ពិតជាស្រស់សោភាណាស់ តារាទាំងនេះ ជ្រើសឈុតប្រពៃណីទៅវត្ត ក្នុងថ្ងៃកាន់បិណ្

ពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរយើង ចាប់ផ្ដើមប្រារព្ធធ្វើឡើងតាំងពីបុរាណកាលមកម្ល៉េះ ចំពោះពិធីបុណ្យបិណ្ឌភ្ជុំនេះ យើងបានរៀបចំរយៈពេល១៥ថ្ងៃ ដោយចាប់គិតពីថ្ងៃទី១រោច ដល់ថ្ងៃទី១៥រោច ខែភទ្របទ ជាពិធីមួយសម្រាប់ឧទ្ទិសកុសល ទៅដល់ប្រេត ឬញាតិដែលបានស្លាប់ទៅនោះ និងធ្វើឡើងជារៀងរាល់ឆ្នាំផងដែរ។

ជាការពិត ក្នុងខែនេះផ្ទាល់ក៏ជាខែភ្ជុំបិណ្ឌ ហើយថ្ងៃនេះត្រូវនឹងបិណ្ឌប្រាំ យើងឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករ សិល្បការិនីជាច្រើនដួងបានដឹកដៃគ្រួសារ នាំគ្នាយកចង្ហាន់ទៅវត្តដើម្បីប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលដល់សាច់ញាតិដែលបានស្លាប់ទៅ។ បើទោះបីរវល់ជាមួយការងារយ៉ាងណាក៏ តារាៗល្បីៗ ខំឆ្លៀតទៅវត្តយ៉ាងហោចណាស់ក៏បានមួយវត្ត ហើយមានអ្នកខ្លះក៏បានទៅធ្វើបុណ្យបានច្រើនវត្តទៀតផង។

ជាក់ស្ដែង បើគិតត្រឹមបិណ្ឌប្រាំនេះ យើងចាប់អារម្មណ៍ឃើញថា សិល្បការិនីជាច្រើនដួង បានតុបតែងខ្លូនយ៉ាងសមសួន ស្រស់សោភាខ្លាំងក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើង​ ដោយយូរៗទើបបានឃើញ តារាស្រីល្បីៗ បានស្លៀកនៅសម្លៀកបំពាក់ខ្មែរយ៉ាងស្រស់ស្អាតដូច្នេះ។

Related posts

Leave a Comment