅកែស្រីចិត្តខ្មៅ! វាយធ្វើបាបកូនចៅដូចសត្វ ស្នាមរបួសជាំពេញក្បាល (មានវីដេអូ)
យោងតាមគណនីឈ្មោះ Phearak Mini បានបង្ហោះនិងរៀបរាប់ថា៖ “ខ្ញុំបាទ ធី សុភារះ តាំងនាមអោយអនាព្យាបាលជនរ-ងគ្រោះ -សុំនិយាយបកស្រាយរឿងថៅកែចិត្ត-ខ្មៅ-ធ្វើបាបប្អូនស្រីខ្ញុំបន្តិច។ ដោយសារតែជីវះភាពក្រលំបា-ក់ និង ឪពុកទើបនិងស្លា-ប់ចោលផងទើបស្រី និចទើបតែអាយុ16ឆ្នាំ បង្ខំ-ចិត្តបោះប-ង់កាសិក្សារនៅថ្នាក់ទី9 ដើម្បីរកលុយជួយចិញ្ចឹមម្ដាយនិងប្អូនៗតូច។ ម្ដាយស្រីនិចក៏បានពឹងពួកខ្ញុំដែលត្រូវជាសាច់ញាតិជួយរកថៅកែរឺផ្ទះណាដែលគេរើសឈ្នួលបំរើ ដើម្បីបានប្រាក់ខែខ្លះចិញ្ចឹមប្អូនតូចៗ។ ដោយសារតែពួកខ្ញុំស្គាល់មិត្តភក្តិម្នាក់ដែលបើកហ៊ាងអ៊ុតសក់ហើយគាត់កំពុងតែស្វែងរកកូនឈ្នួលស្រាប់ផងនោះ ពួកខ្ញុំក៏បាន សុំគេដើម្បីអោយស្រីនិចនៅជាមួយដើម្បីបំរើនិងបានប្រាក់ខែណាមួយគិតថាមិត្តភក្តិខ្លួនឯងផង ស្រួលអោយជួយមើលការខុសត្រូវលើស្រីនិច ហើយគ្នាឯងអញ្ចឹងគេមិនវៃធ្វើបា-បអីទេព្រោះសុទ្ធតែគ្នាឯង ហើយសំរាប់ប្រាក់ខែ គឺបាន100$។តែគ្រប់យ៉ាងខុសពីការគិត ស្រីនិចត្រូវបានថៅកែដែលត្រូវជាមិត្តភក្តិរបស់ពួកខ្ញុំ-វៃធ្វើបា-បជារើយៗ ពី1ថ្ងៃទៅមួយថ្ងៃ ស្នាមជាំនៅលើខ្លួនមានជារាងរាល់ថ្ងៃ បាត់ស្នា-មជាំមួយចូលស្នា-មមួយទៀត។គេវៃ -គេមួល គេខ្-វាច គេខោ-ក យកទូរសព្ទ័វា-យក្បាល គេយកអាលុយមីញ៉ូមលាបពណ៍សក់មកវៃក្បាលពកក៏មាន យកទូរសព្ទ័វៃ-ក្បា-លក៏មានសំខាន់គំរា-មមិនអោយប្រាប់អ្នកជិតខាងនិង សាច់ញាតិបងប្អូន។ លុយប្រាក់ខែបើកអោយមិនទៀង រដាក់រដុប ម្ដង50$ ម្ដង 20$ ម្ដង10$ តាមការនឹកឃើញ។ដោយសារតែខ្លា-ចថៅកែវៃ ហើយណាមួយគ្មានទូរស្ទ័ប្រើផង ទើបស្រីនិចគ្មានអ្វីនិងទាក់ទងមកពួកខ្ញុំនិងសាច់ញាតិបងប្អូន បានត្រឹមតែរងនូ-វការធ្វើបា-បនិងឈឺចិត្តគ្មានអ្នកដឹង។ រហូតដល់ម្សិលមិញថ្ងៃទី3.03.2021 ម៉ោង 8ល្ងេចពួកខ្ញុំមានអារម្មណ៍ថានឹកស្រីនិច ទើបនាំគ្នាទៅលេងនិងបានយកផ្លែស្វាយផ្ញើរនាង ពេលទៅដល់ទើបបែ-កសា-ច់រឿង