កប់ខ្លាំង! ស្ងាត់ៗ អ្នកឧកញ៉ា អ៊ាន សៀវម៉ី បង្ហាញរថយន្តទំនើបម៉ាក Lamborghini Sport ឯតម្លៃវិញខ្ពស់រហូតដល់ទៅខ្ទង់…

កំពូលអ្នកលក់អនឡាញដ៏ល្បីឈ្មោះ គឺអ្នកនាង អ៊ាន សៀវម៉ី ដែលទើបតែទទួលបានងារជាឧកញ៉ា ក្រៅពីមានរូបសម្រស់ស្រស់ស្អាត មានទ្រព្យសម្បត្តិច្រើនហូរហៀរ អ្នកឧកញ៉ា អ៊ាន សៀវម៉ី ក៏មាននៅចិត្តមេត្តា ចិត្តធម៌ តែងតែបង្ហាញនៅសកម្មភាពជួយដល់ជនទីទាល់ក្រនៅតាមកន្លែងនាៗជាច្រើន ធ្វើឲ្យ អ្នកឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានមហាជនសរសើរ និងគោរពស្រលាញ់ផងដែរ។

ដោយលែកកាលពីប៉ុន្មានថ្ងៃមុននេះ អ្នកឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហាញនៅរថយន្តសេរីលំដាប់ខ្ពស់ ដែលមានតម្លៃខ្ទង់សែនដុល្លា ហើយនោះគឺជារថយន្តដែលមានឈ្មោះថា Lamborghini Sport ដោយអ្នកឧកញ៉ា អ៊ាន សៀវម៉ី បានជ្រើសយកពណ៌លឿងផងដែរ។ ក្រោយឃើញបែបនេះមហាជនជាច្រើនបានលាន់មាត់សរសើរនៅជីវិតរស់នៅដ៏ហាយសូរបស់អ្នកឧកញ៉ា អ៊ាន សៀវម៉ី ដែលមានអ្វីៗគ្រប់យ៉ាង គួរឲ្យឲ្យច្រណែនណាស់៕

Related posts

Leave a Comment