ដាក់ថ្ងៃទៅលេងឲ្យហើយទៅ! សួនច្បារមុខប្រាសាទ រំលេចដោយបៃតងខ្ចីស្អាតបំផុត

តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ea Darith បានបង្ហាញរូបភាពពីរសន្លឹក បង្ហាញពីទិដ្ឋភាពដ៏ស្រស់បំព្រងនៅមុខប្រាសាទអង្គរវត្តបានធ្វើឱ្យមហាជនមានក្ដីរំភើប និង រីករាយជាខ្លាំង ដែលប្រាសាទដ៏អច្ឆរិយរបស់កម្ពុជា កាន់តែមានភាពស្រស់ស្អាតថែមមួយកម្រិតទៀត មានបរិស្ថានស្អាតគួរជាទីមនោរម្យក្រៃលែង ។ បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ជាខ្លាំងលើការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរឱ្យកាន់តែស្អាត ដោយនៅក្នុងនោះតូបលក់ដូរ និង សំណង់ទាំងឡាយនៅមុខប្រាសាទ ត្រូវបានរុះរើចេញទាំងអស់ ហើយប្រែក្លាយជាសួនច្បារ និងមានរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពឱ្យបៃតងខ្ចីជាប្រចាំតែម្ដង

ប្រាសាទអង្គរវត្តបានប្រែមុខមាត់ថ្មី មានដាំដើមឈើ ក្រាលការ៉ូឡា ធ្វើសួនច្បារបៃតងខ្ចី រំលេចនៅមុខប្រាសាទបង្កើនសម្រស់ឱ្យកាន់តែទាក់ទាញទ្វេឡើងសម្រាប់ទេសចរជាតិ និងអន្តរជាតិ ។

Related posts

Leave a Comment