ព្រោះតែលើផ្ទៃមុខស្រីនិចមានស្នា-មជាំ- និងខ្វា-ច ជាច្រើនកន្លែង និងបែ-កមា-ត់ខាងក្នុងថែមទៀតផង ពួកខ្ញុំក៏សួរនាំទើបស្រីនិចរាបរាប់ទាំងទឹកភ្នែក រាល់ការវៃដុំនិងភាពឈឺ-ចា-ប់ ពួកខ្ញុំបានពិភាក្សាគ្នាហើយសំរេចចិត្ត ទៅយកស្រីនិច មកវិញនៅថ្ងៃនេះ 04.03.2021ហើយឈប់អោយនៅជាមួយគេទៀត៕”
Read Moreក្រោយបងប្រុសទទួលម.រ.ណៈភាពបានមួយថ្ងៃ អ៊ុន សិទ្ធា បានពោលពាក្យសោកសៅថា…
នៅរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែង អ៊ុន សិទ្ធា បានជួបទុក្ខធំ ក៏ព្រោះតែបងប្រុសជាទីស្រឡាញ់របស់លោកបានលាចាកលោក ក្រោយពីសម្រាកព្យាបាលនៅបន្ទប់ ICU អស់ពេលមួយរយៈនោះ ។ ប្រិយមិត្ត និង មហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសមិត្តសិល្បករ ក៏បានចូលរួមរំលែកទុក្ខផងដែរ ដល់ក្រុមគ្រួសាររបស់លោក អ៊ុន សិទ្ធា ។ ម្យ៉ាងវិញទៀត អ្នកគាំទ្រ និង មិត្តសិល្បករក៏រន្ធត់ចិត្តណាស់ដែរ ក្រោយដឹងថាតារាប្រុសរូបនេះទើបតែបាត់បង់ម្តាយជាទីស្រឡាញ់កាលពីឆ្នាំ ២០១៩ កន្លងទៅ ហើយឥលូវមកត្រូវបាត់បង់បងប្រុសម្នាក់ទៀតនោះ ។ ក្រោយពីបងប្រុសបានលាចាកលោក ១ ថ្ងៃហើយ លោក អ៊ុន សិទ្ធា បានបង្ហោះសារមួយឃ្លាយ៉ាងកម្សត់ ធ្វើឲ្យអ្នកអានហើយក្តុកក្តួលទប់ទឹកភ្នែកមិនបាននោះទេ ដោយលោកបានរៀបរាប់ថា «បងផុតទុក្ខហើយ បងលេងលំបាកហើយ បងលេងឈឺចុកចាប់អីទៀតហើយ ហើយបងក៏បានទៅជួបម៉ែនៅឯឋានសួគ៌ហើយ» ។ ប្រិយមិត្ត និង មហាជនអ្នកលេងបណ្តាញសង្គមជាច្រើនក្រោយឃើញសារបែបនេះហាក់អាណិតអាសូរ និង យល់អារម្មណ៍នៃការបាត់បង់មនុស្សជាទីស្រឡាញ់ផ្ទួនៗគ្នា ៕
Read Moreនៅពេលនេះ.ស.ម.ត្ថ.កិ.ច្ច.បានធ្វេីការ.ឃា.ត់ខ្លួនឃា.ត.ករដែលបានស.ម្លា. ប់ នារីរូបស្រស់ នៅប៉ោយប៉ែតបានហើយ…
