ក្រោយពីត្រូវអតីតស្វាមីទម្លាយលិខិត និងរឿងរ៉ាវគ្មានសល់! ពេលនេះ ទូច ស្រីល័ក្ខ បានបោះសម្តីប្រតិកម្មតបវិញ ដោយលើកឡើងថាអោយអតីតប្តីរបស់ខ្លួនថា….

នៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់តារាចម្រៀង និងជាតារាសម្តែង ទូច ស្រីល័ក្ខ បានបង្ហោះសារតបទៅអតីតស្វាមីរបស់ខ្លួនដែលជាជនជាតិបរទេសថា: ត្រូវចាំថាការសរសេរបង្ហេាះជាសារវាជាបទដែរបរិហារកេ រ្ត៍ជាសាធារណៈយ៉ាងច្បាស់តាមប្រព័ន្ធផ្សព្វផ្សាយ 🇰🇭🇰🇭

ដេាយរូបខ្ញុំមិនដែរតបតរតែលេាកនៅតែបន្តរធ្វេីបាបរូបខ្ញុំស្ទឺរស្លា ប់ទាំងរស់ 😔ទឹកភ្នែកខ្ញុំស្រក់ព្រេាះតែរូបខ្ញុំមិននឹកស្មានថាចិត្តប្រុសសាហាវដល់ថ្នាក់នឹងរៀបគំរេាងក្ប ត់ខ្ញុំដែរជាប្រពន្ធធ្វេីកូននឹងខ្ញុំស្រែកទ្រហេារ យំដេាយស្នារដៃប្តី🍼🍼 ប្តីក្បត់បំពា នហ៊ានក្រាបក្បាលផ្ទឹមការជាមួយស្រីថ្មី ភ្លេចហេីយរឺប្តីថាខ្លួនមិនទាន់លែងលេះ 🇰🇭🇰🇭🙏😔 ទុកអេាយច្បាប់ជាអ្នកធ្វេីការចុះ🇰🇭យុត្តិធម៌មានសំរាប់ស្រ្តីខ្មែរដូចជាខ្ញុំ🙏🇰🇭🇰🇭។

គួររំលឹកថា គួររំលឹកថាចំណងស្នេហាប្តីប្រពន្ធរបស់ ទូច ស្រីលក្ខណ៍ និងស្វាមីជាជនបរទេស បានបែកបាក់គ្នាកាលពី ២ ឆ្នាំមកហើយ ដោយមិនបានបញ្ជាក់អំពីមូលហេតុអ្វីអោយពិតប្រាកដឡើយ ហើយក៏បានបន្សល់នៅកូនប្រុសម្នាក់ផងដែរ ក្នុងនោះអ្នកនាងទូច ស្រីលក្ខណ៍ តែងតែបង្ហោះសារបង្ហាញនៅភាពរឹងមុំានឹងការតស៊ូរបស់អ្នកនាងក្នុងនាមជាស្ត្រីមេម៉ាយផងដែរ ស្រាប់តែក្រោយមកប៉ុន្មានថ្ងៃ ស្រាប់តែខាងប្តីរបស់អ្នកនាងបង្ហោះលិខិតបដិសេធថាគ្រប់យ៉ាងគឺជាប្រឌិតរបស់អតីតប្រពន្ធរបស់ខ្លួនទៅវិញ ថែមទាំងបានទម្លា យរឿងរ៉ាវជាច្រើនផងដែរ ដោយមានន័យថា:

លិខិតបំភ្លឺចំពោះការចោទប្រកាន់ពី ទូច ស្រីលក្ខណ៍ នេះជាការឆ្លើយតបរបស់ខ្ញុំ ចំពោះការចោទប្រកាន់ដែលអតីតភរិយាខ្ញុំ ទូច ស្រីលក្ខណ៍ លក្ខិណា យ៉ម តែងតែបំភ្លឺលើប ណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទូទៅ។ អ្នកនិយាយថា ខ្ញុំបានចាកចេញពីអ្នក ហើយបោកប្រាស់អ្នក ដោយសារមានស្រីថ្មី។ មិនពិតទេ! អ្នកបានបញ្ចប់ទំនាក់

