អបអរសាទរ! នៅថ្ងៃនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជា ទូតសុចន្ទៈ ផ្លូវការរបស់ក្រុមហ៊ុនអភិវឌ្ឍ​ចលនទ្រព្យ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា

កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា ដែលទទួលបានគោរពស្រលាញ់ សំណាក់មហាជនទូទាំងប្រទេស ដោយសារតែទឹកដមសំលេង ដ៏ពិរោះរណ្តំរបស់អ្នកនាង ពិតជាធ្វើឲ្យអ្នកគាំទ្រ ស្រលាញ់គ្នា។


នៅថ្ងៃនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជា ទូតសុចន្ទៈផ្លូវការរបស់ក្រុមហ៊ុនអភិវឌ្ឍ​ចលនទ្រព្យ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះសារថា “ថ្ងៃនេះ​នាងខ្ញុំ ពិតជាមានកិត្តិយសដែលត្រូវ​បានជ្រើសរើស​ជាទូតសុចន្ទៈផ្លូវការរបស់ក្រុមហ៊ុនអភិវឌ្ឍ​ចលនទ្រព្យ ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ​សូម​បងប្អូន​ទាំងអស់​គ្នា​បន្តតាមដានសកម្មភាព និងការពាំនាំនូវអ្វីដែលថ្មីៗប្លែកៗជាមួយនាងខ្ញុំបន្តទៀត!​”។

បងប្អូនជាច្រើន ពិតជាមានការសាទរ ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ របស់អ្នកនាង​យ៉ាងច្រើនផងដែរ៕

Related posts

Leave a Comment