ពិតជាឧកញ៉ាចិត្តធម៌មែន! ក្រោយដឹងថា អតីតកំពូលអ្នកប្រដាល់ អេ ភូថង ជួបទុក្ខធំ ដោយម្តាយទើបស្លាប់នោះ ឧកញ៉ា ស្រី ចាន់ថន បានចូលរួមថវិកា ក្នុងពិធីបុណ្យសព នូវទឹកប្រាក់រហូតដល់ទៅ…


បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ស្រី ចាន់ថន នោះ។ លោកមិនត្រឹមតែជោគជ័យខ្លាំងនៅមុខជំនួញខ្លាំងប៉ុណ្ណោះទេ ថែមទាំងមានចិត្តមេត្តាធម៌ជួយអ្នកដទៃ មិនដែលដាច់ឡើយ។

ជាក់ស្តែង ក្រោយដឹងថា អតីតកំពូលអ្នកប្រដាល់ គុនខ្មែរ អេ ភូថង ជួបទុក្ខធំ ដោយម្តាយទើបស្លាប់ ចង់ធ្វើបុណ្យ៧ថ្ងៃម្តាយ តែគ្មានលុយ ហើយត្រូវជំពាក់លុយគេជិត 3000$ទៀត ដោយសារចំណាយលើពិធីបុណ្យសពម្តាយ នោះ ឧកញ៉ា ស្រី ចាន់ថន មិនមើលនឹងភ្នែកឡើយ ដោយបានចូលរួមថវិកា ក្នុងពិធីបុណ្យសព ម្តាយលោក អេ ភូថង ដល់ទៅ ២០០ ដុល្លារ ឯណោះ។

ក្នុងនោះ បើយោងតាមរយៈ “ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ” បានប្រាប់បន្ថែមថា ៖ “ដល់ផ្ទះមិញ​ ម៉ោង​ 12:30 យប់​ សំរាប់ការងារមនុស្សធម៍​ នាំយកថវិកា 200$ របស់លោក​ឧកញ៉ា ចិត្តធម៌ ស្រី​ ចាន់ថន​ ចូលរួមរំលែកទុក្ខគ្រួសារកីឡាករ​ អេ​ ភូថង​ ដែលកំពុងមានទុក្ខធ្ងន់​ ត្រូវបានបាត់ម្ដាយបង្កេីតជាទីស្រលាញ់​ ដោយគ្មានថ្ងៃវិលវិញឡេីយ​។

ខ្ញុំបាទ​ និងក្រុមគ្រួសារកីឡាករ​ អេ​ ភូថង​ សូមគោរពជូនពរ​ លោកឧកញ៉ា​ ព្រមទាំងក្រុមគ្រួសារ​ ជួបតែសេចក្ដីសុខ​ រកសុីមានបាន​ ជោគជ័យគ្រប់ការងារភារកិច្ច​ និងជួបតែសំណាង សុខភាពល្អ​ សំណាងល្អ​ ពេញមួយជីវិត​”៕

Related posts

Leave a Comment