ទំនងជាមួយខ្ញុំ នៅខែសីហា ឆ្នាំ២០១៩ ជាងមួយឆ្នាំកន្លងមក ហើយបានបណ្ដេញខ្ញុំចេញពីផ្ទះទៀត មែនទេ? បន្ថែមលើនេះ អ្នកបានផ្សព្វផ្សាយជាសាធារណៈ បង្ហាញមុខគូស្នេហ៍ថ្មីរបស់អ្នក នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ទង្វើមិនគប្បីមួយ កាលខែមករាឆ្នាំនេះ អ្នកក៏នាំមិត្តប្រុសថ្មីរបស់អ្នក ទៅផ្ទះដែលខ្ញុំបានទិញ ហើយ

នោះជាផ្ទះដែលយើង ធ្លាប់បានរស់នៅជាមួយគ្នាទៀត។ បន្ទាប់ពីអ្នកមានមិត្តប្រុសថ្មី ខ្ញុំក៏បានចាប់ផ្តើមទំនាក់ទំនងថ្មីដែរ នៅក្នុងខែមីនា (ឆ្នាំ២០២០ មានន័យថា ស្រីលក្ខណ៍ មានមិត្តប្រុសថ្មីមុន)។ បន្ទាប់មក ក៏អ្នកចាប់ផ្តើមវាយប្រហារខ្ញុំនៅទីសាធារណៈ ដោយគ្មានហេតុផល ដែលថាខ្ញុំមានស្រីថ្មី ចោលអ្នកទៅវិញ។ អ្នកនិយាយទៀតថា ខ្ញុំបោះបង់ចោលអ្នក

និងកូនប្រុសរបស់ខ្ញុំ ទៅរស់នៅជាមួយក្មេងស្រីផ្សេងទៀត។ នេះក៏ជាការកុហក ដែរ។ បន្ទាប់ពីយើងបែកគ្នា យើងសុទ្ធតែចែកគ្នាមើលកូន ដោយផ្លាស់ប្តូរគ្នា អស់រយៈពេល ៦ខែដូចៗគ្នា។ ប៉ុន្តែថ្ងៃក្រោយទៀត បន្ទាប់ពីអ្នកដឹងថា ខ្ញុំក៏កំពុងមានគូសង្សារថ្មីដែរ អ្នកក៏លែងឱ្យកូនយើងមកជួបខ្ញុំ ដូចដែលបានព្រមព្រៀងគ្នា កាលខ្ញុំយក កូនយើងឱ្យអ្នកវិញ (កាលមុនស្រីលក្ខណ៍ សន្យាថានឹងឱ្យកូនជួបខ្ញុំម្ដងម្នាក់)។

អ្នកបាននិយាយថា គាត់មិនអាចមកជួបខ្ញុំ បានទេ ព្រោះគាត់ឈឺដោយសារតែវីរុសកូរ៉ូណា ប៉ុន្តែតាមពិត គឺអ្នកមានបំណងមិនឱ្យគាត់មកជួបខ្ញុំ។ អ្នកគំរាមថានឹងទូរសព្ទទៅប៉ូលីស ប្រសិនបើខ្ញុំមកផ្ទះរបស់យើងដើម្បីជួបគាត់ ហើយអ្នកបានចោទប្រកាន់ខ្ញុំថា បាន ព្យាយាមចាប់ជម្រិតគាត់ ពេលដែលខ្ញុំនិយាយជាមួយគាត់ អំឡុងពេលដែលគាត់កំពុងលេងនៅតាមផ្លូវ។

