ពិតជាប្រពៃណាស់!ខែភ្ជុំចង្ហាន់ពោរពាសពេក មិនចង់ខ្ជះខ្ជាយ ព្រះសង្ឃគង់នៅវត្ត​បទុម​វ​តី នាំយកចង្ហាន់ចែកជូនអ្នកជំងឺនៅពេទ្យគន្ធបុប្ផាទី​២

រដូវភ្ជុំបិណ្ឌបានឈានចូលមកដល់ បងប្អូនប្រជាពលរដ្ឋតែងនាំចង្ហាន់យកទៅប្រគេនព្រះសង្ឃតាមទីវត្តអារាមជិតឆ្ងាយ។ សង្កេតឃើញថាចាប់ពីបិណ្ឌ១ មកដល់បិណ្ឌ៧នេះ ប្រជាជនខ្មែរជាច្រើនរូបបានប្រណិបត្តិយ៉ាងខ្ជាប់ខ្ជួននៅពិធីកាន់បិណ្ឌ ដោយវត្តមួយចំនួនដែលមានទីតាំងនៅក្នុងក្រុងគឺមានចង្ហាន់យ៉ាងហូរហៀ ដោយឡែកវត្តមួយចំនួនដែលស្ថិតនៅឯខេត្តឆ្ងាយៗ និងតំបន់ដាច់ស្រយាលគឺហាក់មានតិចតួចទៅតាមតំបន់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងន័យ​កុំឲ្យមានខ្ជះខ្ជាយចំណីអាហារដ៏ច្រើនលើសលប់ ដែលទទួលបានពីញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយព្រះសង្ឃ​គង់​នៅ​វត្តបុទុមវតី​ បានដឹកនាំព្រះសង្ឃក្នុងវត្តចុះចែកអាហារជូនដល់អ្នកជំងឺ​នៅមន្ទីរពេទ្យគន្ធបុប្ផា​ទី​២​ក្បែរព្រះបរមរាជវាំង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២០។

 

ប្រភព: កម្ពុជាថី្ម

Uncategorized

Related posts

Leave a Comment