ពូជខ្មែរពូកែណាស់! សិទ្ធិការ្យ ស្ត្រីខ្មែរដំបូងគត់បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា West Point អាមេរិក.. (មានវីដេអូ)

ភ្នំពេញ៖ ធ្វើទាហានមិនមែនជាកិច្ចការងាយដូចបកចេកឡើយ។ វាទា មទារឲ្យមានការហ្វឹកហ្វឺន និងត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗនៅទូទាំងប្រទេស។ តាំងពីវ័យជំទង់ នៅពេលមៀច សិទ្ធិការ្យ ជេស៊ីការ្យ ឈានជើងចូលសាលាបណ្ឌិត្យសភាយោធាអាមេរិក West Point ដែលឃ្លាតឆ្ងាយពីភាពកក់ក្ដៅរបស់ក្រុមគ្រួសារ អ្នកស្រីបានឲ្យដឹងថា ខ្លួនពិតជាចង់បោះបង់ការសិក្សាចោលកណ្ដាលទី។

ប៉ុន្ដែអ្វីដែលជំរុញចិត្ដឲ្យបន្ដពុះពាររហូតទទួលបានជោគជ័យនោះ គឺទង់ជាតិនៅលើស្មានេះឯង។ ជាការពិតណាស់ សិទ្ធិការ្យ ជាកូនស្រីតែមួយគត់ជាមួយប្អូនប្រុសម្នាក់ទៀត ក្នុងគ្រួសារដែលឪពុកជាមន្ដ្រីរាជការ និងម្ដាយជាអ្នកជំនួញ ព្រមទាំងស្ដ្រីមេផ្ទះ បានប្រាប់ថា៖ «តាមចាំ ខ្ញុំខលប្រាប់ម៉ាក់ខ្ញុំថា ខ្ញុំឈប់ហើយលើសពី ៦ ដងអំឡុងពេលសិក្សា»។

អ្នកស្រីបន្ដថា៖ «មែនហើយ ខ្ញុំមិនបានបោះបង់ទេ។ ប៉ុន្ដែខ្ញុំពិតជាគិតចង់ឈប់មែនពេលជួបការលំបាកខ្លាំងពេក។ អ្វីដែលបន្ដជំរុញចិត្ដខ្ញុំឆ្ពោះទៅមុខគឺថា ខ្ញុំបានពាក់រូបភាពទង់ជាតិខ្មែរនៅលើស្មា ដែលមិនត្រឹមតែតំណាងឲ្យខ្លួនឯង ឬត្រកូល មៀច ប៉ុណ្ណោះទេ ប៉ុន្ដែជាតិមាតុភូមិលើឆាកអន្ដរជាតិផងដែរ»។

មិនត្រឹមតែស្ដ្រីរូបនេះទេ ដែលត្អូញត្អែរ សិស្សនាយទានទាំងស្រី ទាំងប្រុសដទៃទៀតក៏មានបំណងចង់បោះបង់ចោលកណ្ដាលទីផងដែរ។ សិទ្ធិការ្យ បានបញ្ជាក់ថា៖ «ខ្ញុំអាចបង់បោះឲ្យខ្លួនឯងបរាជ័យតែខ្ញុំមិនអាចឲ្យប្រទេសខ្ញុំបរាជ័យឡើយ។ ភាពបរាជ័យរបស់ខ្ញុំប្រាកដជាលើសពីបញ្ហាផ្ទាល់ខ្លួនខ្ញុំ ដូច្នេះខ្ញុំនៅតែខំបន្ដទៅមុខជានិច្ច»។

សិទ្ធិការ្យ បន្ដថា៖ «វាមានរយៈពេលជាង ១០ ឆ្នាំ ដែលខ្ញុំបានដាក់ពាក្យសិក្សា។ ដូច្នេះព័ត៌មាននេះទំនងជាមានការប្រែប្រួលខ្លះ តែមូលដ្ឋានស្នូលនៅតែដដែល»។ បេក្ខជននឹងបន្ដធ្វើតេស្ដជំនាញអាន សរសេរ និងគណិតវិទ្យា តេស្ដភាសាស្ដង់ដា និងទីបំផុតវាយតម្លៃសមត្ថភាពកាយសម្បទា។ អ្នកស្រីនិយាយថា ពេលឆ្លងផុតវគ្គទាំងនេះបេក្ខជនសក្ដានុពលនឹងបន្ដវគ្គសម្ភាសច្រើនដំណាក់កាលរហូតទទួលបានការជ្រើសតាំងពីរដ្ឋមន្ដ្រីការពារជាតិ។

ប៉ុន្ដែសេចក្ដីសម្រេចចុងក្រោយ គឺជាការសម្រេចចិត្ដរបស់សាលាយោធា West Point ទោះបេក្ខជននោះជាជនជាតិអាមេរិកយ៉ាងណាក៏ដោយ។ ការលើកទឹកចិត្ដដល់យុវជនជំនាន់ក្រោយ សិទ្ធិការ្យ បានចែករំលែកបទពិសោធដល់សិស្សប្អូនដែលមានបំណងសម្រេចគោលដៅដោយត្រូវមានការព្យាយាម ការប្ដេជ្ញាចិត្ដ និងការតស៊ូជាជាងដុងពីកំណើត និងឆ្លាតវៃ។

អ្នកស្រីបន្ថែមថា៖ «ការបរាជ័យ គឺជាការអភិវឌ្ឍខ្លួនតាមធម្មជាតិ។ បន្ដដំណើរឆ្ពោះទៅមុខ និងខិតខំពុះពារអស់ពីចិត្ដ ដើម្បីសម្រេចគោលដៅ ហើយខ្ញុំយល់ថា ប្អូនៗនឹងទទួលជោគជ័យ»។ អ្នកស្រីលើកទឹកចិត្ដឲ្យយុវជនចូលបម្រើកងទ័ពតាមបំណងប្រាថ្នា ពីព្រោះវាជាមុខវិទ្យាដ៏ល្អសម្រាប់យុវវ័យ និងជាទីបំផុតនៃការចេញដំណើរជីវិត៕

Related posts

Leave a Comment