ស្ថិតនៅក្នុង.ក.រ.ណី.មួយនេះដ៏ដែរក៏បានអោយកាន់តែដឹងកាន់តែច្បាស់ហេីយនៅថ្ងៃនេះ។នៅក្នុងព៏តមានបានបញ្ជាក់ថានៅក្នុង.ក.រ.ណី.ដែលកំពុងតែកក្រេីកនៅក្នុងក្រុងប៉ោយប៉ែតស្ថិតនៅក្នុងទីរួមខេត្តបន្ទាយមានជ័យបានអោយដឹងថា.ក.រ.ណី.ប៉ុន.ប៉ង.ធ្វេី.ឃា.ត.នឹង.ចា.ប់.រំ.លោ.ភ.ស្ត្.រីម្នាក់អោយ.បា.ត់.ប.ង់.ជី.វិ.ត.ដែលធ្វេីអោយមានការឆោឡោនឹងចោមរោមមេីលដែលសឹងតែ.ក.រ.ណី.នេះបានកេីតឡេីងដោយពុំមានអ្នកណាដឹងរហូតទាល់តែដល់ព្រឹកឡេីងសោះ។ក៏បុ៉ន្តែនៅក្នុងងពេលនេះបានអោយដឹងថា.ក្រុម.ស្.ន.ង.ការ.ន.គ.រ.បា.ល.នៃ.ក្រុងប៉ោយប៉ែតបានធ្វេីការសិក្សារស្រាវជ្រាវនឹងវែក.មុ.ខ.នៅ.ជ.ន.ដៃ.ដ.ល់.ហេីយដែលបានធ្វេី.ឃា.ត.នា.រី.ម្នាក់នេះនឹង.រំ.លោ.ភ.នាងផងដែរ។ ដែលទីតាំងដែលបាន.ចា.ប់.បានបានអោយដឹងថាបុរសម្នាក់នេះស្ថិតនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងក្រុងប៉ោយប៉ែតដែលទីតាំងក៏ស្ថិតនៅជិតនឹងមន្ទីរពេទ្យនគររាជដែរតែនៅពេល.កេី.ត.ហេ.តុ.រួចបុគ្គលម្នាក់នេះក៏បានធ្វេីការចាកចេញនឹងរត់.គេ.ច.ទៅខេត្តសៀមរាបដេីម្បី.គេ.ច.ខ្.លួន។តែដោយសារតែនៅក្នុងការសហការវៀងក្រុមប៉ូ.លី.ស.ន.គ.របា.ល.នឹងកម្លាំង.ក.ង.រា.ជ.អា.វុ.ធ.ហ.ត្.ថ.ក៏.បានធ្វេីការ.ចា.ប់.បាននៅព្រឹកល្ងាចថ្ងៃទី4ម្សិលមុិញនេះឯង។ដែលនៅក្នុងនោះដែរក៏មានការយល់ច្រឡំដែរដោយមានព៏តមានបាននិយាយពីមូលហេតុថាស្ត្រីដែលត្រូវគេធ្វេី.ឃា.ត.នេះគឺត្រូវបានជ.ន.ជា.តិ.ចិ.នស.ម្លា.ប់.ក៏ប៉ុន្តែយោងទៅតាមការ.ចា.ប់.បាននឹងសួរសម្លេីយនាពេលម្សិលមុិញនេះគឺជា.ជ.ន.ជា.តិ.ខ្មែរទេមិនមែនចិនទេ។ គួរំលឹកផងដែរថា ក រណី ឃា ត ក .ម្ម លើនារីវ័ យ ជាងម្ភៃឆ្នាំម្នាក់ ដោយត្រូវបានគេ អា រ. ក ស ម្លា . ប់ នៅបន្ទ ប់ជួ លលេខ៥ នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០២ ខែមីនាឆ្នាំ២០២១ ស្ថិ ត ក្នុង ភូមិក្បា ល ស្ពា ន១សង្កាត់ និងក្រុង ប៉ោ យ ប៉ែត ខេត្តបន្ទាយមានជ័យ។ស ព នា រីរ ង គ្រោះ ឈ្មោះ ហួ ន ស្រី អាយុ២៣ឆ្នាំ ជាបុ គ្គ លិ ក កាស៊ីណូរ ស់នៅភូមិសាមគ្គី មាន ជ័ យ សង្កាត់ក្រុងប៉ោយប៉ែត។ប្រភព ពីស ម ត្ថ កិ ច្ចមូ លដ្ឋា ន បានឲ្យដឹងថាករណី ដែលនា រី រ ង គ្រោះ ស្លា ប់នេះ គឺគា ត់ បានជួ លប ន្ទ ប់ស្នា ក់នៅជាមួ យមិ ត្តភ ក្តិ ហើយមុនកើតហេ តុ…
Read More