សុំម្នាក់មួយមាត់មក! ចៅប្រុសពេញវ័យ វា យយាយបង្កើតរបស់ខ្លួន អោយគេងនឹងដី ដើម្បីយកលុយ និង…

យោងតាមហ្វេសបុកផេចសារព័ត៌មាន JTV News បានឲ្យដឹងថា: នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចខ្នងប្រឡាយស្នាយទោល ស្ថិតនៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ កម្លាំងកងរាជអាវុធហត្ថស្រុកបាកាន ខេត្តពោធិ៍សាត់

សហការជាមួយកម្លាំងនគរបាលស្រុក ក្រោមការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានឃា ត់ខ្លួនបុរសម្នាក់ ដែលបានប្រើហិ ង្សាវា យទៅលើយាយបង្កើតរបស់ខ្លួន អាយុ៨៤ឆ្នាំ បណ្តាលឱ្យសន្ល ប់ ដើម្បីប្ល ន់យកគ្រឿងអលង្កា និងប្រាក់។

យុវជននេះមានឈ្មោះ មោះ សឿន ចាន់រិទ្ធិហៅ (ង៉ាំ) អាយុ២៤ឆ្នាំ រស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំណែកជនរ ងគ្រោះជាជីដូនចាស់មានឈ្មោះ ពេជ្រ ហាន អាយុ៨៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា។ បន្ទាប់ពីវា យជនរងគ្រោះ យុវជនខាងលើដែលជាចៅ បានយកខ្សែកលោហៈធាតុពណ៌លឿង ១ខ្សែទម្ងន់៣ជី លុយខ្មែរចំនួន ៨០០០០០រៀល និង ទូរស័ព្ទដៃ Nokia សេរីចាស់មួយគ្រឿង។

លុះនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន ចុះទៅចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់ស្នាមព្រះស្ថិតនៅភូមិ ឃុំស្នាមព្រះ ស្រុកបាកាន ទើបឃា ត់ខ្លួនមុខសញ្ញាបានតែម្តង។ ជនសង្ស័ យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបំពេញនីតិវីធីបញ្ជូនទៅតុលាការ៕

Related posts

Leave a Comment