ប្រការនេះ ធ្វើឱ្យ ខ្ញុំត្រូវតែសុំអាជ្ញាធរនៅសង្កាត់ ដើម្បីជួយឱ្យខ្ញុំបានឃើញមុខកូន ប៉ុន្តែអ្នកមិនបង្ហាញមុខកូនឱ្យខ្ញុំបានឃើញឡើយ។ អ្នកគ្រាន់តែឱ្យខ្ញុំបានឃើញមុខគាត់ពីចម្ងាយ ប្រៀបបីដូចជាឆ្កែមួយក្បាលនៅតាមផ្លូវ ស្ថិតនៅក្រៅរបងផ្ទះ ដែលខ្ញុំទិញ សម្រាប់គ្រួសារយើង។ អ្នកនិយាយថា ខ្ញុំមិនដែលបានផ្តល់ប្រាក់ឱ្យអ្នក សូម្បីតែទិញទឹកដោះគោ សម្រាប់កូនប្រុសរបស់យើង។ នេះក៏ជាការ កុហកដែរ។ អ្នករស់នៅក្នុងផ្ទះដែលខ្ញុំបានទិញសម្រាប់គ្រួសាររបស់យើង។

អ្នកបើកឡានដែលខ្ញុំបានទិញសម្រាប់គ្រួសារ របស់យើង។ លើសពីនេះទៅទៀត អ្នកបានចូលទៅដកលុយ ក្នុងគណនីធនាគាររួមគ្នារបស់យើង ហើយខ្ញុំបានផ្ញើប្រាក់ទៅ អ្នកនៅពេលអ្នកស្នើសុំ។ ខ្ញុំបានព្យាយាមពិភាក្សាជាមួយអ្នក និងឯកភាពតាមសំណើ សុំលែងលះរបស់អ្នក តាំងពីយើងបែកគ្នា ប៉ុន្តែតាំងពីខែឧស ភាមក អ្នកមិនដែលមកជួបខ្ញុំឡើយ។

អ្នកមានការព្រួយបារម្ភខ្លាំងណាស់ ក្នុងការថែរក្សាកេរ្តិ៍ឈ្មោះរបស់អ្នក នៅក្នុងបណ្ដាញសង្គម ដោយដើរតួធ្វើជាជនរង គ្រោះ ជាមួយប្ដីអាក្រក់ និងក្លាយជាម្ដាយមេម៉ាយ ដែលកំពុងតស៊ូម្នាក់ឯង។ អ្នកសុខចិត្តកុហកកូនប្រុសរបស់យើង ហើយ ប្រាប់គាត់ថា ឪពុករបស់គាត់បានចាកចេញពីគាត់ និងគ្រួសារ។ តើវាទៅជាបែបណា

ពេលដែលម្ដាយមួយរូប ព្យាយាមបំបែកបំបាក់កូន ចេញពីឪពុកបង្កើតដែលស្រឡាញ់កូនអស់ពីពោះ បែរជាម្ដាយនោះប្រាប់កូនថា ឪពុកលែងស្រឡាញ់កូនទៀតហើយនោះ? តើសកម្មភាពរបស់អ្នក គ្រាន់តែបំភ្លៃឡើងលើប ណ្ដាញសង្គម ដើម្បីកេរ្តិ៍ឈ្មោះខ្លួនឯងឬ? ខ្ញុំហ៊ានប្រឈមមុខជាមួយអ្នក ហើយសូមអ្នកបង្ហាញភស្តុងតាំង នូវអ្វីដែលអ្នកចោទប្រកាន់ខ្ញុំកន្លងមក។ ខ្ញុំអាចផ្តល់ឯក សារនានា និងអះអាងអ្វីដែលខ្ញុំបានសរសេរ ហើយខ្ញុំមានឆន្ទៈក្នុងការចែករំលែកភព ជាមួយប្រព័ន្ធផ្សព្វផ្សាយ ដែល ចាប់អារម្មណ៍ក្នុងការផ្សាយ ពីការពិតនៃរឿងនេះផងដែរ៕

Related posts

Leave a Comment