កប់ណាស់! គ្រាន់តែស្រោមដៃពេជ្រ ដែល អ្នកឧកញ៉ា អ៊ាន សៀវម៉ី កំពុងពាក់ មានតម្លៃរហូតដល់ទៅខ្ទង់…

កំពូលអ្នកលក់អនឡាញដ៏ល្បីឈ្មោះ គឺអ្នកនាង អ៊ាន សៀវម៉ី ដែលទើបតែទទួលបានងារជាឧកញ៉ា ក្រៅពីមានរូបសម្រស់ស្រស់ស្អាត មានទ្រព្យសម្បត្តិច្រើនហូរហៀរ អ្នកឧកញ៉ា អ៊ាន សៀវម៉ី ក៏មាននៅចិត្តមេត្តា ចិត្តធម៌ តែងតែបង្ហាញនៅសកម្មភាពជួយដល់ជនទីទាល់ក្រនៅតាមកន្លែងនាៗជាច្រើន ធ្វើឲ្យ អ្នកឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានមហាជនសរសើរ និងគោរពស្រលាញ់ផងដែរ។

ដោយលែកនៅថ្ងៃនេះផងដែរ ហ្វេសបុកផេចឈ្មោះ Bophakun Jewelry & Watch – បុប្ផាគន្ធ បានធ្វើការបង្ហោះសារបង្ហាញនៅតម្លៃពិតនៃ ស្រោមដៃពេជ្រ របស់អ្នកឧកញ៉ា អ៊ាន សៀវម៉ី គឺមានតម្លៃរហូតដល់ទៅ 77456 ដុល្លារ ដោយក្នុងនោះផេចនេះបានរៀបរាប់ថា: 🙏 ជាថ្មីម្តងទៀតហាងមាសពេជ្រ

បុប្ផាគន្ធ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ឧកញ៉ា អ៊ាន សុីវមុី ដែលតែងតែផ្តល់សេចក្តីទុកចិត្ត ជឿរជាក់ និងគាំទ្រហាងមាសពេជ្រ បុប្ផាគន្ធ រហូតមក ។សូមជូនពរបង ស្រី អោយមានសំរស់កាន់តែស្អាត ជាពិសេសទទួលបានការគាំទ្រកាន់តែច្រើន។

Related posts

Leave a Comment