ទប់មិនជាប់! ឯកឧត្តម គួច ចំរើន បង្ហោះវីដេអូសួរចម្លើយក្មេងប្រុស ដែលសកម្មលួចកាត់ខ្សែភ្លេីងបំភ្លឺ​ផ្លូវ ក្មេងប្រុសនេះសារភាពបណ្តើរ ស្ងាបបណ្តើរ ថា… (មានវីដេអូ)

ដូចប្រិយមិត្តបានទទួលជ្រាបហើយថា មួយរយៈពេលនេះ ប្រជាពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងខេត្តព្រះសីហនុ ជាពិសេសគឺឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បានប្រកាសអំពីការបេីកប្រតិបត្តិការធំមួយ​ ដេីម្បីបង្ក្រាបករណី​ ចោរលួចខ្សែភ្លេីងបំភ្លឺ​ សាធារណៈ។

ខ្ញុំផ្ដល់ថវិកា ១០លានរៀល​ អោយសមត្ថកិច្ច​ ដឹកនាំការបង្ក្រាប​ អោយខានតែបាន​ ។ បទល្មេីសតូច​តាច​ តែផ្ដន្ទាទោសដោយមិនលេីកលែង​។ អ្នកទិញខ្សែភ្លេីងរបស់ចោរ​ បេីចង់រួចខ្លួន​ សូមឆាប់រាយការណ៍​អោយបានឆាប់​ បេីលាក់លៀមទៀត​ ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញ​ គឺត្រូវមានទោសជាដាច់ខាត​។

ជាក់ស្តែងនៅមុននេះបន្តិច ឯកឧត្តម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ បានបង្ហោះវីដេអូសួរនាំទៅដល់ជនសង្ស័យដែលបានប្រព្រឹត្តិលួចលួចខ្សែភ្លេីងបំភ្លឺ ដោយក្នុងនោះលោកអភិបាល​ខេត្ត​ព្រះសីហនុ បានភ្ជាប់ជាមួយសារថា: សូមមេីលមុខ​ មេីលកងដៃ​ ស្ដាប់សំដី​ ជនសង្ស័យ​ លួចកាត់ខ្សែរភ្លេីង៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Related posts

Leave a Comment