ពិរោះណាស់! ផ្ទុះការសរសើរខ្លាំងក្រោយប្អូនស្រី ល្អហួស ច្រៀងបទនេះឡើងវិញ ហើយត្រូវហ្វេនៗលាន់មាត់ថា…. (មានវីដេអូ)

ក្មេងស្រីនាង ល្អហួស ត្រូវបានមហាជនអោយឈ្មោះថាជា Yaya ទី២ ព្រោះតែនាងល្អហួសនៅក្មេងសោះ តែមានមុខមាត់ដូចតារាថៃរូបនេះណាស់ ជាពិសេសក៏មានរូបសម្រស់ស្រស់ស្អាត ថែមទាំងពូកែសម្តែង រាំ និងច្រៀងទៀតផង ជាពិសេស នាងល្អហួស ក៏ជាក្មួយស្រីរបស់របស់តារាសម្ដែង ដេននី ក្វាន់ ហើយក៏ត្រូវជាកូនស្រីបង្កើត របស់អ្នកនាង ចោម ច័ន្ទ ផងដែរ។

ក្នុងនោះនៅថ្ងៃនេះ ក្មេងស្រីនាង ល្អហួស បានបង្ហាញនៅសមត្ថភាពរបស់ខ្លួន ច្រៀងបទប្រពៃណីរបស់តារាចម្រៀង មាស សុខសោភា ដែលស្តាប់ហើយពិតជាអាចទទួលយកបាន ហើយក៏ពិរោះម្យ៉ាងផងដែរ នេះបើយោងតាមគណនីហ្វេសបុករបស់ម្តាយប្អូនស្រីផ្ទាល់ បានរៀបរាប់ថា:

 

បទ ភ្ជុំទៅវត្តណា (ម្ចាស់ដេីម មាស សុខសោភា) ច្រៀងទ្បេីងវិញ (កូនស្រី នាងល្អហួស) ជួយស៊ែលផងណប់ និងចុចទ្បាយផែកផងបងប្អូន ដេីម្បីទទួលវីឌីអូថ្មី តោះរីករាយស្តាប់ក្នុងឱកាសភ្ជុំបិណ្ឌ ៤១។ ក្រោយពីបានស្តាប់ហើយ មហាជនបានសរសើរនៅការព្យាយាមរបស់ប្អូនស្រី ដែលនៅក្មេង តែស្រលាញ់សិល្បៈខ្មែរ ខំប្រឹងច្រៀងបទខាងលើនេះបានល្អ ហើយសង្ឃឹមថាប្អូនស្រីកាន់តែប្រឹងប្រែងរៀនច្រៀងអោយកាន់តែតែល្អជាងនេះទៀតផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment