ទីបំផុត! បុរសដែលមើលងាយខ្មែរ និងប្រាសាទអង្គរវត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ មានអីជូនពរគាត់ទេបងប្អូន…. (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីម្សិលមិញ ប្រជាពលរដ្ឋខ្មែរ បានធ្វើការរិះគន់កប់ៗមាត់ ចំពោះបុរសម្នាក់ ដែលបានចេញវីដេអូនិយាយថា “ប្រាសាទអង្គរវត្តមិនមែនរបស់ខ្មែរទេ ឈប់ផុស ឈប់ស៊ែរលើកឡើងបែបនឹងទៀតទៅ” ដែលមួយមាត់នេះបានធ្វើឲ្យបេះដូងកូនខ្មែរគ្រប់រូប ពិតជាក្តៅក្រហាយ និងចង់ឃើញសមត្ថកិច្ចមានវិធានការលើបុរសនេះភ្លាមៗតែម្តង។

ក្នុងនោះ លោក ផែន វណ្ណះ ក៏បានចូលមកប្រតិកម្មខ្លាំងៗថា: ស្គាល់​ហេីយយុវជនដែលផុសវីដេអូ​ថាប្រសាទអង្គវត្តមិនមែនជារបស់ខ្មែរនោះ មានឈ្មោះ​ ញ៉ែល​ ភារី​ នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។ សូមសមត្ថកិច្ច​ហៅមកវាស់កម្ពស់ផង 🙏🙏។

ជាក់ស្តែងរំលងបានប៉ុន្មានម៉ោងមក នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បុរសខាងលើ ដែលបានមើលងាយប្រជាពលរដ្ឋខ្មែរ និងប្រាសាទអង្គរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ នេះបើយោងតាមហ្វេសបុករបស់លោក ផែន វណ្ណះ បានរៀបរាប់ថា: លោកឧត្ដមសេនីយ៍​ទោ​ បែន​ រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានអោយដឹងថា​ កម្លាំង​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ បានឃាត់ខ្លួន​ឈ្មោះ​ ញ៉ែល​ ធារី​ណា​ រួច​ហើយ​ ។ ពេល​នេះ​ សមត្ថកិច្ច​កំពុង​សាកសួរដេីម្បី​ចាត់ការ​តាម​និតិវិធី​ ។

គួរបញ្ជាក់ថា​ យុវជន​រូបនេះ​ បានថតវីដេអូបង្ហោះ​ដោយ​និយាយ​ថា​ អង្គរវត្ត​មិនមែន​ជា​របស់​កម្ពុជា​ទេ​ ។ ការនិយាយ​បែបនេះ​ បង្ករអោយ​ប្រជាពលរដ្ឋ​កម្ពុជា​ ប្រតិកម្ម​ទូទាំង​ប្រទេស​តែម្ដង​ និងបានសំណូមពរ​អោយ​សមត្ថកិច្ច​ចាត់ការ​យុវជន​រូបនេះ​តាមច្បាប់​ដោយមិនត្រូវលេីកលែងឡេីយ​ ។


Related posts

Leave a Comment