មួយគូទៀតហើយ! ទោះបានមិនបានធ្វើជុំគ្នា ក៏ខាងស្រីនៅខ្មែរ យល់ព្រមជ្រើសយកការភ្ជាប់ពាក្យតាម វីដេអូខល ជាមួយកូនកំលោះនៅឯប្រទេសក្រៅ…

ដើម្បីបញ្ជាក់ពិតភាពពិតប្រាកដក្នុងទំនាក់ទំនងនឹងគ្នា ខាងប្រុស និងខាងស្រីបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ទោះបីជាមិនបាននៅក្បែរយ៉ាងណាក៏ដោយ ជាក់ស្តែងបេី​យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​កូន​កំលោះ​ដែលមានឈ្មោះ​ ខុម​ សុជាតិ​ បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹង​ថា:

«ខ្ញុំសូមអគុណលោកឪពុកអ្នកម្ដាយទាំងសងខាង​ ដែលបានជួយផ្សំផ្គុំអោយកូនទាំពីរជាគូនឹងគ្នា​ ហើយក៏សូមថ្លែងអំណរអគុណដល់បងប្អូនសាច់ញ្ញាតិទាំងសងខាងដែលបានចូលរួមកម្មវីធីរបស់យើងខ្ញុំ​ ហើយខ្ញុំសូមជូនពរដល់នាក់ទាំងអស់គ្នាឱ្យមានសុខភាពល្អ​ និងរកសុីទទួលទៀនមានបានគ្រប់ៗគ្នា​ លាហើយភាពនៅលីវ»៕

Uncategorized

Related posts

Leave a Comment